Asia News
(Khmer) លោក Mano Polking គ្រូបង្វឹកក្រុមជម្រើសជាតិថៃ មានពេលវេលា២ថ្ងៃ សម្រេចចិត្តលើការផ្លាស់ប្ដូរកីឡាករមុនការប្រកួតជាមួយកម្ពុជាក្នុងពានរង្វាន់ ASEAN Cup ។
ក្រុមជម្រើសជាតិថៃបានមកដល់ប្រទេសកំណើតនៅថ្ងៃទី 30 ខែធ្នូ ឆ្នាំ 2022 វេលាម៉ោង 5:00 ល្ងាច នៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ បន្ទាប់ពីធ្វើការប្រកួតបាល់ទាត់ជើងឯកអាស៊ានជុំទី៣នៅប្រទេសឥណ្ឌូណេស៊ី។
លោក Mano Polking គ្រូបង្វឹកក្រុមជម្រើសជាតិថៃបាននិយាយថ៖«ជាថ្មីម្តងទៀត យើងមិនមានពេលសម្រាកច្រើនទេ ថ្ងៃនេះ យើងនឹងឲ្យកីឡាករសម្រាកជាមុនសិន។ ដោយសារយើងអស់ពេល ដោយការធ្វើធ្វើដំណើរ។ ហើយយើងនឹងត្រឡប់ទៅហាត់វិញនៅថ្ងៃបន្ទាប់។ ចំណែកអ្នកដែលចូលរួមប្រកួតវិញ ពួកគេនឹងស្ដាកាយសម្បទាឡើងវិញ»។
«យើងមិនមានពេលច្រើនដើម្បីរៀបចំក្រុមមុនការប្រកួតជាមួយកម្ពុជាដែលជាការប្រកួតដ៏សំខាន់មួយទៀតដែលយើងត្រូវរៀបចំផែនការឲ្យបានល្អ»។
“អំពីការផ្លាស់ប្ដូរកីលាករចុះឡើង យើងត្រូវតែពិនិត្យមើលស្ថានភាពកាយសម្បទារបស់កីឡាករជាមុនសិន។ ហើយវាពិបាកក្នុងការសម្រេចចិត្តឥឡូវនេះ។ ពិតណាស់ គោលដៅរបស់យើងគឺនៅតែជាម្ចាស់ជើងឯក ហើយពេលនេះយើងត្រូវយកតំណែងកំពូលតារាងសិនក្នុងពូលសិន”។
ក្រុមបាល់ទាត់ជម្រើសជាតិថៃ បើកផ្ទះប៉ះកម្ពុជា ក្នុងវគ្គចែកពូលចុងក្រោយ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នៅកីឡដ្ឋាន Thammasat ទីក្រុង Rangsit វេលាម៉ោង ៧:៣០នាទីយប់ ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ៩ Mcot HD30។
National News
(Khmer) អ្នកចាត់ការក្រុមជម្រើសជាតិថៃលោកស្រី Nuanphan Lamsam បាននិយាយថាក្រុមគ្មានគោលដៅផ្សេងក្រៅពីជ័យជម្នះ ក្នុងការប្រកួតដែលត្រូវជួបប្រកួតជាមួយ “កម្ពុជា”ដើម្បីទទួលបានកៅអីកំពូលតារាង។
ក្រោយប្រកួតបាន៣ប្រកួត ក្រុមជម្រើសជាតិថៃក្នុងសមរភូមិ AFF Mitsubishi Electric Cup 2022 ប្រមូលបាន៧ពិន្ទុ ហើយការប្រកួតនេះប៉ះជាមួយក្រុមជម្រើសជាតិកម្ពុជា យ៉ាងហោចក៏ស្មើដែរដើម្បីអាចចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រភ្លាមៗ។
