ព័ត៌មានកីឡាជាតិ
កាលពីម្សិលមិញ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda បានប្រកាសថាលោកបានធ្វើការជ្រើសរើសកីឡាករ៣៥នាក់ដើម្បីត្រៀមសម្រាប់ការប្រកួតក្នុងពានរង្វាន់ AFF Mitsubishi Cup 2022 ប៉ុន្តែលោកនឹងនៅតែប្រើប្រាស់កម្មវិធីវាស់ស្ទង់ភាពអំណត់ 30-15IFT ដដែល។
សម្រាប់តែថ្ងៃនេះ គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀងលោក Conor Nestor បានចេញមកប្រតិកម្ម ហើយបង្ហាមតិយោបល់អំពីវិធីសាស្រ្តមួយនេះ។
«ខ្ញុំគាំទ្រគ្រប់វីធីសាស្ត្រសម្រាប់ការបង្កើតស្តង់ដារបាល់ទាត់ ប៉ុន្តែការធ្វើតេស្តកាយសម្បទា វាគ្រាន់តែជាចំណុចតូចតាចមួយប៉ុណ្ណោះ។ យើងមិនមែនចាញ់ទីម័រ និងបង់ក្លាដែសដោយសារកាយសម្បទានោះទេ។ កីឡាករដែលមិនបានលេងលីគ បែរជាជាប់ជម្រើសជាតិ នេះបញ្ជាក់យ៉ាងច្បាស់ថា 30-15IFT គឺជាអាទិភាពដែល Honda រើសកីឡាករ»។
«ហើយនេះគឺជាវិធីសាស្រ្តដែលមានកំហុសយ៉ាងខ្លាំងរបស់លោក Honda ។ ដើម្បីជាការល្អសម្រាប់បាល់ទាត់កម្ពុជា លោកគួរតែទៅរៀនយកអាជ្ញាប័ណ្ណគ្រូបង្វឹក ព្រោះគ្រូបង្វឹកនិងកីឡាករគឺជាតួនាទីផ្សេងគ្នា ហើយគ្រូបង្វឹកទៀតសោតគឺជាការងារពេញម៉ោង មិនមែនការងារក្រៅម៉ោងនោះឡើយ»។
«ដូច្នេះ វាគួរតែដល់ពេលដែលយើងឈប់និយាយថា ” បាទៗ ” តាមគាត់គ្រប់បែបយ៉ាងទៀតទៅ ព្រោះគាត់មានពេល 5ឆ្នាំ ដើម្បីធ្វើអាជ្ញាបណ្ណគ្រូបង្វឹក ហើយគាត់មិនបានធ្វើវាទេ ដូច្នេះប្រហែលជាគាត់ត្រូវទទួលស្គាល់ថា គាត់ក៏ត្រូវអភិវឌ្ឍខ្លួនឯងផងដែរ»។
គ្រូបង្វឹករូបនេះបន្តទៀតថា៖ «រាល់ការលើកឡើងរបស់ខ្ញុំ គឺធ្វើឡើងដោយការគោរពចំពោះភាពល្អនៃបាល់ទាត់កម្ពុជា ខ្ញុំមិនមានបំណងចង់រិះគន់បុគ្គលណាម្នាក់នោះទេ ប៉ុន្តែប្រសិនបើយើងចង់ប្រៀបធៀបខ្លួនឯង ទៅនឹងគុណប្រយោជន៍បាល់ទាត់ជាតិ យើងត្រូវឈប់និយាយអំពី 30-15IFT ទៀតទៅ ព្រោះការធ្វើតេស្តសម្បទា វាមិនមែនជាវេទមន្តទេ»។
អត្ថបទ៖ 25 Sport
ប្រធានក្លិប អាយ អេស អាយដង្កោសែនជ័យ លោក កាំង សេន បានបង្ហាញមូលហេតុអ្នកគាំទ្រភ្លូកទឹកភ្លូកដីទៅទស្សនាការប្រកួតក្នុងកីឡដ្ឋាន AIA Stadium, KMH Park ថ្មីកាលពីរដូវកាល២០២២ក្នុងលីគទី២កន្លងទៅ ត្បិតតែកីឡដ្ឋានមួយនេះចាប់ផ្ដើមបដិសន្ធិចុងក្រោយគេក៏ដោយ។
