ព័ត៌មានកីឡាជាតិ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាត្រៀមទឹកប្រាក់ចំនួន ១៦ មុឺនដុល្លា(160,000 USD) សម្រាប់ឧបត្ថម្ភក្រុមជម្រើសជាតិកម្ពុជាក្នុងការចេញទៅ ប្រកួត AFC Asian Cup 2023 Qualifiers Final Round នៅប្រទេសឥណ្ឌា។
ក្នុងចំណោមទឹកប្រាក់ទាំងអស់នោះ ទឹកប្រាក់ចំនួន ៤មុឺនដុល្លា (40,000 USD) ផ្ដល់សម្រាប់លើកទឹកចិត្ត និងការធ្វើដំណើរ ស្របពេល១២មុឺនដុល្លា (120,000 USD) នឹងបន្ថែមឱ្យទៀត ប្រសិនបើក្រុមអាចឡើងទៅជុំផ្ដាច់ព្រ័ត្រ ក្រោយឆ្លងវគ្គជម្រុះចុងក្រោយនេះ។
ក្រុមជម្រើសជាតិបានចាកចេញពីមាតុភូមិទៅកាន់ប្រទេសឥណ្ឌាកាលពីម៉ោង៧នេះហើយរំពឹងថានឹងទៅដល់ទីក្រុង Kolkata នៅវេលាម៉ោង១០យប់។ កម្ពុជាស្ថិតក្នុងពូល D សម្រាប់វគ្គជម្រុះជុំទី៣ដោយមានម្ចាស់ផ្ទះឥណ្ឌា ហុងកុង និងអាហ្វហ្គានីស្ថាន។ ការប្រកួតបើកឆាក កម្ពុជាត្រូវជួបម្ចាស់ផ្ទះនៅថ្ងៃទី ០៨ ហុងកុង នៅថ្ងៃទី១១និងថ្ងៃទី១៤ត្រូវអាហ្វហ្គានីស្ថានដែលជាការប្រកួតចុងក្រោយក្នុងពូល៕
ព័ត៌មានកីឡាអាស៊ី
ប្រធានក្រុមជម្រើសជាតិឥណ្ឌា កីឡាករ Sunil Chhetri ថាការលេងក្នុងទឹកដីខ្លួនឯងគឺជាគុណសម្បត្តិដែលជម្រើសជាតិឥណ្ឌាមានប្រៀបជាងគូប្រជែងដទៃទៀតដូចជា ហុងកុង កម្ពុជា និង អាហ្វហ្គានីស្ថាន។
និយាយក្នុងវេបសាយរបស់សមាគមកីឡាបាល់ទាត់ឥណ្ឌា កីឡាករវ័យ៣៧ឆ្នាំរូបនេះថា៖« នោះជាគោលដៅចុងក្រោយ។ អារម្មណ៍របស់កីឡាករគឺរីករាយ ហើយកីឡាករកំពុងតែហ្វឹកហាត់សមម្ដងបន្តិចៗ ហើយគ្រប់គ្នាកំពុងព្យាយាមយល់ពីគ្នាទៅវិញទៅមក។ វាជាក្រុមថ្មីមួយហើយមានកន្លែងជាច្រើនស្វែងយល់បន្ថែមទៀត”។
«មានកីឡាករវ័យក្មេង មានទេពកោសល្យថ្មីៗបានមកដល់។ អ្វីដែលល្អគឺអ្នកគ្រប់គ្រប់គ្នាកំពុងតែស្រេកឃ្លានជ័យជម្នញ។ យើងសង្ឃឹមថានឹងទទួលបានសមតុល្យភាពត្រឹមត្រូវ។ មិនថាអ្នកណាទទួលបានឱកាសលេងនោះទេ យើងនឹងប្រឹងឱ្យអស់ពីសមត្ថភាព។ ដោយសារតែយើងមានប្រៀបក្នុងផ្ទះ ខ្ញុំនឹងនិយាយថា វានឹងល្អបើយើងអាចអាចទទួលបានលទ្ធផលល្អក្នុង២ប្រកួតដំបូង។ ។ វាមិនសំខាន់ទេឥឡូវនេះ ហើយគ្រប់គ្នាមានឱកាសត្រឹមត្រូវ ។ យើងលេងក្នុងផ្ទះរបស់ខ្លួនពិតមែនតែយើងក៏មានសម្ពាធខ្លាំងផងដែរ”។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងប្រកួតជាមួយអាហ្វហ្គានីស្ថានក្នុងការប្រកួតចុងក្រោយនៃវគ្គជម្រុះ AFC Asian Cup Qualifiers ។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ 2022 នៅកីឡដ្ឋាន Salt Lake ក្នុងទីក្រុង Kolkata។ កម្ពុជាបានប្រកួតទីម័រខាងកើតក្នុងលទ្ធផល ២-១ នៅថ្ងៃទី០២ខែមិថុនា ជាការប្រកួតមិត្តភាពអន្តរជាតិតែមួយគត់ដែលបានត្រៀមខ្លួនមុនការប្រកួតដ៏សំខាន់។
