ព័ត៌មានកីឡាអន្តរជាតិ
ពានរង្វាន់ Africa Cup of Nations សម្រាប់ឆ្នាំ២០២៤នេះត្រូវគេហៅថា Total Energies Africa Cup of Nations ដោយសារហេតុផលការឧបត្ថម្ភរបស់ក្រុមហ៊ុនប្រេងឥន្ធនៈTotal ឬហៅតាមបែបសាមញ្ញថា AFCON ឬ CAN ។ វាគឺជាការប្រកួតបាល់ទាត់របស់សមាគមអន្តរជាតិដ៏សំខាន់នៅអាហ្វ្រិក។
វាត្រូវបានប្រារព្ធឡើងជាលើកដំបូងនៅក្នុងឆ្នាំ ១៩៥៧។ចាប់តាំងពីឆ្នាំ ១៩៦៨ ត្រូវបានប្រារព្ធឡើងរៀងរាល់ពីរឆ្នាំម្តង ។នៅឆ្នាំ២០១៣ប្តូទៅឆ្នាំសេស ហើយត្រលប់ទៅឆ្នាំគូវិញនៅឆ្នាំ ២០២២។ ក្នុងការប្រកួតលើកដំបូងក្នុងឆ្នាំ១៩៥៧ មានតែ៣ប្រទេសដែលចូលរួមគឺអេហ្ស៊ីប ស៊ូដង់ និងអេត្យូពី។
អ្នកដែលកំពុងកាន់កាប់ពានរង្វាន់នាពេលបច្ចុប្បន្ននេះគឺប្រទេសសេណេហ្គាល់ បន្ទាប់ពីបានយកឈ្នះប្រទេសអេហ្ស៊ីបកាត់ក្តីដោយការទាត់បាល់ប៉េណាល់ទី ៤-២ ក្រោយប្រកួតស្មើ០-០។
ចំពោះប្រទេសដែលជាប់ពានរង្វាន់នេះច្រើនជាងគេគឺអេហ្ស៊ីបមានចំនួន៧ដងគឺឆ្នាំ១៩៥៧-៥៩-៨៦-៩៨-២០០៦-និង២០១០ព្រមទាំងចំណាត់ថ្នាក់លេខ២បីដងដែរគឺឆ្នាំ ១៩៦២ ២០១៧និង២០២១។ ប្រទេសកាំមេរ៉ូន ឈរលំដាប់លេខ២ ធ្លាប់គ្រងតំណែងជើងឯកចំនួន៥ដងនៅឆ្នាំ ១៩៨៤-៨៨ ២០០០-០២ ២០១៧។
ចំណែកប្រទេសចំណាត់ថ្នាក់លេខ៣បានទៅលើ ហ្គាណាឈ្នះបីដង( ១៩៦៣-៦៥-៧៨-៨២)។ប្រទេសនីហ្សេរីយ៉ាបីដងគឺ ( ១៩៨០-៩៤-២០១៣)។កូតឌីវ័រ ២ដងគឺ( ១៩៩២-២០១៥) អាល់ហ្សេរី ២ដងគឺ( ១៩៩០-២០១៩) សាធារណរដ្ឋកុងហ្គោ២ដងដែរគឺ( ១៩៦៨-៧៤)។
ក្រៅពីនេះប្រទេសដែលធ្លាប់ជាប់ជើងឯកម្តងគត់រួមមានៈទុយណេស៊ី(២០០៤) ស៊ូដង់(១៩៧០) សេណេហ្គាល់ (២០២១)អេត្យូពី (១៩៦២) មារ៉ុក(១៩៧៦)អាហ្វ្រិកខាងត្បូង(១៩៩៦)និងកុងហ្គោ(១៩៧២)។
សម្រាប់ការប្រកួតនៅឆ្នំានេះគឺត្រូវធ្វើនៅប្រទេសកូតឌីវ័រ ចាប់ពីថ្ងៃទី ១៣ មករា ដល់ថ្ងៃទី ខែកុម្ភៈ២០២៤មាន២៤ប្រទេសចូលរួមបែងចែកជា៦ពូលពីA-F។ ក្នុងមួយពូលមាន៤ប្រទេសចូលរួម ហើយប្រកូួតបើកឆាកដំបូង គឺក្រុមជម្រើសជាតិម្ចាស់ផ្ទះ Ivory Cost ប៉ះ Guines- Bissau វេលាម៉ោង៣រាត្រីថ្ងៃសៅរ៍ទី១៤មករា ៕
បន្ទាប់ពីរការកាត់សក់ម៉ូដថ្មីរបស់គាត់ត្រូវបានគេចំអកតាមអ៊ីនធឺណិតទីបំផុតកីឡាករខ្សែប្រយុទ្ធ កំពូល Mohamed Salah របស់ក្លិប Liverpool បានសម្រេចប្តូរម៉ូដសក់ជាថ្មីឡើងវិញ ដោយទទួលបានការយល់ព្រមយ៉ាងទូលំទូលាយពីអ្នកគាំទ្រ ។
