ព័ត៌មានកីឡាអន្តរជាតិ
ស្ថិតិគួរឱ្យព្រួយបារម្ភមួយរបស់ Barcelona បានទាក់ទាញការចាប់អារម្មណ៍របស់អ្នកកាសែតមុនពេលជួប Athletic Bilbao ។
ជាក់ស្តែងកីឡាករ Barca មិនអាចរកគ្រាប់បាល់បានពីការស៊ុតបាល់ពិន័យ Free-kick ផ្ទាល់អស់រយៈពេល 16 ខែមកហើយ។ គ្រាប់បាល់ហ្វ្រូឃីគចុងក្រោយបំផុតវាគឺជាគ្រាប់ទី 50 របស់ Lionel Messi ពីការស៊ុតហ្វ្រីឃីកដោយផ្ទាល់ ដែលគាត់បានស៊ុតបញ្ចូលទីទល់នឹង Valencia កាលពីខែឧសភា ឆ្នាំ 2021។
Xavi និយាយលើការទាត់បាល់ហ្វ្រីឃីក៖ “យើងកំពុងធ្វើការលើវា យើងត្រូវធ្វើអោយប្រសើរឡើងជាងនេះ”។
កីឡាករជាច្រើនបានសាកល្បងសំណាងរបស់ពួកគេចាប់តាំងពីការចាកចេញរបស់ Messi ដូចជា Memphis Depay, Ferran Torres, Robert Lewandowski និងសូម្បីតែ Gerard Pique ក៏ឡើងមកស៊ុតដែរ។ យ៉ាងណាក៏ដោយ គ្មាននរណាម្នាក់អាចបញ្ជូនបាល់ចូលសំណាញ់ទីបានឡើយ។
កីឡាករ Cristiano Ronaldo ប្រហែលជាត្រូវបោះបង់ចោលនូវប្រាក់ចំនួន 1 លានផោន ពីប្រាក់ឈ្នួលរបស់គាត់ដែលជាការផាកពិន័យសម្រាប់ការដើរចេញពីកៅអីបម្រុង មុនពេលចប់ការប្រកួតជាមួយនឹងក្រុម Tottenham Hotspur ។
នេះបើតាមសារព័ត៌មាន Daily Star ដែលបានអះអាងថា Erik ten Hag មិនពេញចិត្តនឹងការមិនគោរពរបស់ Ronaldo លើក្រុម Manchester United។ ជាលទ្ធផល អ្នកចាត់ការរូបនេះមានបំណងចង់ដកប្រាក់ឈ្នួលរបស់គាត់សម្រាប់រយៈពេល 2 សប្តាហ៍ ដែលស្មើនឹង 1 លានផោន។
កីឡាករវ័យ 37 ឆ្នាំនឹងមិនចូលរួមក្នុងក្រុមដើម្បីជួប Chelsea ដូចការបញ្ជាក់របស់ក្លឹបកាលមីម្សិលមិញ។ ជាមួយនឹងទីផ្សារដោះដូរកីឡាកររដូវរងារខិតជិតមកដល់ វាអាស្រ័យលើ United ក្នុងការស្វែងរកដំណោះស្រាយអចិន្ត្រៃយ៍សម្រាប់ Ronaldo។
ប្រភព៖ MEN
យោងតាមលោក Moises Llorens និង Samuel Marsden ដ៏គួរឱ្យជឿជាក់របស់ ESPN ក្រុម Barcelona បានចាប់ផ្តើមរៀបចំផែនការសម្រាប់រដូវកាលក្រោយ ហើយពួកគេរំពឹងថាប្រធានក្រុមបច្ចុប្បន្នទាំងបួននឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ។
កិច្ចសន្យារបស់ Sergio Busquets និង Sergi Roberto នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ ទោះបីជាក្រុម Catalans មានបំណងចង់បន្តកិច្ចព្រមព្រៀងរបស់ Busquets ក៏ដោយ ក៏កីឡាករជើងចាស់រូបនេះហាក់ដូចជាប្តេជ្ញាចិត្តចាកចេញ។
សម្រាប់ Gerard Pique និង Jordi Alba កិច្ចសន្យារបស់ពួកគេដំណើរការរហូតដល់ឆ្នាំ 2024។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែប្រាក់ឈ្នួលខ្ពស់ និងការរួមចំណែកមានកំណត់ Barca ប្រហែលជាមានទំនោរចង់លក់ពួកគេ ឬយល់ព្រមលើការបញ្ចប់កិច្ចសន្យា។