ប្រធានក្លិបរូបនេះបានផ្ដល់បទសម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៏មាន B8-Sport.net ថា៖ «សម្រាប់អ្នកគាំទ្រដែលចូលមើល យើងមិនរំពឹងបែបនេះទេ។ កីឡដ្ឋានយើងសាងសង់ដែលមានកៅអី៣០០០នាក់នេះ គឺសម្រាប់តែរដូវកាលក្រោយទេ»។
លោកបន្តថា៖ «យើងរំពឹងថាមានអ្នកមើលត្រឹមតែ១៥០០នាក់ឬជាងពាក់កណ្ដាល តែការប្រកួតក្នុងកីឡដ្ឋានបើកឱ្យចូលដំបូងនិងការប្រកួតចុងក្រោយចុងក្រោយ មានអ្នកមកមើលពេញ អញ្ចឹងហើយយើងដុតដៃដុតជើងបន្ថែមទៀត ដោយសារយើងដឹងថាយើងមានទីតាំងដែលមានសក្ដានុពល ងាយស្រួលពួកគាត់ធ្វើដំណើរមកមើល»។
ប្រធានក្លិបរូបនេះបន្តទៀតថា៖ «យើងមានទីលានស្រស់ស្អាត ពួកគាត់ចូលមកគាត់អាចអង្គុយមើលប្រកបដោយផាសុខភាព កន្លែងអង្គុយទំនើប បន្ទប់ទឹកស្អាត និងមានសុវត្ថិភាពក្នុងការចេញចូល។ ភាពទាក់ទាញនៃការប្រកួតជាផ្នែកមួយ ទោះយើងមិនទាន់លេងប៉ះក្រុមខ្លាំងៗក្នុងលីគកំពូល តែយើងលេងប្រកបដោយភាពទាក់ទាញ ក្នុងតំបន់របស់យើងដែលមិនមានពីមុន ហើយពេលយើងលេងក្នុងលីគកំពូលយើងនឹងកាន់តែទាក់ទាញថែមទៀត និងស្រូបយកអ្នកគាំទ្របន្ថែមទៀត»។
«នេះជាកត្តាបីដែលយើងបានដឹងដែលធ្វើឱ្យអ្នកគាំទ្រមក ហើយក្រៅពីកត្តាខាងលើ មានរឿងបន្ទាប់បន្សំថែមទៀតគឺសេវាកម្មនៃការទទួលភ្ញៀវជាដើម ការចូលមកមានសេវាកម្មល្អ បទពិសោធន៍នៃការលក់ ទិញសំបុត្រ ចែកចាយសំបុត្រ ការតម្រង់ជួរចូល ការរៀបចំឱ្យមានភាពងាយស្រួលក្នុងការចូល ពិសេសមានម្ហូប មានទឹកដែលងាយស្រួលទិញនៅបរិវេណទីលាន និងក្នុងទីលានដែលងាយស្រួកឱ្យពួកគាត់ងាយស្រស់ស្រូបអាហារ»។
កីឡដ្ឋាន AIA Stadium, KMH Park ទើបតែបើកឱ្យអ្នកគាំទ្រចូលទស្សនាចុងរដូវកាល២០២២ ក្នុងលីគទី២កម្ពុជា ខណៈការប្រកួតចុងក្រោយប៉ះជាមួយក្រុមនគរបាលជាតិមានអ្នកទស្សនា៣០៥៨នាក់ដែលជាចំនួនច្រើនជាងគេលំដាប់ទី២ ខណៈជំនួបអាយ អេស អាយ ដង្កោសែនជ័យប៉ះសាលាបាល់ទាត់ជាតិបាទីមានអ្នកទស្សនាច្រើនជាងគេបំផុតគឺដល់ទៅ ៣២៩៦នាក់។
រូបភាព៖ ISI Dangkor Senchey FC
ព័ត៌មានកីឡាអន្តរជាតិ
Bruno Fernandes បានប្រាប់មិត្តរួមក្រុម Manchester United របស់គាត់គឺកីឡាករ Lisandro Martinez ឱ្យធ្វើការហ្វឹកហាត់ប្រើល្បឿនរបស់គាត់នៅ World Cup ។