Salah បានចាកចេញពី Liverpool ទៅលេងឱ្យអេហ្ស៊ីបសម្រាប់ពានរង្វាន់ Africa Cup of Nations ជាកន្លែងដែលគាត់កំពុងព្យាយាមសងសឹកការបរាជ័យដោយការស៊ុតបាល់ប៉េណាល់ទីទល់នឹងសេណេហ្គាល់កាលពីពីរឆ្នាំមុន។ គាត់កំពុងផ្តោតលើប្រកួតឱ្យអស់ពីសមត្ថភាពនៅពេលដែលការប្រកួតពានរង្វាន់នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី 13 ខែមករាក្នុងប្រទេសកូតឌីវ័រ។
ក្រោយទទួលបានការសើចចំអកពីអ្នកលេងបណ្តាញសង្គម Salah បានរកឃើញពេលវេលាខ្លះដើម្បីទៅសួរសុខទុក្ខជាងកាត់សក់ និងទទួលបានការតុបតែងម៉ូដថ្មីៗ។ កីឡាករវ័យ 31 ឆ្នាំរូបនេះពីមុនទុកសក់វែងក្នុងអំឡុងជ័យជម្នះ 4-2 លើក្រុម Newcastle ដែលគាត់បានស៊ុតបញ្ចូលទីបានមួយគ្រាប់ និងជួយឱ្យគ្រាប់បាល់ផ្សេងទៀតនៅថ្ងៃចូលឆ្នាំថ្មី។
ការប្តូរម៉ូដសក់ដ៏រញ៉េរញ៉ៃបានធ្វើឲ្យគេប្រៀបធៀបលោកទៅនឹងតួកំប្លែង Krusty the Clown នៅក្នុងរឿងSimpsons ។ អរគុណណាស់ Salah ដែលបានបប្តូរម៉ូដថ្មីគេចផុតពីក្រសែភ្នែករបស់អ្នកអត្ថាធិប្បាយតាមប្រព័ន្ធអ៊ីនធឺណែត និងទទួលបានការសរសើរយ៉ាងខ្លាំង។
ក្រុមអេហ្ស៊ីបស្ថិតក្នុងពូល B ជាមួយGhana, Cape Verde និង Mozambique ហើយ Salahសង្ឃឹមក្នុងការនាំយកពានរង្វាន់មកផ្ទះវិញ។ គាត់បាននិយាយថា ខ្ញុំចង់ឈ្នះការប្រកួតនេះ ខ្ញុំចង់ឈ្នះវា។ ជាមួយគ្នានេះដែរលោកក៏ជូនពរឲ្យLiverpool ទទួលបានជោគជ័យពេលគ្មានវត្តមានលោកផងដែរ៕
ខណៈពេលដែលការប្រកួតបាល់ទាត់ពិភពលោក២០២៦ដែលរៀបចំដោយសហម្ចាស់ផ្ទះសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិកនៅសល់តែជាងពីរឆ្នាំកន្លះទៀតនោះគ្រូបង្វឹកមកពីបណ្តារប្រទេសផ្សេងៗបានសម្តែងការព្រួយបារម្ភអំពីបញ្ហាអាកាសធាតុក្តៅខ្លាំងដែលថាកីឡាករបស់ពួកគេពិបាកទ្រាំទ្រ ជាពិសេសក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅអាមេរិកខាងជើងក្នុងខែកក្កដា នៅពេលដែលសីតុណ្ហភាពអាចកើនឡើងដល់ 32 អង្សាសេ ក្នុងទីក្រុងញូវយ៉ក។
The Big Apple ដែលជាឈ្មោះហៅក្រៅថាទីក្រុងញូវយ៉កគឺជាមជ្ឈមណ្ឌលអាមេរិកដ៏សំខាន់មួយ ដែលស្ថិតក្រោមការពិចារណាដោយ FIFA ដើម្បីធ្វើជាម្ចាស់ផ្ទះនៃប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026ហើយកីឡដ្ឋាន MetLife ក្នុងរដ្ឋ New Jersey ដែលជាកន្លែងរបស់កីឡាករបាល់អោប NFL franchises the Giants and Jets – គឺស្ថិតក្នុងចំណោមពហុកីឡដ្ឋានអ្នកនាំមុខគេដែលបានផ្តល់ឱ្យទីតាំងឆ្នេរសមុទ្រភាគខាងកើតដ៏ល្អរបស់ខ្លួនផ្តល់ឱកាសដ៏ល្អបំផុតដើម្បីទទួលអ្នកគាំទ្រនៅអឺរ៉ុប។