ប្រភព៖ ESPN
បាល់ទាត់អេស្ប៉ាញអាចនឹងមានហានិភ័យធ្ងន់ធ្ងរនាំការផ្អាក ឬបិទសកម្មភាព។ នេះជាអ្វីដែលប្រធាន La Liga លោក Javier Tebas បានប្រាប់ក្លឹបលេងលីគទី 1 និងលីគទី 2 ដែលត្រូវបានកោះហៅទៅប្រជុំសភាវិសាមញ្ញនៅថ្ងៃព្រហស្បតិ៍ទី 27 ខែតុលាខាងមុខនេះបើយោងតាម El Partidazo ។
មន្ត្រីរបស់ក្លឹប La Liga ចំនួន 16 និងលោក Tebas ផ្ទាល់បានជួបជាមួយលោក Mikel Iseta រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងកីឡារបស់ប្រទេសអេស្ប៉ាញ កាលពីដើមសប្តាហ៍នេះ ដើម្បីបង្ហាញពីការព្រួយបារម្ភរបស់ពួកគេ អំពីតួនាទីដែលច្បាប់កីឡាថ្មីផ្តល់ដល់ពាន European Super League ទុកទ្វារបើកចំហសម្រាប់ ក្លឹបដើម្បីចូលរួមទាំង ESL និងជើងឯកក្នុងស្រុក ដោយធ្វើឱ្យក្រុមដែលនៅសល់ចុងក្រោយប្រឈមនឹងហានិភ័យ។
គេជឿថាលោក Florentino Perez និង Joan Laporta រៀបចំច្បាប់ថ្មីទាំងនេះ ដើម្បីតាមដានការមកដល់នៃ Super League យ៉ាងឆាប់រហ័ស។ ពួកគេទាំងពីរមានជម្លោះជាមួយប្រធានលីគលោក Tebas ។
សរុបមក Real Madrid, Barcelona និង Juventus គឺជាក្លឹបតែបីប៉ុណ្ណោះដែលចូលរួមក្នុងគម្រោង ESL ដែលមានដើមកំណើតនៅឆ្នាំ 2020 ប៉ុន្តែមិនទទួលបានការគាំទ្រច្រើនពីអ្នកដទៃនោះទេ។
យោងតាមគេហទំព័រកំពូលរបស់ហូឡង់ Voetbal Primeur បានឱ្យដឹងថា Manchester United បានទាក់ទងនាយកប្រតិបត្តិ Ajax លោក Edwin van der Sar កាលពីសប្តាហ៍មុនអំពីលទ្ធភាពនៃការក្លាយជានាយកបាល់ទាត់ថ្មីរបស់ខ្លួន។
ជំហររបស់វីរបុរស Old Trafford រូបនេះ មិនត្រូវបានគេដឹងនៅពេលនេះទេ ប៉ុន្តែគាត់បានធ្វើការយ៉ាងល្អជាមួយ Erik ten Hag អំឡុងពេលពួកគេនៅជាមួយគ្នានៅ Ajax ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បិសាចក្រហមត្រូវបានគេរាយការណ៍ថាបានព្យាយាមយក Van der Sar ចូល ប៉ុន្តែឥឡូវនេះមានតែជំហានជាក់ស្តែងប៉ុណ្ណោះដែលកំពុងត្រូវបានចាត់វិធានការ។
Ajax ត្រូវបានគេជឿថាកំពុងរៀបចំសម្រាប់ការចាកចេញដ៏មានសក្តានុពលរបស់ Van der Sar ដោយទាក់ទង Danny Blind ដែលជាឪពុករបស់អតីតកីឡាករ Manchester United Daley Blind ដើម្បីជំនួសបុរសវ័យ 51 ឆ្នាំ។
ទន្ទឹមនឹងនោះ John Murtough ដែលជានាយកបាល់ទាត់បច្ចុប្បន្នរបស់ក្លិបបិសាចក្រហម មិនថានឹងចាកចេញពីតួនាទីរបស់គាត់ឬក៏យ៉ាងណានោះទេ។ វាមិនប្រាកដទេថា តើលោក Van der Sar នឹងធ្វើការជាមួយគាត់ ឬក៏កាន់តំណែងជាអ្នកស្នងតំណែងរបស់គាត់។
