International News
(Khmer) ក្លឹបបាល់ទាត់ព័រទុយហ្គាល់ដែលទើបប្រកួតយូហ្វាឆេមពានលីកវគ្គ១៦ក្រុមជើងទី១ ឈ្នះArsenal ១-០ក្នុងទឹកដីកាលពីរាត្រីថ្ងៃព្រហស្បតិ៍ បានបង្កើតពានរង្វាន់មួយដែលមានឈ្មោះថា “Arsenal Cup” បន្ទាប់ពីបានផ្តួលក្រុមកាំភ្លើងធំក្នុងឆ្នាំ១៩៤៨។
អស់រយៈពេលជាយូរមកហើយ ក្រុមកំាភ្លើងធំArsenal បានលេងសម្រាប់តែពានរង្វាន់ Emirates Cup របស់ខ្លួនក្នុងអំឡុងពេលមុនបើករដូវកាល ប៉ុន្តែនៅឆ្នាំ ១៩៤៨ Arsenal មានកិត្តិយសបានមកប្រកួតទេសចរណ៍ មុនបើករដូវកាលនៅប្រទេសព័រទុយហ្គាល់ ដែលពេលនោះហើយគាត់មានពានរង្វាន់កិត្តិយសមួយដែលបានសាងសង់ឡើងដោយក្រុមយក្សព័រទុយហ្គាល់។
ដោយបានឈ្នះជើងឯកក្នុងលីកកំពូលអង់គ្លេស ដែលសម័យនោះគេហៅថា (First Division) ឆ្នាំ១៩៤៨ ក្រុមកាំភ្លើងធំបានធ្វើដំណើរទៅកាន់ប្រទេសព័រទុយហ្គាល់ក្រោមការដឹកនាំរបស់លោក Tom Whittaker ។ ពួកគេបានប្រកួតយកឈ្នះ Benfica ៤-០ មុនពេលធ្វើដំណើរទៅភាគខាងជើងជួបជាមួយ Porto ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្លឹប Arsenal បានអោយដឹងថា នៅពេលប្រកួតមាន អ្នកគាំទ្រចំនួន ២០០០០នាក់បានប្រមូលផ្តុំគ្នាដើម្បីទស្សនាការប្រកួតទេសចរណ៍មុនបើករដូវកាល។ ក្រុមកាំភ្លើងធំត្រូវបានPorto នាំមុខ៣-០ ក្នុងតង់ទី ១ស៊ុតបាល់បញ្ចូលទីដោយកីឡាករ Antonio Araujo និង Correia Dias ពីគ្រាប់។ ក្រុមរបស់ Whittaker បានវាយបកវិញក្នុងតង់ទីពីរ ប៉ុន្តែមិនអាចការពារការបរាជ័យបានក្នុងលទ្ធផល ៣-២ចប់ម៉ោងប្រកួត។
អ្នកគាំទ្របានអបអរពេញពហុកីឡដ្ឋាននៅពេលអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត ដែលជាជ័យជម្នះយ៉ាងសំខាន់សម្រាប់ក្រុមព័រទុយហ្គាល់។ ក្នុងកាយវិការនៃការរំលឹក និងមោទនភាពជាតិ គ្រូបង្វឹកលោក Oporto បានសម្រេចចិត្តសាងសង់ពានរង្វាន់ ដែលគេស្គាល់ថា The Arsenal Cup ដោយរំភើបជាមួយនឹងជ័យជម្នះរបស់ពួកគេ Porto ធ្វើពានរង្វាន់មួយដែលមានតម្លៃប្រហែលជាង៣៧ម៉ឺនដុល្លារ។
ពួកគេបានស្នើសុំឱ្យក្រុមហ៊ុនគ្រឿងអលង្ការធំៗ របស់ប្រទេសព័រទុយហ្គាល់ទាំងអស់ចូលរួមជាមួយអ្នកគាំទ្រ ដែលបរិច្ចាគដើម្បីជួយឱ្យគម្រោងនេះសម្រេចបាន។ ពាននេះមានកម្ពស់ ២,៨ម៉ែត្រ ទម្ងន់២៥០ គីឡូក្រាមដែលមានប្រាក់សុទ្ធ១៣០គីឡូក្រាម។ វាក៏ត្រូវបានផ្សំឡើងពីមាស ស អេណាមែល គ្រីស្តាល់ ឈើល្អ ថ្មម៉ាប និងវល្លិ៍ ហើយត្រូវបានយកទៅដាក់ក្នុងសារមន្ទីរក្លឹប Porto រហូតមកដល់សព្វថ្ងៃនេះ។
នៅលើគេហទំព័រផ្លូវការរបស់ពួកគេ ក្រុមយក្សព័រទុយហ្គាល់បាននិយាយថា ការទទួលជ័យជម្នះ ៣-២ លើក្រុម Arsenal នាសម័យនោះត្រូវបានគេទទួលស្គាល់ថាជាក្រុមល្អបំផុតនៅក្នុងពិភពលោក។