មុនការប្រកួត «ជំទាវប៉ាង» នួន ផានឡាំ ចេញមកនិយាយថា៖«កម្ពុជាជាក្រុមមួយក្នុងចំណោមក្រុមដែលបានអភិវឌ្ឍយ៉ាងល្អបំផុតនាពេលថ្មីៗនេះ។ ព្រោះតាំងពីទទួលបានគ្រូបង្វឹកជនជាតិជប៉ុនដូច Honda មកដឹកនាំក្រុមមក ពួកគេមានស្ទីល និងរបៀបលេងគួរឲ្យចាប់អារម្មណ៍។ ពួកគេមានឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូង ដូច្នេះបើទោះជាយើងលេងនៅផ្ទះក៏ដោយ ប៉ុន្តែដោយសារកម្លាំងចិត្តរបស់កម្ពុជា យើងមិនអាចធ្វេសប្រហែសបានឡើយ»។
“មិនមែនជាហ្គេមងាយស្រួលទេ។ ការចាប់ផ្តើមនៃឆ្នាំ 2023 ការលេងនៅចំពោះមុខអ្នកគាំទ្របាល់ទាត់ថៃ យើងមិនមានគោលដៅអ្វីផ្សេងទៀត ក្រៅពីត្រូវរក្សាការឈ្នះ ដើម្បីមានឱកាសបញ្ចប់ការប្រកួតក្នុងនាមជាក្រុមជើងឯកក្នុងពូល និងបានឆ្លងទៅជុំបន្ទាប់ ដែលនេះយើងបានបញ្ជាក់ថាយើងបានព្យាយាមឱ្យអស់ពីសមត្ថភាព។ ទុកឲ្យអ្នកគាំទ្របាល់ទាត់ថៃមកគាំទ្រយើងផង! »។
សម្រាប់ក្រុមជម្រើសជាតិថៃ ត្រៀមបើកទ្វារផ្ទះជួបកម្ពុជា ក្នុងពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលជាវគ្គចែកពូលចុងក្រោយ នៅថ្ងៃទី 2 ខែមករា ឆ្នាំ 2023 នៅកីឡដ្ឋាន Thammasat ទីក្រុង Rangsit វេលាម៉ោង 7:30 យប់។
International News
(Khmer) កិច្ចសន្យារបស់ Martin Odegaard នៅ Arsenal មិនរាប់បញ្ចូលលក្ខខណ្ឌទិញត្រឡប់មកវិញសម្រាប់អតីតក្លឹប Real Madrid របស់គាត់ទេ។
កីឡាករសញ្ជាតិន័រវេសបានចុះហត្ថលេខាជាមួយក្រុមកាំភ្លើងធំពី Los Blancos នៅរដូវក្តៅឆ្នាំ 2021 បន្ទាប់ពីខ្ចីជើងក្នុងយុទ្ធនាការទីពីរនៃយុទ្ធនាការ 2020/21 ។ ចាប់តាំងពីពេលនោះមក គាត់បានបង្ហាញថា គាត់ជាទ្រព្យសម្បត្តិដ៏សំខាន់សម្រាប់ក្រុម Arsenal ដែលពលនេះនៅតែឈរនៅលើកំពូលតារាង Premier League ដោយសារការខិតខំប្រឹងប្រែងរបស់គាត់ក្នុងលទ្ធផល 4-2 ទល់នឹង Brighton ។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើ Madrid ពិចារណានាំយកគាត់ត្រលប់ទៅ Santiago Bernabeu វាកាន់តែពិបាកសម្រាប់ពួកគេក្នុងការធ្វើដូច្នេះ។ Fabrizio Romano បានបង្ហើបថាក្លឹបយក្សនៅអឺរ៉ុបមិនមានលក្ខខណ្ឌទិញយក Odegaard មកវិញទេ។ កីឡាករវ័យ 24 ឆ្នាំត្រូវបានគេនិយាយថាមានការពេញចិត្តជាមួយនឹងគម្រោងបច្ចុប្បន្ននៅ Arsenal ហើយគាត់រកបាន 12 គ្រាប់មកទល់ពេលនេះ ហើយបើក្នុងរដូវកាលនេះវិញគាត់រកបាន៧គ្រាប់ហើយ។
