ព័ត៌មានកីឡាអន្តរជាតិ
ខ្សែការពារ Harry Maguire ដែលជាប្រធានក្រុមរបស់ Manchester United បានធ្វើការបន្ទោសដល់កីឡាកររបស់ Atletico Madrid ថា ពួកគេរំអួយពេកហើយក្នុងការប្រកួតកាលពីយប់មិញ។
Man Utd បានហាលអាវពីព្រឹត្តិការណ៍ Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយ កាលពីយប់មិញនៅក្នុងផ្ទះខ្លួនឯងក្រោមថ្វីជើង Atletico Madrid ក្នុងលទ្ធផល ១ទល់នឹង០ ខណៈ លទ្ធផលសរុបទាំងពីរជើងចាញ់ ២ទល់នឹង១។
Maguire បាននិយាយថា៖«ស្ទីលលេងនៅតំបន់អឺរ៉ុប….ខ្ញុំមិនត្រូវបញ្ចេញមតិទេ ប៉ុន្តែនៅពេលដែលប៉ះនរណាម្នាក់ វាគឺជាកំហុស។ Anthony Erlangs អាចហក់ប្រជែងបាល់បានមុន ប៉ុន្តែនៅពេលដែលអ្នកចាំទី Jan Oblak ហក់ពីលើគេ ហើយ Elanga ក៏ត្រូវបានអាជ្ញាកណ្តាលពិន័យ។ ពួកយើងខឹងសម្ប៉ា និងចាប់ផ្តើបាត់បង់ទម្រង់លេង។ វាជាអ្វីដែលយើងត្រូវតែសិក្សាពីវា»។
“ការសម្រេចចិត្តមិនដំណើរការនៅយប់នេះទេ ប៉ុន្តែយើងមានពេលយូរគ្រប់គ្រាន់ ដើម្បីត្រលប់មកវិញក្នុងការប្រកួត និងទទួលបានលទ្ធផលស្មើ ហើយយើងមិនបានធ្វើវាទេ។ យើងទាំងអស់គ្នាខកចិត្ត។ វាជាបន្ទប់ស្លៀកពាក់ដ៏សោកសៅឥឡូវនេះ។ កីឡាករទាំងអស់ត្រូវបានខ្ទេចខ្ទាំដោយការខកចិត្ត»។
“It’s a sad dressing room, we felt we did enough to get something from the game.” Harry Maguire felt that Man United got too frustrated in the final 20 minutes in what was a difficult night for the club in Europe. #beINUCL #UCL Watch Now ? https://t.co/gpZe8hLirP pic.twitter.com/TZm6xy7Gen — beIN SPORTS (@beINSPORTS_EN) March 15, 2022
“It’s a sad dressing room, we felt we did enough to get something from the game.”
Harry Maguire felt that Man United got too frustrated in the final 20 minutes in what was a difficult night for the club in Europe. #beINUCL #UCL
Watch Now ? https://t.co/gpZe8hLirP pic.twitter.com/TZm6xy7Gen
— beIN SPORTS (@beINSPORTS_EN) March 15, 2022
“យើងគិតថាយើងធ្វើបានគ្រប់គ្រាន់ក្នុងការទទួលបានអ្វីមួយពីការប្រកួតនេះ ប៉ុន្តែនៅទីបំផុតយើងបានធ្លាក់ចេញពី Champions League ហើយក្មេងៗទាំងនោះត្រូវការកាត់ចេញ»។
ព័ត៌មានកីឡាជាតិ
ខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ី កីឡាករ Andres Nieto មិនមានការព្រួយបារម្ភអំពីការចាប់ផ្តើមមិនល្អរបស់ភ្នំពេញក្រោនក្នុងរដូវកាលថ្មីនៃក្របខ័ណ្ឌ Cambodian Premier League ឡើយ។