គួររំឭកថាក្លឹបArsenal ជួបPorto ៨ដងក្នុងការប្រកួតយូហ្វាឆេមពានលីក មិនដែលឈ្នះនៅក្រៅទឹកដីទេគឺស្មើម្តងចាញ់៣តែបើក្នុងផ្ទះAsrenal មិនដែលចាញ់Porto ហើយអ្វីដែលពិសេសនោះមិនដែលអោយPorto ស៊ុតបញ្ចូលទីបាន១គ្រាប់សោះ៕
(Khmer) យោងតាមការចេញផ្សាយរបស់គេហទំព័រm.allfootballapp.com បានចេញផ្សាយថា តុលាការអេស្ប៉ាញបានសម្រេចកាត់ទោស កីឡាករ Dani Alves ជាប់គុក៤ឆ្នាំនិង៦ខែពីបទរំលោភផ្លូវភេទ។តុលាការក៏បានកំណត់អោយកីឡាករAlvesបង់ប្រាក់១៦២០០០ ដុល្លារជាសំណងសម្រាប់ជនរងគ្រោះ ។
ការសម្រេចរបស់ក្រុមចៅក្រមបីរូបក្នុងតុលាការ Barcelona នៅពេលនេះបានកើតឡើងបន្ទាប់ពីបើកសវនាការកាត់ទោសរយៈពេលបីថ្ងៃក្នុងខែនេះ។ Alves អាយុ ៤០ ឆ្នាំបានបដិសេធថាមិនមានកំហុសទេក្នុងអំឡុងពេលសវនាការ។ គាត់អាចប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តនេះ។
តុលាការបានរកឃើញថា Alves បានរំលោភបំពានផ្លូវភេទលើជនរងគ្រោះនៅព្រឹកព្រលឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២ នៅពេលដែលជនរងគ្រោះបាននិយាយថា Alvesបានរំលោភគាត់នៅក្នុងបន្ទប់ទឹកនៃក្លឹបរាត្រីនៅ Barcelona ។
(Khmer) ក្លឹប Udinese របស់អ៊ីតាលី Serie A បានសហការជាមួយក្រុមហ៊ុនក្នុងស្រុក Bluenergy Group ដើម្បីបំពាក់ផ្ទាំងសូឡាស្រូបពន្លឺព្រះអាទិត្យ ធ្វើជាដំបូលកីឡដ្ឋាន នៅក្នុងកិច្ចប្រឹងប្រែងមួយដែលសង្ឃឹមថានឹងបង្កើនការគាំទ្រសម្រាប់ថាមពលបៃតងនៅក្នុងប្រទេស។នេះបើយោងតាមការចេញផ្សាយរបស់រ៉យទ័រ។
Udinese និង Bluenergy បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដំឡើងដែលទើបតែចាប់ផ្តើមនឹងមានបន្ទះសូឡាចំនួន ២៤០៩ ស្មើនឹង៤៦១៥ម៉ែត្រការ៉េ ដែលអាចផលិត ថាមពលអគ្គិសនីបាន៣០០០ គីឡូវ៉ាត់ម៉ោង (Kwh)។
ដៃគូទាំងពីរក៏កំពុងពិចារណាបន្ថែមលើប្រព័ន្ធផ្ទុកថ្ម ដើម្បីបង្កើនប្រសិទ្ធភាពនៃរោងចក្រថាមពលពន្លឺព្រះអាទិត្យ ដែលរំពឹងថានឹងដំណើរការនៅក្នុងខែតុលា។
លោក Franco Collavino អ្នកគ្រប់គ្រងទូទៅ Udinese បាននិយាយថា បាល់ទាត់មានវត្តមានដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ហើយបន្ថែមលើទំនួលខុសត្រូវផ្ទាល់របស់យើងក្នុងការធ្វើសកម្មភាពប្រកបដោយសីលធម៌ យើងមានកាតព្វកិច្ចក្នុងការផ្សព្វផ្សាយសារដែលលើកទឹកចិត្តអ្នកគាំទ្រឱ្យរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕
(Khmer) លោក Thomas Frank គ្រូបង្វឹកក្លឹប Brentford ដែលទើបតែប្រកួតចាញ់មេឃខៀវ Manchester City ១-០ កាលពីរាត្រីថ្ងៃអង្គារ បានដាក់ឈ្មោះកីឡាករអង់គ្លេសម្នាក់ដែលលោកជឿថាអាចឈ្នះពានរង្វាន់បាល់មាស Ballon d’Or នាពេលអនាគត។
តើកីឡាកររូបណាដែលលោកសម្លឹងឃើញ?
