Asia News
(Khmer) គណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នៅថ្ងៃនេះ បានប្រកាសពីយុគសម័យថ្មីសម្រាប់បាល់ទាត់ក្លឹបអាស៊ី ដោយបង្ហាញឈ្មោះពានរង្វាន់សម្រាប់ក្លិបអាជីពថ្មីចំនួន ៣ រួមជាមួយនឹងការបង្កើនថវិកាយ៉ាងច្រើនសម្រាប់ក្រុមចូលរួមចំនួន ៧៦ ក៏ដូចជាការប្រកាសពីការដាក់ឱ្យប្រកួតប្រជែងពានរង្វាន់ក្លិបអាជីពនារី AFC Women’s Champions League។
គំនិតផ្តួចផ្តើមគំនិតថ្មីចំនួនបីដែលមានគោលបំណងជំរុញបាល់ទាត់អាស៊ីឡើងដល់កម្ពស់ថ្មី ជំរុញកំណើនការប្រកួតប្រជែង និងការរួមបញ្ចូលគ្នាកាន់តែស្អិតរមួត ដែលពានទាំងនេះនឹងចូលជាធរមានចាប់ពីរដូវកាល ២០២៤-២០២៥។ ពានរង្វាន់ទាំងបីនោះគឺ៖
-AFC Champions League Elite (ACLE) គឺជាពាននរង្វាន់ដែលស្ថិតក្នុងកម្រិតខ្ពស់បំផុតមានក្លិបកំពូលៗ ២៧ក្រុម របស់ទ្វីបអាស៊ី
-ខណៈកម្រិតទីពីរមាន 32 ក្រុមនឹងត្រូវបានគេហៅថា AFC Champions League 2 (ACL2)
-កម្រិតចុងក្រោយគឺក្លឹបចំនួន 20 ប្រកួតប្រជែងគ្នាហៅថា AFC Challenge League (ACGL)។
លើសពីនេះ ក្រុមជើងឯក AFC Champions League Elite (ACLE) គ្រោងនឹងផ្តល់រង្វាន់សរុបចំនួន 12 លានដុល្លារ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ ខណៈដែលម្ចាស់ជើងឯកចុងក្រោយនៃពានរង្វាន់ក្លឹបទ្វីបដ៏មានកិត្យានុភាពនេះនឹងទទួលបានតែ 4 លានដុល្លារក្នុងរដូវកាល 2023/24 នេះ។
ផ្ទុយទៅវិញ ក្រុមជើងឯករង AFC Champions League Elite (ACLE) នឹងទទួលបាន 6 លានដុល្លារខណៈជើងរងឆ្នាំនេះបានតែ 2 លានដុល្លារប៉ុណ្ណោះ។ ចំណែកពានលំដាប់ទី២ ACL2 និង ACGL ត្រូវប្រកួតហើយក្រុមឈ្នះនឹងទទួលបានប្រាក់រង្វាន់ និងកៅអីឡើងទៅបានធំបន្តបន្ទាប់ទៀត។
ពានរង្វាន់ក្លិបអាជីពសម្រាប់នារីហៅថា AFC Women’s Champions League នឹងត្រូវបង្កើតឡើងហើយក្លិបបាល់ទាត់នារីដែលជាសមាជិគរបស់ AFC ទាំងអស់ដែលទទួលបានការអញ្ជើញឱ្យចូលរួម ដោយមានប្រាក់រង្វាន់សមរម្យ ដែលនឹងត្រូវបានប្រកាសក្នុងពេលកំណត់ណាមួយ។
AFC បានរៀបចំដោយជោគជ័យនូវការប្រកួតជើងឯក AFC Women’s Club Championship ចំនួនពីរលើកនៅឆ្នាំ 2021 និង 2022 ជាមួយនឹងការប្រកួតលើកទី 3 ដែលគ្រោងនឹងធ្វើឡើងនៅចុងឆ្នាំនេះ។
ប្រភព៖ AFC
International News
(Khmer) Barcelona នឹងអាចរកបានដាក់ហោប៉ៅយ៉ាងហោចណាស់ 72 លានអឺរ៉ូសម្រាប់ការបង្ហាញខ្លួនក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយនេះបើតាមការរាយការណ៍របស់ Mundo Deportivo។