ក្រុមម្ចាស់ការពារតំណែងជើងឯកភ្នំពេញក្រោន នៅមិនទាន់អាចស្វែងរកជ័យជម្នះរបស់ខ្លួនបាននៅឡើយទេ ដោយឆ្លងកាត់២ប្រកួត មានស្មើ១ និង ចាញ់១ ហើយ រឿងដែលភ្ញាក់ផ្អើលនោះ បច្ចុប្បន្នពួកគេកំពុងឈរនៅបាតតារាង។
ក្នុងកិច្ចសម្ភាសជាមួយ The Morning Nieto បាននិយាយថា៖«ខ្ញុំគិតថាមិនមានអ្វីធ្ងន់ធ្ងរកើតឡើងទេ ហើយ វាក៏មិនមែនជារឿងអ្វីដេលត្រូវបារម្ភផងដែរ។ ខ្ញុំជឿជាក់លើក្រុមរបស់ខ្ញុំ ហើយយើងនឹងត្រឡប់មកភាពខ្លាំងវិញ។ វាមិនមែនជាការចាប់ផ្តើមដ៏ល្អទេ ប៉ុន្តែក៏មិនមែនជាទីបញ្ចប់ដែរ។ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយយើងមានពេលវេលា ដើម្បីផ្លាស់ប្តូរដើម្បីការពារតំណែងជើងឯក។ ខ្ញុំមិនទាន់បានស៊ុតបញ្ចូលទីទេ ប៉ុន្តែខ្ញុំមិនបារម្ភអំពីរឿងនោះ ទេ។ វាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ»៕
កាលពីដើមខែនេះ ប្រភពមួយបង្ហាញថា Manchester United បានចំណាយប្រាក់សរុបចំនួន ១០ លានផោនលើការផ្តល់សំណងដល់ Ole Gunnar Solskjaer និងបុគ្គលិករបស់គាត់។
គ្រូបង្វឹកសញ្ជាតិន័រវេសត្រូវបានបណ្តេញចេញពីការងារក្នុងខែវិច្ឆិកា ឆ្នាំ 2021 ដែលធ្វើអោយគាត់ក្លាយជាអ្នកចាត់ការពេញម៉ោងទី ៤ ដែលត្រូវបានក្លឹបបណ្តេញចេញពីតំណែងចាប់តាំងពីការចាកចេញរបស់លោក Sir Alex Ferguson ក្នុងឆ្នាំ 2013 ។
David Moyes ដែលត្រូវបានបណ្តេញចេញកាលពីខែមេសា ឆ្នាំ 2014 ត្រូវបានគេផ្តល់សំណងចំនួន 5៥.២ លានផោន ខណៈដែលអ្នកស្នងតំណែងរបស់គាត់គឺ Louis van Gaal ទទួលបាន ៨.៤លានផោននៅពេលគាត់ចាកចេញនៅក្នុងខែឧសភា ២០១៦ ។
លោក Jose Mourinho ដែលត្រូវបានបណ្តេញចេញកាលពីខែធ្នូឆ្នាំ២០១៨ ទទួលបានកញ្ចប់ប្រាក់បំណាច់ចំនួន ១៥ លានផោន ខណៈដែលបុគ្គលិករបស់គាត់ទទួលបានប្រាក់បន្ថែមចំនួន ៤.៦លានផោនក្នុងម្នាក់។ បែបនេះនាំឱ្យវិក័យប័ត្រចំណាយលើការបង់ឱ្យគ្រូបង្វឹកដេញចេញសរុបដល់ ៤៣.២លានផោន។
ប្រភព៖ Mirror
ប្រភពជិតស្និទក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានទម្លាយប្រាប់ B8 Sport ថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាវ័យក្រោម២៣ឆ្នាំនឹងមានគម្រោងទៅបោះជុំរំហ្វឹកហាត់នៅទីក្រុងហាណូយសម្រាប់ត្រៀមការប្រកួតលើវិញ្ញាសាបាល់ទាត់ស៊ីហ្គេមលើកទី៣១នៅវៀតណាម។