នៅថ្ងៃចូលឆ្នាំសកលកីឡាកររូបនេះរកបាន២គ្រាប់និងបញ្ជូនបាល់បានមួយលើក ខណៈដែលក្រុមរបស់លោក Mikel Arteta បាននាំមុខ 7 ពិន្ទុនៅលើកំពូលតារាង។
ប្រភព៖ FabrizioRomano
(Khmer) កិច្ចសន្យារបស់កីឡាករ Real Madrid ទាំងប្រាំពីរនាក់នឹងផុតកំណត់នៅខែមិថុនាឆ្នាំនេះ ដែលមានន័យថាពួកគេមានសេរីភាពក្នុងការចាប់ផ្តើមការចរចាជាមួយក្លឹបថ្មីនៅថ្ងៃទី 1 ខែមករា។
កីឡាករដែលអាចចចារជាមួយក្លិបថ្មីបានគឺ Karim Benzema, Luka Modric, Toni Kroos, Nacho, Mariano, Marco Asensio និង Dani Ceballos ។
យោងតាមរបាយការណ៍ អធិរាជស ចង់បន្តកិច្ចសន្យារបស់ Benzema, Modric, Kroos, Asensio និង Nacho ។ ទោះយ៉ាងណាក៏ដោយ ពួកគេមួយចំនួនមានការសង្ស័យអំពីការបន្តនៅក្លឹប។ ជាឧទាហរណ៍ Toni ចាត់ទុកការចូលនិវត្តន៍មុនកាលកំណត់ជារឿងដែលគាត់ចង់ធ្វើ។
Madrid មិនមានគម្រោងផ្តល់កិច្ចសន្យាថ្មីដល់ Mariano និង Ceballos ទេ។
ប្រភព៖ Transfermarkt
(Khmer) Erik ten Hag បានបដិសេធមិនចែករំលែកយោបល់របស់គាត់លើការផ្ទេររបស់ Cristiano Ronaldo ទៅក្លឹបអារ៉ាប៊ីសាអូឌីត Al-Nassr ។
Ten Hag បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីការឈ្នះ 1-0 របស់ United លើ Wolves ថា៖ «ខ្ញុំមិននិយាយអំពីអតីតកាលទេ ចូរនិយាយអំពីអនាគតបានហើយ” ។យើងបានបោះជំហានល្អមួយថ្ងៃនេះ»។
«លើកដំបូងដែលយើងស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំងបួន ប៉ុន្តែវាមិនមានន័យអ្វីឡើយ ព្រោះវាជាផ្លូវវែងឆ្ងាយក្នុងការដើរទៅមុខ។ យើងត្រូវតែរស់នៅ និងទទួលស្គាល់ពីមួយប្រកួតមួយទៅមួយប្រកួត ចូលក្នុងទីតាំងដើម្បីឈ្នះអ្វីមួយ»។
United បានបញ្ចប់ឆ្នាំ២០២២ដោយមាន 32 ពិន្ទុ – ច្រើនជាង Tottenham ពីរពិន្ទុ។ ការប្រកួតបន្ទាប់សម្រាប់បិសាចក្រហមត្រូវជួប Bournemouth នៅថ្ងៃទី 3 ខែមករាស្អែកនេះ។