យោងតាមគេហទំព័រ Goal.com ចេញផ្សាយកាលពីថ្ងៃពុធទី២១ កុម្ភៈ ២០២៤ លោកលោក Thomas Frank ចាប់អារម្មណ៍ទៅលើកីឡាករខ្សែប្រយុទ្ធ Phil Foden របស់ Manchester City ជំនួសកីឡាករ Jude Bellingham របស់ Real Madrid ។
Foden វ័យ២៣ ឆ្នាំកំពុងរីករាយនឹងរដូវកាលដែលគាត់បានបង្ហាញវត្តមានជាប់លាប់បំផុតសម្រាប់ City ជាមួយ នឹងការស៊ុតបញ្ចូលទីបាន ១៥ គ្រាប់នៅក្នុងការប្រកួតទាំងអស់រហូតមកដល់បច្ចុប្បន្ន និងជួយមិត្តរួមក្រុមចំនួន ១០ ដងថែមទៀត។
លោក Thomas Frank បាននិយាយនៅមុនការប្រកួត Premier League ជាមួយ Manchester City កាលពីយប់ថ្ងៃអង្គារថា Foden គឺជាកីឡាករដ៏ល្អបំផុតសម្រាប់ខ្ញុំ។ គាត់គឺជាកីឡាករប្រទេសអង់គ្លេសដែលអាចនឹងឈ្នះ Ballon d’Or នាពេលអនាគតដ៏ខ្លីខាងមុខនេះ។
លោកបន្តថា គាត់ធ្វើអោយមានឥទ្ធិពលលើការប្រកួតក្នុងទម្រង់ជាច្រើន។ការប្រកួតចុងក្រោយទល់នឹងពួកយើងកាលពីដើមខែកុម្ភៈគាត់ស៊ុតបញ្ចូលទីបាន៣គ្រាប់ម្នាក់ឯង។ គាត់គឺជាអ្នកលេងបាល់ដ៏ល្អម្នាក់ និងធ្វើការយ៉ាងខ្លាំងសម្រាប់ក្រុម។
Foden មិនបានជាប់ក្នុងបញ្ជីសម្រាំងកំពូលទាំង៣០ សម្រាប់ Ballon d’Or កាលពីឆ្នាំមុននោះទេ ប៉ុន្តែបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២២ ក្នុងឆ្នាំ ២០២២ និងទី ២៥ ក្នុងឆ្នាំ២០២១។
កីឡាករអង់គ្លេសចុងក្រោយគេដែលឈ្នះ Ballon d’Or គឺ Michael Owen ក្នុងឆ្នាំ ២០០១ ខណៈប៉ុន្មានឆ្នាំថ្មីៗនេះពានរង្វាន់ត្រូវបានគ្រប់គ្រងប្តូរវេនដោយ Lionel Messi និង Cristiano Ronaldo ៕
(Khmer) Ancelotti បានបើកភ្លើងខៀវ និងផ្តល់ឱកាសឱ្យកីឡាករខ្សែបម្រើការពារចាស់វស្សា Luka Modric ក្លាយជាបុគ្គលិកគ្រូបង្វឹកម្នាក់របស់គាត់រួមគ្នាដឹកនាំក្លិប Real Madrid រដូវកាលក្រោយ។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រTribuna.com កាលពីថ្ងៃអង្គារទី២០កុម្ភៈ ដកស្រង់ពីកាសែត The Athletic ។
Modric មិនទាន់បានទទួលយក ឬបដិសេធសំណើដែលមានន័យថា គាត់អាចក្លាយជាគ្រូបង្វឹកម្នាក់របស់ Real Madrid នៅរដូវកាលក្រោយនេះទេ។ Modric ដែលមានអាយុ៣៨ឆ្នាំចាស់ជាង Davide កូនប្រុសរបស់លោក Ancelotti ៤ ឆ្នាំដែលកំពុងធ្វើការជាជំនួយការទីមួយរបស់លោក ។