សម្រាប់កាលបរិច្ឆេទទៅបោះជុំរំហ្វឹកហាត់អាចនឹងធ្វើឡើងនៅថ្ងៃ២៦ខែមេសាខាងមុខតទៅ ខណៈកាលបរិច្ឆេទព្រឹត្តិការណ៍ SEA Games នៅវៀតណាមនឹងចាប់ផ្ដើមនៅថ្ងៃទី១២ ដល់២៣ ខែឧសភាឆ្នាំ២០២២។ គម្រោងការនៃការបោះជុំរំហ្វឹកហាត់នេះគឺចំពេលដែលការប្រកួតលីគកំពូលកម្ពុជាត្រូវសម្រាកក្រោយចប់ជើងទីមួយនៅថ្ងៃទី២៤ខែមេសាហើយលីគទី២ត្រូវសម្រាកនៅថ្ងៃទី២៥ខែមេសា។ ថ្ងៃទី២៦ដល់២៧ ក្រុម U23 អាចនឹងធ្វើការប្រមូលផ្ដុំនៅក្នុងប្រទេស ហើយថ្ងៃទី២៨ខែមេសានឹងហោះហើរទៅកាន់ទីក្រុងហាណូយតែម្ដង។ ក្រុមជម្រើសជាតិកម្ពុជាវ័យក្រោម២៣ឆ្នាំមានពេលបោះជុំរំហ្វឹកហាត់រយៈពេលមួយសប្ដាហ៍មុនពេលព្រឹត្តិការណ៍ SEA Games ចាប់ផ្ដើម។
សម្រាប់ក្នុងថ្ងៃ FIFA Day នេះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទាំងគ្រប់ឈុតគ្មានសកម្មភាពហ្វឹកហាត់ឬក៏លេងមិត្តភាពនោះទេ ដោយសារសហព័ន្ធកីឡាបាល់ទាត់កម្ពុជានិងភាគីពាក់ព័ន្ធចង់ឱ្យសកម្មភាពក្នុង Cambodian Premier League កាន់តែមមារញឹកនិងរៀបចំបានទៅយ៉ាងរលូន ហើយផ្ដល់ពេលវេលាឱ្យកីឡាករហ្វឹកហាត់និងលេងជាក្លិបកាន់តែច្រើន៕
Manchester United មានជម្រើសបីនៅលើតុសម្រាប់ពិចារណា មុនការកែប្រែ Old Trafford នាពេលខាងមុខ នេះបើយោងតាមកាសែត Daily Mail ។
ជម្រើសទីមួយ បិសាចក្រហមអាចវាយចោលមួយផ្នែក និងសាសង់បន្ថែមពង្រីកតំបន់ South Stand ឬទុកដីឱ្យនៅដដែលដោយគ្រាន់តែកែលម្អកន្លែងអ្នកទស្សនា ហើយទី២ គឺសាងសង់កន្លែងផ្សព្វផ្សាយពាណិជ្ជកម្មទាំងនៅជ្រុងទាំងបួន។
ជម្រើសទីបី – ហើយច្បាស់ជាខ្លាំងបំផុត – ជម្រើសនេះគឺត្រូវវាយកម្ទេច Old Trafford ទាំងស្រុង ហើយសាងសង់វាឡើងវិញថ្មីទាំងអស់តែម្ដង ខណៈដែលម្ចាស់របស់ Man United ជនជាតិអាមេរិក សម្លឹងរកការធ្វើទំនើបកម្មដីដែលមានកំពុងមានបញ្ហា។
ជម្រើសទាំងបីត្រូវបានគេនិយាយថាជា ‘គម្រោងពិត’ ខណៈដែលស្ថាបត្យករ និងវិស្វករប្រកួតប្រជែងកំពុងចាប់ផ្តើមពិនិត្យមើលការដេញថ្លៃរបស់ពួកគេសម្រាប់កិច្ចសន្យាដែលចំណាយប្រាក់ដ៏ធំ ដើម្បីអភិវឌ្ឍកីឡដ្ឋានដែលមានអាយុកាល 112 ឆ្នាំឡើងវិញ បន្ទាប់ពីតជួបប្រទះបញ្ហាថែទាំកាលពីថ្មីៗនេះ។
ប្រភព៖ Daily Mail
ក្រុមព្រះខ័នរាជស្វាយរៀងបានយកឈ្នះក្រុមការពារតំណែងជើងឯកភ្នំពេញក្រោនក្នុងលទ្ធផល៣ទល់១នៅកីឡដ្ឋាន Smart RSN ក្នុងពានរង្វាន់ Cambodian Premier League 2022 សប្ដាហ៍ទី២ ខណៈខ្សែបម្រើវ័យក្មេង គឹម សុខយុទ្ធបានបង្ហាញគំនិតរបស់ខ្លួនអំពីការស៊ុតគ្រាប់បាល់ដ៏អស្ចារ្យពីក្រៅប្រអប់គ្រោះថ្នាក់កាលពីម្សិលមិញ។
ឆ្លើយឆ្លងជាមួយអ្នកយកព័ត៌មានរបស់ B8 Sport សុខយុទ្ធថ្លែងបែបនេះ៖«រំភើបហើយសប្បាយចិត្តដែលបានទាត់ចូលហើយយកឈ្នះក្រុមការពារតំណែងជើងឯកទៀតផង ព្រោះតែពួកគេ(ភ្នំពេញក្រោន)ជាក្រុមខ្លាំង»។
