International News
(Khmer) Arsenal កំពុងស្ថិតក្នុងស្ថានភាពដ៏លំបាកមួយក្នុងការប្រកួតប្រជែងពានរង្វាន់ UEFA Champions League បន្ទាប់ពីចាប់ឆ្នោតឱ្យជួបជាមួយក្រុម Bayern Munich ក្នុងវគ្គ៨ក្រុមចុងក្រោយ។
មិនត្រឹមតែប៉ុណ្ណឹងទេ កាំភ្លើងធំមួយនេះនឹងត្រូវប្រឈមមុខនឹងក្រុមឈ្នះជើងឯក Man City ឬក៏ Real Madrid ប្រសិនបើពួកគេយកឈ្នះ FC Bayern Munich ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
អញ្ចឹងក៏ដោយ! Supercomputer ដែលបង្កើតឡើងដោយវេបសាយស្រាវជ្រាវស្ថិតិ Opta បានធ្វើបច្ចុប្បន្នភាពការទស្សន៍ទាយ Champions League របស់ខ្លួន ហើយបានទាយថា Arsenal ជាជម្រើសលំដាប់ទី 4 ដើម្បីលើកពាន UCL លើកដំបូងរបស់ខ្លួន។
ក្រុមកាំភ្លើងធំមានឱកាស 10.92% ឈរចំណាត់ថ្នាក់លេខ៤ ដែលវាពិតជាច្រើនជាងឱកាសរបស់ក្លិប Barcelona ឬ Bayern Munich ទៅទៀត។
ទោះជាយ៉ាងណាក៏ដោយ Man City គឺជាក្រុមដែលមានភាគរយខ្ពស់បំផុតនាពេលបច្ចុប្បន្ននេះ ក្នុងការដណ្តើមយកពានរង្វាន់ Champions League សារជាថ្មីដោយមានឱកាស 29.46% ក្នុងការឈ្នះពាន។
PSG ឈរលេខ២ មានឱកាស ១៦.១៥% ខណៈដែល Real Madrid ជាក្រុមឈ្នះពានរង្វាន់នេះច្រើនជាងគេឈរនៅលេខ៣ មានឱកាស១៣.០៦%។
(Khmer) យោងតាមគេហទំព័រTribuna ដកស្រង់សារព័ត៌មានក្នុងស្រុកCatRadioចេញផ្សាយកាលពីថ្ងៃសុក្រទី ១៥ មីនា ២០២៤ បានអោយដឹងថា ក្លឹបអ្នកមានបុណ្យ Barcelona កំពុងជជែក ដេញដោលផ្ទៃក្នុង អំពីលទ្ធភាពនៃការផ្តល់ឱ្យកីឡាករ Lamine Yamal ពាក់អាវលេខ១០ នៅរដូវកាលក្រោយ។
មនុស្សកាន់តែច្រើននៅក្នុងក្លឹបជឿថា Barcelona គួរតែទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីការលក់អាវលេខ១០ ហើយការសម្រេចចិត្តនេះអាចធ្វើឱ្យមានភាពខុសគ្នា។ យ៉ាងណាក៏ដោយ អ្នកខ្លះទៀតសង្កត់ធ្ងន់ថា វាអាចដាក់សម្ពាធខ្លាំងពេកទៅលើកីឡាករដែលទើបមានអាយុ ១៦ ឆ្នាំ។
Yamal ត្រូវបានគេរំពឹងថានឹងទទួលបានលេខអាវក្រុមដំបូងនៅរដូវក្តៅនេះ ខណៈដែល Ansu Fati ដែលបច្ចុប្បន្នកំពុងពាក់អាវលេខ១០នេះ ទំនងជាត្រូវបានលក់ចេញ ដូច្នេះហើយ ការជជែក ដេញដោលនេះអាចក្លាយជាប្រធានបទដ៏ក្តៅគគុកមួយនៅក្នុងក្លឹបឆាប់ៗនេះ។
Leo Messi គឺជាអ្នកគ្រប់គ្រងអាវដ៏ល្បីបំផុតមិនធ្លាប់មានមួយនេះ នៅមុនរដូវកាល២០០៨-០៩នៅពេលដែលគាត់មានអាយុ ២១ឆ្នាំ។ វាហាក់ដូចជាលឿនណាស់សម្រាប់ Lamine ដើម្បីទទួលបន្ទុកពាក់អាវ១០នេះ៕
(Khmer) យោងតាមរបាយការណ៍ថ្មីមួយបានឱ្យដឹងថា Jadon Sancho គ្មានចេតនាចង់វិលត្រលប់ទៅ Manchester United វិញទេ ប្រសិនបើគ្រូបង្វឹកលោក Erik ten Hag មិនត្រូវបានគេបណ្តេញចេញ។