ប្រភព៖ Daily Mirror
(Khmer) ក្រុមកីឡាករជម្រើសជាតិឥណ្ឌូនេស៊ីត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់បណ្ដាញសង្គមពេលកំពុងមានភារកិច្ចក្នុងក្រុមជម្រើសជាតិនៃ ពានរង្វាន់ AFF Championship ខណៈពួកគេបានដាក់គោលដៅឈ្នះពានលើកដំបូងក្នុងប្រវត្តិសាស្រ្ត។
ព័ត៌មាននេះត្រូវបានបង្ហាញដោយមេប៉ូលិសឥណ្ឌូនេស៊ីលោក Pol Sumardji កាលពីថ្ងៃសៅរ៍ទី 31 ខែធ្នូ ឆ្នាំ 2022។ លោក Sumardji បានប្រាប់កាសែត Antara ៖”ខ្ញុំហាមកីឡាករទាំងអស់បង្ហោះអ្វីគ្រប់យ៉ាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម” ។
“ពួកគេអាចបង្ហោះអ្វីក៏ដោយ ដែលពួកគេចង់នៅលើបណ្តាញសង្គម រហូតដល់ពួកគេឈ្នះពានរង្វាន់ AFF Cup 2022 ប៉ុន្តែឥឡូវនេះកុំព្យាយាមអី” ។
យោងតាមលោក Sumardji ការសម្រេចចិត្តត្រូវបានធ្វើឡើងដើម្បីឱ្យកីឡាករអាចផ្តោតអារម្មណ៍ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន សម្រាប់ការប្រកួតនៅ AFF Cup 2022។ ការពិន័យត្រូវបានបង្កើតឡើងរួចហើយ ប្រសិនបើកីឡាករបំពានច្បាប់។ លោក Sumardji បាននិយាយថា
«ការដាក់ទណ្ឌកម្មខាងសីលធម៌តែងតែមាន ពីព្រោះនេះគឺជាកិច្ចព្រមព្រៀង។ ខ្ញុំតែងតែរំលឹកកីឡាករអំពីរឿងនេះ» ។
ទោះជាយ៉ាងណាក៏ដោយ មួយរយៈពេលកន្លងមកនេះ កីឡាករឥណ្ឌូនេស៊ីជាបន្តបន្ទាប់បានបង្ហោះសកម្មភាពប្រចាំថ្ងៃនៅលើបណ្តាញសង្គម រួមមានដូចជាកីឡាករ Marc Klok, Asnawi Mangkualam, Egy Maulana Vikri, Witan Sulaeman, Rizky Ridho, Jordi Amat ។ លោក Sumardji បាននិយាយថា លោកនឹងបន្តរំលឹកកីឡាករ មុនពេលចាត់វិធានការធ្ងន់ធ្ងរបន្ថែមទៀត។
ឥណ្ឌូណេស៊ី មិនដែលឈ្នះពាន AFF Cup ឬឈ្នះមេដាយមាសស៊ីហ្គេមទេ។ នៅ AFF Cup 2022 ក្រុមជម្រើសជាតិក្រោមការដឹកនាំរបស់គ្រូបង្វឹក Shin Tae-yong ត្រូវបានគេរំពឹងថានឹងឈានដល់ភាពចាស់ទុំ ហើយនឹងបំពេញគោលដៅបាន។ ប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo គឺជាអ្នកគាំទ្រក្រុមខ្លាំង ហើយតែងតែសង្ឃឹមសម្រាប់ជើងឯក។ ក្នុងលទ្ធផលស្មើ ១-១ ជាមួយថៃ កាលពីថ្ងៃទី២៩ ខែធ្នូ លោក Widodo បានទៅកីឡដ្ឋាន Gelora Bung Karno ដើម្បីទស្សនា។
