គ្រូបង្វឹកបណ្ដោះអាសន្ន Manchester United មានអារម្មណ៍ថា ការធ្វើបែបនេះនឹងធ្វើឱ្យទំនាក់ទំនងរវាងអាជ្ញាកណ្តាល និងកីឡាករកាន់តែប្រសើរឡើង បន្ទាប់ពីរដូវកាលដែលពោរពេញទៅដោយភាពចម្រូងចម្រាសជាច្រើននៅលើទីលាន។
មន្ត្រីអាជ្ញាកណ្តាលនឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់សម្ភារៈបរិក្ខារនៅទីលានហ្វឹកហាត់របស់ក្លិប Premier League ផ្សេងៗ។ ទោះបីជាព័ត៌មានលម្អិតមិនទាន់ត្រូវបានបញ្ចប់ក៏ដោយ អាជ្ញាកណ្តាលទាំងនេះក៏អាចរៀបចំការប្រកួតនៅទីលានហ្វឹកហាត់ ដើម្បីស្វែងយល់ពីតួនាទីរបស់ពួកគេបានកាន់តែប្រសើរឡើង។
ក្រៅពីមិត្តរួមក្រុមជម្រើសជាតិអង់គ្លេសរូបនេះការពារ ប្រធានក្រុម Manchester United ថែមទាំងទទួលបានការគាំទ្រពីលោក Gareth Southgate គ្រូបង្វឹកអង់គ្លេសដែលបានការពារហើយលើកសរសើរអតីតខ្សែការពារ Leicester City រូបនេះថាជាកីឡាករលេងល្អក្នុងក្រុម ទោះបីជាមិនបានទទួលការគាំទ្រខ្លាំងនៅ Old Trafford។
ដើម្បីឱ្យមានភាពយុត្តិធម៌ Maguire ពិតជាបានដើរតួយ៉ាងសំខាន់ក្នុងការជួយអងស់គ្លេសឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងការប្រកួត World Cup 2018 និងឡើងទៅវគ្គផ្ដាច់ព្រ័ត្រក្នុង Euro 2020។ ការឆ្លងកាត់ទម្រង់លេងដ៏លំបាកមិនមានន័យថាគាត់សមនឹងទទួលបានការបំពាន ឬមើលងាយនោះទេ។