International News
(Khmer) ខ្សែប្រយុទ្ធ Romelu Lukaku របស់ Chelsea បានបញ្ជាក់ចំៗថា ខ្លួននឹងគ្មានថ្ងៃផ្លាស់ទៅលេងនៅ Juventus ឬ AC Milan ឡើយ។
កីឡាករសញ្ជាតិប៊ែលហ្សិកខាងលើ បានលើកឡើងបែបនេះបន្ទាប់ពីរូបគេជាអតីតកីឡាកររបស់ Inter Milan កាលពីរដូវកាលមុន ហើយ ក្តីស្រលាញ់របស់គេចំពោះ Inter Milan គឺ ពិតជាធំធេងមែនទែន។
Lukaku បាននិយាយថា៖
«នៅថ្ងៃអនាគតខ្ញុំនឹងផ្លាស់ទៅលេងនៅ Juventus និង AC Milan? មិនអាចទៅរួចទេ។ ខ្ញុំសូមឆ្លើយម្តងទៀត គឺ មិនអាចទេ។ Juventus ចង់បានខ្ញុំមុន Inter ទៅទៀត ប៉ុន្តែ នៅពេលដែលលោក Antonio Conte ទៅដឹកនាំ Inter នោះ វាជាកាត្វកិច្ចរបស់ខ្ញុំក្នុងការចូលរួមជាមួយពួកគេ។ នៅប្រទេសអ៊ីតាលី គឺ មានតែ Inter ប៉ុណ្ណោះសម្រាប់ខ្ញុំ៕»
(Khmer) លោក Zinedine Zidane ដែលជាអតីតគ្រូបង្វឹករបស់ Real Madrid បានលើកឡើង មនុស្សជាច្រើនមិនសូវចូលចិត្ត Neymar ឡើយ ដោយសាររូបគេ ចូលចិត្តប្រើបញ្ចេកទេសញាក់បាល់ខ្លាំងពេក ប៉ុន្តែ សម្រាប់លោកមិនយល់ឃើញបែបនេះឡើយ។
Neymar បច្ចុប្បន្នដែលមានវ័យ២៩ឆ្នាំ ជា កីឡាករម្នាក់ដែលចូលចិត្តបង្ហាញបច្ចេកទេសញាក់បាល់ គ្រប់គ្រងបាល់ នៅលើទីលាន ពោល រូបគេប្រៀបដូចជាលោក Ronaldinho អីចឹង ដែលពូកែក្នុងការច្នៃក្បាច់ញាក់បាល់ដែលមើលទៅហាក់ដូចជាទាក់ទាញមែនទែន ប៉ុន្តែ ពេលខ្លះវាប្រែទៅជាការទទួលបានការមិនចូលចិត្តពីអ្នកគាំទ្រទៅវិញ។
លោក Zidane បាននិយាយថា៖
«មានមនុស្សជាច្រើនដែលស្អប់ Neymar ពីព្រោះគេជាកីឡាករដែលចូលចិត្តបង្ហាញបច្ចេកទេសញាក់បាល់។ សម្រាប់ខ្ញុំវិញ មើលឃើញគាត់ជាកីឡាករដ៏ពិសេសម្នាក់ ពីព្រោះគាត់បានធ្វើរឿងដែលកីឡាករផ្សេងៗមិនអាចធ្វើបាន ហើយ អ្នកទាំងនោះក៏មិនល្អដល់ Neymar ដែរ៕»
(Khmer) ខ្សែប្រយុទ្ធ Cristiano Ronaldo បានសារភាព ថា រូបគេមិនសប្បាយចិត្តជាមួយនឹងលទ្ធផលរបស់ Manchester United នៅក្នុងឆ្នាំ២០២១កន្លងទៅឡើយ។
កីឡាករសញ្ជាតិព័រទុយហ្កាល់ខាងលើ បានចាកចេញពី Juventus ដើម្បីផ្ទេរមកកាន់ Manchester United វិញជាលើកទី២កាលពីដើមរដូវកាល ហើយ រូបគេនៅតែបង្ហាញនូវទម្រង់េលងបានល្អដោយអាចរកគ្រាប់បាល់បានចំនួន១៤គ្រាប់គិតគ្រប់ព្រឹត្តិការណ៍។
Ronaldo បាននិយាយថា៖
«ការវិលត្រឡប់មកកាន់កីឡដ្ឋាន Old Trafford វិញ នឹងក្លាយទៅជារឿងដ៏អស្ចារ្យបំផុតមួយនៅក្នុងអាជីពរបស់ខ្ញុំ។ យ៉ាងណាក៏ដោយ ខ្ញុំមិនសប្បាយចិត្តជាមួយលទ្ធផលរបស់ក្រុមឡើយ ហើយ គ្មាននរណាម្នាក់នៅក្នុងក្រុមសប្បាយចិត្តដូចគ្នា។ ពួកយើងដឹង ថា យើងត្រូវតែប្រឹងប្រែងឲ្យបានខ្លាំង និង ទទួលបានលទ្ធផលគាប់ប្រសើរជាងពេលបច្ចុប្បន្ននេះ៕»