ប្រភព៖ Voetbal Primeur
ស្ថាប័នសង្កេតការណ៍បាល់ទាត់ CIES បានចង្អុលបង្ហាញពីការពិតដែលថា Real Madrid មិនបានចុះហត្ថលេខាលើកីឡាករដែលមានអាយុលើសពី 30 ឆ្នាំក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ។
បើអ្នកត្រូវគិតត្រលប់ទៅឆ្នាំ 2012 ដែលជាពេលវេលាចុងក្រោយដែល Real Madrid បានចុះហត្ថលេខាលើកីឡាករអាយុលើសពី 30 ឆ្នាំ។ រដូវក្តៅនោះ Diego Lopez បានមកដល់ពី Sevilla ក្នុងតម្លៃ 3.5 លានអឺរ៉ូ។ អ្នកចាំទីមានអាយុ ៣១ឆ្នាំ។
នេះបានពន្យល់ពីមូលហេតុដែល Real Madrid មិនដែលចុះហត្ថលេខាលើកីឡាករដូច Robert Lewandowski ដែលបានចូលរួមជាមួយ Barcelona ក្នុងតម្លៃ 50 លានអឺរ៉ូនៅអាយុ 33 ឆ្នាំ។Real Madrid កំពុងតែរក្សាឈ្មោះ Erling Haaland ជាអ្នកជំនួស Karim Benzema ក្នុងឆ្នាំ 2024/25។
ប្រភព៖ CIES
Cristiano Ronaldo ត្រូវបានក្លិបពិន័យសម្រាប់ការចាកចេញពីកៅអីបម្រុងមុនការប្រកួតចប់ អំឡុងពេល Man United យកឈ្នះ Tottenham Hotspur ដោយគាត់ត្រូវបានដកចេញពីក្រុមសម្រាប់ការប្រកួតទល់នឹង Chelsea នាពេលខាងមុខ។
Erik ten Hag ផ្ទាល់បានទទួលយកការសម្រេចចិត្តនេះ ហើយក្លឹបក៏បានគាំទ្រគាត់ ដោយពួកគេយល់ស្របថាការមិនធ្វើអ្វីសោះនឹងធ្វើឱ្យពួកគេមើលទៅទន់ខ្សោយ ហើយមិនវជរៀបចំនិងកាន់ស្ថាប័នមួយ។
ក្រោយពីបម្រាម Ronaldo ក៏នឹងត្រូវធ្វើឱ្យហ្វឹកហាត់តែម្នាក់ឯងសម្រាប់ប៉ុន្មានថ្ងៃខាងមុខ។ គាត់នឹងមិនប្រាស្រ័យទាក់ទងជាមួយក្រុមក្នុងការហ្វឹកហាត់ទេ ខណៈដែលពួកគេត្រៀមសម្រាប់ការប្រកួតដ៏សំខាន់ជាមួយ Chelsea។ យោងតាមកាសែត Mirror, United មិនបានធ្វើអត្ថាធិប្បាយថាតើ Ronaldo ត្រូវបានពិន័យសម្រាប់សកម្មភាពរបស់គាត់ឬយ៉ាងណានោះទេ។
Cristiano ត្រូវបានគេប្រទះឃើញមកដល់មជ្ឈមណ្ឌលហ្វឹកហ្វឺន Carrington កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែគាត់មិនត្រូវបានអនុញ្ញាតឱ្យហ្វឹកហាត់ជាមួយកីឡាករក្នុងក្រុមនោះទេ។
ពេលនេះ Ronaldo នឹងត្រូវរង់ចាំរហូតដល់គាត់អាចចូលហ្វឹកហាត់ក្រុមដំបូងឡើងវិញ ហើយប្រហែលជាត្រូវសុំទោសចំពោះទង្វើរបស់គាត់ ក៏ដូចជាហ្វឹកហាត់ឱ្យអស់ពីសមត្ថភាព ដើម្បីទទួលការគោរពពីមិត្តរួមក្រុម និងអ្នកចាត់ការរបស់គាត់ឡើងវិញ។
ប្រភព៖ Tribuna.com
ទំនាក់ទំនងរបស់ Cristiano Ronaldo ជាមួយ Erik ten Hag ហាក់ដូចជាបែកបាក់បន្តិចម្ដងៗ កាន់តែខ្លាំងឡើងៗខណៈដែលរឿងចុងក្រោយកីឡាករព័រទុយហ្គាល់ដើរចេញពីទីលាន មុនពេលបញ្ចប់ការប្រកួតទល់នឹង Tottenham កាលពីយប់មិញ។