លទ្ធផលស្មើបានធ្វើឲ្យឥណ្ឌូណេស៊ីស្ថិតក្នុងចំណាត់ថ្នាក់លេខ២ក្នុងពូល A ដោយមាន៧ពិន្ទុដូចក្រុមថៃ ប៉ុន្តែមានគ្រាប់បាល់ខុសគ្នាតិច (+៨ ទល់ +៩)។ នៅជុំចុងក្រោយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ឥណ្ឌូនេស៊ីនឹងធ្វើជាម្ចាស់ផ្ទះហ្វីលីពីន ហើយថៃនឹងធ្វើជាម្ចាស់ផ្ទះទទួលកម្ពុជា។ មិនត្រឹមតែឈ្នះទេ ក្រុមទាំងពីរមានបំណងរកគ្រាប់បាល់ឲ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីដណ្តើមយកតំណែងកំពូលតារាង។
(Khmer) កម្ពុជានឹងត្រូវប៉ះថៃនៅកីឡដ្ឋាន Thammasat ខណៈឥណ្ឌូនេស៊ីក៏នឹងត្រូវជួបហ្វីលីពីននៅកីឡដ្ឋាន Rizal Memorial។ បច្ចុប្បន្នថៃនាំមុខក្នុងពូល A ដោយមាន៧ពិន្ទុដូចគ្នា ប៉ុន្តែមានផលសងគ្រាប់បាល់ខុសគ្នាជាងជាមួយឥណ្ឌូណេស៊ី ដោយកម្ពុជាតាមពីក្រោយមួយពិន្ទុប៉ុណ្ណោះ។
រឿងតែមួយគត់ដែលកម្ពុជាត្រូវធ្វើគឺការយកឈ្នះថៃឱ្យបាន ប៉ុន្តែវាមិនមែនជារឿងងាយស្រួលដូចយកឈ្នះ ហ្វីលីពីន និងប្រ៊ុយណេនោះទេ។ គ្រូបង្វឹកកម្ពុជាលោក Ryu Hiroseបាននិយាយថា៖
«បើនិយាយពីចំណាត់ថ្នាក់ និងបទពិសោធន៍ ថៃពិតជាល្អជាងយើង។ ប៉ុន្តែការប្រកួតនៅថ្ងៃស្អែកគឺសំខាន់សម្រាប់ក្រុមទាំងពីរ។ ខ្ញុំមិនចង់ឲ្យប្រជាជនគិតថាថៃនឹងមានការប្រកួតងាយស្រួលនោះទេ។ ប្រាកដណាស់ យើងនឹងរៀបចំរឿងខ្លះទល់នឹងថៃ»។
ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ទល់នឹងក្រុមជម្រើសជាតិថៃ នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ យប់នេះនៅ កីឡដ្ឋាន Thammasat Stadium។
(Khmer) នៅសល់មិនដល់មួយថ្ងៃទៀតទេ ឆ្នាំ ២០២៣ នឹងមកដល់ ហើយឆ្នាំ២០២២នឹងកន្លងផុតទៅប៉ុន្តែប្រិយមិត្តមានចាប់អារម្មណ៍ដែរទេថា តើមួយឆ្នាំប្រតិទិន២០២២ ជម្រើសជាតិកម្ពុជាឈុតធំលេងបានប៉ុន្មានប្រកួត ឈ្នះប៉ុន្មាន ចាញ់ប៉ុន្មាន ហើយកីឡាករណាខ្លះរកបានគ្រាប់បាល់? B8 Sport នឹងលើកយកជូនបងប្អូនអានកម្សាន្តជាជាកាដូថ្ងៃឆ្លងឆ្នាំ ហើយជាកាតកត់ត្រាទុកសម្រាប់ចំណេះដឹងផងដែរ។