(Khmer) ខ្សែបម្រើការពារ N’Golo Kante របស់ Chelsea បានទម្លាយឲ្យដឹងថា រូបគេត្រូវបានក្លិបអាជីពជាច្រើនបដិសេធក្នុងការជ្រើសរើសរូបគេមកចូលរួមកាលគេនៅមានវ័យក្មេង។
កីឡាករសញ្ជាតិបារាំងខាងលើ បច្ចុប្បន្នមានវ័យ៣០ឆ្នាំ ចាប់ផ្តើមអាជីពបាល់ទាត់ដំបូងជាថ្នាលរបស់ JS Suresnes ចន្លោះឆ្នាំ ១៩៩៩-២០១០ មុនបន្តចូលរួមថ្នាលរបស់ Boulogna នៅឆ្នាំ ២០១០-២០១២។ រូបគេត្រូវបានតម្លើងមកកាន់ក្រុមឈុតធំក្នុងឆ្នាំ២០១២ និង បានផ្លាស់ទៅ Caen ឆ្នាំ២០១៥។ មកដល់កន្លែងដែលគេចាប់ផ្តើមសាងកិត្តិនាមក្នុងបាល់ទាត់ គឺ ឆ្នាំ២០១៥ ដែល Kante ផ្លាស់មកចូលរួមជាមួយ Leicester City ចំនួនមួយឆ្នាំ ក៏បន្តចូលរួមជាមួយ Chelsea រហូតដល់ពេលបច្ចុប្បន្ន។
Kante បាននិយាយថា៖
«កាលខ្ញុំនៅក្មេង កន្លែងហ្វឹកហាត់ និង ក្លិបបាល់ទាត់អាជីពជាច្រើន បានបដិសេធមិនទទួលខ្ញុំឡើយ។ ខ្ញុំមិនដែលចុះចាញ់ឡើយ និង បន្តជឿជាក់លើខ្លួនឯង ហើយ ក៏សូមអរគុណដល់ខ្លួនឯងដែលធ្វើឲ្យខ្លួនឯងមានថ្ងៃនេះ៕»
(Khmer) ខ្សែការពារស្លាបស្តាំ Dani Alves របស់ Barcelona បានសារភាពត្រង់ៗថា រូបគេសង្ឃឹមថានឹងអាចលេងជាមួយកីឡាករ Lionel Messi ម្តងទៀតនៅថ្ងៃណាមួយ។
Alves និង Messi ធ្លាប់ជាអតីតមិត្តរួមក្រុមនឹងគ្នានៅ Barcelona ចន្លោះឆ្នាំ ២០០៨-២០១៦ ហើយ ពួកទាំងពីរជាដៃគូយល់ចិត្តគ្នាមែនទែនដែលធ្លាប់រួមចំណែកជួយក្រុមឈ្នះពានរង្វាន់ជាច្រើន។
Alves បាននិយាយថា៖
«ខ្ញុំសង្ឃឹមថា Messi នឹងវិលត្រឡប់មកកាន់ Barcelona វិញ ហើយ យើងអាចលេងជាមួយគ្នាម្តងទៀត។ ការចាកចេញរបស់គាត់ គឺ ពិតជាពិបាកខ្លាំងមែនទែន ហើយ ក្លិបក៏បានជួបនូវបញ្ហា។ គាត់មិនចង់ចាកចេញឡើយព្រោះគាត់ជាវីរបុរសនៅទីនេះ ប៉ុន្តែ គ្រប់យ៉ាងមិនអាចកើតឡើងតាមអ្វីដែលយើងចង់បាន»
ប្រភព៖ sportskeeda
(Khmer) ខ្សែប្រយុទ្ធ Romelu Lukaku បានសារភាព ថារូបគេសម្រេចចិត្តខុសហើយដែលផ្លាស់មកកាន់ Chelsea។
កីឡាករសញ្ជាតិប៊ែលហ្សិកខាងលើ បានចាកចេញពី Inter Milan មកកាន់ Chelsea វិញកាលពីដើមរដូវកាលក្នុងតម្លៃខ្លួន ៩៧.៥លានផោន ហើយស្រាប់តែពេលនេះ រូបគេមានបំណងចង់វិលត្រឡប់ទៅលេងនៅលីគកំពូលអ៊ីតាលី Seria A វិញ។
Lukaku បានរៀបរាប់ថា៖