Martinez ដែលបានផុសក្នុង Instagram បន្ទាប់ពីជ័យជម្នះ 2-1 របស់ Man Utd លើក្រុម Fulham បានសរសេរថា “Vamoss!! យើងទទួលបានការសម្រាកជាមួយនឹងជ័យជម្នះ និងបង្ហាញពីស្មារតីរបស់យើងរហូតដល់ទីបញ្ចប់!!”។
ប៉ុន្តែជាប្រតិកម្ម Fernandes បាននិយាយថា៖ «សូមហ្វឹកហាត់ល្បឿនបន្ថែមដើម្បីបានគ្រូជ្រើសរើសឱ្យលេង»។
Christian Eriksen បានបើកការស៊ុតបញ្ចូលទីសម្រាប់បិសាចក្រហម មុនពេលដែលអតីតតារាបិសាចក្រហម Manchester United កីឡាករ Daniel James តាមស្មើឱ្យក្រុមម្ចាស់ផ្ទះ។ Alejandro Garnacho នឹងបន្តរកគ្រាប់បាល់ឈ្នះនៅនាទីចុងក្រោយសម្រាប់បិសាចក្រហមក្នុងម៉ោងរបួស។
ចាប់តាំងពីត្រឡប់មកកាន់ក្រុមបិសាចក្រហមវិញ បន្ទាប់ពីជាប់ពិន័យមួយប្រកួត Fernandesស៊ុតបានគ្រាប់បាល់មួយគ្រាប់និងបញ្ជូនបាល់ឱ្យពីរលើកពីការប្រកួតបីលើកចុងក្រោយរបស់គាត់។
Martinez បានចាប់ផ្តើមការប្រកួត Premier League ជាប់ៗគ្នាចំនួន 14 ចាប់តាំងពីបានផ្លាស់ប្តូរទៅកាន់ Old Trafford ពី Ajax ។
ប្រភព៖ Sportskeeda
តំណែងជាប្រធាន AFF ឃើញថា នាយឧត្តមសេនីយ៍ ខៀវ សាម៉េត នៅតែបន្តអាណត្តិទី២របស់លោក ខណៈប្រធានសមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) លោក Datuk Haji Hamidin bin Haji Mohd Amin បានក្លាយជាសមាជិកក្រុមប្រឹក្សានៃសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) សម្រាប់អាណត្តិ 2022 – 2026 ដែលត្រូវបានបញ្ជាក់នៅក្នុង មហាសន្និបាត AFF លើកទី 29 នៅខេត្តសៀមរាបប្រទេសកម្ពុជាថ្ងៃម្សិលមិញនេះ។
បួននាក់ទៀតដែលត្រូវបានជ្រើសរើសជាសមាជិកក្រុមប្រឹក្សា AFF ផងដែរគឺលោក Chris Nikou (អូស្ត្រាលី), Viphet Sihachakr (ឡាវ), Ko Ko Thein (មីយ៉ាន់ម៉ា) និង Thanasak Suraprasert (ថៃ)។
លោក Datuk Haji Hamidin បាននិយាយភ្លាមៗបន្ទាប់ពីសមាជថា៖ «យើងបន្តសង្ឃឹមសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងចំណោមប្រទេសជាសមាជិក AFF ក្រោមការដឹកនាំរបស់លោក សាម៉េត ដូច្នេះ AFF អាចជួយសម្ព័ន្ធរបស់ខ្លួនលើកកំពស់ស្តង់ដារបាល់ទាត់អាស៊ីអាគ្នេយ៍»។
«តាមរយៈការជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សានេះ ខ្ញុំនឹងបន្តធានាថា សំឡេងរបស់ប្រទេសម៉ាឡេស៊ីតែងតែត្រូវបានឮនៅកម្រិតអាស៊ីអាគ្នេយ៍»។