Sancho ដែលបច្ចុប្បន្នកំពុងលេងឱ្យអតីតក្លឹប Dortmund ក្នុងល័ក្ខខណ្ឌខ្ចីជើង បន្ទាប់ពីមានជម្លោះដ៏ធំជាមួយគ្រូបង្វឹកសញ្ជាតិហូឡង់ បានបញ្ជាក់ថា នៅពេលនេះខ្ញុំមិនមានចេតនាចង់ត្រលប់ទៅ Man United វិញទេ។
បិសាចក្រហមបានទិញកីឡាកររូបនេះកាលពីឆ្នាំ ២០២១ក្នុងតម្លៃជាង៩៣លានដុល្លារ ប៉ុន្តែប្រសិនបើ លោកTen Hag នៅតែបន្តអង្គុយកៅអីគ្រូបង្វឹកសម្រាប់រដូវកាល ២០២៤-២៥ នោះ កីឡាករវ័យ ២៣ ឆ្នាំអាចនឹងបន្តស្នាក់នៅ ជាអចិន្ត្រៃយ៍ជាមួយ Dortmund ខណៈអនាគតរបស់គាត់នៅក្នុងក្រុមជម្រើសជាតិអង់គ្លេសមើលទៅមានកម្រិត។
The Sun រាយការណ៍ថា Manchester United អាចនឹងទទួលយកសំណើរជាង៤៤លានដុល្លារពី Dortmund សម្រាប់ការផ្ទេរអចិន្ត្រៃយ៍។ Sancho និង Ten Hag មើលមុខមិនចំគ្នាទេបន្ទាប់ពីកីឡាករបានហៅគ្រូបង្វឹកថាជាមនុស្សកុហក់ដែលអះអាងថាគាត់ធ្វើមិនបានល្អក្នុងពេលហ្វឹកហាត់។
កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានបដិសេធមិនសុំទោសចំពោះទង្វើរបស់គាត់ដែលបង្កភាពតានតឹងបជាមួយអ្នកចាត់ការសញ្ជាតិហូឡង់៕
(Khmer) លោក Javi Miguel មកពីកាសែតអេស្ប៉ាញ AS បង្ហើបថាបុគ្គលិកបច្ចេកទេសរបស់ Barcelona ពេញចិត្តនឹងការចាប់ឆ្នោត Champions League ទល់នឹង PSG ។
Barcelona ជឿជាក់ថាពួកគេ អាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រសិនបើពួកគេធ្វើបានល្អក្នុងជើងទី 1 ក្នុងទីក្រុងប៉ារីស ដោយហេតុនេះទទួលបានលទ្ធផលល្អក្នុងការប្រកួតជើងទីពីរនៅកីឡដ្ឋាន Montjuic ។
ក្រៅពី ‘អត្ថប្រយោជន៍’ ក្នុងការលេងជើងទី 2 នៅផ្ទះខ្លួនឯង Barca ក៏គិតថាការចាប់ឆ្នោតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផ្តល់ភាគរយខ្ពស់ដល់ពួកគេ ខណៈដែលពួកគេនឹងប្រឈមមុខនឹងក្រុមឈ្នះរវាង Atletico Madrid និង Dortmund ប្រសិនបើពួកគេទម្លាក់ PSG ។
Barcelona មិនបានឈានដល់វគ្គ៨ក្រុមចុងក្រោយក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ដែលមានន័យថាការឈ្នះលើ PSG នឹងក្លាយជាសមិទ្ធផលដ៏អស្ចារ្យសម្រាប់ Xavi និងកូនក្រុមរបស់គាត់។ វាក៏នឹងមកជាមួយការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរមួយចំនួនសម្រាប់ក្លិបផងដែរ។ Barca នឹងញញឹមនៅផ្ទះជាមួយនឹងប្រាក់ចំណូលប្រហែល 20 លានអឺរ៉ូ។
ការប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី 9 និង 10 ខែមេសា ខណៈដែល Barca ឡើងមកជួបជាមួយអតីតបុគ្គលិករបស់ខ្លួនដូចជា Luis Enrique និង Ousmane Dembele ។ ទាំងកីឡាករនិងគ្រូបង្វឹកធ្លាប់ទទួលបានបានប្រាក់ខែកាលដឹកនានិងលេងនៅ Barca។