ម្យ៉ាងវិញទៀត អាហ្វហ្គានីស្ថាន ត្រៀមក្នុងពានរង្វាន់នេះក៏មិនសូវជាល្អប៉ុន្មានដែរ។ អាហ្វហ្គានីស្ថានត្រៀមការប្រកួតទល់នឹងនេប៉ាល់ ក្នុងលក្ខណៈមិត្តភាពដែលត្រូវបានលុបចោលដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៥ និង ៣០ខែឧសភា ប៉ុន្តែត្រូវប្ដូរគូប្រកួតវិញដោយប៉ះវៀតណាមហើយចាញ់ក្នុងលទ្ធផល២ទល់០។
បើនិយាយអំពីកម្ពុជាមិនដែលទទួលសិទ្ធិចូលលេងពានរង្វាន់ AFC Asian Cup ជាប់ៗគ្នាទេ ហើយអាហ្វហ្គានីស្ថានក៏ឈរក្នុងផ្លូវនៃសុបិនដែលមិនបានសម្រេចនោះដូចគ្នា។
គុណផលជម្រើសជាតិអាហ្វហ្គានីស្ថានក្នុងពេលថ្មីៗ៖ អាហ្វហ្គានីស្ថានបានលេងតែពីរប្រកួតប៉ុណ្ណោះចាប់តាំងពីការប្រកួតជម្រុះ World Cup ជុំទីពីរក្នុងខែមិថុនាឆ្នាំ 2021។ ពួកគេបានយកឈ្នះក្រុម U-23 គុយវ៉ែតក្នុងលទ្ធផល 3-0 និងបានចាញ់ក្រុម U-23 ហ្សកដានី 1-0 ក្នុងខែមីនា ឆ្នាំ 2022 ។ ចុងក្រោយដូចនិយាយពីខាងលើពួកគេចាញ់វៀតណាមមុនធ្វើដំណើទៅឥណ្ឌា។
អំពីក្រុម៖ អាហ្វហ្គានីស្ថានជាប់ចំណាត់ថ្នាក់ទី 150 ក្នុងចំណាត់ថ្នាក់របស់ FIFA ។ សមាជិកស្ថាបនិកម្នាក់នៃសហព័ន្ធបាល់ទាត់អាស៊ី (AFC) ពួកគេបានឈ្នះជើងឯក SAFF Championship ក្នុងឆ្នាំ 2013 ។
គ្រូបង្វឹក៖
Anoush Dastgir គឺជាគ្រូបង្វឹកអាហ្វហ្គានីស្ថានវ័យក្មេងបំផុតនៅលើពិភពលោកនៅអាយុ 32 ឆ្នាំ។ អតីតកីឡាករជម្រើសជាតិអាហ្វហ្គានីស្ថានរូបនេះក៏គ្រប់គ្រងក្រុម U21 នៃក្លឹប Almere City ដែលមានមូលដ្ឋាននៅប្រទេសហូឡង់ ខណៈដែលកំពុងផ្តល់ក្តីសង្ឃឹមរបស់ប្រទេសជាតិ។ Anoush បានចូលដឹកនាំក្លឹបនៅខែមីនា ឆ្នាំ 2022 ហើយពីមុនបានបង្វឹក VV Duno Doorwerth ដែលមានមូលដ្ឋាននៅប្រទេសហូឡង់ផងដែរ។ ទម្រង់លេងដែលពេញចិត្តរបស់អតីតកីឡាករវ័យ 32 ឆ្នាំគឺ 4-3-3 និង 4-2-3-1 ។
កីឡាករគួរកត់សម្គាល់ៈ Faysal Shayesteh
កីឡាករវ័យ 30 ឆ្នាំគឺជាកីឡាករដែលមានការបង្ហាញខ្លួនច្រើនជាងគេទីពីរសម្រាប់ប្រទេសរបស់គាត់។ ខ្សែបម្រើប្រយុទ្ធរូបនេះបានបង្ហាញខ្លួនចំនួន 50 ប្រកួតសម្រាប់ក្រុមអាហ្វហ្គានីស្ថាន។
គាត់ធ្លាប់លេងឱ្យក្លិបហូឡង់ VV Duno ។ Faysal បានលេងនៅគ្រប់មុខតំណែងជាច្រើនក្នុងអាជីពដ៏វែងឆ្ងាយរបស់គាត់ ដែលធ្វើឱ្យគាត់ក្លាយជាជម្រើសដ៏ល្អ និងសំខាន់សម្រាប់លោក Dastgir ។
Ovays Azizi
Ovays Azizi នឹងត្រូវទទួលភារកិច្ចក្នុងការសង្គ្រោះបាល់នោះមុខទី។ កីឡាករវ័យ 30 ឆ្នាំរូបនេះបានបង្ហាញខ្លួន 36 ប្រកួតសម្រាប់ប្រទេសរបស់គាត់ ហើយបច្ចុប្បន្នលេងឱ្យក្លឹបស៊ុយអែត Ariana ។ បន្ទាប់ពីលេងឱ្យក្លឹបផ្សេងៗគ្នាក្នុងប្រទេសដាណឺម៉ាកអស់រយៈពេល 10 ឆ្នាំ អ្នកចាំទីរូបនេះបានត្រឡប់មកទ្វីបអាស៊ីវិញ ហើយលេងឱ្យក្លិប Maziya S&RC នៅក្នុង Divehi Premier League នៃប្រទេសម៉ាល់ឌីវ ។
