International News
(Khmer) កញ្ញា Key Alves បានប្រកាសកាលពីប៉ុន្មានខែមុន ពីការលាឈប់ជាអាជីពកីឡាករិនីបាល់ទះ ដើម្បីក្លាយជាតារាម៉ូដែល ក្នុងវេទិកា Only Fans សម្រាប់មនុស្សពេញវ័យ។
Key Alves មានវ័យ២៣ឆ្នាំ ដែលមានសញ្ជាតិប្រ៊េស៊ីល ហើយបានទទួលស្គាល់ថាការងារថ្មីជាតារាម៉ូដែល ទទួលមានកម្រៃច្រើនជាង ប្រកបអាជីពជាកីឡាករិនីបាល់ទះអាជីព។
Key Alves បានប្រាប់ក្នុងកម្មវិធីទូរទស្សន៍ថា កីឡាករបាល់ទាត់អន្តរជាតិប្រេស៊ីល Neymar បានពោលពាក្យមិនសមរម្យពាក់ព័ន្ធនឹងប្អូនស្រីរបស់នាង។ «តើអ្នកដឹងទេថា Neymar និយាយអ្វីខ្លះ? គាត់និយាយថា ប្រសិនបើអាច… ខ្ញុំចង់រួមភេទជាមួយបងប្អូនភ្លោះស្រីទាំង២នាក់ តែម្តង» Alves រៀបរាប់៖
National News
(Khmer) ជាងរយៈពេល ១ឆ្នាំទៅហើយ ដែលខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា (CV11) បានខកខានបង្ហាញខ្លួននៅលើទីលាន បន្ទាប់ពីរូបគេទទួលរងរបួសដាច់សរសៃពួរជង្គង់ (ACL) ក្នុងការប្រកួតពានរង្វាន់មិត្តភាព កាលពីឆ្នាំមុន។
ប៉ុន្នានថ្ងៃនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រុមការងារ B8-sport.net បានកត់សម្គាល់ឃើញថា កីឡាករវ័យ ២៩ឆ្នាំរូបនេះ បានបង្ហោះ ក៏ដូចជាការចែករំលែករូបភាពនានា ដែលទាក់ទងទៅនឹងការជម្រុញផ្លូវចិត្ត ក៏ដូចជាការអនុវត្តលំហាត់ពង្រឹងកាយសម្បទារ ដើម្បីឲ្យខ្លួនធានាបានថា អាចបង្ហាញវត្តមាននៅក្នុងក្រុមបឹងកេតនាពេលឆាប់ៗខាងមុខនេះ។
ខាងក្រោមនេះ ជាហេតុផល ៣យ៉ាង ដែលខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា អាចនឹងបង្ហាញខ្លួនក្នុងការប្រកួតពានរង្វាន់ Cambodian League Cup 2023 ទល់នឹងក្រុមសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ៖
ហេតុផលទី១៖ ចាន់ វឌ្ឍនាកា ចែករំលែកព័ត៌មានមួយ អមដោយរូប Emoji រក្សាភាពស្ងៀមស្ងាត់ ដែលមានចេតនាបង្គប់ន័យចង់បង្កើតភាពភ្ញាក់ផ្អើលដល់អ្នកគាំទ្រ។
ហេតុផលទី២៖ ក្នុងសប្តាហ៍នេះ លំហាត់នៃការពង្រឹងកាយសម្បទារ មានលក្ខណៈកើនមួយកម្រិត អាចសរសេរបានថា លំហាត់ធ្ងន់ៗ ទាក់ទងទៅនឹងល្បឿនរត់ និងរក្សាជំហររបស់ខ្លួន។