ទោះជាយ៉ាងណាក៏ដោយ ជម្លោះបានកើតមានឡើងនៅពីក្រោយឆាកជាច្រើនខែមកហើយ ហើយវាមិនគួរឱ្យភ្ញាក់ផ្អើលបំផុតក្នុងការឃើញទង្វើរបស់កីឡាករព័រទុយហ្គាល់តាមរបៀបនេះ ដែលបានបង្ហាញអាកប្បកិរិយាថ្មីៗរបស់គាត់នៅ Old Trafford ។
ការមិនចូលរួមការប្រកួតមុនបើករដូវកាល Ronaldo បានជំរុញដោយបើកចំហរឱ្យចាកចេញពី Manchester United នៅរដូវក្តៅ ឱ្យទៅចូលរួមជាមួយក្លឹបនៅ Champions League ។ កីឡាករវ័យ 37 ឆ្នាំរូបនេះបានខកខានការប្រកួតមុនរដូវកាលនៅអាស៊ី និងអូស្ត្រាលី ហើយមិនមានកាយសម្បទាពេញលេញនៅដើមរដូវកាល។
ចាកចេញពីកីឡដ្ឋានមុនចប់ការប្រកួតទល់នឹង Rayo Ronaldo បានបញ្ចេញកំហឹងនៅពេលដែលបិសាចក្រហមត្រលប់មកទីក្រុង Manchester វិញនៅចុងខែកក្កដា ដោយចាកចេញពី Old Trafford មុនពេលបញ្ចប់ការប្រកួតមិត្តភាព 1-1 របស់ Man United ទល់នឹង Rayo Vallecano បន្ទាប់ពីត្រូវបានប្តូរចេញនៅតង់ទី 1 ដោយលោក Ten Hag ។
បដិសេធមិនអរគុណអ្នកគាំទ្រនៅ Brentford
Man United បានរងបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល 4-0 ទល់នឹង Brentford ក្នុងការប្រកួតទីពីររបស់ពួកគេនៃរដូវកាល Premier League 2022/23 ហើយ Ronaldo បានបដិសេធចូលរួមជាមួយមិត្តរួមក្រុមរបស់គាត់ក្នុងការអរគុណអ្នកគាំទ្រដែលធ្វើដំណើរសម្រាប់ការគាំទ្ររបស់ពួកគេ។
ចេញពីទីលានក្នុងជំនួប Man Utd ស្មើជាមួយ Everton ខណៈដែល Man United ត្រូវបាន Everton គ្របដណ្ដប់នៅផ្ទះកាលពីដើមខែនេះ Ronaldo បានគូររូបភាពនៃការខកចិត្ត ដោយដើរត្រង់ចុះទៅផ្លូវរូងនៅពាក់កណ្តាលតង់ បន្ទាប់ពីការស្មើ 1-1 ដោយបដិសេធមិនទទួលស្គាល់មិត្តរួមក្រុមរបស់គាត់ និង Ten Hag ។
ចេញពីទីលានក្នុងជំនួប Man Utd ឈ្នះ Spurs យប់មិញ ឧបទ្ទវហេតុចុងក្រោយបំផុតឃើញ Ronaldo ចាកចេញពីកៅអីបម្រុងដើរកាត់ផ្លូវរូងនៅនាទីទី 89 នៃជ័យជម្នះ 2-0 ទល់នឹង Tottenham នៅផ្ទះខ្លួនឯង។ កីឡាករវ័យ 37 ឆ្នាំបានក្លាយជាកីឡាករបម្រុងមិនបានចុលលេងនៅ Old Trafford ។
ព័ត៌មានកីឡាអាស៊ី
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) កាលពីម្សិលមិញបានណែនាំកីឡដ្ឋានថ្មី និងទំនើបជាងមុន ដែលអាចផ្ទុកអ្នកទស្សនាបាន 10,000 នាក់ ដែលនឹងត្រូវសាងសង់នៅទីក្រុង Putrajaya ដោយសហការជាមួយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)។
វាត្រូវបានគេដាក់ឈ្មោះថា AFC Stadium ហើយក៏ត្រូវបានបំពាក់ដោយស្តង់ធំ មហាវិថី និងតំបន់មានផ្សារទំនើប សម្រាប់អ្នកទស្សនា ការិយាល័យរដ្ឋបាល និងចំណតរថយន្តក្រោមដី។ កីឡដ្ឋានក៏នឹងមានទីលានបាល់ទាត់ដែលមានគុណភាពខ្ពស់តាមស្តង់ដារ FIFA។