យ៉ាងណាក៏ដោយ Barca មានឱកាសប្រមូលលុយបាន 140 លានអឺរ៉ូ ប្រសិនបើពួកគេអាចឈ្នះចាប់ពីវគ្គជម្រុះក្នុងពូលរហូតដល់ឈ្នះពាន។ Manchester City ទទួលបាន 128 លានអឺរ៉ូសម្រាប់ការឈ្នះពានរង្វាន់នៅរដូវកាលមុន ប៉ុន្តែអ្នកឈ្នះពានរង្វាន់ចុងក្រោយនៅឆ្នាំ 2024 នឹងរកបានច្រើនជាងនេះទៅទៀត។
ការឈ្នះមួយប្រកួតសម្រាប់ Barca ក្នុងការប្រកួត Champions League កើនឡើងជាមួយនឹងប្រាក់រង្វាន់បន្ថែមចំនួន 2.8 លានអឺរ៉ូ ខណៈដែលទទួលបានលទ្ធផលស្មើនឹងទទួលបាន 930,000 អឺរ៉ូ។ ប្រសិនបើ Barca អាចឆ្លងផុតវគ្គ 16 ក្រុម ពួកគេនឹងរកបានប្រាក់បន្ថែម 9.6 លានអឺរ៉ូ ខណៈដែលការប្រកួតវគ្គ ៨ក្រុចុងក្រោយនឹងទទួលបាន 10.6 លានអឺរ៉ូទៀត។
ពួកគេនឹងទទួលបាន 12.5លានអឺរ៉ូប្រសិនបើបានលេងក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ឡើងវគ្គផ្ដាច់ព្រ័ត្រពួកគេនឹងទទួលបាន១៥.៥លានអឺរ៉ូ ហើយបើពួកគេឈ្នះវគ្គផ្តាច់ព្រ័ត្រ (លើកពាន)ពួកគេនឹងទទួលបាន៤.៥លានបន្ថែមទៀត។
ទោះជាយ៉ាងណាក៏ដោយ Barca នឹងរកប្រាក់បានកាន់តែច្រើនពីប្រាក់ចំណូលទូរទស្សន៍ ការលក់សំបុត្រ និងទំនិញផ្សេងៗ សរុបបាន១៤០លានអឺរ៉ូ បើពួកគេធ្វើបានល្អពេញមួយរដូវកាល៕
National News
(Khmer) David Beckham បានពន្យល់នៅក្នុងបទសម្ភាសន៍របស់គាត់ជាមួយ The Athletic ថា៖ «បើអ្នកសួរខ្ញុំថាដល់ពេលសម្រាប់ Glazers ដើម្បីចាកចេញមែនទេ? ខ្ញុំគិតថាល្មមហើយ» ។
«ខ្ញុំគិតថាវាសុទ្ធតែមកពីអ្នកគាំទ្រចង់បាន។ នៅពេលដែលអ្នកបាត់បង់អ្នកគាំទ្រ ជាពិសេសនៅក្លឹបដូចជា Manchester United វាពិបាកនឹងយកពួកគេមកវិញណាស់»។
«ជាក់ស្តែង ពួកគេ [Glazers] សម្រេចបានច្រើន ប៉ុន្តែត្រូវតែមានការផ្លាស់ប្តូរ។ យើងទាំងអស់គ្នាបានឃើញហើយ យើងទាំងអស់គ្នាដឹងរឿងនោះ»។
Beckham មិនបានច្រានចោលពាក្យសម្ដីរបស់គាត់ឡើយ ខណៈដែលគាត់បាននិយាយជាសាធារណៈនូវអ្វីដែលអ្នកគាំទ្របានស្នើសុំពេលវេលាសម្រាប់ Glazers ឱ្យចាកចេញពី Man United។
ថ្វីត្បិតតែបានដាក់លក់ក្លឹបកាលពីជាងប្រាំមួយខែមុនក៏ដោយ ប៉ុន្តែម្ចាស់ជនជាតិអាមេរិកដែលមិនមានប្រជាប្រិយភាពរូបនេះ មិនបានធ្វើការសំរេចចិត្តទេរហូតមកដល់ពេលនេះ។ Sheikh Jassim និង Sir Jim Ratcliffe សុទ្ធតែបានដាក់ដេញថ្លៃ ប៉ុន្តែក្រុមត្រកូល Glazers បានទុកសំណើទាំងនេះចោលមិនអើពើរសោះឡើយ។
(Khmer) ព្រឹកថ្ងៃសុក្រ ទី២៨ ខែកក្ដដា ឆ្នាំ២០២៣ ក្រុមហ៊ុនខេមបូឌានព្រៀមៀរលីគ បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហការឧបត្ថម្ភជាមួយនឹងក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នៅឯនៅសណ្ឋាគារ Tribe ។