«ខ្ញុំមិនមានបញ្ហាអ្វីទេ ប៉ុន្តែខ្ញុំមិនសប្បាយចិត្តជាមួយ Chelsea ឡើយ។ លោក Thomas Tuchel បានប្រើប្រាស់ប្រព័ន្ធលេងផ្សេង ប៉ុន្តែ ក្នុងនាមជាកីឡាករអាជីព ខ្ញុំនឹងមិនចុះចាញ់ឡើយ៕
នៅពេលនេះ វាជាពេលវេលាដ៏ត្រឹមត្រូវបំផុតក្នុងការចែករំលែកអារម្មណ៍ពិតរបស់ខ្ញុំ គឺ Inter Milan តែងតែស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំ ហើយ ខ្ញុំដឹងថា ខ្ញុំនឹងធ្វើត្រឡប់ទៅទីនោះវិញនៅថ្ងៃណាមួយ៕»
(Khmer) ខ្សែការពារ Joao Cancelo ដែលជាកីឡាកររបស់ Manchester City ត្រូវបានក្រុមចោរមួយក្រុម ដែលមានសមាជិកបួននាក់ ធ្វើសកម្មភាពគាស់ផ្ទះរបស់គេដើម្បីលួចយកគ្រឿងអលង្ការ។
ហេតុការណ៍នេះ បានកើតឡើងកាលពីយប់មិញ ស្របពេលដែល Cancelo ក៏បានប្រទាញប្រទង់ជាមួយក្រុមចោរផងដែររហូតមានរបួសខ្លួនឯងត្រង់ចិញ្ចើម។
Cancelo បាននិយាយថា៖
«ជាអកុសល ខ្ញុំត្រូវបានមនុស្សកំសាកបួននាក់ព្យាយាមធ្វើបាបខ្ញុំ និង គ្រួសាររបស់ខ្ញុំ។ ពួកគេបានយកគ្រឿងអលង្ការទាំងអស់ដែលខ្ញុំមាន និង បន្សល់ស្លាកស្នាមរបួសលើផ្ទៃមុខរបស់ខ្ញុំ។ រឿងដែលសំខាន់បំផុត គឺ គ្រួសាររបស់ខ្ញុំ ហើយ ជារឿងសំណាងបំផុត ដែលពួកគេមិនមានបញ្ហាអ្វីកើតឡើង៕»
ប្រភព៖ Metro
National News
(Khmer) សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានបញ្ជាក់ថា ព្រឹត្តិការណ៍ AFF Club Championship ឆ្នាំ 2022 នឹងត្រូវលុបចោល ដោយសារមិនមានលទ្ធភាពកំណត់ពេលវេលាសមស្របនៅឆ្នាំ 2022។
មុននោះ! ការប្រកួតដំបូងគ្រោងនឹងធ្វើឡើងនៅឆ្នាំ ២០២០ ប៉ុន្តែត្រូវបានពន្យារពេល ដោយសារជំងឺរាតត្បាត COVID-19។ ការប្រកួតត្រូវបានពន្យារពេលម្តងទៀតរហូតដល់ឆ្នាំ 2022 ដោយសារការកំណត់កាលវិភាគប្រកួតឡើងវិញនៅឆ្នាំ 2021។
(Khmer) កីឡាករ Kylian Mbappe ដែលជាខ្សែប្រយុទ្ធរបស់ Paris Saint Germain បានចាត់ទុក Mohamed Salah ជា កីឡករដែលល្អជាងគេម្នាក់នៅលើលោក។
កីឡាករសញ្ជាតិអេហ្សីបខាងលើ កំពុងតែលេចធ្លោមែនទែននៅក្នុងរដូវកាលនេះ តាមរយៈការស៊ុតបញ្ចូលទីសរុបចំនួន២២គ្រាប់ គិតគ្រប់ព្រឹត្តិការណ៍ ហើយ រូបគេជាកម្លាំងស្នូលសំខាន់បំផុតដែល Liverpool មិនអាចខ្វះបាន។
Mbappe បាននិយាយថា៖
«Salah ជា កីឡករដែលល្អជាងគេម្នាក់នៅលើលោក។ គាត់ស្ថិតនៅក្នុងចំណោមកីឡាករទាំង៦រូបប្រជែងយកពានរង្វាន់ Globe Soccer Award និង តែងតែរកគ្រាប់បាល់បានឲ្យ Liverpool។ ខ្ញុំចូលចិត្តមើលការលេងរបស់គាត់ ហើយ គេជាកីឡាករដ៏អស្ចារ្យ៕»