កំឡុងមួយឆ្នាំប្រតិទិន២០២២ ជម្រើសជាតិកម្ពុជាឈុតធំលេងបាន ៩ ប្រកួត ដែលក្នុងនោះ ឈ្នះ៣ប្រកួត ស្មើមួយប្រកួតនិងចាញ់៥ប្រកួតឆ្លងកាត់ព្រឹត្តិការណ៍ ៣គឺ ការប្រកួតមិត្តភាពអន្តរជាតិ ៣ប្រកួត ពានរង្វាន់ AFC Asian Cup វគ្គជម្រុះជុំទី៣ ៣ប្រកួត និងពានរង្វាន់ AFF Championship 2022 ៣ប្រកួត។ បើគិតជាគ្រាប់បាល់ស៊ុតចូលគូប្រកួតវិញក្នុងឆ្នាំ២០២២ កម្ពុជារកបានសរុប១៣គ្រាប់ ពីកីឡាករ៨នាក់ ហើយរបូតគ្រាប់បាល់១៨គ្រាប់។
កីឡាករដែលរកបានគ្រាប់បាល់ឱ្យកម្ពុជាក្នុងឆ្នាំ២០២២មានដូចជា៖
១-កែវ សុខផេង៖
ក្នុងឆ្នាំ២០២២ សុខផេងគឺជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេឱ្យជម្រើសជាតិកម្ពុជាក្នុងឆ្នាំ២០២២ ដោយមាន៣គ្រាប់ក្នុងដៃ។ គ្រាប់ទីមួយរកបានក្នុងការប្រកួតមិត្តភាពអន្តរជាតិកម្ពុជា២-១ទីម័រខាងកើត នៅថ្ងៃទី០២ខែមិថុនាឆ្នាំ២០២២ នៅពហុកីឡដ្ឋានមរតកតេជោ។ គ្រាប់ទី២រកបានក្នុងការប្រកួតពានរង្វាន់ AFC Asian Cup ជាមួយជម្រើសជាតិអាហ្វហ្គានីស្ថាន នៅថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២២(កម្ពុជា២-២អាហ្វហ្គានីស្ថាន) ហើយគ្រាប់បាល់ទី៣រកបានក្នុងការប្រកួត AFF Championship 2022 នៅថ្ងៃទី២៩ខែធ្នូទល់និងក្រុមប្រ៊ុយណេ(កម្ពុជា៥-១ ប្រ៊ុយណេ)។
២- ជួន ចាន់ចាវ៖
រកបាន២គ្រាប់ក្នុងការប្រកួតមិត្តភាពអន្តរជាតិកម្ពុជា២-១ទីម័រខាងកើត នៅថ្ងៃទី០២ខែមិថុនាឆ្នាំ២០២២ នៅពហុកីឡដ្ឋានមរតកតេជោ។ ហើយគ្រាប់បាល់ទី២ រកបានក្នុងការប្រកួត AFF Championship 2022 នៅថ្ងៃទី២៩ខែធ្នូទល់និងក្រុមប្រ៊ុយណេ(កម្ពុជា៥-១ ប្រ៊ុយណេ)។
៣-រ៉ឹង ប៊ុនហៀង៖
រកបាន២គ្រាប់ក្នុងការប្រកួតពានរង្វាន់ AFF Championship 2022 ជាមួយហ្វីលីពីនក្នុងពហុកីឡដ្ឋានមរតកតេជោក្នុងជ័យជម្នះ៣ទល់២។
៤-លឹម ពិសុទ្ធ៖
ខ្សែប្រយុទ្ធវ័យក្មេងរូបនេះរកបាន២គ្រាប់ក្នុងការប្រកួតពានរង្វាន់ AFF Championship 2022 ជាមួយប្រ៊ុយណេក្នុងពហុកីឡដ្ឋានមរតកតេជោក្នុងជ័យជម្នះ៥ទល់១។ ២គ្រាប់របស់កីឡាកររូបនេះបានក្នុងនាមជាកីឡាករប្ដូរចូលក្នុងវគ្គទី២ ដែលស៊ុតនៅនាទី៨០ និង៨៨។
៥- ប្រាក់ ធីវ៉ា៖