Sharif Mukhammad
ខ្សែការពារដែលកើតនៅតំបន់ Makhachka នឹងមានទំនួលខុសត្រូវដ៏ធំក្នុងការទប់មិនឱ្យជម្រើសជាតិកម្ពុជាស៊ុតបាននៅថ្ងៃទី១៤ខែមិថុនា។ កីឡាករវ័យ 32 ឆ្នាំរូបនេះមានបទពិសោធន៍ពីមុនក្នុងការលេងនៅក្នុងប្រទេសឥណ្ឌាជាមួយក្លិប Gokulam Kerala FC ។ ក្រៅពីសមត្ថភាពការពារ Sharif មានកេរ្តិ៍ឈ្មោះក្នុងការសម្រេចទីដោយប្រើក្បាល។ ខ្សែការពារកម្ពស់១.៨៤ម៉ែត្រស៊ុតបញ្ចូលទីបាន 9 គ្រាប់ក្នុង 38 ប្រកួតសម្រាប់ Gokulam Kerala ហើយនឹងក្លាយជាGjnk គំរាមកំហែងពេលបាល់ Set-piece ។
អ្វីដែលត្រូវរំពឹង កម្ពុជានឹងត្រូវបង្កើតកំហុសឱ្យបានតិចបំផុតពេលប៉ះអាហ្វហ្គានីស្ថានក្នុងការប្រកួតនេះ។ ដោយមិនគិតពីគុណភាពដែលអាហ្វហ្គានីស្ថានមាន ក្រុមរបស់លោក Honda ត្រូវតែបង្កើតឱកាសឱ្យបានមុនអាហ្វហ្គានីស្ថាន។
ភ្នំពេញ ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២២៖ iOne ដែលជាអាជីវកម្មបច្ចេកវិទ្យាលក់រាយឈានមុខគេក្នុងប្រទេសកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា (Forest Interactive Cambodia) ដើម្បីផ្តល់ជូននូវផលិតផលឌីជីថលថ្មីផ្តាច់មុខ សម្រាប់អ្នកប្រើប្រាស់កម្មវិធី iOneCard ។
ភាពជាដៃគូនេះនឹងផ្តល់ជូននូវបទពិសោធន៍ក្នុងការបញ្ជាទិញយ៉ាងងាយស្រួលសម្រាប់អ្នកប្រើប្រាស់កម្មវិធី iOneCard ដែលអាចទិញប័ណ្ណឌីជីថលជាច្រើនប្រភេទ ទាក់ទងនឹងប័ណ្ណហ្គេមកម្សាន្ត និងកម្មវិធីកម្សាន្តសកលជាច្រើន ដូចជា Discord, Twitch, Netflix, Spotify, Amazon, Play Station, PUBG Mobile, Mobile Legends Bang Bang , Garena , Valorant , Marvel, Razer Gold និងប័ណ្ណឌីជីថលផ្តាច់មុខផ្សេងទៀត។
លោក តូ សុខណាង អ្នកគ្រប់គ្រងប្រចាំប្រទេសនៃ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌា បានលើកឡើងថា “ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ នឹងបន្តរិះរកមធ្យោបាយថ្មីៗដើម្បីកំណើន និងពង្រីកការផ្តល់ជូនផលិតផលឌីជីថលរបស់យើង ដើម្បីជួយលើកកំពស់សហគ្រាសបច្ចេកវិទ្យាដូចជា អាយ វ័ន ។ យើងក៍ទន្ទឹងរង់ចាំបង្កើតភាពជាដៃគូថ្មីៗនៅកម្ពុជា ដើម្បីនាំមកនូវបទពិសោធន៍លក់រាយផលិតផលឌីជីថល ក៍ដូចជាជំរុញវិស័យកីឡាអេឡិចត្រូនិច និងមាតិការកម្សាន្តអនឡាញនៅកម្ពុជាឱ្យរីកចម្រើនមួយកម្រិតទៀតផងដែរ។