Modric ត្រូវបានគេចាត់ទុកថាជាអ្នកលេងដ៏ប៉ិនប្រសប់ជាមួយនឹងការយល់ដឹងពីយុទ្ធសាស្ត្រនិងបច្ចេកទេសដើម្បីទទួលបានជោគជ័យនៅលើទីលាន។ មានការសង្ស័យតិចតួចថាលោកអាចសម្រេចបានជោគជ័យដូចគ្នានៅលើកៅអីគ្រូបង្វឹកដូចលោក Zinedine Zidane ដែរ។
កីឡាករសញ្ជាតិក្រូអាស៊ី រូបនេះមិនទាន់បានគិតដល់ការចូលនិវត្តន៍នៅឡើយទេ ប៉ុន្តែឥឡូវនេះត្រូវបានគេរំពឹងថានឹងបន្តការបង្វឹកកីឡាករនៅពេលដែលគាត់ព្យួរស្បែកជើង។
គួររំឭកថាកីឡាករបានមករួមរស់ជាមួយ Real Madrid តាំងពីឆ្នាំ២០១២។ នៅជាមួយក្លិបនេះ គាត់ធ្លាប់ស៊ុតបាល់បញ្ចូលទីបាន២៧ គ្រាប់ក្នុងការបង្ហាញវត្តមាន៣៤៧ ប្រកួត៕
(Khmer) លោក Pep Guardiola បានសុំទោសកីឡាករ Kalvin Phillips សម្រាប់ការនិយាយជាសាធារណៈថាខ្សែបម្រើរូបនេះលើសទម្ងន់១,៥គីឡូក្រាមកាលពីរដូវកាលមុន។ តាមការចេញផ្សាយរបស់សារព័ត៌មាន Daily Mailកាលពីថ្ងៃអង្គារទី២០ កុម្ភៈ ឆ្នាំ២០២៤។
Phillips ត្រូវបានគេប្រាប់ឱ្យនៅឱ្យឆ្ងាយពីក្លិប Manchester City ក្នុងឱកាសបុណ្យណូអែល ដោយសារការខកខានក្នុងការកំណត់គោលដៅទម្ងន់ បន្ទាប់ត្រឡប់ពីវិស្សមកាលទៅទីក្រុង New York ក្រោយពីប្រកួត World Cup នៅប្រទេសកាតា។
កីឡាករវ័យ២៨ ឆ្នាំដែលបានស៊ូទ្រាំនឹងការចាប់ផ្តើមដ៏ច្របូកច្របល់ក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លិប West Ham ថ្មីៗនេះបានសារភាពថា គាត់មានអារម្មណ៍ឈឺចាប់ដោយសារតែលោក Guardiola បានប្រកាសពីបញ្ហានេះតាមរយៈសារព័ត៌មាន។
ម្តាយរបស់គាត់ឈ្មោះ Lindsay បានឈប់ចូលទស្សនាការប្រកួតរបស់ក្លិបMan City។ Phillips បាននិយាយថា៖«ខ្ញុំមិនមែនមិនយល់ស្របនឹងការវាយតម្លៃរបស់ Guardiola ប៉ុន្តែថាមានវិធីផ្សេងទៀតក្នុងការដោះស្រាយ។ ចាប់តាំងពីពេលនោះមក អ្នកទាំងពីរមិនដែលពិភាក្សាអំពីបញ្ហានេះទេ»។
ទោះជាយ៉ាងណាក៏ដោយ ទីបំផុតលោក Guardiola បាននិយាយថា៖«ខ្ញុំសុំទោស។ សុំទោសម្តងក្នុងរយៈពេលប្រាំបីឆ្នាំគឺមិនអាក្រក់ទេ ប៉ុន្តែខ្ញុំពិតជាសោកស្តាយណាស់។ ខ្ញុំសូមអភ័យទោស»។
នៅក្នុងបទសម្ភាសន៍ជាមួយ Mail Sport កាលពីរដូវក្តៅមុន Phillips បានអះអាងថា គាត់មិនបានដឹងពីការលើកឡើងរបស់លោក Guardiola ទេ រហូតដល់គាត់បានត្រលប់មកហ្វឹកហាត់វិញ។