ក្នុងអង្គពិធី ភាគីបានបង្ហាញចេតនាយ៉ាងមឺងមាត់ ដើម្បីអភិវឌ្ឍន៍វិស័យបាល់ទាត់ជាតិ ឲ្យកាន់តែប្រសើរឡើងនាពេលអនាគត។
គោលដៅចម្បងរបស់ CPL គឺបង្កើនស្តង់ដារគុណភាពនៃក្លិបជាតិឱ្យក្លាយទៅជាក្លិបអាជីពស្ដង់ដារក្នុងតំបន់អាស៊ីអាគ្នេយ៍។ វាជាជំហានថ្មីមួយ និងជាចំណុចអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលមានអ្នកវិនិយោគកាន់តែច្រើនដូចជា គ្រុឌ នៅក្នុង CPL ខណៈដែលអ្នកវិនិយោគកាន់តែច្រើន ដែលធ្វើលីគបាល់ទាត់កាន់តែប្រសើរនឹងអាចផលិតគុណភាពកីឡាករជម្រើសជាតិកាន់តែច្រើនឡើង ។
ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ជឿជាក់ថាការចូលរួមឧបត្ថម្ភនេះ នឹងជួយអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា ឲ្យកាន់តែលេចធ្លោខ្លាំងក្លានៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ ហើយយើងខ្ញុំសង្ឃឹមថាប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា នៅតែបន្តគាំទ្រលើកស្ទួយវិស័យកីឡា ដើម្បីជាកម្លាំងចិត្ត និងអបអរសាទរដល់ក្រុមកីឡាករ និងក្រុមអត្តពលិកកម្ពុជាក្នុងប្រកួតនៅលើទីលានប្រកបដោយភាពជឿជាក់៕
(Khmer) Harry Maguire មិនបានស៊ុតបាល់ប៉េណាល់ទីនោះទេ ពេលក្រុម Man Utd យកឈ្នះ Arsenal ៣ទល់៥ កាលពីព្រឹកមិញ ខណៈដែលការប្រកួត៩០នាទីបិសាចក្រហមឈ្នះ២ទល់០។ ការមិនទទួលយកឱកាសស៊ុតប៉េណាល់ទីនេះ ដើម្បីជៀសវាងហេតុការណ៍ដូចក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro 2020។
ក្រោយការប្រកួតកាលពីព្រឹកមិញ Maguire ត្រូវបានគអ្នកសារព័ត៏មានសួរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ហេតុអ្វីបានជាគាត់មិនបានទាត់បាល់ប៉ណាល់ទី?ហើយគាត់បានតបថា៖ «មិនចង់បំបែកកាមេរ៉ាក្រោយសំណាញ់ទី»។
គាត់បានសំដៅទៅលើការទាត់បាល់ប៉េណាល់ទីដែលគាត់លេងឱ្យអង់គ្លេសទល់នឹងអ៊ីតាលីកាលពីពីរឆ្នាំមុន។ Maguire បានស៊ុតបាល់កាត់មុខអ្នកចាំទី Gianluigi Donnarumma ដោយបាល់ហោះចូលទៅជ្រុងខាងស្ដាំក្នុងសំណាញ់ទី ទង្គិចជាកាមេរ៉ាឡើងបែក។
Maguire ជាកីឡាករបម្រុងនៅតង់ទី១ ខណៈ Man United រកបានពីរគ្រាប់រួចទៅហើយ។ ការប្រកួតនេះនៅតែឈានទៅដល់ការស៊ុតបាល់ប៉េណាល់ទី បើទោះបី United ឈ្នះក៏ដោយ។
Casemiro, Diogo Dalot, Lindelof, Marcus Rashford និង Christian Eriksen សុទ្ធតែសម្រេចបានគ្រាប់បាល់ពីចំណុច១១ម៉ែត្រ ខណៈ Fabio Vieira ស៊ុតមិនចូលឱ្យក្រុមកាំភ្លើងធំ។
(Khmer) បំណងប្រាថ្នារបស់អ្នកគាំទ្របាល់ទាត់ម៉ាឡេស៊ីចង់ឃើញតារាកូឡុំប៊ី Radamel Falcao ក្នុងលេងជាមួយ Johor Darul Ta’zim (JDT) ក្នុងការប្រកួតលីគម៉ាឡេស៊ីរដូវកាលនេះមិនបានក្លាយជាការពិតទេ។