ក្នុងចំណោមសម្ភារៈបរិក្ខារផ្សេងទៀតដែលមាននៅកីឡដ្ឋាននេះគឺ បន្ទប់អាហារដ្ឋាន បន្ទប់ផ្សាយព័ត៌មាន និងបន្ទប់ផ្តល់យោបល់ប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងបន្ទប់ VIP ផងដែរ។
ប្រធាន AFC លោក Shaikh Salman Ebrahim Al Khalifa បាននិយាយថា ជាមួយនឹងអត្ថិភាពនៃកីឡដ្ឋាន AFC ស្ថាប័នគ្រប់គ្រងមានឱកាសដំណើរការកម្មវិធី និងវគ្គបាល់ទាត់ជាច្រើនទៀតដែលពាក់ព័ន្ធនឹងអាជ្ញាកណ្តាល គ្រូបង្វឹក កីឡាករ និងសាធារណជន។
«ទីស្នាក់ការកណ្តាលរបស់ AFC នៅទីនេះបានក្លាយជាទីតាំងដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍តាមរយៈការបណ្តុះបណ្តាល វគ្គបណ្តុះបណ្តាល សិក្ខាសាលា និងសិក្ខាសាលាផ្សេងៗក្នុងវិស័យបច្ចេកទេស និងតុលាការ ហើយឥឡូវនេះជាមួយនឹងកីឡដ្ឋាន AFC យើងមានសក្តានុពលក្នុងការធ្វើបន្ថែមទៀត»។
✨ ?????????? ✨ The AFC is building a new stadium in ?? Putrajaya in collaboration with FIFA to leverage the strong momentum of Asian football. pic.twitter.com/KnRhQDgAie — #AsianCup2023 (@afcasiancup) October 18, 2022
✨ ?????????? ✨
The AFC is building a new stadium in ?? Putrajaya in collaboration with FIFA to leverage the strong momentum of Asian football. pic.twitter.com/KnRhQDgAie
— #AsianCup2023 (@afcasiancup) October 18, 2022
Shaikh Salman បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយនៅលើគេហទំព័រ AFC.com ថា៖«ក្នុងនាមគ្រួសារបាល់ទាត់អាស៊ី ខ្ញុំត្រូវតែអរគុណ FIFA សម្រាប់ឆន្ទៈរបស់ពួកគេក្នុងការរៀបចំតារាងយុគសម័យថ្មីនៃវឌ្ឍនភាពជាមួយ AFC និងរដ្ឋាភិបាលម៉ាឡេស៊ីផងដែរ ចំពោះការយកចិត្តទុកដាក់របស់ខ្លួនក្នុងការអភិវឌ្ឍន៍បាល់ទាត់នៅអាស៊ី មិនត្រឹមតែតាមរយៈគម្រោងនេះប៉ុណ្ណោះទេ ថែមទាំងសម្រាប់ការគាំទ្រដែលត្រូវបានផ្តល់ឱ្យចាប់តាំងពីរាប់ទសវត្សរ៍មកហើយ។
ការសាងសង់កីឡដ្ឋាននេះ នឹងបង្កើតចេញពីការបែងចែករបស់ FIFA ក្រោមកម្មវិធី FIFA Forward Program ដើម្បីបន្តបេសកកម្មរបស់ AFC ក្នុងការផ្តល់អំណាចដល់បាល់ទាត់អាស៊ី។ សមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) និងរដ្ឋាភិបាលម៉ាឡេស៊ីក៏ចូលរួម និងទទួលខុសត្រូវផងដែរក្នុងការផ្តល់ទីតាំងកីឡដ្ឋាន និងការគាំទ្រផ្នែកដឹកជញ្ជូនដល់គម្រោង។