រកបានមួយគ្រាប់បាល់ក្នុងប្រកួតពានរង្វាន់ AFC Asian Cup ជាមួយជម្រើសជាតិអាហ្វហ្គានីស្ថាន នៅថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២២(កម្ពុជា២-២អាហ្វហ្គានីស្ថាន)។ វាគ្រាប់បាល់កើតឡើងមកពីការទាត់ហ្វ្រីឃីគ។
៦-Nick Taylor៖
រកបាន១គ្រាប់ក្នុងការប្រកួតពានរង្វាន់ AFF Championship 2022 ជាមួយប្រ៊ុយណេក្នុងពហុកីឡដ្ឋានមរតកតេជោក្នុងជ័យជម្នះ៥ទល់១។ វាជាគ្រាប់បាល់ប៉េណាល់ទីក្នុងវគ្គទី២ ក្រោយបង្កើតឱកាសដោយខ្លួនឯងក្នុងប្រអប់ទីប្រ៊ុយណេ ហើយវាជាគ្រាប់បាល់ដំបូងរបស់គាត់ក្នុងការប្រកបអាជីពឱ្យជម្រើសជាតិកម្ពុជាក្នុងនាមជាកីឡាករកូនកាត់ខ្មែរ-អាមេរិក។
៧- អ៊ន ចាន់ប៉ូលីន៖
ខ្សែបម្រើរបស់ក្លិបភ្នំពេញក្រោនរូបនេះរកបាន១គ្រាប់ក្នុងការប្រកួតពានរង្វាន់ AFF Championship 2022 ជាមួយហ្វីលីពីនក្នុងពហុកីឡដ្ឋានមរតកតេជោក្នុងជ័យជម្នះ៣ទល់២។ វាជាគ្រាប់បាល់លើកដំបូងក្នុងអាជីពជម្រើសជាតិកម្ពុជា បន្ទាប់លេងបានសរុប៣០ប្រកួត។
៨- សារ៉េត គ្រីយ៉ា៖
ខ្សែការពារស្លាប់ស្ដាំរូបនេះតែតបញ្ចូលទីគ្រាប់បាល់តែមួយគត់របស់កម្ពុជាក្នុងការប្រកួតពានរង្វាន់ AFF Championship 2022 ជាមួយឥណ្ឌូនេស៊ីដែលកម្ពុជារងបរាជ័យ២ទល់១។ វាជាគ្រាប់បាល់លើកដំបូងក្នុងអាជីពជម្រើសជាតិកម្ពុជា បន្ទាប់លេងបានសរុប២២ប្រកួត។
(Khmer) ខ្សែការពារកណ្ដាលរបស់ក្លិបភ្នំពេញក្រោន ជួន ចាន់ចាវ បានក្លាយជាកីឡាករស្នូលរបស់ជម្រើសកម្ពុជាក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Keisuke Honda និងគ្រូបង្វឹកលោក Ryu Hirose សម្រាប់ឆ្នាំ២០២២នេះ ពិសេសក្នុងរយៈពេល២ត្រីមាសចុងក្រោយក្នុងឆ្នាំ២០២២នេះ។
កីឡាករវ័យ២៣ឆ្នាំរូបនេះធ្លាប់ជាប់ជម្រើសជាតិកម្ពុជាក្នុងឈុតយុវជន ទាំង U14, U15, U19 រហូតដល់ U23 ជាច្រើនលើក តែសម្រាប់ឈុតធំវិញ រូបគេឆ្លងដំណាក់កាលពិបាកៗមួយចំនួនៗ ក្នុងឆ្នាំ២០២២ នេះមិនតិចដងនោះទេ។ ខាងក្រោមនេះ ជាចំណុចរបត់ដ៏មិននឹកស្មានរបស់យុវជន កើតចេញថ្នាលបណ្ដុះបណ្ដាលរបស់ភ្នំពេញក្រោន៖