គេយល់ថាខ្សែប្រយុទ្ធវ័យ 37 ឆ្នាំបានបន្តកិច្ចសន្យាមួយរដូវកាលទៀតជាមួយក្លឹប Rayo Vallecano ក្នុងលីគ La Liga ហើយបានបដិសេធពាក្យចចាមអារ៉ាមអំពីការផ្ទេរទៅ JDT ។
ទោះជាយ៉ាងណាក៏ដោយ ម្ចាស់ក្លិប JDT លោក Tunku Ismail Sultan Ibrahim (TMJ) ក្នុងវីដេអូរបស់ក្លិបកាលពីម្សិលមិញថាភាគីរបស់គាត់មិនអាចចុះហត្ថលេខាលើ Falcao បានទេព្រោះតម្លៃខ្ពស់ពេក។ TMJ ក៏បានបញ្ជាក់ពីតម្លៃសរុបសម្រាប់ Falcao អាចទិញកីឡាករគុណភាពបីនាក់មកពង្រឹងក្រុម។
«នៅពេលដែលគាត់មកជួបខ្ញុំ វាជាការពិតដែលយើងមានការពិភាក្សាដើម្បីនាំយក Falcao មកទីនេះ ប៉ុន្តែក្លឹបមិនអាចទិញបានទេ។ យើងមិនអាចចំណាយនូវតម្លៃដែលគាត់ចង់បានទេ ព្រោះតម្លៃវាថ្លៃពេក។ យើងចង់ប្រើថវិកាដែលមានទិញកីឡាករពីរ ឬបីនាក់ផ្សេងទៀត ដើម្បីពង្រឹងសមត្ថភាពក្រុម»។
“ដូច្នេះនៅក្នុង ‘យុទ្ធសាស្រ្តឆ្លាតវៃដើម្បីធ្វើពាណិជ្ជកម្មគឺល្អ។ ជាការពិតណាស់ គាត់គឺជាកីឡាករ ‘កំពូល’ ប៉ុន្តែយើងក៏ត្រូវមានភាពប្រាកដនិយមផងដែរ»។
TMJ បានពន្យល់តាមរយៈវីដេអូបង្ហោះនៅលើទំព័រហ្វេសប៊ុក Johor Southern Tigers ថា៖ «នោះហើយជាមូលហេតុដែលគាត់បានមកជួប ប៉ុន្តែយើងមិនបានចុះហត្ថលេខាលើគាត់»។
កាលពីមុន ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូឡុំប៊ី El Deportivo បានរាយការណ៍ថា JDT បានផ្តល់ប្រាក់ខែ 1 លានដុល្លារក្នុងមួយរដូវកាល ដោយមិនរាប់បញ្ចូលប្រាក់បន្ថែម ដើម្បីទទួលបានសេវាកម្មរបស់ Falcao បន្ទាប់ពីកិច្ចសន្យារបស់គាត់ជាមួយ Vallecano បញ្ចប់នៅថ្ងៃទី 30 ខែមិថុនា។ ប្រព័ន្ធផ្សព្វផ្សាយបានដកស្រង់ប្រភពពីអ្នកកាសែត Felipe Sierra ដែលបាននិយាយថា Falcao កំពុងពិចារណាចូលរួមក្រុមថ្មីនៅរដូវកាលក្រោយ។
លោកបាននិយាយថា “Johor បានផ្តល់កិច្ចសន្យាឱ្យ Falcao មួយឆ្នាំជាមួយនឹងប្រាក់ខែបន្ថែម 1 លានដុល្លារក្នុងមួយរដូវកាល។ កិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងប្រាក់រង្វាន់ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់កីឡាករដែលកើតនៅ Santa Marta” ។
ទោះបីជាក្តីសុបិនចង់ឃើញ Falcao ក្នុងសកម្មភាពជាមួយ JDT មិនបានក្លាយជាការពិតក៏ដោយ ប៉ុន្តែវាមិនប៉ះពាល់ដល់ការបង្ហាញគុណផលលេងរបស់ម្ចាស់ជើងឯក Super League ប្រាំបួនសម័យជាប់គ្នានោះទេ។
វត្តមានរបស់អតីតខ្សែប្រយុទ្ធ Atletico Madrid នៅ Johor Bharu ក៏ត្រូវបានចែករំលែកដោយ TMJ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការ ដែលបានចុះហត្ថលេខាលើអាវរបស់កីឡាករកូឡុំប៊ីរូបនេះ។