«សប្បាយចិត្តពេក! មិននឹកស្មានថាខ្លួនឯងអាចស៊ុតចូល! គ្រូគាត់តែងតែប្រាប់ថា បាល់លើដំបូលទូកឱ្យឧស្សាហ៍ទាត់ កុំទុកយូរពេក…គាត់ឱ្យទាត់ទៅ។អ្វីដែលសំខាន់យើងបានឈ្នះក្រុមខ្លាំងដែលជាក្រុមជើងឯកឆ្នាំមុន!សប្បាយចិត្តខ្លាំង រកពាក្យអ្វីនិយាយមិនបាន…»។
លើសពីនេះ! ខ្សែបម្រើវ័យក្មេងដែលចាប់ដៃគូជាមួយខ្សែបម្រើឆ្នើម មិន រតនៈបានបង្ហាញអំពីកកម្រិតនៃការសហការគ្នាក្នុងក្រុមទាំងមូលផងដែរ។
«ចំពោះការយល់ចិត្តគ្នាវិញ! ការប្រកួតទីមួយមិនសូវល្អប៉ុន្មានទេដោយសារប្រកួតដំបូងសម្រាប់យើង។ ប្រកួតទី២នេះយើងយល់ចិត្តគ្នាបានបណ្ដើៗហើយ ខណៈថាពីមុន(ប្រកួតមុន)បាន៥០% ប្រកួតនេះយើងបាន៧០ទៅ៨០%ហើយ។ ប្រកួតទី២នេះយើងបានកែតម្រូវចំណុចខ្វះខាតនៅក្នុងការប្រកួតទីមួយ ហើយប្រកួតក្រោយយើងបាន១០០%ហើយ”។
“ចំពោះការរលេងជាក្រុមយើងធ្វើបានល្អ ព្រោះយើងលេងលើទីលានជ្រោមជ្រែងគ្នាទៅវិញទៅមក ពិសេសយើងលេងក្នុងជំហរកៀកជិតគ្នា។ ពេលដែលយើងគ្រប់គ្រងបាល់ យើងសង់តង់គ្នា។ គិតមកដល់ពេលនេះ Team Work របស់យើងអាចមានពី៧០ទៅ៨០ភាគរយហើយ”។
៣គ្រាប់របស់ក្រុមមានមូលដ្ឋានមកពីខេត្តស្វាយរៀងរកបានដោយកីឡាករ ឡុង ភារ៉ាត់នាទីទី៥ សារ៉េត គ្រីយ៉ានាទី២៧និងខ្សែបម្រើវ័យក្មេង គឹម សុខយុទ្ធនៅនាទី៣៣។ មួយគ្រាប់របស់ភ្នំពេញក្រោនរកបានដោយកីឡាករ Fareed Sadat នៅនាទី១១៕
ជាមួយនឹងការស៊ុតបញ្ចូលទីបាន៨០៧គ្រាប់ក្នុងនាមជាកីឡាករអាជីព Cristiano Ronaldo បានក្លាយជាកីឡាករបាល់ទាត់ដែលស៊ុតបញ្ចូលទីបានច្រើនបំផុតគ្រប់សម័យកាលហើយ។
កីឡាករវ័យ ៣៧ឆ្នាំរូបនេះបានបន្ថែមការស៊ុតគ្រាប់ទី 805, 806 និង 807 ឱ្យក្រុម Manchester United យកឈ្នះ Tottenham ៣ទល់២ននៅកីឡដ្ឋាន Old Trafford ។
Cristiano Ronaldo is now the top scorer of all-time in competitive football ??#MUNTOT pic.twitter.com/QiZaB55y7h — Amazon Prime Video Sport (@primevideosport) March 12, 2022
Cristiano Ronaldo is now the top scorer of all-time in competitive football ??#MUNTOT pic.twitter.com/QiZaB55y7h
— Amazon Prime Video Sport (@primevideosport) March 12, 2022
គ្មានកីឡាករណាស៊ុតបញ្ចូលទីបានច្រើនដូច Cristiano នោះទេ ដែលគ្រាប់បាល់ 807 គ្រាប់ក្នុងការប្រកួតប្រជែងគឺជាលទ្ធផលនៃអ្វីដែលគាត់បានធ្វើសម្រាប់ក្លឹប និងជម្រើសជាតិ។
ជាមួយនឹងកំណត់ត្រាថ្មីក្នុងសៀវភៅ FIFA ស្ទើតែមិនគួរឱ្យជឿរបស់គាត់ វាគ្រប់គ្រាន់ហើយក្នុងការនិយាយថា Ronaldo បានបំបិទមាត់អ្នកស្អប់គសត់តាមរចនាបថស៊ុតបាល់បញ្ចូលទី។