សីតុណ្ហភាពខែកក្កដានៅរដ្ឋតិចសាស់ជាញឹកញាប់អាចលើសពី 35អង្សា ប៉ុន្តែកីឡដ្ឋាន AT&T គឺជាកន្លែងមួយក្នុងចំណោមកន្លែងមួយចំនួនដែលបំពាក់ម៉ាស៊ីនត្រជាក់ដើម្បីដោះស្រាយលក្ខខណ្ឌទាំងនោះ។
គួររំឮកថាសីតុណ្ហភាពគឺជាចំណុចសំខាន់មួយនៅក្នុងការប្រកួត World Cup ចុងក្រោយនៅប្រទេសកាតា ដែលធ្វើឲ្យពហុកីឡដ្ឋានជាច្រើនត្រូវបានសាងសង់ឡើងជាមួយនឹងបច្ចេកវិទ្យាធ្វើឱ្យត្រជាក់ហួសពីការចាំបាច់។
យ៉ាងណាក៏ដោយទីបំផុតកីឡាកមកពីទ្វីបផ្សេងLionel Messi របស់អាហ្សង់ទីន បានគ្រងជើងឯលកបន្ទាប់ពីយកឈ្នះបារាំងក្នុងលទ្ធផល 4-2 ដោយបាល់ប៉េណាល់ទីនៅកីឡដ្ឋាន Lusail Iconic។ កន្លែងប្រកួតគឺមានម៉ាស៊ីនត្រជាក់ – ដូចជាកន្លែងផ្សេងទៀតដែលត្រូវបានប្រើក្នុងអំឡុងពេលប្រកួត World Cup រដូវរងាដំបូង ប៉ុន្តែមិនបានចាត់ថ្នាក់ជាពហុកីឡដ្ឋានក្នុងដំបូលនោះទេ៕
យោងតាមប្រភពព័ត៌មានDaily Star ចេញផ្សាយកាលពីថ្ងៃអាទិត្យទី ៧ មករាឆ្នាំ២០២៤ បានឲ្យដឹងថា ខ្សែប្រយុទ្ធ Cristiano Ronaldo បានបំពេញបំណងខ្លួនឯងដោយទិញវិឡាដ៏ស្គឹមស្កៃថ្មីមួយនៅលើ កោះមហាសេដ្ឋីក្នុងទីក្រុងឌូបៃ។
ទោះបីជាមិនបានឈ្នះមេដាយមួយក្នុងឆ្នាំ 2023 ប៉ុន្តែប្រធានក្រុម Al-Nassr បានបញ្ចប់រដូវកាលជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងបាល់ទាត់ពិភពលោក។ តារាឆ្នើមសញ្ជាតិព័រទុយហ្គាល់ដែលជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យដ៏ធំនៅទូទាំងប្រទេសជាច្រើន ឥឡូវនេះបានបន្ថែមផ្ទះមួយផ្សេងទៀតទៅក្នុងបញ្ជីរបស់គាត់ដែលត្រូវបានគេរាយការណ៍ថាមានតម្លៃរាប់សិបលានដុល្លារ។
យោងតាមសារព័ត៌មាន Bloomberg គេហដ្ឋានថ្មីរបស់ Ronaldo ស្ថិតនៅលើកោះ Jumeirah Bayដែលគេដាក់ឈ្មោះថាកោះមហាសេដ្ឋី ដែលជាតំបន់ដាច់ស្រយាលសម្រាប់មហាសេដ្ឋី។បើទោះជាផ្ទះរបស់ Ronaldo មិនត្រូវបានគេដឹងនោះទេ តែអចលនទ្រព្យស្រដៀងគ្នានេះនៅលើកោះ Billionaire មានបន្ទប់គេងប្រាំមួយ ការចូលទៅឆ្នេរឯកជន ស្ប៉ា អាងហែលទឹក និងបន្ទប់តាំងបង្ហាញឡានប្រាំពីរ។