Falcao ចាប់ផ្តើមលេងជាមួយ Rayo Vallecano តាំងពីរដូវកាល 2021 ដែលពីមុនគាត់បានពាក់អាវរបស់ក្លឹបទួរគី Galatasaray ពីររដូវកាល។ គាត់ធ្លាប់លេងជាមួយក្លឹបល្បីៗជាច្រើននៅអឺរ៉ុបដូចជា FC Porto, AS Monaco, Manchester United និង Chelsea។
(Khmer) អ្នកគាំទ្រជាង 40,000 ត្រូវបានគេរំពឹងថានឹងមកទស្សនាក្នុងកីឡដ្ឋាន Sultan Ibrahim ដើម្បីទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ឆ្នាំ 2023 រវាង JDT និង KL City ដែលប្រព្រឹត្តទៅនៅយប់ថ្ងៃស្អែក។
ដើម្បីជួយឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន មន្រ្តីប៉ូលីសនៅ Johor បានបញ្ជាក់ថា មន្ត្រីសន្តិសុខ និងសមាជិកសរុបចំនួន 750 នាក់ត្រូវបានដាក់ពង្រាយ ដើម្បីពង្រឹងសន្តិសុខទាំងខាងក្នុង និងក្រៅកីឡដ្ឋាន។
ព័ត៏មាននេះត្រូវបានប្រកាសដោយប្រធានប៉ូលីស Johor លោក Datuk Kamarul Zaman Mamat ដែលក៏បានណែនាំអ្នកគាំទ្រកុំឱ្យនាំយកវត្ថុគ្រោះថ្នាក់ដែលអាចរំខានដល់ការប្រកួតផងដែរ។
Telah berlangsung Mesyuarat Penyelarasan Kawalan Keselamatan dan Kawalan Lalu Lintas perlawanan akhir Piala FA 2023 di IPD Iskandar Puteri bagi membincangkan isu-isu keselamatan ketika final pada Sabtu, 22 Julai nanti.#PialaFA2023 #DemiLigaKita pic.twitter.com/lsbwt5nBYG — Malaysian Football League (@MFL_MY) July 20, 2023
Telah berlangsung Mesyuarat Penyelarasan Kawalan Keselamatan dan Kawalan Lalu Lintas perlawanan akhir Piala FA 2023 di IPD Iskandar Puteri bagi membincangkan isu-isu keselamatan ketika final pada Sabtu, 22 Julai nanti.#PialaFA2023 #DemiLigaKita pic.twitter.com/lsbwt5nBYG
— Malaysian Football League (@MFL_MY) July 20, 2023
«ប៉ូលីសនឹងធ្វើការជាមួយអ្នកគ្រប់គ្រងពហុកីឡដ្ឋាន ដើម្បីធានាការចូល និងចេញដោយរលូន និងមិនមានអ្វីកើតឡើងនោះទេ»។
លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់ប៉ូលីស Johor (IPK) កាលពីម្សិលមិញថា៖«ដំបូន្មានរបស់យើងគឺសម្រាប់ (អ្នកគាំទ្រ) ឱ្យគោរពតាមច្បាប់ និងការណែនាំរបស់ប៉ូលីសដែលយើងនឹងអនុវត្តនៅថ្ងៃប្រកួត»។
«ប៉ូលីសរំពឹងថា វត្តមានអ្នកគាំទ្រនៅពហុកីឡដ្ឋាននឹងមានភាពក្រាស់ក្រែល ខណៈដែលការលក់សំបុត្រសម្រាប់ក្រុម JDT ត្រូវបានលក់អស់ទៅហើយ»។