ហេតុផលទី៣៖ ការបរាជ័យ ២ប្រកួតជាប់ៗគ្នារបស់បឹងកេត ត្រូវបានគេចាត់ទុកថា ជាប្រធានក្តៅក្នុងវិស័យបាល់ទាត់កម្ពុជា សម្រាប់ការចាប់ផ្តើមរដូវកាលថ្មីរបស់ពួកគេ ដូច្នេះយ៉ាងហោចណាស់វត្តមាន វឌ្ឍនាកា ស្ថិតក្នុងកៅអីបម្រុង ឬបានផ្លាស់ប្តូរចូលលេងក្នុងប៉ុន្នាននាទីក៏ដោយ ក៏ជាកម្លាំងចលករក្នុងក្រុមទាំងមូលផងដែរ។
សប្តាហ៍ទី៤ ពានរង្វាន់ Cambodian League Cup 2023៖ ក្លិបបឹងកេតត្រូវបើកទ្វារកីឡដ្ឋាន Cambodia Airways ទទួលស្វាគមន៍ភ្ញៀវ Tiffy Army FC វេលាម៉ោង ១៥:៤៥នាទីរសៀល
Asia News
(Khmer) ដូចដែលបានគ្រោងទុក នៅខែមិថុនា ឆ្នាំ 2023 V.League នឹងធ្វើតេស្តវីដេអូជំនួយអាជ្ញាកណ្តាល (VAR) នៅក្នុងការប្រកួតមួយចំនួន។
មិនដូច VAR នៅក្នុង Thai League និង Singapore Premier League ទេ V.League នឹងប្រើប្រាស់ប្រព័ន្ធ VAR ចល័តជំនួសឱ្យប្រព័ន្ធ VAR ដែលតាំងនៅមួយកន្លែងនៅតាមកីឡដ្ឋាននីមួយៗ។
នឹងមានឡានបំពាក់ VAR ចំនួន ៤គ្រឿង ហើយ ២គ្រឿងឧបត្ថម្ភដោយ FIFA ហើយក្នុងឡានទាំងនេះជាកន្លែងដែលអាជ្ញាកណ្តាល VAR ធ្វើការ។ តម្លៃឡានមួយគ្រឿងប្រហែល ៥០ម៉ឺនដុល្លារ។
ជុំនីមួយៗក្នុង V.League 1 នឹងមានការប្រកួត 2-3 ហ្គេមក្នុងមួយថ្ងៃ។ មុនពេលការប្រកួត យានជំនិះនីមួយៗនឹងផ្លាស់ទីទៅកាន់កីឡដ្ឋានដែលការប្រកួតនឹងត្រូវធ្វើឡើង។ ប្រព័ន្ធ VAR ចល័តត្រូវបានអនុវត្តនៅ AFC Asian Cup 2019, African Cup of Nations, Copa Libertadores និង Copa Sudamericana នៅអាមេរិកខាងត្បូងផងដែរ។
(Khmer) ប្រធាន La Liga លោក Javier Tebas បានប្រកាសថា Barcelona នឹងបន្តផ្អាកពីការទិញកីឡាករក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។ នេះមានន័យថា Barcelona ក៏ត្រូវបានហាមឃាត់ក្នុងការផ្ទេរកីឡាករចំនួន 2 លើកជាប់គ្នាផងដែរ។
លោក Joan Laporta ពីមុនមានទំនុកចិត្តថា ក្រុមរបស់គាត់នឹងត្រូវបានអនុញ្ញាតឱ្យទិញ និងចុះហត្ថលេខាលើកីឡាករនៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។ តែជាអកុសល Barcelona ត្រូវបានគេស្នើសុំឱ្យរកលុយថែមដោយលក់កីឡាករដែលពួកគេមានរួចហើយនៅចន្លោះស្មើភាពគ្នារវាងបញ្ចីបង់ឈ្នួលកីឡាករនិងបញ្ជីចំណូលចំណាយ ប្រហែល 178 លានផោន / 200 លានអឺរ៉ូ ដើម្បីចូលទៅក្នុងទីផ្សារផ្ទេរបាន។ Barcelona ច្បាស់ជាពិបាករកប្រាក់ចំណូលពីការលក់ច្រើនបែបនេះ ដោយសារពួកគេខ្លួនឯងត្រូវការកីឡាករដែលមានស្រាប់ដើម្បីជួយក្លិបក្នុងការប្រជែងពាន។
