លោក Christopher Grant អ្នករៀបចំកម្មវិធី Jotun Cambodia Embassy World Cup បានសម្ដែងក្ដីសោមនស្សរីករាយដែលព្រឹត្តិការណ៍នេះបានកើតឡើងហើយបញ្ចប់ទៅវិញយ៉ាងជោគជ័យ។ ការប្រកួតបាល់ទាត់នេះបានកើតឡើងដោយសារការចូលរួមពីស្ថានទូតរបស់ប្រទេសមួយចំនួនដែលមានទីតាំងនៅកម្ពុជា ហើយវាបានកើតឡើងទន្ទឹមការប្រកួតបាល់ទាត់ពិភពលោក 2022 FIFA World Cupនៅប្រទេសកាតា។
លោកបានបន្តថា វាជាមោទនភាពមួយដែលបាននាំយកព្រឹត្តិការណ៍ World Cup តូចមកកម្ពុជា ដែលមាន១០ក្រុមមកពីប្រទេសមួយចំនួនហើយភាគច្រើនប្រទេសដែលបានចូលលេងក្នុងព្រឹត្តិការណ៍ World Cup បានតំណាងជារបស់ខ្លួនមកប្រកួតក្នុងព្រឹត្តិការណ៍នេះ។ គោលបំណងនៃកម្មវិធីនេះគឺយើងនាំយកការសាមគ្គីគ្នា ការចូលរួមលេងបាល់ទាត់ជាមួយគ្នា រីករាយជាមួយការលេងកីឡា និងចូលរួមការប្រកួតប្រជែងដោយមានក្រុមមកពីអង់គ្លេស អាឡឺម៉ង់ ហូឡង់ ស្វីស និងក្រុមដទៃទៀត ដូចជាក្រុមក្រសួងអប់រំ យុវជន និងកីឡា និងក្រុម World Peace ជាដើម។