អំឡុងខែតុលា ឆ្នាំ២០២១ ជួន ចាន់ចាវ ទទួលបានកោះហៅចូលរួមក្រុម U23 កម្ពុជា ក្នុងវគ្គជម្រុះ AFC U23 Asian Cup ប៉ុន្តែរូបគេខកខានបង្ហាញខ្លួន ដោយសារតែរងរបួសបាក់ខ្ទង់ច្រមុះ។ ចូលខែកុម្ភៈ ឆ្នាំ២០២២ ចាន់ចាវ ទទួលបានកោះហៅចូលរួមក្រុម U23 កម្ពុជាម្ដងទៀត ក្នុងពានរង្វាន់ AFF U23 Champioship ប៉ុន្តែរូបគេខកខានបង្ហាញខ្លួន ដោយសារតែមេរោគកូវីដ១៩។
ចូលមកដល់ឧសភា ឆ្នាំ២០២២ ជួន ចាន់ចាវ ទទួលបានកោះហៅចូលរួមក្រុម U23 កម្ពុជាសារជាថ្មី ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាមហើយ រូបគេរួមចំណែកស៊ុតបញ្ចូលទី ជួយឲ្យក្រុមទទួលបានលទ្ធផល ២-២ ទល់នឹងក្រុម U23 ម៉ាឡេស៊ី។
នៅថ្ងៃទី០២ខែ មិថុនា ឆ្នាំ២០២២ កីឡាករ ចាន់ចាវ ទទួលបានកោះហៅចូលរួមក្រុមជម្រើសជាតិកម្ពុជាឈុតធំ នៃការប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រើសជាតិទីម័រខាងកើត ហើយបានរួមចំណែកជួយឲ្យក្រុមទទួលបានជ័យជំនះ (២-១) តាមរយៈការតែតបញ្ចូលទីនៅនាទី៨៤ ចុងវគ្គទី២។
រហូតដល់ថ្ងៃទី២៩ខែធ្នូឆ្នាំ២០២២ ខ្សែការពារកណ្ដាលរូបនេះ បន្តរកបានគ្រាប់បាល់ដោយប្រើក្បាលមួយគ្រាប់ទៀតក្នុងជំនួបជាមួយជម្រើសជាតិប្រ៊ុយណេនៅពហុកីឡដ្ឋានមរតកតេជោ ក្នុងពានរង្វាន់ AFF Championship ២០២២។ បើនិយាយអំពីការប្រកួតប្រជែងក្នុងលីគវិញ រូបគេជាតួអង្គសំខាន់ឱ្យភ្នំពេញក្រោន ការពារតំណែងជើងឯកលីគកំពូលកម្ពុជារដូវកាល២០២២បានសម្រេច ជាមួយនឹងការរកបានគ្រាប់បាល់៣គ្រាប់ ក្នុងនាមជាខ្សែការពារកណ្ដាល ហើយលើសពីនេះ រូបគេក៏បានបង្ហាញវត្តមានក្នុងពានរង្វាន់ AFC Cup ជាមួយភ្នំពេញក្រោនផងដែរ។
ក្នុងការប្រកួតពានរង្វាន់AFC Cup វគ្គជម្រុះសន្សំពិន្ទុក្នុងពូល I រូបគេបានបង្ហាញខ្លួន៣ប្រកួត ហើយរកបាន១គ្រាប់ក្នុងការប្រកួតជាមួយ Houngang United ដែលការប្រកួតនោះ ភ្នំពេញក្រោនចាញ់៣ទល់៤។ នេះជាស្ថិតិ និងចំណុចរបត់នៃអាជីពបាល់ទាត់របស់ជួន ចាន់ចាវ ក្នុងឆ្នាំ២០២២ ហើយនៅថ្ងៃទៅ០២ ខែមករាឆ្នាំ២០២៣ រូបគេ និងមិត្តរួមក្រុមត្រូវលេងតំនាងឱ្យកម្ពុជាប៉ះជាមួយថៃក្នុងការប្រកួតជុំចុងក្រោយក្នុងពូល A នៃពាន AFF Championship ដែលការប្រកួតនេះ ក្រុមគោព្រៃកម្ពូជាត្រូវការឈ្នះដាច់ខាត ដើម្បីមានឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន៕