«ខ្ញុំមានហេតុផលផ្ទាល់ខ្លួនសម្រាប់ការមិនប្រជែងដណ្តើមតំណែងខ្ពស់ជាង ព្រោះអ្វីដែលសំខាន់បំផុតសម្រាប់ខ្ញុំគឺរដ្ឋម៉ាឡេស៊ី»។
សង្ខេបការជ្រើសរើស៖ 1. ប្រធាន AFF រយៈពេល 2022-2026 នាយឧត្តមសេនីយ៍ ខៀវ សាម៉េត (កម្ពុជា)
2. អនុប្រធាន AFF រយៈពេល 2022-2026 ⁃ Pengiran Matusin bin Pengiran Matasan (ប្រ៊ុយណេដារូសាឡឹម) ⁃ Maaike Ira Puspita (ឥណ្ឌូនេស៊ី) ⁃ ឯកឧត្តម Francisco Martins da Costa Pereira Jeronimo (ទីម័រឡេស្តេ)
3. សមាជិកក្រុមប្រឹក្សា AFF រយៈពេល 2022-2026 ⁃ Chris Nikou (អូស្ត្រាលី) ⁃ Viphet Sihachakr (ឡាវ) ⁃ Datuk Haji Hamidin bin Haji Mohd Amin (ម៉ាឡេស៊ី) ⁃ Ko Ko Thein (មីយ៉ាន់ម៉ា) ⁃ Thanasak Suraprasert (ថៃ)
4. សមាជិកក្រុមប្រឹក្សាស្ត្រី AFF រយៈពេល 2022-2026 ⁃ Teo Chwee Lian Julie (សិង្ហបុរី)
ព័ត៌មានកីឡាអាស៊ី
ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានចេញបម្រាមហាមជក់បារី និងជក់បារីអេឡិកត្រូនិកនៅគ្រប់កីឡដ្ឋានទាំងអស់នៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022។ វាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតបរិយាកាសគ្មានផ្សែង និងរបៀបរស់នៅដែលមានសុខភាពល្អ។
Qatar’s World Cup stadiums are all going to be smoke and tobacco-free! ? The World Health Organization: “the policy prohibits smoking and vaping in the stadium bowl and only allows it in outdoor designated smoking areas in the outer perimeter of the stadiums.” #lovindoha pic.twitter.com/EZLphJa4Gh — Lovin Doha (@LovinDoha) November 13, 2022
Qatar’s World Cup stadiums are all going to be smoke and tobacco-free! ? The World Health Organization: “the policy prohibits smoking and vaping in the stadium bowl and only allows it in outdoor designated smoking areas in the outer perimeter of the stadiums.” #lovindoha pic.twitter.com/EZLphJa4Gh
— Lovin Doha (@LovinDoha) November 13, 2022
ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 នឹងប្រព្រឹត្តទៅក្នុងរយៈពេលតិចជាងមួយសប្តាហ៍ ដោយចាប់ផ្តើមនៅថ្ងៃទី 20 ខែវិច្ឆិកា។ បច្ចុប្បន្ន ប្រទេសកាតាកំពុងស្ថិតក្នុងដំណើរការរៀបចំចុងក្រោយ ដើម្បីស្វាគមន៍អ្នកទេសចរកីឡាមកកាន់ប្រទេសរបស់ពួកគេ។
ដើម្បីភាពរលូន និងផាសុកភាពពេញការប្រកួត FIFA សហការជាមួយអង្គការសុខភាពពិភពលោក (WHO) ចង់បង្កើតការប្រកួតប្រកបដោយសុខភាពល្អ និងសុវត្ថិភាព។ វាក៏មានគោលបំណងគ្រប់គ្រងការប្រើប្រាស់ថ្នាំជក់ដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងអាយុជីវិតផងដែរ។
លោក Rayaana Bou Haka តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកាតាបាននិយាយថា៖ «ដៃគូនីមួយៗក្នុងចំណោមដៃគូទាំងបីបានលើកកម្ពស់វិធានការត្រួតពិនិត្យថ្នាំជក់ប្រកបដោយប្រសិទ្ធភាពជាយូរមកហើយ»។
«ទន្ទឹមនឹងនេះ នេះក៏ជាការលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃថ្នាំជក់ចំពោះសុខភាព»។
«កាតាក៏គាំទ្រការអនុវត្តគោលនយោបាយគ្មានថ្នាំជក់នៅក្នុងព្រឹត្តិការណ៍កីឡារបស់ FIFA» ។
«ទោះជាយ៉ាងណាក៏ដោយ ភ័ស្តុតាងបង្ហាញថា ព្រឹត្តិការណ៍កីឡាធំៗដែលគ្មានថ្នាំជក់ជោគជ័យ អាស្រ័យលើទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព និងការអនុវត្តគោលនយោបាយ»។
រហូតមកដល់ពេលនេះ គោលនយោបាយដែលនឹងត្រូវអនុវត្តដោយ FIFA គឺហាមជក់បារី និងជក់បារីអេឡិចត្រូនិចជុំវិញ និងក្នុងកីឡដ្ឋាន។ កន្លែងពិសេសមួយនឹងត្រូវបានផ្តល់ជូនសម្រាប់អ្នកដែលចង់អនុវត្តសកម្មភាពជក់បារីនៅខាងក្រៅកីឡដ្ឋាននៅចម្ងាយជាក់លាក់មួយ។ គោលបំណងនេះ ដើម្បីការពារសិទ្ធិសាធារណៈជន ដើម្បីអាចដកដង្ហើមខ្យល់ស្អាត ដោយមិនមានការបំពុលដោយសារធាតុគ្រោះថ្នាក់ផ្សេងៗ។
លើសពីនេះ បទប្បញ្ញត្តិទាំងនេះក៏មានផលប៉ះពាល់ដល់សាធារណជនក្នុងការថែរក្សាសុខភាពរបស់ពួកគេជាមួយ FIFA ហើយ WHO ក៏ធ្វើការជាមួយក្រសួងសុខាភិបាលកាតាក្នុងការរឹតបន្តឹងការហាមប្រាមការជក់បារី និង Vape ផងដែរ។ FIFA បន្ទាប់បានបញ្ជាក់ថា ពួកគេនឹងប្រើវិធីសាស្ត្រតឹងរ៉ឹង គ្មានការអត់ឱនចំពោះអ្នកដែលបំពានច្បាប់ថ្នាំជក់ និងការជក់បារី។
Almost time for a new chapter in #FIFAWorldCup history to be written ?? pic.twitter.com/q9iHuM8dAP — FIFA World Cup (@FIFAWorldCup) November 13, 2022