នៅទីនោះមានភោជនីយដ្ឋានខៀវស្រងាត់ ក្លឹបជិះទូកកម្សាន្តដ៏ប្រណិត និងរមណីយដ្ឋានឆ្នេរដ៏ស្រស់បំព្រង ទាំងអស់មានទេសភាពសមុទ្រ និងអគារ Burj Khalifa ដ៏ខ្ពស់ត្រដែត។
អតីតតារា Manchester United និង Real Madroid Ronaldo ដែលរកចំនូលបានជាង២១៦លានដុល្លារក្នុងមួយឆ្នាំ គ្រោងនឹងទៅលេងនៅទីនោះជាមួយ ដៃគូជីវិតនាងGeorgina Rodriguez និងកូនៗរបស់ពួកគេ។ គាត់អាចទៅ Riyadh ជាកន្លែងដែលក្រុមរបស់គាត់មានមូលដ្ឋាននៅ Al-Nassr ក្នុងរយៈពេលត្រឹមតែពីរម៉ោងប៉ុណ្ណោះ។
នៅពេលនេះ Man Utd បានយល់ព្រមលើលក្ខខ័ណ្ឌផ្ទាល់ខ្លួនជាមួយខ្សែការពារ Jean-Clair Todibo ខណៈដែលកិច្ចព្រមព្រៀងជាមួយ OGS Nice នឹងត្រូវបញ្ចប់ នៅពេលដែល United សម្រេចចិត្តថាត្រូវធ្វើអ្វីជាមួយអាជីពរបស់ Raphael Varane នៅ Old Trafford។
ដំបូងឡើយ Varane ត្រូវបានគេផ្តល់កិច្ចសន្យាថ្មីជាមួយនឹងប្រាក់ឈ្នួលទាបជាងនេះ ហើយគាត់មិនទាន់ត្រៀមខ្លួនទទួលយកទេ ហើយកំពុងតែរកដំណោះស្រាយ។ United នឹងព្រមលក់ Varane ក្នុងតម្លៃ២០លានផោន ក្នុងរដូវកាលនេះ ប្រើសិនបើមានក្លិបណាមួយដាក់សំណើ។ ប្រសិនបើ Varane មិនព្រមបញ្ចុះប្រាក់ឈ្នួលទេ គាត់នឹងចាកចេញដោយសេរីនៅរដូវក្តៅក្រោយ ហើយ Todibo នឹងក្លាយជាអ្នកជំនួសគាត់។
ប្រសិនបើ Varane ចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី ហើយបន្តនៅ United នោះការផ្ទេរ Todibo នឹងត្រូវបានបញ្ចប់ឱ្យឆាប់ៗ ខណៈដែលខ្សែការពារបារាំងរូបនេះនឹងមកជំនួស Jonny Evans ដែលនឹងចូលនិវត្តន៍បន្ទាប់ពីរដូវកាលនេះ។
ដើម្បីឱ្យច្បាស់ Todibo នឹងក្លាយជាកីឡាកររបស់ United មានតែបញ្ហានៃពេលវេលា .. ឥឡូវនេះឬនៅរដូវក្តៅ។
យោងទៅតាម The Athletic លោក Erik ten Hag កំពុងដឹងពីការលំបាកជាច្រើន ដែលកើតឡើងជាមួយនឹងការលេងនៅ Premier League ឥឡូវនេះ។
សម្រាប់ក្លិបណាមួយក្នុងប្រទេសអង់គ្លេស ការលេងក្នុងក្របខ័ណ្ឌកំពូលមិនមែនជារឿងលេងសើចនោះទេ ដោយសារកាលវិភាគដ៏លំបាក និងធម្មជាតិនៃការប្រកួតប្រជែង។
ដើម្បីដឹកនាំក្លិបដែលមានតម្រូវការខ្ពស់ដូចជា Manchester United ដែលមានអ្នកគាំទ្រដ៏ធំបំផុតមួយនៅទូទាំងពិភពលោកគឺស្ថិតនៅកម្រិតមួយផ្សេងទៀត វាមិនមែនជារឿងងាយស្រួលនោះទេ។
The Athletic យល់ថា Ten Hag ប្រហែលជាបានវាយតម្លៃខុស ចំពោះគុណសម្បត្ដិដែលត្រូវការដើម្បីរីកចម្រើននៅទីនេះ។ ថ្វីត្បិតតែយើងមិនបង្ហាញឈ្មោះនរណាក៏ដោយ ក៏គេមិនអាចគិតដល់សមត្ថភាពរបស់ Antony ដែលទិញចូលក្នុងតម្លៃកប់ពពក ប៉ុន្តែគុណផលេងក្នុងលីគហាក់អន់ឆ្ងាយណាស់។