“នៅ អាយ វ័ន យើងប្តេជ្ញាក្នុងការបង្កើនបទពិសោធន៍ទិញទំនិញដ៍ល្អ ដោយផ្តល់នូវភាពងាយស្រួល និងឆាប់រហ័សដល់អតិថិជន។ តាមរយៈភាពជាដៃគូនេះ យើងសង្ឃឹមថាវានឹងបំពេញតម្រូវការរបស់អតិថិជន អាយ វ័ន ក្នុងការជ្រើសរើសប័ណ្ណឌីជីថលផ្សេងៗគ្នា ដែលគាំទ្រដល់រដ្ឋាភិបាលក្នុងការប្រឹងប្រែងអភិវឌ្ឍន៍ ឌីជីថលភាវូបនីយកម្ម និងផ្តល់នូវដំណោះស្រាយលក់រាយដ៏ល្អបំផុតនៅកម្ពុជាផងដែរ នេះការលើកឡើងរបស់ កញ្ញា លីលី និង កញ្ញា លីនដា អ្នកតំណាងពីក្រុមហ៊ុន អាយ វ័ន “។
កំណើនដ៏អស្ចារ្យនៃការចំណាយរបស់អ្នកប្រើប្រាស់លើហ្គេមកម្សាន្តតាមរយៈទូរស័ព្ទ និងវេទិកាកម្សាន្តអនឡាញបានជំរុញឱ្យ អាយ វ័ន សហការជាមួយ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ ខេមបូឌាដើម្បី លើកកម្ពស់សេវាកម្មទីផ្សារកាតសមាជិករបស់ខ្លួនជាមួយនឹងសិទ្ធិពិសេសផ្តល់ជូនយ៉ាងជាក់លាក់សម្រាប់សមាជិកតែប៉ុណ្ណោះ។
ប្រព័ន្ធអេកូឡូស៊ីឌីជីថលហ្គេម និងការកម្សាន្តឌីជីថលសកលបានផ្លាស់ប្តូរយ៉ាងខ្លាំងក្រោយការរីករាលដាលនៃជំងឺរាតត្បាត ដោយផ្តោតលើ ផលិតផលមួយក្នុងចំណោមផលិតផលរបស់ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ គឺ វេទិការប័ណ្ណឌីជីថល (Digital Voucher Platform, DVP) ដែលផ្តល់ជូននូវថ្នាលតែមួយដ៏ទូលំទូលាយសម្រាប់ប័ណ្ណទូទាត់លើទំនិញឌីជីថល។
តាមរយៈ DVP អាជីវកម្មអាចផ្តល់ជម្រើសជាច្រើននៃមាតិកាឌីជីថលដល់អ្នកប្រើប្រាស់។ ហើយភាពជាដៃគូនេះនឹងផ្តល់ជូននូវអត្ថប្រយោជន៍សម្រាប់ភាគីទាំងពីរ ព្រមទាំងពង្រឹងបទពិសោធន៌ដ៍ល្អ ដល់អតិថិជន និងជំរុញកំណើនអ្នកប្រើប្រាស់អោយចូលទៅកាន់វេទិការបស់ខ្លួនផងដែរ ។
អ្នកប្រើប្រាស់អាចទាញយក កម្មវិធីទូរស័ព្ទ iOneCard តាមរយៈ Play Store និង App Store ដើម្បីរីករាយជាមួយនឹងការបញ្ចុះតម្លៃពិសេសរហូតដល់ ៥០% ផ្តាច់មុខលើផលិតផលឌីជីថលដែលមាននៅលើកម្មវិធី iOneCard ។ ការផ្តល់ជូននេះមានសុពលភាពចាប់ពីថ្ងៃទី ៤ រហូតដល់ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ២០២២ ។
អំពី ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ
ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ (Forest Interactive) បានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ដែលរៀបចំអោយមានវេទិកាចល័តមួយ ដើម្បីភ្ជាប់ប្រតិបត្តិករទូរស័ព្ទចល័ត អ្នកផ្តល់មាតិកា និងអ្នកផលិតផ្សព្វផ្សាយហ្គេមកម្សាន្តជាមួយអតិថិជនរបស់ពួកគេ។ ជាមួយនឹងបទពិសោធន៍ជាង ១៥ ឆ្នាំនៅក្នុងឧស្សាហកម្មនេះ ហ្វរ៉េស អ៊ិនធឺអ៊ែកទីវ បានពង្រីកការិយាល័យប្រត្តិបត្តការរបស់ខ្លួន និង ប្រើធនធានមនុស្សជាង ២០+ សញ្ជាតិនៅក្នុង តំបន់ចំនួន ១៦ ។