Laporta ធ្លាប់បានកំណត់ថាក្លឹបមិនចាំបាច់ភ័យស្លន់ស្លោក្នុងការលក់កីឡាករនោះទេ ប៉ុន្តែផ្ទុយទៅវិញនឹងព្យាយាមកាត់បន្ថយប្រាក់ឈ្នួលរបស់កីឡាកររហូតដល់ 150 លានផោន។ ក្លឹបបានចំណាយប្រាក់យ៉ាងច្រើនក្នុងរដូវក្តៅឆ្នាំ 2022 ដោយទទួលបានតារាដូចជា Robert Lewandowski, Raphinha និង Jules Kounde ទោះបីជាកំពុងញាំញីដោយបញ្ហាហិរញ្ញវត្ថុក៏ដោយ។ ទោះយ៉ាងណាក៏ដោយនៅពេលនោះពួកគេបានធ្វើសកម្មភាពវិធានការជាច្រើនដើម្បីបង្កើនប្រាក់ចំណូល ក្នុងចំណោមពួកគេដោយការលក់មួយផ្នែកនៃសិទ្ធិទូរទស្សន៍របស់ពួកគេ។
Barcelona បានកាត់បន្ថយបំណុលរបស់ពួកគេយ៉ាងខ្លាំង។ នៅពេលមួយបំណុលរបស់ពួកគេឈានដល់ 1,3 ពាន់លានផោន។ ការខកខានក្នុងការបន្តនៅ UCL និងការធ្លាក់ចេញពីការប្រកួត UEL ដោយសារ Manchester United ក៏មានផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ក្លឹបផងដែរ។ Javier Tebas ខណៈពេលដែលនៅទីក្រុងឡុងដ៍ចូលរួមក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មបាល់ទាត់របស់ Financial Times បាននិយាយថា៖
«Barcelona បានចូលរួមក្នុងសកម្មភាពគួរឱ្យសង្ស័យជាច្រើនហើយ La Liga កំពុងធ្វើសកម្មភាពយ៉ាងឆាប់រហ័សតាមដែលអាចធ្វើទៅបាន» ។
«យើងបានកំណត់រួចហើយថា ពួកគេមិនអាចចុះហត្ថលេខាលើកីឡាករបន្ថែមទៀតបានទេ។ ពួកគេបានលក់សិទ្ធិទូរទស្សន៍របស់ពួកគេ ហើយទទួលបាន 700 លានអឺរ៉ូ ព្យាយាមវិធីផ្សេងទៀតដើម្បីដោះស្រាយស្ថានភាព» ។
«ទោះជាយ៉ាងណាក៏ដោយ រដូវកាលក្រោយ ពួកគេនឹងមិនអាចធ្វើដូច្នេះបានទេ។ យើងមានការគ្រប់គ្រងសេដ្ឋកិច្ចយ៉ាងតឹងរឹងនៅ La Liga ។ នៅគ្រប់ទីផ្សារដោះដូរកីឡាករ យើងនឹងប្រាប់ពួកគេថាតើពួកគេអាចចំណាយប្រាក់ប៉ុន្មាន»។
បន្ទាប់មក La Liga បានកំណត់ថា Barcelona ត្រូវការប្រាក់ប្រហែល 200 លានអឺរ៉ូបន្ថែមទៀត ដើម្បីអាចឱ្យពួកគេទិញកីឡាករក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។
«ក្នុងន័យនេះ Barcelona គួរតែកាត់បន្ថយការចំណាយលើប្រាក់ឈ្នួលកីឡាករ និងការទិញកីឡាករពីប្រហែល 650 លានអឺរ៉ូទៅ 450 លានអឺរ៉ូ។ ដូច្នេះថវិការបស់ពួកគេនៅតែអវិជ្ជមាន 200 លានអឺរ៉ូ»។
(Khmer) ក្នុងអំឡុងពេលបង្ហាញខ្លួននៅលើផតឃែស្ថ ‘In the City’ របស់ Bloomberg អ្នកកាសែតផ្នែកហិរញ្ញវត្ថុ David Hellier បានពិភាក្សាអំពីការកាន់កាប់ដ៏ធំរបស់ Manchester United ដែលហាក់ដូចជាមានការថយចុះ ឬក៏ជាប់គាំង។