(Khmer) យោងតាម Mirror ក្លិប Ajax បានចងក្រងបញ្ជីគោលដៅអ្នកចាត់ការថ្មីរបស់ខ្លួន រួមទាំង Erik ten Hag របស់ Manchester United និងលេខ 2 Pep Lijnders របស់ Liverpool (គ្រូជំនួយ)។
នាយកប្រតិបត្តិថ្មីរបស់ក្លិបហូឡង់ Alex Kroes បច្ចុប្បន្នកំពុងស្វែងរកអ្នកជំនួសតំណែងអ្នកចាត់ការបណ្តោះអាសន្ន John van ‘t Schip នៅមុនរដូវកាលថ្មី។
Lijnders ជំនួយការរបស់លោក Jurgen Klopp ត្រូវបានចាត់ទុកថាជាជម្រើសដែលអាចសម្រេចបានបំផុតដោយសារតែការចាកចេញរបស់របស់គ្រុបង្វឹកអាល្លឺម៉ង់ពី Liverpool នៅចុងបញ្ចប់នៃរដូវកាលនេះ។
ខណៈពេលដែលលោក Kroes មិនបានបដិសេធក្នុងការយកលោក Ten Hag ត្រឡប់ទៅវិញនោះ Ajax មានការស្ទាក់ស្ទើរក្នុងការទូទាត់សំណង ហើយរង់ចាំការសម្រេចចិត្តពីលោក Jim Ratcliffe ទាក់ទងនឹងអ្នកចាត់ការថ្មី។
(Khmer) Chelsea ត្រូវតែរកលុយឱ្យបានយ៉ាងហោចណាស់៣៨៤លានដុល្លារ ដោយលក់កីឡាករ ១០ នាក់ដើម្បីគេចផុតពីការរំលោភច្បាប់ហិរញ្ញវត្ថុនៅរដូវក្តៅនេះ ខណៈដែលពួកគេសម្លឹងមើលការអនុលោមតាមច្បាប់ប្រាក់ចំណេញ និងនិរន្តរភាព (PSR) របស់ Premier League ។ នេះបើយោងតាមការចេញផ្សាយរបស់ m.footballapp.com កាលពីថ្ងៃព្រហស្បតិ៍ទី ១៤ មីនា ២០២៤។
កាលពីសប្តាហ៍មុន ក្លិបបានប្រកាសពីការខាតបង់មុនការបង់ពន្ធចំនួនជាង១១៥លានដុល្លារក្នុងរយៈពេលពេញមួយឆ្នាំដំបូងក្រោមការកាន់កាប់របស់ លោក Todd Boehly និង Clearlake Capital ។
គណនីដែលរៀបចំដោយ Chelsea FC Holdings Limited បង្ហាញពីការបាត់បង់សម្រាប់រយៈពេល ១២ខែរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ Chelsea បានខាតបង់ចំនួន១៥៥លានដុល្លារ កាលពីឆ្នាំមុនដែលក្លឹបបានស្តីបន្ទោសចំពោះការដាក់ទណ្ឌកម្មលើអតីតម្ចាស់ក្លឹបមហាសេដ្ឋីរុស្ស៊ីលោក Roman Abramovich ។
តួលេខថ្មីបំផុតបង្កើនការសង្ស័យបន្ថែមទៀតលើសមត្ថភាពរបស់ Chelsea ក្នុងការអនុលោមតាម PSR ដែលកំណត់ក្លឹបឱ្យខាតបង់ត្រឹមតែជាង១៣៤លានផោនក្នុងរយៈពេល ៣ឆ្នាំ។
លោកBoehly បានចំណាយប្រាក់ជាង១ពាន់លានដុល្លារលើការទិញដូរកីឡាករ៤លើកនៃការបើកទ្វារទីផ្សាដោះដូរកីឡាករនៅ Stamford Bridge ដូច្នេះដើម្បីបំពេញតាម ក្លឹChelsea យ៉ាងហោចណាស់ត្រូវលក់កីឡាករ១០នាក់ដើម្បីប្រមូលប្រាក់មកវិញ។
យោងតាមការអង្កេតនិងវាយតម្លៃរបស់CIES បានផ្តល់យោបល់ថាក្លឹប Chelsea គួរតែលក់មួយចំនួនដូចជា៖ Conor Gallagher(៦៣លានដុល្លារ) Raheem Sterling(៦៣លាន) Romelu Lukaku លក់ផ្តាច់កុងត្រា(៤៧លាន)រួមនឹងកីឡាករផ្សេងៗទៀត។