ការផ្តល់សេវាជាវមាតិកា ប័ណ្ណទូទាត់ឌីជីថល និងវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក និងកម្មវិធីទូរស័ព្ទសម្រាប់គ្រប់វ័យ Forest Interactive ដំណើរការនៅក្នុងប្រទេសជាង ៣០ ដោយបម្រើប្រតិបត្តិករទូរស័ព្ទចល័ត ៩០+ និងដៃគូមាតិកា ១០០+ ដែលមានសមត្ថភាពឈានដល់អតិថិជនជាងមួយពាន់លាននាក់នៅទូទាំងពិភពលោក។ សូមចូលទៅកាន់ Forest-interactive.com ដើម្បីស្វែងយល់បន្ថែម។
អំពី អាយ វ័ន ចាប់តាំងពីការចាប់ផ្តើមរបស់យើងក្នុងឆ្នាំ២០០៦មក អាយ វ័ន តែងតែស្ថិតនៅជួរមុខនៃបច្ចេកវិទ្យា។ មិនថាជាការលក់រាយឧបករណ៍ទំនើបបំផុតនៃបច្ចេកវិទ្យារបស់ពិភពលោកដូចជា Apple ឬការដាក់ឱ្យប្រើប្រាស់នូវ Enterprise Elastic Cloud ដំបូងបង្អស់របស់ប្រទេសកម្ពុជានោះទេ អាយ វ័ន កំពុងបន្តនាំមុខគេក្នុងការផ្លាស់ប្តូរឌីជីថលតាមរយៈ hybrid e-commerce កម្មវិធីអតិថិជនស្មោះត្រង់ ប្រព័ន្ធពាណិជ្ជកម្មឆ្លាតវៃ និងការអនុវត្តបច្ចេកវិទ្យាថ្មីៗទៅក្នុងបរិយាកាសធុរកិច្ចកម្ពុជា។ សូមចូលទៅកាន់គេហទំព័រ៖ https://www.ionecards.com/ ដើម្បីស្វែងយល់បន្ថែម។
ក្រុមជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមជម្រើសជាតិទីម័រខាងកើតក្នុងលទ្ធផល២ទល់១នាការប្រកួតមិត្តភាពអន្តរជាតិ FIFA Day នៅពហុកីឡដ្ឋានមរតកតេជោ កាលពីម្សិលមិញដែល២គ្រាប់របស់ក្រុមអ្នកចម្បាំងអង្គររកបានដោយកែវ សុខផេង និង ជួន ចាន់ចាវ ស្របពេលមួយគ្រាប់របស់ទីម័ររកបានដោយខ្សែប្រយុទ្ធក្លិបអង្គរថាយហ្គឺរ Mouzinho។
ការប្រកួតនេះប្រព្រឹត្តិទៅក្រោមតំណក់ទឹកភ្លៀង និងក្រសែរភ្នែកអ្នកគាំទ្រជាងមួយម៉ឺននាក់ហើយការស៊ុតបញ្ចូលទី១គ្រាប់តាមស្មើទីម័រយប់មិញ កែវ សុខផេងថា ជាការប្រឹងប្រែង ហើយបានកម្លាំងចិត្តពីអ្នកគាំទ្រដែលមកលើកទឹកចិត្តទាំងភ្លៀងធ្លាក់ខ្លាំង។
«សម្រាប់ខ្ញុំ មានតែអរគុណពួកគាត់(អ្នកគាំទ្រ) ដែលចំណាយពេលដ៏មានតម្លៃមកគាំទ្រពួកខ្ញុំ ទោះបីជានៅឆ្ងាយ មានភ្លៀងយ៉ាងណាក៏ដោយ ក៏ពួកគាត់នៅតែចំណាពេលមកលើកទឹកចិត្ត។ សង្ឃឹមថាប្រកួតក្រោយៗ ក្នុងទឹកដីរបស់យើង ពួកគាត់នឹងបន្តចូលរួមបន្ថែមទៀតឱ្យកាន់តែច្រើនដើម្បីជាម្លាំងចិត្តដល់កីឡាករនិងដើម្បីបាល់ទាត់យើងរីកចម្រើនទៅមុខ»៕
គ្រូបង្វឹកឥណ្ឌាលោក Igor Stimac បាននិយាយចេញពីចិត្តរបស់គាត់ក្នុងការលេងនៅ Kolkata ដែលត្រូវប្រកួតជាមួយក្រុមដ៏ល្អៗក្នុងពូល និងការរៀបចំខ្លួនរបស់ក្រុមគាត់ដោះស្រាយជាមួយសមាសភាពកីឡាករក្រុមជម្រើសជាតិឥណ្ឌាគ្រប់រូប ដើម្បីត្រៀមខ្លួនឲ្យបានល្អក្នុងការទទួលស្វាគមន៍ក្រុម កម្ពុជា អាហ្វហ្គានីស្ថាន និងហុងកុង។ ជាមួយគ្នានេះ លោកបានបញ្ជាក់ពីការជឿជាក់របស់លោកអំពីការប្រកួតជម្រុះ AFC Asian Cup 2023។
ខាងក្រោមនេះជាការដកស្រង់ចេញពីកិច្ចសម្ភាសន៍ពី khelnow៖
តើក្រុមមួយណាដែលអ្នកគិតថានឹងពិបាកជាងគេក្នុងពូល D?