របាយការណ៍បន្ថែមថា ជោគជ័យរបស់ Erik នៅ Ajax ភាគច្រើនគឺដោយសារតែលោក Marc Overmars ប្រធានផ្នែកកីឡា ដែលបានមើលការខុសត្រូវលើការផ្ទេរចេញ-ចូលទាំងអស់។ នោះបានទុកឱ្យ Ten Hag ផ្តោតតែលើការបង្វឹកប៉ុណ្ណោះ អ្វីដែលគាត់ធ្វើបានល្អបំផុត និងមិនមែនជាការជ្រើសរើសបុគ្គលិកច្រើនដូចនៅទីនេះនោះទេ។
មានក្តីសង្ឃឹមថាលោក Jim Ratcliffe នឹងនាំមនុស្សត្រឹមត្រូវមកធ្វើការលើកិច្ចព្រមព្រៀងផ្ទេរកីឡាករ។ ទោះបីជាយ៉ាងណាក៏ដោយ មានជំនឿកាន់តែខ្លាំងឡើងនៅក្នុង និងជុំវិញ Man United ថា Ten Hag ប្រហែលជារើសកីឡាករមិនទាន់ដល់ជម្រៅដែលគាត់ចង់បាន។
ក្រុមតោកំណាចអង់គ្លេសក្នុងទសវត្សរ៍ឆ្នាំ 2000 ស្ថិតក្នុងចំណោមក្រុមជម្រើសជាតិដែលរងទុក្ខច្រើនបំផុតក្នុងការចងចាំក្នុងបេះដូងអ្នកគាំទ្រ។ ក្រុមដែលមានតារាល្បីៗច្រើនបែបនេះទទួលបានត្រឹមវគ្គ 1/4 ផ្តាច់ព្រ័ត្រក្នុងការប្រកួតធំៗ – ហើយបញ្ហានេះនៅតែជាអាថ៌កំបាំង។ អ្នកដឹកនាំមួយចំនួននៃក្រុម Three Lions ទាំងនោះបានសារភាពថា មានការខ្វះការសហការគ្នាក្នុងការរៀបចំថ្នាក់ជាតិ ដោយសារតែការប្រជែងគ្នាយ៉ាងខ្លាំងរបស់ពួកគេនៅកម្រិតក្លឹប។វាបាននាំឱ្យមានទំនាក់ទំនងដ៏ត្រជាក់នៅក្នុងជំរុំហ្វឹកហាត់ប្រទេសអង់គ្លេស។
ស្រមោលអតីតកាលទាំងនោះក៏បានអន្ទោលតាមប្រានលងបន្លាចពួកគេមិនអោយទទួលបានជោគជ័យក្នុងការដឹកក្លឹបបាល់ទាត់ដែរ។ខាងក្រោមនេះគឺជាចំណាត់ថ្នាក់របស់អតីតតារាបាល់ទាត់អង់គ្លេស៩រូបដែលមិនសូវទទួលបានជោគជ័យក្នុងនាមជាគ្រូបង្វឹកដែលរៀបរៀងដោយគេហទំព័រ90MN ។
បញ្ជាក់ៈគ្រូបង្វឹកខ្លះមានភាគរយតិចតែនៅចំណាត់ថ្នាក់លើដោយសារគេគិតកម្រិតក្លឹបផងដែរ។
1-Steven Gerrad
-ដឹកនាំក្លឹប៖ Rangers, Aston Villa, Al Ettifaq
-ជោគជ័យ៖ 57.1%
-ចំណុចខ្លាំង៖ ឈ្នះពានរង្វាន់ស្កុតឡែន Premiership ឆ្នាំ ២០២០/២១
-ចំណុចខ្សោយ៖ អត្ថិភាពរបស់ Unai Emery
ការផ្លាស់ប្តូររបស់ Aston Villa ក្រោមការដឹកនាំរបស់លោក Unai Emery បានសម្លាប់ជីវិតអ្នកចាត់ការទូទៅរបស់លោក Steven Gerrard នៅកម្រិតកំពូលដែលធ្វើឲ្យគាត់បានរត់ទៅអារ៉ាប៊ីសាអូឌីត។
2-Frank Lampard
ដឹកនាំក្លឹប៖ Derby County, Chelsea, Everton, Chelsea ម្តងទៀត (គ្រូបង្វឹកស្តីទី)