Hellier បានពន្យល់ថា: «ខ្ញុំធានាថាមានអ្នកផ្សេងទៀត [វិនិយោគិនសក្តានុពល] ដែលកំពុងតែបង្ហាញខ្លួន។
«អ្នកវិនិយោគម្នាក់បាននិយាយមកកាន់ខ្ញុំកាលពីម្សិលមិញថា យើងកំពុងរង់ចាំមើលភាគីទាំងពីរនេះ [លោក Jim Ratcliffe និងភាគីខាងរាជវង្សកាតា] ចាកចេញពីការដេញថ្លៃ ហើយបន្ទាប់មក ពួកគេអ្នកដេញថ្លៃថ្មីនោះប្រហែលជាចូលមក»។
រហូតមកដល់ពេលនេះ គ្មានការដេញថ្លៃណាមួយដែលត្រូវគ្នានឹងតម្លៃចង់បានរបស់ Glazers ដែលមានតម្លៃ 6 ពាន់លានផោននោះទេ ហើយម្ចាស់ក្លិបជនជាតិអាមេរិកទំនងជាមិនលក់ទេ លុះត្រាតែអ្នកដេញថ្លៃទាំងនេះកែលម្អសំណើរបស់ពួកគេឱ្យស្របតាមការចង់បានរបស់ប្រធានក្លិបខាងលើ។
ជាលទ្ធផល ដំណើរការទាំងមូលបានជាប់គាំង ដោយមានការភ័យខ្លាចថា Glazers ប្រហែលជាមិនលក់ក្លឹបនៅរដូវក្តៅនេះទេ។
ប្រភព៖ Bloomberg UK @ Twitter
(Khmer) ក្រុមជម្រើសជាតិកម្ពុជាអាយក្រោម២២ឆ្នាំ បានទទួលបានអញ្ជើញពីសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី ឱ្យចូលរួមការប្រកួត Merlion Cup 2023 ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៣។
ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំទាំង៤ក្រុម ដែលនឹងត្រូវចូលរួម រួមមាន សិង្ហបុរី កម្ពុជា ម៉ាឡេសុី និង ហុងកុង។ តើប្រិយមិត្តស្គាល់ពានរង្វាន់នេះច្បាស់កម្រិតណា? មិនទាន់ច្បាស់ទេ តោះទៅ អានអត្ថបទជាមួយ B8 Sport ទាំងអស់គ្នា៖
១-ប្រវត្តិ៖
ជម្រើសជាតិកាណាដាចូលរួមប្រកួតពានរង្វាន់ Merlion Cup 1982
ពានរង្វាន់ Merlion Cup បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ 1982 ដែលជាការប្រកួតរៀងរាល់ឆ្នាំរហូតដល់ឆ្នាំ 1986 មានការចូលរួមពីប្រទេសចំនួន 18 រួមមាន អូស្ត្រាលី អ៊ីរ៉ាក់ ចិន និងឈីលី នៅក្នុងការការប្រកួតកន្លងមក។
ការប្រកួតលើកទីប្រាំមួយត្រូវបានធ្វើឡើងក្នុងឆ្នាំ 1992 ដែលកូរ៉េខាងត្បូងជាម្ចាស់ជើងឯក។ ការប្រកួតចុងក្រោយគឺជាការប្រកួតមួយទល់នឹងក្រុម Liverpool ក្នុងឆ្នាំ 2009។ គិតត្រឹមឆ្នាំ 2019 ការប្រកួត Merlion Cup បានក្លាយជាការប្រកួតក្រោមកម្រិតអាយុ ជាពិសេសសម្រាប់ក្រុមជម្រើសជាតិអាយុក្រោម 22 ឆ្នាំ។
២-ក្រុមណាខ្លះធ្លាប់ជាជើងឯក៖
Merlion Cup 2019 champions! ???
