វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ 1: Macarthur FC (អូស្រ្តាលី) v Sabah FC (ម៉ាឡេស៊ី)
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ 2: Central Coast Mariners (អូស្រ្តាលី) vs Phnom Penh Crown FC (កម្ពុជា)
អ្នកឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងត្រូវប៉ះគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រ ASEAN Zonal លេងតែមួយជើង នៅថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2024។ ក្លិបម្ចាស់ផ្ទះនឹងត្រូវបានកំណត់ក្នុងអំឡុងពេលនៃការចាប់ឆ្នោតវគ្គ Knockout ។ ក្រុមឈ្នះក្នុងវគ្គផ្ដាច់ព្រ័ត្រតំបន់អាស៊ាននឹងចូលរួមជាមួយក្រុមឈ្នះក្នុងពូល D, E និង I មាន Odisha FC នៃប្រទេសឥណ្ឌា, FK Abdysh-Ata នៃសាធារណរដ្ឋគៀហ្ស៊ីស្ថាន និង Taichung Futuro FC របស់ចិនតៃប៉ិ ដើម្បីប្រកួតពីរជើងក្នុងដី និងក្រៅដីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអន្តរតំបន់។
Inter-zone Play-off Pot៖ Odisha FC (ឥណ្ឌា), FK Abdysh-Ata (សាធារណរដ្ឋគៀហ្ស៊ីស្ថាន), ម្ចាស់ជើងឯកអាស៊ាន(ASEAN Zone Champions)ប៉ះជាមួយ Taichung Futuro FC (ចិនតៃប៉ិ)
ក្រុមឈ្នះនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Inter-zonal នឹងឡើងទៅសមរភូមិវគ្គផ្តាច់ព្រ័ត្រ Inter-zone ពីរជើងនៅថ្ងៃទី 17 និង 24 ខែមេសា ឆ្នាំ 2024 ដើម្បីទទួលបានសិទ្ធិប្រឈមមុខនឹងក្រុមឈ្នះនៃវគ្គផ្តាច់ព្រ័ត្រតំបន់ខាងលិច( West Zonal) ក្នុង AFC Cup™ 2023/24វគ្គផ្ដាច់ព្រ័ត្រ។