ក្រុមម្ចាស់ផ្ទះបឹងកេតបានរងបរាជ័យក្រោមថ្វីជើងក្រុមកំពុងឡើងគុណផលខ្លាំង TIFFY ARMY FC ក្នុងលទ្ធផល១ទល់០នាការប្រកួតក្នុងពានរង្វាន់ Cambodian Premier League 2022 សប្ដាហ៍ទី២ដែលទើបតែចប់មុននេះបន្តិច ខណៈដែល អង្គរថាយហ្គឺរត្រឹមចែកគ្នាមួយពិន្ទុម្ខាងជាមួយក្រុមគិរីវង់សុខសែនជ័យជាមួយគ្រាប់បាល់ស៊ុតបញ្ចូលទី៣គ្រាប់ដូចគ្នា។
ការប្រកួតនៅកីឡដ្ឋាន ខេមបូឌៀ អ៊ែរវ៉េ ក្នុងវគ្គទីមួយ ក្រុមបឹងកេតក៏ដូចជាទ័ពមិនអាចស៊ុតបញ្ចូលទីគ្នានោះទេ ហើយលទ្ធផលសូន្យស្មើបន្តដល់ចប់វគ្គទីមួយ។ ចូលវគ្គទី២ នាទី៤៦កីឡាករជប៉ុន Yuta ស៊ុតបញ្ចូលទីពីក្រៅប្រអប់គ្រោះថ្នាក់ឱ្យក្រុមភ្ញៀវនាំមុខមុន។ គ្រាប់បាល់នាំមុខនេះក្លាយជាគ្រាប់បាល់ជ័យជម្នះក្រោយពួកគេរក្សាដល់ចប់ការប្រកួត៩០នាទី។
ចំណែកការប្រកួតនៅកីឡដ្ឋានហនុមានវិញ អង្គរថាយហ្គឺនិងគិរីវង់ប្រើប្រាស់ក្បួនលេងវាយសម្រុកគ្នាទៅមករហូតបានការស៊ុតបញ្ចូលទីគ្នាដល់ទៅ៦គ្រាប់។ ៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ JOzsef Keaveny, សុវណ្ណ ដូណា និងកីឡាករ Iago Fernandes។ ចំណែកបីគ្រាប់របស់គិរីវង់រកបានដោយកីឡាករ អ៊ឹម សំអូន២គ្រាប់និងកីឡាករ Ghanasah R មួយគ្រាប់។
២ប្រកួតទៀតនឹងចាប់ផ្ដើមលេងនៅម៉ោង៦នគឺភ្នំពេញក្រោនប៉ះព្រះខ័នរាជស្វាយរៀង ហើយវិសាខាប៉ះណាហ្គាវើលដ៏៕
អ្នកគ្រូម៉ៅ សាវីនបានបង្ហាញកត្តាធំៗមួយចំនួនដែលធ្វើឱ្យក្រុមភ្នំពេញក្រោននារីឈ្នះពាន Cambodian Women League 2021 ដោយលេងមិនទាន់ចាញ់សោះ ហើយនៅសល់៣ប្រកួតក្នុងដៃទៀត។
តាមរយៈសារឆ្លើយឆ្លងជាមួយ B8 Sport អ្នកគ្រូថា៖«កត្តាសំខាន់ៗដែលជួយឱ្យយើងសម្រេចគោលបំណងបែបនេះគឺទទួលការជ្រោមជ្រែងពីថ្នាក់ដឹកនាំក្លិប និងប្រធានក្លិបភ្នំពេញក្រោនទាំងមូល ដែលអនុញ្ញាតិឱ្យយើងរៀបចំក្រុមបាល់ទាត់នារីដើម្បីប្រកួតប្រជែងជាមួយក្រុមដទៃទៀត»។
«មួយវិញទៀត! យើងបានជ្រើសរើសក្រុមការងារត្រូវ ដែលមានគុណភាព យល់ចិត្តគ្នា និងសហការគ្នាបានល្អ ធ្វើការមិនប្រកាន់ពេលវេលា ហើយជាក្រុមការងារមួយដែលយកចិត្តទុកដាក់គ្រប់ពេលវេលាសម្រាប់ការប្រកួតហើយ។យើងអាចនិយាយបានជាក្រុមការងារមានទំនួលខុសត្រូវល្អលើការងាររបស់ពួកគាត់”។
« កត្តាកីឡាករ! ក្រុមការងារបានជ្រើសរើសកីឡាករដែលមានគុណភាព កីឡាករដែលមានឆន្ទៈក្នុងការប្រកួត ការហ្វឹកហាត់ និងអភិវឌ្ឍន៍ខ្លួន ពិសេសជាកីឡាករមានវិន័យល្អក្នុងក្រុមនិងខ្លួនគាត់ផ្ទាល់ផងដែរ»៕
រុបភាព៖ភ្នំពេញក្រោន