តាំងពីកកើតដំបូងពានរង្វាន់មួយនេះធ្លាប់ឈ្នះជើងឯកដោយប្រទេស អូស្រ្តាលី២ដង( ១៩៨២និង១៩៨៣), អ៊ីរ៉ាក់(១៩៨៤) ក្រុម ពាក់កណ្ដាលអាជីពរបស់អតីតប្រទេសយោហ្គោស្លាវី (១៩៨៥) ចិន (១៩៨៦) កូរ៉េខាងត្បូងឈុត B (1992) ក្រុមហង្សក្រហម Liverpool (2009) ហើយចុងក្រោយក្រុម U22 សិង្ហបុរី។ ក្រុមសិង្ហបុរីគឺជាក្រុមបានជើងឯករងច្រើនជាងគេពោលដល់ទៅ ៣ដង កូរ៉េខាងត្បូងឈុត B ២ដង ហើយកូរ៉េខាងជើង ចិន និង U22 ថៃបានម្ដងម្នាក់។
ដំណើរការនៃការប្រកួត៖
Merlion Cup 2023 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ។ ការប្រកួតនឹងមានក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា ហុងកុង ម៉ាឡេស៊ី និងម្ចាស់ផ្ទះសិង្ហបុរី។ ក្រៅពីសិង្ហបុរី និងម៉ាឡេស៊ី ក្រុមកម្ពុជា និងហុងកុងចូលរួមក្នុងការប្រកួត Merlion Cup ជាលើកដំបូងរបស់ខ្លួន។
ការប្រកួតនឹងមានពីរដំណាក់កាល ដោយក្រុមទាំងបួនត្រូវប្រកួតជុំបើកឆាកនៅថ្ងៃសុក្រ ទី 24 ខែមីនា ឆ្នាំ 2023។ ក្រុមដែលចាញ់ពីដំណាក់កាលទី 1 នឹងប្រកួតក្នុងការប្រកួតយកលេខ៣ លេខ៤ នៅពីរថ្ងៃបន្ទាប់ ហើយក្រុមដែលឈ្នះនឹងដណ្ដើមយកជើងឯក។ ការប្រកួតទាំង៤នឹងត្រូវលេងនៅកីឡដ្ឋាន Jalan Besar។
ការចាប់ឆ្នោតការប្រកួតផ្លូវការដើម្បីកំណត់ការប្រកួតនឹងធ្វើឡើងនៅថ្ងៃច័ន្ទ ទី 6 ខែមិនា ឆ្នាំ 2023 វេលាម៉ោង 5 ល្ងាច (ម៉ោងនៅសិង្ហបុរី) ផ្សាយផ្ទាល់នៅលើទំព័រ FAS YouTube ខណៈព័ត៌មានសំបុត្រនឹងត្រូវចេញផ្សាយក្នុងពេលកំណត់។
តើការប្រកួតនេះផ្ដល់ផលវិជ្ជមានអ្វីខ្លះសម្រាប់កម្ពុជា?
