Ronaldo ត្រូវបានបង្ហាញជាផ្លូវការថាជាកីឡាករថ្មីរបស់ Al Nassr កាលពីថ្ងៃអង្គារ។ គាត់នឹងអាចបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមថ្មីរបស់គាត់នៅក្នុងការប្រកួតបន្ទាប់របស់ពួកគេជាមួយនឹងក្រុម Al-Ta’ee នៅថ្ងៃព្រហស្បតិ៍។
ទោះជាយ៉ាងណាក៏ដោយ យោងតាម Fichajes Ronaldo មានភ្ជាប់កុងត្រាមួយនៅក្នុងកិច្ចសន្យារបស់គាត់ដែលអនុញ្ញាតឱ្យគាត់ចាកចេញទៅ Newcastle United ។
សម្រាប់ការផ្ទេរនោះ ក្លឹបអង់គ្លេសនឹងត្រូវមានសិទ្ធិទៅលេង Champions League ជាមុនសិន។ ប្រសិនបើពួកគេបន្តរក្សាតំណែង Top 4 ក្នុងរដូវកាលនេះ នៅរដូវកាលក្រោយពួកគេមានសិទ្ធិលេង UCL ហើយនឹងមានជម្រើសសម្រាប់ Cristiano ដើម្បីចូលរួមជាមួយ Newcastle ក្នុងកិច្ចព្រមព្រៀងខ្ចីជើង ខណៈដែលពួកគេគ្រប់គ្រងដោយមូលនិធិវិនិយោគសាធារណៈដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីតដូចគ្នា។
ក្រុម Newcastle បានចាប់ផ្តើមរដូវកាលទី 22/23 ហើយពួកគេឈរនៅលេខរៀងទី 3 ក្នុងតារាង Premier League ដោយតាមពីក្រោយក្រុមម្ចាស់ជើងឯក Manchester City ត្រឹមតែពីរពិន្ទុប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ ពួកគេត្រូវការការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទប់ទល់នឹងក្រុម Manchester United, Liverpool និង Chelsea ដើម្បីទទួលបានចំណាត់ថ្នាក់កំពូលទាំងបួន។