MFL បានកំណត់ប្រភេទសំបុត្រចំនួន 5 ដែលត្រូវចែកចាយស្មើៗគ្នាដល់ក្រុមចុងក្រោយគឺ JDT និង Kuala Lumpur City មុនពេលត្រូវបានលក់ទៅឱ្យអ្នកគាំទ្ររៀងៗខ្លួន។
ការកំណត់តម្លៃសំបុត្រតាមប្រភេទនេះគឺដូចគ្នានឹង MFL បានធ្វើនៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត FA Cup និង Malaysia Cup មុនពេលដែលវាផ្តល់ជម្រើសកាន់តែច្រើនសម្រាប់អ្នកគាំទ្រក្នុងការមកកីឡដ្ឋាន។
(Khmer) Bruno Fernandes ត្រូវបានតែងតាំងជាប្រធានក្រុមថ្មីរបស់ Manchester United នេះបើតាមការប្្ជាក់របស់ក្លិបក្នុងវេបសាយផ្លូវការ។
ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់បានពាក់ស្លាកដៃប្រធានក្រុមឱ្យ Man Utd ជាច្រើនលើករួចមកហើយ ហើយ Erik ten Hag បានបញ្ជាក់ថាឥឡូវនេះគាត់នឹងដឹកនាំក្រុមជាអចិន្ត្រៃយ៍តែម្ដង។
Fernandes បានស៊ុតបញ្ចូលទីបាន 64 គ្រាប់ និងបានរួមចំណែក 54 assists ត្រឹមតែ 185 ប្រកួតសម្រាប់ក្លឹបចាប់តាំងពីចូលរួមនៅក្នុង 2020 ។ ក្នុងនាមជាប្រធានក្រុម ខ្សែបម្រើធ្លាប់ឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់ Sir Matt Busby ពីរសម័យកាល នឹងបន្តជំរុញឱ្យមានស្តង់ដារខ្ពស់បំផុតក្នុងក្រុមទាំងមូល ខណៈដែល United ជំរុញឱ្យទទួលបានជោគជ័យក្នុងរដូវកាល 2023/24 និងគោលដៅលើសពីនេះ។
(Khmer) ក្រុមយុវជនក្រោម ១៤ឆ្នាំរបស់ក្លិបបាល់ទាត់ Tokushima Vortis ស្ថិតក្នុង J2 លីគ ក្នុងប្រទេសជប៉ុននឹងធ្វើដំណើរទស្សនៈកិច្ចមកកាន់ខេត្តសៀមរាប នាថ្ងៃទី ២៤ ដល់ ២៨ ខែ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
បន្ទាប់ពីបានរៀបចំកម្មវិធី “POCARI SWEAT Japan Youth Dream Challenge” ដោយជោគជ័យកាលពីឆ្នាំមុន លើកនេះក្រុមហ៊ុន Otsuka Pharmaceutical ក្នុងប្រទេសជប៉ុន ក្រុមហ៊ុន Otsuka Pharmaceutical ក្នុងប្រទេសថៃ ក្លិបបាល់ទាត់ Tokushima Voltis និង ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ នឹងធ្វើការរៀបចំកម្មវិធីមួយទៀតនៅក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជា ដើម្បីផ្តល់ក្តីស្រមៃ ការលើកទឹកចិត្ត ក្តីសង្ឃឹម និងឱកាសសិក្សាទាក់ទងនឹងបាល់ទាត់ ដល់យុវជនកម្ពុជា ដូចបានរៀបចំខាងក្រោម៖
ក្រុមយុវជនក្រោម១៤ឆ្នាំ ចំនួន ១៦រូប ពីក្លិបបាល់ទាត់ Tokushima Vortis ដែលស្ថិតក្នុងលីគទី២ ជប៉ុន នឹងមកធ្វើការទស្សនៈកិច្ចនៅក្នុងទឹកដីខេត្តសៀមរាបក្នុងរយៈពេលជិតមួយសប្តាហ៍។ ក្នុងការមកទស្សនៈកិច្ចនេះមានការអមដំណើរដោយក្រុមគ្រូបង្វឹករបស់យុវជនចំនួន ៥រូប រួមទាំងបុគ្គលិកជំនាញរបស់ក្លិបចំនួន ៤រូបផ្សេងទៀតផងដែរ។