Almost time for a new chapter in #FIFAWorldCup history to be written ?? pic.twitter.com/q9iHuM8dAP
— FIFA World Cup (@FIFAWorldCup) November 13, 2022
នេះមានន័យថា កាលពីមុន FIFA មានច្បាប់ហាមឃាត់ការជក់បារី និងការប្រើប្រាស់ vape នៅក្នុងកីឡដ្ឋានរបស់ពួកគេក្នុងអំឡុងការប្រកួត World Cup ប៉ុន្តែការអនុវត្តមិនមានភាពតឹងរ៉ឹងខ្លាំងនោះទេ។ លើកនេះវានឹងត្រូវបានរឹតបន្តឹង។
អ្នកនាំពាក្យរបស់ FIFA លោក Federico Addiechi បាននិយាយថា «ការប្រកួត FIFA World Cup នៅប្រទេសកាតា នឹងមានទស្សនិកជនទូទាំងពិភពលោកចំនួនប្រាំពាន់លាននាក់ ដែលផ្តល់ឱ្យបាល់ទាត់នូវវេទិកាដ៏សំខាន់មួយសម្រាប់ការផ្លាស់ប្តូរសង្គម»។
«អស់រយៈពេលពីរទសវត្សរ៍មកហើយ ការប្រកួតជើងឯកពិភពលោកត្រូវបានលេងក្នុងបរិយាកាសគ្មានថ្នាំជក់ ប៉ុន្តែពេលនេះគឺជាជំហានចាំបាច់ដើម្បីពង្រឹងការអនុវត្តគោលនយោបាយនោះបន្ថែមទៀតនៅទីក្រុងដូហាក្នុងខែវិច្ឆិកា និងធ្នូ។ យើងប្តេជ្ញាធ្វើដូច្នេះ»។
Real Madrid ចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធមួយរូបនៅរដូវក្តៅក្រោយ ខណៈដែលពួកគេគិតថា Karim Benzema ត្រូវការកីឡាករមកជួយបម្រុងត្រឹមត្រូវ នេះបើយោងតាមរបាយការណ៍លោក Jorge Picon អ្នកសរសេរព័ត៏មានរបស់ Relevo ។
អធីរាជសចង់បានខ្សែប្រយុទ្ធដែលមានសមត្ថភាពលេងទាំងខ្សែប្រយុទ្ធ និងស្លាប។ ដូច្នេះហើយ ពួកគេមើលឃើញថា Christophe Nkunku ជាបេក្ខភាពដ៏ល្អឥតខ្ចោះ ប៉ុន្តែកីឡាករសញ្ជាតិបារាំងរូបនេះ ត្រូវបានគេនិយាយថាកំពុងស្ថិតក្នុងការពិភាក្សាកម្រិតខ្ពស់ជាមួយ Chelsea ។ Real Madrid បានបោះបង់ចោលគាត់ជាជម្រើសទៅហើយ។
នៅពេលនេះ ពួកគេគ្មានជម្រើសជំនួស Nkunku ទេ។ មានកីឡាករដែលក្លឹបចូលចិត្ត ប៉ុន្តែតម្លៃរបស់ពួកគេនឹងខ្ពស់ពេកសម្រាប់ការបម្រុងទុក។ Madrid នឹងលេងយ៉ាងយកចិត្តទុកដាក់ក្នុងការប្រកួត World Cup ដើម្បីមើលថាតើខ្សែប្រយុទ្ធណាម្នាក់មានភាពលេចធ្លោ ហើយនឹងបន្តតាមដានទីផ្សាររបស់ពួកគេ។
ប្រភព៖ Relevo
Real Madrid ចង់កែកុនខ្សែបម្រើរបស់ពួកគេពីការបាត់បង់គុណភាពនៅរដូវក្តៅ ហើយថែមទាំងមានគម្រោងពង្រឹងតំបន់របស់ពួកគេ។ នេះគឺជាផែនការបីជំហានរបស់ពួកគេ ដូចក្នុងការចុះផ្សាយរបស់ Marca។