-ជោគជ័យ៖ 41.3%
ចំណុចខ្លាំង: បច្ចេកទេសបង្កើតក្រុមឈ្នះ Champions League
ចំណុចខ្សោយ៖ របៀបជ្រើសរើសកីឡាករ
ជារឿយៗវាត្រូវបានបំភ្លេចចោល អាជីពជាអ្នកគ្រប់គ្រងរបស់ Frank Lampard ពិតជាបានចាប់ផ្តើមដោយការសន្យា។ គាត់បានដឹកនាំ Derby ទៅកាន់វគ្គPlay Offផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Championship និងបានដឹកនាំក្រុម Chelsea ទៅកាន់ចំណាត់ថ្នាក់កំពូលទាំង 4 ទោះបីជាទទួលបានបម្រាមផ្ទេរកីឡាករបន្ទាប់ពី Eden Hazard បានចាកចេញក៏ដោយ។
3-Michael Carrick
ដឹកនាំក្លឹប៖ Manchester United (គ្រូបង្វឹកស្តីទី), Middlesbrough
ជោគជ័យ៖ 53.7%
ចំនុចខ្លាំង៖ដឹកនាំ Manchester United មិនចាញ់ក្នុងការប្រកួតបីលើករបស់គាត់
ចំនុចខ្សោយ៖បានត្រឹមជាលេខបីក្នុងបញ្ជីនេះ។
ទោះជាយ៉ាងណាក្តីនៅប៉ុន្មានឆ្នាំទៅមុខទៀត Michael Carrick ទំនងជានឹងឈានទៅកំពូលនៃចំណាត់ថ្នាក់ទាំងនេះ។ យើងគ្រាន់តែត្រូវការមើលបន្ថែមទៀតពីគាត់ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវជាមុន។
៤-Scott Parker
ដឹកនាំក្លឹប៖ Fulham, Bournemouth, Club Brugge
ជោគជ័យ៖ 39%
ចំនុចខ្លាំង៖ ដឹកនាំក្លឹបទៅកាន់ Premier Leagueចំនួន២លើក និងគ្រប់គ្រងក្នុង Champions League
ចំនុចខ្សោយ: ដឹកនាំចាញ់ 9-0 ម្តង
៥-Phil Neville
ដឹកនាំក្លឹប៖ Salford City (គ្រូបង្វឹកស្តីទី), England Women, Inter Miami, Portland Timbers
ជោគជ័យ៖ 43.6%
ចំនុចខ្លាំង៖ ពិតជាបានគ្រប់គ្រងក្នុងការប្រកួត World Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស្ត្រី
ចំនុចខ្សោយ: ត្រូវបានបណ្តេញចេញដោយមិត្តរួមរបស់គាត់ David Beckham ពីរបីសប្តាហ៍មុនពេល Inter Miami ចុះហត្ថលេខា Lionel Messi។ Phil Neville សមនឹងទទួលបានចំណាត់ថ្នាក់ទី 5 នៅក្នុងបញ្ជីនេះ។
៦-Wayne Rooney
ដឹកនាំក្លឹប៖ Derby County, DC United, Birmingham City
ជោគជ័យ៖ 26.1%
ចំនុចខ្លាំង៖ សង្គ្រោះ Derby ពីតំបន់កាត់ចោល
ចំនុចខ្សោយ៖ គ្មានជំនួយការល្អ ក្នុងអំឡុងពេលដឹកនាំ។គាត់គួរតែចំណាយពេលជារៀងរាល់ថ្ងៃនៅលើឆ្នេរខ្សាច់ និងធ្វើឱ្យប្រាកដថាប្រពន្ធរបស់គាត់មិនបំពានលើជីវិតឯកជនភាពរបស់គាត់។
៧-Sol Campbell
ដឹកនាំក្លឹប៖ Macclesfield , Southend United