លោក Guardiola នៅតែអះអាងថា លោកបាននិយាយជាមួយ Phillips មុនពេលធ្វើអត្ថាធិប្បាយជាសាធារណៈអំពីទម្ងន់របស់គាត់ ដោយនិយាយថា៖« ពីមុនៗមក ខ្ញុំមិនដែលនិយាយអ្វីជាសាធារណៈដោយមិននិយាយជាមួយកីឡាករក្នុងរឿងនោះទេ»។
លោក Guardiola បន្តថា វាជាពេលតែមួយគត់ក្នុងរជ្ជកាលដឹកនាំ Man City ដែលគាត់បានធ្វើកំហុសបែបនេះ។
Phillips បានស៊ូទ្រាំនឹងពេលវេលាដ៏សោកសៅនៅ Man City ចាប់តាំងពីបានចុះហត្ថលេខាពី Leeds ក្នុងឆ្នាំ២០២២នៅពេលដែលគាត់ត្រូវបានចាត់ទុកថាជាតារាឆ្នើមមួយរូបរបស់ប្រទេសអង់គ្លេស។
(Khmer) Mason Greenwood នឹងមិនត្រឡប់ទៅ Man United វិញនៅរដូវក្ដៅនេះទេ។ យោងតាមរបាយការណ៍មួយ United បានកំណត់តម្លៃខ្លួន 40 លានអឺរ៉ូខណៈដែល Barcelona និង Atletico Madrid ចាប់អារម្មណ៍។
Greenwood គឺជាផ្នែកមួយនៃការរៀបចំក្រុមរបស់ United តាំងពីឆ្នាំ 2007 ប៉ុន្តែត្រូវបានខ្ចីទៅ Getafe សម្រាប់រដូវកាលបច្ចុប្បន្ន។ ការចោទប្រកាន់ទាំងអស់ត្រូវបានទម្លាក់ចេញនៅដើមឆ្នាំ 2023 ប៉ុន្តែ Man United មានអារម្មណ៍ថា ពួកគេមិនអាចមានកីឡាករវ័យ 22 ឆ្នាំរូបនេះនៅក្លិបបានទេ។ របាយការណ៍បន្ថែមថា គ្មានផ្លូវត្រឡប់មកវិញសម្រាប់ Greenwood នៅក្លិបនោះទេ ហើយក្លិបយក្ស Premier League នឹងលក់កីឡាកររូបនេះនៅរដូវក្តៅនេះតែម្ដង។
ខ្សែប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទីបាន 7 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 5 ដងក្នុង 24 ប្រកួតសម្រាប់ក្រុម Getafe ក្នុងរដូវកាលនេះ ហើយកំពុងធ្វើឱ្យប្រជាជនអេស្ប៉ាញចាប់អារម្មណ៍យ៉ាងច្បាស់។
(Khmer) យោងតាមគេហទំព័រm.allfootball.com បានឲ្យដឹងថា លោក Zinedine Zidane ត្រូវបានគេចាត់ទុកថាជាបេក្ខជនមួយរូប ដែលទទួលបានការពេញចិត្តបំផុតសម្រាប់ជំនួសតំណែងលោក Thomas Tuchel ដែលកំពុងរងសម្ពាធខ្លាំងពីក្លឹប Bayern បន្ទាប់ពីដឹកនាំបរាជ័យបីប្រកួតជាប់ៗគ្នាចុងក្រោយនេះ។ ប្រភពដដែលបានអោយដឹងថា អតីតអ្នកចាត់ការ Real Madrid អាចចូលកាន់តំណែងក្លឹប Bayern នៅរដូវក្តៅនេះ។ ទោះជាយ៉ាងណាក្តីគេមិនទាន់ឃើញមានប្រតិកម្មបែបែណាពីសាមីក្លឹនៅឡើយទេ។
អតីតខ្សែបម្រើរូបនេះបានអវត្តមានពីការងារចាប់តាំងពីចាកចេញពី Madrid នៅចុងរដូវកាល ២០២០/២១ និងការមិនទទួលយកកាងារជាគ្រូបង្វឹកជម្រើសជាតិបារាំងស្នងតំណែងលោក Didier Deschamps។ដោយមិនមានជម្រើសក្នុងការចូលកាន់តំណែងក្រុមមាន់គកបារាំង លោក Zidane ផ្តោតលើតួនាទីរបស់ក្លឹប។