1. បន្តកុងត្រារបស់ Luka Modric ៖ កិច្ចសន្យាបច្ចុប្បន្នរបស់ Croat នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយទោះបីជាគាត់មានអាយុច្រើនក៏ដោយ Luka មានអារម្មណ៍ថាត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តបន្ថែមទៀត។ Madrid នឹងផ្តល់កិច្ចសន្យាថ្មីដល់ Modric ប្រសិនបើគាត់រក្សាកម្រិតលេងល្អបែបនេះរហូតដល់ចប់រដូវកាល។
2. បញ្ចុះបញ្ចូល Toni Kroos កុំឱ្យចូលនិវត្តន៍៖ កីឡាករវ័យ 32 ឆ្នាំពិចារណាចូលនិវត្តន៍នៅរដូវក្ដៅក្រោយ ពេលកិច្ចសន្យារបស់គាត់អស់សុពលភាព។ ក្លឹបចង់ឱ្យ Kroos បន្តយ៉ាងហោចណាស់មួយរដូវកាលទៀត ហើយបានផ្ញើសំណើរបស់ពួកគេឱ្យ Toni រួចហើយ។
3. ចុះហត្ថលេខា Jude Bellingham ៖ ខ្សែបម្រើវ័យក្មេងសញ្ជាតិអង់គ្លេសរូបនេះមានន័យថានឹងបន្ថែមពន្លឺក៏ដូចជាគុណភាពដល់ក្រុម ខណៈដែលគាត់រួមបញ្ចូលការច្នៃប្រឌិត និងកាយសម្បទា។ Madrid ជឿជាក់ថា Bellingham នឹងក្លាយជាកីឡាករល្អបំផុតក្នុងតំណែងរបស់គាត់នាពេលអនាគតដ៏ខ្លីខាងមុខនេះ។
ការកំណត់អនាគតរបស់ Modric គួរតែជាកិច្ចការដ៏ងាយស្រួលមួយ ខណៈដែល Kroos ប្រហែលជាត្រូវការការជឿជាក់បន្តិច ចាប់តាំងពីបច្ចុប្បន្នគាត់ពេញចិត្តនឹងការចូលនិវត្តន៍។ សម្រាប់ Bellingham វិញ Real Madrid នឹងប្រជែងជាមួយ Liverpool សម្រាប់ការចុះហត្ថលេខានេះ ប៉ុន្តែនឹងមិនពិបាកណាស់ណាទេ។
ប្រភព៖ Marca
ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី រួមទាំង Il Corriere Dello Sport និង Calciomercato.com បានលើកយកហេតុផលកើតឡើងរយៈពេលបីខែក្នុងអំឡុងពេលការប្រកួតដែលធ្វើឱ្យ Mourinho ខឹងសម្បារទៅលើកីឡាករ Karsdorp ។
ហេតុផលទី១ គឺនៅពេលដែល Karsdorp ហៀបនឹងជំនួស Zeki Celik នៅតង់ទីពីរ។ យោងតាមរបាយការណ៍ខាងលើបានបញ្ជាក់ថា ខ្សែការពារសញ្ជាតិហូឡង់រូបនេះបានធ្វើកាយវិការពន្យាពេលចូលទីលាន ដោយចំណាយពេលយូរ ដើម្បីដើរទៅដល់ខ្សែបន្ទាត់ទីលាន និងយឺតក្នុងការពាក់អាវដើម្បីចូលលេង។ ដូច្នេះហើយ Mourinho បានកត់សម្គាល់កីឡាកររូបនេះ តាំងពីពេលនោះមក។