ជោគជ័យ៖ 22.6%
ចំនុចខ្លាំង៖ មានតែមួយក្រុមក្នុងចំណោមក្រុមទាំងពីរដែលគាត់គ្រប់គ្រងនៅមានវត្តមានប្រកួត។
ចំនុចខ្សោយ៖ ក្រុមមួយក្នុងចំណោមក្រុមទាំងពីរដែលគាត់បានគ្រប់គ្រងឥឡូវនេះលែងមានវត្តមានទៀតហើយ។
រឿងគ្រប់គ្រងរបស់ Sol Campbell ពិតជាសោកសៅណាស់។ គាត់បានដឹកនាំក្រុមដែលជួបការលំបាកពីរនៅ Macclesfield និង Southend ហើយទោះបីជាភាគរយឈ្នះរបស់គាត់តិចក៏ដោយ គាត់មិនមែនជាសំរាមទាំងស្រុងនោះទេ។ ចាប់តាំងពីពេលនោះមកគាត់បានទទូចថាគាត់នឹងឈប់ធ្វើជាគ្រូបង្វឹកខណៈដែលគាត់សប្បាយចិត្តជាងនៅឆ្ងាយពីពិភពបាល់ទាត់នោះ។
៨-Paul Scholes
ដឹកនាំក្លឹប៖ Salford City (គ្រូបង្វឹកស្តីទី), Oldham Athletic
ជោគជ័យ៖ 30.8%
ចំនុចខ្លាំង: ឈ្នះបួនប្រកួតក្នុងអាជីពរបស់គាត់។
ចំនុចខ្សោយ៖ ឈ្នះតែមួយគត់ក្នុងនាមជាអ្នកគ្រប់គ្រងអចិន្ត្រៃយ៍
៩-Garry Neville
ដឹកនាំក្លឹប៖ Valencia
ជោគជ័យ៖ 35.7%
ចំនុចខ្លាំង៖ ជាអ្នកគ្រប់គ្រងពិតប្រាកដនៃក្លឹប Valencia
ចំនុចខ្សោយ: បាក់មុខបំផុតពេលចាញ់ Barcelona 7-0៕
ពាក្យចាស់លោកពោលថាស្អប់ជំពប់លើពិតជាមិនខុសមែន។ទីបំផុតកីឡាករសញ្ជាតិប្រស៊ីលដែលបានចិញ្ចឹមចិត្តស្អប់លីកកំពូលបាល់ទាត់អង់គ្លេស Premier League បានផ្លាស់ប្តូរចិត្ត១៨០អង្សាចាប់អារម្មណ៍ស្រឡាញ់លីកនេះវិញ។ Thiago Silva ដែលពីមុនធ្លាប់លេងឱ្យក្លឹប PSG, AC Milan និង Fluminense បានបង្ហើបថា ខ្ញុំមិនដែលស្រមៃចង់លេងនៅអង់គ្លេសទេ ប៉ុន្តែនៅទីបំផុតត្រូវបានផ្លាស់ប្តូរបន្ទាប់ពីការមកដល់របស់គ្រូបង្វឹកម្នាក់។
ថ្លែងទៅកាន់ទូរទស្សន៍កីឡា ESPN កីឡាករ Silva បាននិយាយថា «ខ្ញុំមិននឹកស្មានថា ខ្ញុំនឹងលេងនៅ Premier League នៅថ្ងៃណាមួយនោះទេ។ វាជាបាល់ទាត់មួយដែលខ្ញុំមិនចូលចិត្តដោយសារកាលេងគោរពគ្នាខ្លាំងពេក។ ខ្ញុំគិតថាវាជាបាល់ពីលើអាកាសច្រើនជាង»
លោកបានបន្តថា «ខ្ញុំមិនដែលចូលចិត្តវាទេ ទោះបីជាខ្ញុំពូកែខាងបាល់លើ និងសម្របខ្លួនបានល្អក៏ដោយ។ ខ្ញុំគិតថាខ្ញុំនឹងមិនលេងនៅទីនេះទេ។ ប៉ុន្តែចុងក្រោយមានបុរសម្នាក់បានធ្វើអោយខ្ញុំផ្លាស់ប្តូរគំនិត»