ស្របពេលកម្ពុជាត្រូវធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅដែនកំណើតរបស់ខ្លួន ការចូលរួមពានរង្វាន់នេះនឹងបន្ថែមគុណភាពក្រុម គុណផលលេង និងការស្ទើបស្ទង់សមត្ថភាព មុនពេលស៊ីហ្គេម។ វាជាការប្រកួតមិត្តភាពដកស្រង់បច្ចេកទេស ពិសេសការចូលរួមបង្ហាញពីទំនាក់ទំនងរបដ់ប្រទេសទាំងពីរក៏ដូចជាសហព័ន្ធកីឡាបាល់ទាត់ប្រទេសទាំងពីរផងដែរ។
(Khmer) Lionel Messi បានចំណាយប្រាក់ដប់ប្រាំពីរម៉ឺនប្រាប់ពាន់ផោន( £175,000) លើ iPhone ស្រោបមាស ដើម្បីផ្តល់ជូនមិត្តរួមក្រុមអាហ្សង់ទីន បន្ទាប់ពីឈ្នះពាន World Cup។
វាគឺជាសញ្ញានៃការដឹងគុណចំពោះអ្នកទាំងអស់ ដែលបានជួយសម្រេចក្តីសុបិនរបស់គាត់ក្នុងការឈ្នះការប្រកួតបាល់ទាត់ពិភពលោកសម្រាប់ប្រទេសអាហ្សង់ទីនក្នុងអាជីពដ៏រុងរឿងរបស់គាត់។ La Albiceleste បានឈ្នះ World Cup ឆ្នាំ 2022 បន្ទាប់ពីជោគជ័យរបស់ពួកគេក្នុងការឈ្នះពានរង្វាន់ Copa America ឆ្នាំ 2021។
វាគឺជាជ័យជម្នះលើកដំបូងនៅ World Cup របស់ពួកគេក្នុងរយៈពេល 36 ឆ្នាំ ដោយពួកគេបានផ្ដួលបារាំងដោយបាល់ប៉េណាល់ទីក្នុងវគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យនៅប្រទេសកាតា។ គាត់បានឈ្នះពានរង្វាន់បាល់មាសក្នុងការទទួលស្គាល់ជាកីឡាករល្អបំផុតនៃការប្រកួត ហើយកាលពីដើមសប្តាហ៍នេះបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA ដោយផ្តួល Kylian Mbappe និង Karim Benzema ។
Lionel Messi has gifted 35 golden iPhone 14s to the entire World Cup-winning Argentina squad and staff. I believe one of which will be delivered to ??, to be more precise, somewhere in JB. pic.twitter.com/fmUzRa4Ue6 — Sivan John ?? ⭐⭐⭐ (@SivanJohn_) March 2, 2023
Lionel Messi has gifted 35 golden iPhone 14s to the entire World Cup-winning Argentina squad and staff.
I believe one of which will be delivered to ??, to be more precise, somewhere in JB. pic.twitter.com/fmUzRa4Ue6
— Sivan John ?? ⭐⭐⭐ (@SivanJohn_) March 2, 2023
ហើយជាការឆ្លើយតបដ៏គួរឱ្យសរសើរ Messi បានទិញទូរស័ព្ទ iPhone ស្រោបមាស 24 ការ៉ាត់ ចំនួន 35 គ្រឿងសម្រាប់កីឡាករ និងបុគ្គលិក។ Messi បានទិញ iPhone ពិសេសតាមរយៈ iDesign Gold ដែលធ្លាប់បានជូនកាដូប្រណីតដល់គាត់ពេលគាត់នៅ Barcelona ។ ទូរសព្ទនីមួយៗត្រូវបានរចនាឡើងតាមបំណងទាំងស្រុង ដោយបង្ហាញឈ្មោះ និងលេខរបស់កីឡាករនីមួយៗ ព្រមទាំងនិមិត្តសញ្ញារបស់ប្រទេសអាហ្សង់ទីនផងដែរ។