(Khmer) វិធីសាស្ត្រប្រពៃណីនៃការចាប់ឆ្នោត Champions League ក្នុងវគ្គចែកពូល នឹងត្រូវលុបចោលចាប់ពីរដូវកាលក្រោយ ហើយត្រូវដាក់ជំនួសមកវិញដោយទម្រង់ថ្មីតាមរយៈកុំព្យូទ័រ ។នេះបើយោងតាមការចេញផ្សាយរបស់ Daily Star។
វិធីសាស្រ្តចាស់ទាក់ទងនឹងការចាប់ឆ្នោតតាមរយៈបាឡុង( Pots) និងស្លាកសញ្ញាបាល់យូហ្វានឆេមពានលីក ត្រូវចំណាយពេលយូរ។ សម្រាប់វិធីសាស្ត្រថ្មីនេះកុំព្យូទ័រនឹងសម្រេចថាក្រុមទាំងប្រាំបីនឹងលេងជាមួយគ្នា។ ប្រសិនបើ UEFA បានជាប់គាំងជាមួយនឹងវិធីសាស្រ្តចាស់ វានឹងត្រូវការបាល់ដែលមានស្លាកសញ្ញាឆេមពានលីកចំនួន ៩០០ ផ្សេងគ្នា ហើយចំណាយពេលប្រហែល ៣ ទៅ ៤ ម៉ោង។
ផ្ទុយទៅវិញ ការចាប់ឆ្នោតកូនកាត់ថ្មីនឹងចំណាយពេលប្រហែល ៣៥ នាទី។ ក្រុមហ៊ុន IT អង់គ្លេសមួយត្រូវបានគេជឿ ថាកំពុងបង្កើតកម្មវិធីសម្រាប់ផ្នែកឌីជីថលនៃការចាប់ឆ្នោត។
ចាប់ពីឆ្នាំ ២០២៤-២៥ការប្រកួត Champions League នឹងឃើញក្រុមថ្មីចំនួន ៤ បន្ថែម ដោយបង្កើនចំនួនសរុបពី ៣២ ដល់ ៣៦។ ចំណាត់ថ្នាក់មេគុណរបស់ UEFA នឹងកំណត់ថាតើលីគណាទទួលបានក្រុមបន្ថែម។ ក្រោមទម្រង់ថ្មី ក្រុមនីមួយៗនឹងប្រកួតចំនួន៨ពោលគឺ ៤ប្រកួតក្នុងផ្ទះ និង ៤ ប្រកួតក្រៅដី៕
(Khmer) Raphael Varane ត្រូវបានគេរំពឹងថានឹងចាកចេញពី Manchester United នៅចុងបញ្ចប់នៃរដូវកាលនេះ នេះបើយោងតាមការចុះផ្សាយរបស់ Mirror ។
ទន្ទឹមនឹងនោះ Harry Maguire អាចបន្តនៅ Old Trafford បន្ទាប់ពីបានព្យាយាមបង្ហាញខ្លួនបានល្អ ហើយត្រលប់ទៅរកកៅអីជម្រើសដំបូងរបស់ Erik ten Hag ។
Jarrad Branthwaite របស់ Everton បានក្លាយជាគោលដៅសំខាន់របស់ក្លិបក្នុងការលេងជាដៃគូជាមួយ Lisandro Martinez ។
Jonny Evans វ័យ 36 ឆ្នាំក៏ត្រូវបានគេរំពឹងថានឹងត្រូវបានអនុញ្ញាតឱ្យចាកចេញនៅរដូវក្តៅនេះ នៅពេលដែលកិច្ចសន្យារយៈពេលមួយឆ្នាំរបស់គាត់នឹងផុតកំណត់បន្ទាប់ពីចំណាយពេលមួយរដូវកាលដ៏រឹងមាំមួយ។
(Khmer) លោក Erik ten Hag កំពុងប្រឈមមុខនឹងការប្រជែងដ៏ខ្លាំងមួយដើម្បីបន្តដឹកនាំនៅ Manchester United នេះបើយោងតាមកាសែត Times ។
អ្នកសម្របសម្រួល និងភ្នាក់ងាររបស់អ្នកចាត់ការ គ្រូបង្វឹកជាច្រើនបាន ចាប់ផ្តើមផ្ដល់ដំណឹងដល់អតិថិជនរបស់ពួកគេ រួចហើយសម្រាប់តំណែងអ្នកចាត់ការនៅ Old Trafford ។
អាចនិយាយបានថាវាជាការផ្លាស់ប្ដូរមួយរបស់លោក Sir Jim Ratcliffe ក្នុងការរកអ្នកជំនួសតំណែងគ្រូបង្វឹកសញ្ជាតិហូឡង់ ដក្រោយទទួលបានចំណែកមួយកាន់កាប់ក្លិប Man Utd ។
អនាគតរបស់ Ten Hag នឹងត្រូវបានវាយតម្លៃនៅចុងបញ្ចប់នៃរដូវកាលនេះ ស្របពេលក្រុម Man United បច្ចុប្បន្នកំពុងពិបាកក្នុងការប្្ចប់ក្រុមកំពូលតារាងទាំងបួន។