Igor Stimac៖ អាហ្វហ្គានីស្ថាន គឺជាប្រទេសដែលគិតដល់ដំបូង។ ជាងនេះទៅទៀត ដោយសាររាងកាយ ពួកគេខ្លាំងជាង។ ពួកគេមានកីឡាករជាច្រើនមកពីលីគបរទេសដែលមានការរៀបចំបាល់ទាត់បានល្អពេញមួយឆ្នាំ។ ខណៈពេលដែលកីឡាករទាំងនេះកំពុងលេងនៅក្នុងលីគដែលមានគុណភាពនៅបរទេស។ យើងក៏កំពុងព្យាយាមបង្កើតដូចគ្នានៅទីនេះ ដែលនឹងត្រូវចំណាយពេល។ នោះហើយជាមូលហេតុដែលខ្ញុំចាត់ទុកពួកគេថាជាគូប្រជែងដ៏សំខាន់មួយ។
តើការវាយតម្លៃរបស់អ្នកចំពោះហុងកុងគឺជាអ្វី?
Igor Stimac៖ ហុងកុងបានផ្លាស់ប្តូរច្រើនដែលប៉ុន្មានឆ្នាំចុងក្រោយនេះ ពួកគែអនុញ្ញាតឱ្យមានការចូលសញ្ជាតិពីកីឡាករបរទេស។ ដូច្នេះយើងនឹងត្រូវមើលថាតើពួកគេមានភាពល្អប្រសើរប៉ុន្មាននាពេលនេះ។ កីឡាករបរទេសអាចនាំមកនូវតម្លៃជាច្រើនដល់ក្រុមពួកគេ។ យើងព្យាយាមធ្វើឱ្យប្រាកដថា កីឡាករដែលយើងនាំយកមកក្រុមជម្រើសជាតិ យល់ពីសារៈសំខាន់នៃការសម្រេចចិត្តរហ័សនៅលើទីលាន។ ប៉ុន្តែកីឡាកររបស់យើងធ្វើបានល្អ ហើយខ្ញុំសប្បាយចិត្តជាមួយនឹងការងារដែលពួកគេបានធ្វើ ចាប់តាំងពីយើងបានចាប់ផ្តើមបោះជំរុំនៅ Bellary ហើយបន្ទាប់មកបន្តធ្វើការបានល្អនៅក្នុង Kolkata ។
តើអ្នកមានទំនុកចិត្តប៉ុណ្ណាមុនការប្រកួតទាំងបី?