លោក Ben នាយកប្រតិបត្តិ iDesign Gold បាននិយាយថា៖ «Lionel មិនត្រឹមតែជា GOAT ប៉ុណ្ណោះទេ ប៉ុន្តែគាត់គឺជាអតិថិជនដ៏ស្មោះត្រង់បំផុតរបស់ IDESIGN GOLD ហើយបានទាក់ទងមកយើងពីរបីខែ បន្ទាប់ពីការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រ»។
«គាត់បាននិយាយថាគាត់ចង់បានអំណោយពិសេសមួយសម្រាប់កីឡាករ និងបុគ្គលិកទាំងអស់ ដើម្បីអបអរការឈ្នះដ៏អស្ចារ្យ ប៉ុន្តែគាត់មិនចង់បានអំណោយធម្មតាដូចជានាឡិកានោះទេ។ ដូច្នេះខ្ញុំបានស្នើទូរស័ព្ទ iPhone ពណ៌មាសដែលមានឈ្មោះរបស់ពួកគេនៅលើវា ហើយគាត់ចូលចិត្តគំនិតនេះ»។
(Khmer) គិតមកដល់ពេលនេះ Fred ស៊ុតបញ្ចូលទីបាន 6 គ្រាប់ហើយគិតគ្រប់ពានរង្វាន់សម្រាប់ Manchester United ដែលវាជារដូវកាលដ៏ល្អបំផុតចាប់តាំងពីបានចូលរួមជាមួយក្លឹប។
គ្រាប់ទី៦របស់គាត់រកបានពេលស៊ុតបញ្ចូលទីគ្រាប់ទី 3 ឱ្យបិសាចក្រហមនៅនាទីចុងក្រោយនៃជ័យជម្នះ 3-1 លើក្រុម West Ham ក្នុងពានរង្វាន់ FA Cup ជុំទី៥កាលពិយប់មិញ។
នៅពេលអ្នកកាសែតបានសួរអំពីជំនាញស៊ុតបញ្ចូលទីរបស់ Fred ក្នុងរដូវកាលនេះ Erik ten Hag បានប្រាប់អ្នកយកព័ត៌មានថា៖ «នោះគឺជាកលល្បិចមួយរបស់យើង។ ខ្សែបម្រើកណ្តាលរបស់យើងស្ថិតក្នុងតំណែងឡើងមកខ្ពស់ជាងមុន។ អ្នកអាចមើលគាត់ធ្វើក្នុងពេលនេះ»។
កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ជារឿយៗត្រូវបានអ្នកគាំទ្រ និងកីឡាករផ្សេងទៀតគិតមិនដូចគ្នានោះទេ ប៉ុន្តែវាជារឿងល្អដែលគាត់អាចអភិវឌ្ឍន៍ខ្លួនបានល្អហើយក្លាយជាកីឡាករសំខាន់របស់លោក Ten Hag។
ប្រភព៖ United Zone @ Twitter
(Khmer) Erik ten Hag គឺជាបុរសរីករាយម្នាក់នៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតកាលពីយប់មិញ។
បន្ទាប់ពីក្រុម Manchester United បានយកឈ្នះលើក្រុម West Ham ក្នុងលទ្ធផល 3-1 ដើម្បីកក់កៅអីក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រពាន FA Cup លោក Ten Hag បានប្រាប់អ្នកយកព័ត៌មានថា “ភាពអត់ធន់ និងជំនឿពីក្រុមនេះបានធ្វើឱ្យខ្ញុំចាប់អារម្មណ៍បំផុត។
« ម្តងនេះ.. ក្រុមមួយនេះប្រហែលជាស្អប់ការចាញ់ហើយ! យើងបានធ្វើវា [ការវាយបកយកឈ្នះ] ទល់នឹង Barcelona ហើយក៏ឥឡូវនេះដ៏ដូច្នេះដែរ។ ក្រុមនេះស្អប់ការចាញ់ ដូច្នេះពួកគេវាយបកយកឈ្នះវិញ»។
ជាការពិតណាស់ United បានវាយបកយ៉ាងខ្លាំងដើម្បីផ្លាស់ប្តូរជោគវាសនារបស់ពួកគេ និងស៊ុតបញ្ចូលទីបានបីគ្រាប់ក្នុងតង់ទីពីរ។ ង់ទីមួយមានភាពយឺតយ៉ាវ និងខ្វះចង្វាក់លេងយល់ចិត្តគ្នា ដោយអ្វីៗមើលទៅពិបាកខ្លាំង នៅពេលដែល West Ham រកបានគ្រាប់បាល់បើកឆាក។
យ៉ាងណាមិញ ការធ្វើឱ្យចូលទីខ្លួនឯងរបស់ខ្សែការពារក្រុម Hammers រួមនឹងការស៊ុតបន្ថែមពី Alejandro Garnacho និង Fred បានធ្វើឲ្យបិសាចក្រហម។ឡើងទៅជួបក្រុម Fulham៕