ហេតុផលទី២ គឺលោក Mourinho ក៏បានកត់សម្គាល់ផងដែរថាកីឡាករវ័យ 27 ឆ្នាំរូបនេះមិនបានចូលរួមជាមួយមិត្តរួមក្រុមរបស់គាត់ ដើម្បីអបអរគ្រាប់បាល់ចុងម៉ោងរបស់ Tammy Abraham ហើយផ្ទុយទៅវិញគាត់បាននិយាយទៅកាន់កីឡាករ Bryan Cristante ដោយចោទប្រកាន់ថាមិត្តរួមក្រុមរបស់គាត់ថាមិនបានបញ្ជូនបាល់ឱ្យគាត់លេងនោះទេ។
ហេតុផលទី៣ គឺបង្ហាញទម្រង់លេងការពារមិនល្អរបស់គាត់ ដោយបានអនុញ្ញាតឱ្យកីឡាករ Armand Laurienté រត់បានពីក្រោយខ្នង នៅតំបន់ផ្នែកខាងឆ្វេង ហើយមានឱកាសបញ្ចូនបាល់ ដែលស៊ុតបញ្ចូលទីដោយកីឡាករ Andrea Pinamonti ។
យោងតាមសារព័ត៌មាន Calciomercato លោក Mourinho មិនសប្បាយចិត្តនឹងអាកប្បកិរិយារបស់ Karsdorp អស់រយៈពេលជាយូរមកហើយ។ ខ្សែការពាររូបនេះ មិនត្រូវបានកោះហៅសម្រាប់ការប្រកួត Europa League ទល់នឹង Ludogorets ក្នុងខែកញ្ញា ហើយរបាយការណ៍បន្ថែមទៀត បានអះអាងថា អ្នកគាំទ្រ Roma មួយចំនួនក៏បានប្រទះឃើញ Karsdorp នៅបារក្បែរ Piazza Navona កាលពីសប្តាហ៍មុនភ្លាមៗ បន្ទាប់ពីការចាញ់ 1-0 របស់ Roma ក្នុងការប្រកួត Derby Della Capitale ទល់នឹង Lazio ។
Cristiano Ronaldo បាននិយាយថាគាត់ចង់បានភាព “ល្អបំផុតសម្រាប់ក្លឹប” ហើយនោះជាហេតុផលសម្រាប់ការត្រឡប់មក Manchester UNited វិញ។
«ខ្ញុំគិតថាអ្នកគាំទ្រគួរតែដឹងការពិត។ ខ្ញុំចង់បានអ្វីដែលល្អបំផុតសម្រាប់ក្លឹប នេះជាមូលហេតុដែលខ្ញុំមក Man United ។ ដូចដែល Picasso បាននិយាយ អ្នកត្រូវតែបំផ្លាញវា ដើម្បីសាងសង់វាឡើងវិញ… ហើយប្រសិនបើពួកគេចាប់ផ្តើមជាមួយខ្ញុំ សម្រាប់ខ្ញុំ វាមិនមែនជាបញ្ហាទេ»។
“ក្លឹបដែលមានទំហំនេះគួរតែស្ថិតនៅលើកំពូល ប៉ុន្តែនេះមិនមែនជាករណីនោះទេ គ្មានលេសអ្វីទេ។ខ្ញុំស្រលាញ់ Man United ខ្ញុំស្រលាញ់អ្នកគាំទ្រ ពួកគេតែងតែនៅខាងខ្ញុំ។ ប៉ុន្តែប្រសិនបើពួកគេចង់ធ្វើវាឱ្យប្លែក… ពួកគេត្រូវតែផ្លាស់ប្តូររឿងជាច្រើន»។
តាមបច្ចេកទេស Ronaldo និយាយត្រូវ គាត់ព្យាយាមធ្វើអ្វីដែលល្អបំផុតសម្រាប់ក្លឹបនៅរដូវក្តៅនេះ ដោយព្យាយាមចាកចេញពីក្លឹប។ ប្រសិនបើគាត់ចាកចេញ Ten Hag មិនចាំបាច់ដោះស្រាយជាមួយភាពច្របូកច្របល់របស់គាត់រាល់សប្តាហ៍ផ្សេងទៀតទេ។
ជាអកុសលសម្រាប់អ្នកគាំទ្ររបស់ United ដូចជាគាត់បានដើរចេញពីកៅអីនៅពេល United ផ្តួល Tottenham គាត់បានព្យាយាមធ្វើវាដោយខ្លួនឯង បន្ទាប់ពី Man Utd ឈ្នះ Fulham។