Igor Stimac៖ យើងមានទំនុកចិត្ត។ យើងមានការប្រកួតចំនួន៣ ដើម្បីប្រាកដថា ឥណ្ឌាមានសិទ្ធិសម្រាប់ការប្រកួត AFC Asian Cup 2023។ នោះជាគោលបំណងតែមួយគត់។ យើងនៅទីនេះ យើងត្រៀមខ្លួន ហើយយើងនឹងធ្វើវា។
ក្នុងកិច្ចសម្ភាសន៍ជាមួយប្រភពខាងលើនេះ គ្រូបង្វឹកឥណ្ឌាមិនបាននិយាយអ្វីច្រើនពីកម្ពុជាឡើយ ហើយក្រុមម្ចាស់ផ្ទះឥណ្ឌានឹងចាប់ផ្ដើមយុទ្ធនាការប្រកួតជម្រុះដំបូង AFC Asian Cup របស់ខ្លួន ទល់នឹងកម្ពុជានៅថ្ងៃទី៨ ខែមិថុនា។ នៅសល់ពេលមិនដល់មួយសប្តាហ៍ទៀតទេ សម្រាប់ប្រទេសកម្ពុជា និងក្រុមរួមពូល ដើម្បីចាប់ផ្តើមយុទ្ធនាការក្នុងវគ្គជម្រុះ AFC Asian Cup 2023 នៅទីក្រុង Kolkata ដែលចាប់ផ្ដើមពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ៕
អ្នកចាំទីជម្រើសជាតិឥណ្ឌា Gurpreet Singh Sandhu មិនបានមើលងាយគូប្រកួតដែលមានចំណាត់ថ្នាក់ក្នុងតារាង FIFA Ranking ទាបជាងក្នុងការប្រកួតវគ្គជម្រុះ Asian Cup វគ្គជម្រុះជុំចុងក្រោយនាពេលខាងមុខនោះទេ ហើយបាននិយាយថា ម្ចាស់ផ្ទះត្រូវតែគោរពគូប្រកួត តែក៏មិនត្រូវអាណិតអាសូរ នៅពេលពួកគេចាប់ផ្តើមយុទ្ធនាការរបស់ពួកគេនៅថ្ងៃទី 8 ខែមិថុនា។
ក្រុមជម្រើសជាតិនានាក្នុងពូល D ជាមួយគូប្រកួតដែលមានចំណាត់ថ្នាក់ទាបជាងឥណ្ឌាន ហុងកុង (147) អាហ្វហ្គានីស្ថាន (150) និងកម្ពុជា (171) ខណៈដែលឥណ្ឌាខ្លួនឯងក្នុងពិភពលោក ឈរលេខលេខ 106 ។ ឥណ្ឌាត្រូវបានគេគិតថាគឺជាក្រុមដែលមានភាគរយខ្ពស់ក្នុងការឡើងទៅជុំផ្ដាច់ព្រ័ត្រ Asian Cup ឆ្នាំ 2023 ពីពូល D ។
Gurpreet អាយុ 30 ឆ្នាំបានប្រាប់គេហទំព័រ AIFF ថា៖ “រាល់ការចាប់ឆ្នោតក្នុងបាល់ទាត់សម័យទំនើបគឺពិបាកណាស់។ យើងត្រូវមានការគោរពចំពោះគូប្រជែងរបស់យើង” ។
“ជាក់ស្តែង ពួកគេក៏បានរៀបចំសម្រាប់ការប្រកួតទាំងបីនេះ ហើយវាអាចយល់បានថាពួកគេបានធ្វើកិច្ចការផ្ទះរបស់ពួកគេច្រើនដូចពួកយើងដែរ។ យើងមិនអាចយកនរណាម្នាក់មកមើលស្រាលក្នុងដំណាក់កាលនេះបានទេ ព្រោះពានរង្វាន់នេះមានការប្រកួតប្រជែងខ្លាំងណាស់។ ទោះបីជាយើងត្រូវការគោរពដល់ក្រុមដែលយើងលេងក៏ដោយ យើងត្រូវតែមានចិត្តក្លាហានក្នុងការខិតខំរបស់យើង»។
អ្នកចាំទីវ័យ៣០ឆ្នាំរូបនេះបន្តទៀតថា៖ “យើងត្រូវប្រាកដថាយើងចេញទៅទីនោះដើម្បីទទួលបានលទ្ធផល។ ខ្ញុំជឿថាយើងគួរតែជាក្រុមមួយដែលទទួលបានសំបុត្រទៅ Asian Cup ពីពូលនេះ” ។
“វាជាកន្លែងដែលយើងចង់ទៅម្តងហើយម្តងទៀតរៀងរាល់បួនឆ្នាំម្តង។ វាជាជំហានមួយសម្រាប់យើង។ ប្រសិនបើយើងធ្វើបានល្អនៅ Asian Cup នោះវាមានឱកាសច្រើនទៀតដែលយើងធ្វើបានល្អជាងមុននៅវគ្គជម្រុះ World Cup»។