តើបុរសនោះជានណា? ជាការពិតណាស់បុរសនោះគឺលោក Pep Guardiola ។ គាត់ជាគ្រូបង្វឹកមួយរូប ដែលមានបច្ចេកទេដឹកនាំលេងបានច្រើនទម្រង់។ អ្នកផ្សេងមិនអាចព្យាយាមចម្លងរូបមន្តរបស់គាត់បានទេ។ ដោយសារតែគាត់នេះហើយដែលធ្វើអោយបាល់ទាត់ដ៏ស្រស់ស្អាតល្អមើល។ ហើយចាប់ពីពេលនោះមកខ្ញុំចាប់អារម្មណ៍។ ខ្ញុំបានមើលច្រើនទៀតនៅផ្ទះ។ ស្របពេលជាមួយគ្នានេះដែរសំណើរបស់ Chelsea បានមកដល់ ហើយខ្ញុំមិនបានគិតវាពីរដងទេ។ ពោលគឺសម្រេចចិត្តភ្លាមៗ។
Silva បានមកចូលរួមជាមួយ Chelsea តាំងពីខែសីហា ឆ្នាំ 2020 ប៉ុន្តែបានត្រឹមតែចុះកុងត្រាលើកិច្ចសន្យារយៈពេលមួយឆ្នាំជាមួយក្លឹបនៅភាគខាងលិចទីក្រុងឡុងដ៍។រហូតមកដល់ពេលនេះគាត់បង្ហាញវត្តមានបានជាង១០០ប្រកួតហើយទោះបីជាបានបង្ហាញខ្លួនជាលើកដំបូងក្នុងលីគក្នុងវ័យ 36 ឆ្នាំក៏ដោយ៕
គ្រូបង្វឹកលោកErik ten Hag និយាយថាលោកបានរៀបចំកិច្ចប្រជុំវិជ្ជមានមួយជាមួយវិនិយោគិនថ្មីរបស់ Manchester United។ អ្នកចាត់ការរូបនេះ បានជួបជាមួយលោក Sir Jim Ratcliffe មហាសេដ្ឋីអង់គ្លេស នៅទីលានហ្វឹកហាត់របស់ United កាលពីថ្ងៃអង្គារ។លោក Ten Hag បាននិយាយថាលោកបានចំណាយពេលជាច្រើនម៉ោងជាមួយ Ratcliffe និងតំណាងក្រុមហ៊ុន Ineos គឺលោក Sir Dave Brailsford និង John-Claude Blanc ។
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ម្ចាស់ក្លឹបថ្មីចាប់តាំងពីកិច្ចព្រមព្រៀងទិញ 25% ត្រូវបានប្រកាសនៅថ្ងៃណូអែល។កិច្ចព្រមព្រៀងនេះនឹងត្រូវផ្តល់សច្ចាប័នដោយ Premier League ក្នុងរយៈពេលពី 6 ទៅ 8 សប្តាហ៍។
នៅក្នុងកិច្ចប្រជុំនេះលោកTen Hag បាននិយាយថា វាមានភាពវិជ្ជមានខ្លាំងណាស់ ។ យើងមានកិច្ចប្រជុំដ៏វែងមួយ អស់រយៈពេលជាច្រើនម៉ោងដែលយើងអង្គុយជាមួយគ្នា លើបញ្ហាជាច្រើនដែលយើងស្ថិតនៅលើទំព័រតែមួយ។ វាគឺជាកិច្ចប្រជុំដែលមានលក្ខណៈស្ថាបនា ហើយយើងទន្ទឹងរង់ចាំធ្វើការជាមួយគ្នា។
លោកបានបន្តថាកិច្ចប្រជុំនេះត្រូវបានគេរំពឹងថា ក្រុមហ៊ុនIneos នឹងធ្វើការផ្លាស់ប្តូរយ៉ាងសំខាន់ចំពោះរចនាសម្ព័ន្ធរបស់ United ទោះបីជាបទប្បញ្ញត្តិទីផ្សារភាគហ៊ុនរារាំងវាមិនឱ្យកើតឡើងនៅពេលនេះក៏ដោយ។
លោក Ten Hag បានបន្ថែមថា៖ «យើងត្រូវតែឲ្យពួកគេដោះស្រាយ។ ពួកគេទើបតែចូលមកណែនាំខ្លួនឯង។ ពួកគេមានគំនិតល្អៗ ដូច្នេះយើងត្រូវមើលថាតើយើងអាចរួមបញ្ចូលអ្វីខ្លះ។ យើងនឹងធ្វើការជាមួយគ្នា ប៉ុន្តែអ្នកមិនអាចប្រាប់បានទេបន្ទាប់ពីមួយថ្ងៃ។ យើងបានពិភាក្សាគ្នាអំពីយុទ្ធសាស្ត្រ ហើយខ្ញុំគិតថា យើងនឹងមកជាមួយគ្នា»៕