គោលបំណងក្នុងការមកទស្សនៈកិច្ច៖
1- ចូលរួមអភិវឌ្ឍវិស័យបាល់ទាត់នៃប្រទេសកម្ពុជាជាពិសសសម្រាប់យុវជនឲ្យកាន់តែរីកចម្រើន។
2- ចូលរួមក្នុងការផ្តល់ឱកាសផ្លាស់ប្តូរបទពិសោធន៍នៃការលេងបាល់ទាត់ដល់យុវជនក្នុងខេត្តសៀមរាប។
3- ការចែករំលែកចំណេះដឹងផ្នែកកីឡាបាល់ទាត់ ក៏ដូចជាចំណេះដឹងទូទៅដូចជា អត្ថប្រយោជន៍នៃការផ្តល់ជាតិទឹកដល់រាងកាយដោយក្រុមហ៊ុន Otsuka កម្មវិធីបាល់ទាត់ និងកម្មវិធីថែទាំរាងកាយដោយក្លិបបាល់ទាត់ Tokushima Vortis ដល់ក្រុមយុវជនក្នុងស្រុក និងប្អូនៗនៅតាម សាលារៀននានាក្នុងខេត្តសៀមរាប។
4- ជាពិសសផ្តល់ជាក្តីសង្ឃឹម និងភាពរីករាយទៅដល់បងប្អូនដែលរស់នៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តង តាមរយៈបាល់ទាត់។
កាលវិភាគនៃការមកទស្សនៈកិច្ច៖ ក្នុងថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ មកដល់ប្រទេសកម្ពុជានៅក្នុងខេត្តសៀមរាប។ ក្នុងថ្ងៃទី ២៥ ដល់ ២៧ ខែកក្កដា ឆ្នាំ ២០២៣ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានធ្វើការសហការរៀបចំ ឲ្យមានការប្រកួតមិត្តភាព រវវាងយុវជនក្រោម ១៤ឆ្នាំរបស់ ក្លិបបាល់ទាត់ TOKUSHIMA VORTIS និង យុវជនក្នុងស្រុក ក្នុងខេត្តសៀមរាប ។
ការសិក្សាអំពីអត្ថប្រយោជន៍នៃការផ្តល់ជាតិទឹកដល់រាងកាយ ដោយក្រុមហ៊ុន Otsuka Pharmaceutical ក៏ដូចជាកម្មវិធីថែទាំរាងកាយ និងកម្មវិធីបាល់ទាត់ ដោយក្លិបបាល់ទាត់ Tokushima Vortis ។ ក្នុងថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ បេសកកម្មទាក់ទងនឹងការអប់រំ និងការចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុន។
ដំណើរទស្សនៈកិច្ចនេះគឺមានការចូលរួមឧបត្ថម្ភដោយក្រុមហ៊ុន Otsuka Pharmaceutical ក្នុងប្រទេសជប៉ុន ក៏ដូចជាក្រុមហ៊ុន Otsuka Pharmaceutical ក្នុងប្រទេសថៃ ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ភេសជ្ជៈ ប៉ូការី ស្វេត និងមានការគាំទ្ររៀបចំដោយ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ។យើងសង្ឃឹមថា ការចូលរួមពីក្រុមយុវជន ក្រុមគ្រូបង្វឹក បុគ្គលិករបស់ក្លិបបាល់ទាត់ Tokushima Vortis ក៏ដូចជាក្រុមហ៊ុន Otsuka និងក្លិបបាល់ទាត់ អង្គរថាយហ្គឺរ ផ្តល់នូវបទពិសោធន៍ល្អៗជាផ្នែកមួយក្នុងការជួយអភិវឌ្ឍវិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជា។សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី៖ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិបបាល់ទាត់ អង្គរថាយហ្គឺរ។