បន្ទាប់ពីចាប់ផ្តើមយុទ្ធនាការប្រកួតបើកឆាកជាមួយកម្ពុជានៅថ្ងៃទី០៨ ឥណ្ឌានឹងប៉ះអាហ្វហ្គានីស្ថាន (១១ មិថុនា) និងហុងកុង (១៤ មិថុនា)។
ខ្សែការពារជម្រើសជាតិកម្ពុជាមានដើមកំណើតមកពីប្រទេសបារាំង កុក បូរីស និងធារី ចន្ថាប៊ីនបានចាប់ដៃគូក្នុងតំបន់ការពារ ដែលមានសឿយ វិសាល និង ទេស សម្បត្តិជាជំនួយហើយជម្រើសជាតិកម្ពុជាបានយកឈ្នះទីម័រខាងកើត២ទល់១ ក្នុងវិមានពហុកីឡដ្ឋានមរតកតេជោកាលពីម្សិលមិញ។
កុក បូរីសលេងពេញ៩០នាទីក្នុងការប្រកួតនេះបានចេញមកបង្ហាញចំណាប់អារម្មណ៍នៃការបានលេងឱ្យជម្រើសជាតោឡើងវិញក្រោយខកខានជាង៧ឆ្នាំ ហើយគាត់ថាមានមោទនកភាពដេលបានលេងជាមួយ ធារី ម្ដងទៀតរួមទាំងជាមិត្តរួមក្រុមកីឡាករវ័យក្មេង។
«មិនមានពាក្យច្រើនទេ… 10 ឆ្នាំមុន នៅពេលដែលខ្ញុំ និង ធារី មកដល់ក្លឹប Phnom Penh Crown FC យើងបានលេងតទល់ជាមួយកីឡាករវ័យក្មេងរបស់សាលាយុវជនរបស់យើង (អាយុជាមធ្យម 12-13 ឆ្នាំ) ដើម្បីជួយក្នុងការលើកកម្ពស់កម្រិតបាល់ទាត់របស់ពួកគេ»។
«ថ្ងៃនេះគឺដោយអារម្មណ៍ និងមោទនភាពយ៉ាងខ្លាំងដែលយើងបានពាក់អាវរបស់ក្រុមជម្រើសជាតិកម្ពុជា ជាមួយពួកគេក្នុងនាមជាដៃគូដូចជា ចាន់ចាវ, ប៉ូលីន, ណូរុន, ភារ៉ាត់, សូដាវីត, សុភ័ក្ត្រ។ ពួកគេបានលេងជាមួយកីឡាករវ័យក្មេងដទៃទៀតដូចជា សៀង ចន្ធា សម្បត្តិ សាទី គីមហ៊ុយ ដេលជាកីឡាករជំនាន់អនាគត ដែលនឹងនាំប្រទេសកម្ពុជាឡើងដល់កម្រិតកំពូលនៅថ្ងៃណាមួយ។ ខ្ញុំជឿជាក់លើពួកគេ»។
លើសពីនេះ! ខ្សបម្រើការពាររបស់ក្លិប Sarawak United រូបនេះបាននិកយាយថាកុំ្វល់ពីលទ្ធផលរយៈពេលខ្លីហើយគិតលើការអភិវឌ្ឍន៍រយៈពេលវែង។
«កុំខ្វល់ពីលទ្ធផលទាំងអស់ ខ្ញុំជឿជាក់លើដំណើរការដ៏វែងឆ្ងាយ ព្រោះពួកវាទាំងអស់សុទ្ធតែអស្ចារ្យ ហើយពួកគេនឹងប្រសើរឡើងច្រើនតាមពេលវេលា។ ក្នុងនាមជារៀមច្បង យើងត្រូវការគាំទ្រពួកគេឲ្យក្លាយជាកីឡាករកាន់តែល្អដូចកាលពីមុន»៕
រូបភាព៖ CAMSPORT
ព័ត៌មានកីឡាអន្តរជាតិ
កីឡាករ Lionel Messi បានសារភាពថា ក្រុមរបស់ខ្លួនពិបាកនឹងតាមបិទនិង គ្រប់គ្រង មកលើខ្សែបម្រើការពារ Jorginho ណាស់ក្នុងការប្រកួតយប់មិញ។
កាលពីយប់មិញនេះ Messi បានឈ្នះពានរង្វាន់ជាមួយក្រុមជម្រើសជាតិជាលើកទីពីររបស់ខ្លួន តាមរយៈការបំបាក់ក្រុមជម្រើសជាតិអ៊ីតាលី ក្នុងលទ្ធផល ៣ទល់នឹង០ ដើម្បីក្លាយជាម្ចាស់ជើងឯក Finalissima។
Messi បាននិយាយថា៖«វាជាការប្រកួតដ៏តឹងតែងរហូតដល់ពួកយើងអាចស្វែងគ្រាប់បាល់ទីមួយបាន។ ពួកគេជាក្រុមជម្រើសជាតិដ៏អស្ចារ្យ ហើយ ២០នាទីដំបូង ពួកយើងពិបាកនឹងគ្រប់គ្រងមកលើ Jorginho។ គាត់លេងម្នាក់ឯង ហើយ យើងមិនអាចដាក់សម្ពាធមកលើគាត់បាន ប៉ុន្តែ ក្រោយមានគ្រាប់បាល់ទី១ គ្រប់យ៉ាងបានផ្លាស់ប្តូរ»៕