សម្រាប់លោក Park ផ្ទាល់ ហ្គេមនាពេលខាងមុខនឹងក្លាយជាហ្គេមពិសេសមួយ។ Park និងក្រុមរបស់គាត់បានឈ្នះជាមួយឥណ្ឌូនេស៊ីនៅវគ្គផ្តាច់ព្រ័ត្រ SEA Games 2019។ ប៉ុន្តែបន្ទាប់ពីប្រកួតជាមួយថៃ គាត់នឹងមិនបង្វឹកក្រុម U23 ទៀតទេ ហើយគាត់នឹងផ្តោតលើក្រុមជម្រើសជាតិឈុតធំជំនួសវិញ។
ទាក់ទងនឹងគ្រូបង្វឹករបស់ថៃ Mano Polking លោក Park បាននិយាយថា លោកដឹងថាលោកមានបទពិសោធជាច្រើនក្នុងការធ្វើការជាមួយនឹងប្រទេសថៃ ដោយធ្លាប់បានដឹកនាំក្រុម HCMC FC ក្នុង V-League ម្តងផងដែរ។
Ziyech ដែលបច្ចុប្បន្នមានវ័យ២៩ឆ្នាំ បានចូលរួមជាមួយ Chelsea នៅក្នុងឆ្នាំ២០២០ ពី Ajax ដែលពេលនោះគេលេងក្រោមការដឹកនាំរបស់លោក Erik ten Hag ខណៈ លោកនឹងមកដឹកនាំក្រុមបិសាចក្រហមក្រោយបញ្ចប់រដូវកាលនេះ។
លោក Van Basten បាននិយាយថា៖«អ្វីដែលបានចូលមកកាន់ការគិតរបស់ខ្ញុំនៅពេលនេះ គឺ Ziyech ដែលបច្ចុប្បន្នកំពុងលេងនៅអង់គ្លេសស្រាប់ អាចនឹងក្លាយទៅជាកីឡាករដ៏ល្អនៅ Man Utd ក្រោមការដឹកនាំរបស់លោក Ten Hag»៕