ថ្វីដ្បិតតែគាត់នៅក្រៅសមរភូមិជិតបីក៏ដោយ ក៏សមត្ថភាពរបស់គាត់នៅតែខ្ពស់ដដែល។ សារព័ត៌មានអ៊ីតាលី Corriere Dello Sport បានអះអាងថាលោកគឺជាបេក្ខជនដ៏ស័ក្តិសមបំផុតសម្រាប់ជំនួស Thomas Tuchel នៅក្នុងទីក្រុង Munich ។
Tuchel កំពុងស្ថិតក្រោមសម្ពាធដ៏ធំនៅក្នុងរដ្ឋ Bavaria ខណៈដែល Bayernកំពុងប្រយុទ្ធដើម្បីរក្សាការប្រកួតប្រជែងក្នុងក្របខ័ណ្ឌ Bundesliga និង Champions League របស់ពួកគេ ហើយគាត់អាចនឹងត្រូវបណ្តេញចេញប្រសិនបើពួកគេបរាជ័យ។ ជាមួយគ្នានេះដែរ អតីតគ្រូបង្វឹកក្លឹបBayern លោក Hansi Flick ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់កីឡដ្ឋាន Allianz Arena រួមជាមួយនឹងសក្តានុពលក្នុងការចូលកាន់តំណែងបន្តពីលោក Xavi Hernandez នៅ Barcelonaផងដែរ៕
National News
(Khmer) ថ្លែងទៅកាន់ Sky Sports លោក Paul Merson បាននិយាយថា៖ “Manchester United កំពុងដំណើរការល្អ និងមានការប្រកួតដ៏ល្អដែលនឹងមកដល់ ប៉ុន្តែពួកគេនឹងត្រូវរក្សាការប្រកួតឈ្នះៗ ហើយក្រុម Tottenham ក៏មានការប្រកួតល្អកើតឡើងផងដែរ។
«ដូចជា Rasmus Hojlund ដែរ Man United ឥឡូវនេះពោរពេញដោយទំនុកចិត្ត។ Hojlund កំពុងរកគ្រាប់បាល់បាន។ Marcus Rashford និង Alejandro Garnacho ជាកីឡាករតែងតែគំរាមកំហែងនៅស្លាបទាំងសងខាង ប៉ុន្តែនៅពេលដែលពួកគេមានបាល់ ពួកគេកម្របញ្ជូនបាល់ឱ្យគាត់ណាស់»។
“ពួកគេតែងតែរកគ្រាប់បាល់បានជាមួយ Hojlund, Rashford និង Garnacho ។ ពួកគេគ្រាន់តែត្រូវការរក្សាភាពរឹងមាំក្នុងតំបន់ការពារប៉ុណ្ណោះ ព្រោះសម្រាប់ខ្ញុំ វាពិតជាកម្រណាស់ ប្រសិនបើពួកគេចេញពីទីលានចន្លោះពេលនេះ និងចុងបញ្ចប់នៃរដូវកាលដោយគ្មានគ្រាប់បាល់»។
ខ្សែប្រយុទ្ធជួរមុខទាំងបីរបស់ Garnacho, Rashford និង Hojlund បានធ្វើបានយ៉ាងល្អនាពេលថ្មីៗនេះ ស្របពេលលោក Erik ten Hag បានរកឃើញទីតាំងត្រឹមត្រូវសម្រាប់តំបន់ប្រយុទ្ធក្នុងក្រុមរបស់គាត់។
បិសាចក្រហមបច្ចុប្បន្នមាន 6 ពិន្ទុតាមពីក្រោយក្រុមលេខ 4 Tottenham ក្នុងតារាង Premier League បន្ទាប់ពីបានបន្តការឈ្នះ៣ប្រកួតជាប់គ្នា។