Nguyen Quang Hai (ង្វៀន ក្វាងហៃ) បានក្លាយជាតួអង្គសំខាន់នៅពេលវៀតណាមឈ្នះពានរង្វាន់ AFF Suzuki Cup 2018 ហើយក្រុម U-23 របស់ប្រទេសនេះបានឈានទៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត AFC B-23 ក្នុងឆ្នាំដដែលនោះក៏បានពីការបង្ហាញថ្វីជើងបានល្អរបស់កីឡាកររូបនេះដែរ។ Quang Hai ត្រូវបានគេមើលឃើញថាបានត្រៀមខ្លួនជាស្រេចក្នុងការលេងលើឆាកអន្តរជាតិ ហើយការប្រកួតប្រជែងក្នុងលីគជប៉ុនគឺត្រូវសម្រាប់គាត់។
កីឡាករសញ្ចាតិអាល្លឺម៉ង់ខាងលើ ទទួលបានជោគជ័យក្នុងការចូលរួមជាមួយ Real Madrid ពី Bayern Munich កាលពីឆ្នាំ២០១៤ ដោយរូបគេបានរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ Champions League ៤ដង និង ពានរង្វាន់ផ្សេងៗជាច្រើនទៀត ខណៈ កុងត្រារបស់គេនៅឯកីឡដ្ឋាន Santiago Bernabeu នឹងអស់សុពលភាពនៅក្នុងខែមិថុនា ឆ្នាំ២០២៣។
Kroos បាននិយាយថា៖”ខ្ញុំជាអ្នកសម្រេចចិត្តរយៈពេលនៃការបន្តកុងត្រា ពីព្រោះខ្ញុំនឹងឈានចូលវ័យ៣៣ឆ្នាំ ជាពេលវេលាដ៏ល្អដែលខ្ញុំត្រូវកិតថាត្រូវបន្តលេងបែបណាទៀត។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនចាំបាច់គិតអំពីវាទេ ពីព្រោះខ្ញុំមានទំនាក់ទំនងល្អជាមួយនឹងក្លិប។ ខ្ញុំចង់បញ្ចប់អាជីពរបស់ខ្ញុំជាមួយ Real Madrid ហើយ វាអាចនឹងកើតឡើងនៅក្នុងឆ្នាំ២០២៣ ឬ ក៏មួយឆ្នាំ ទៅ ពីរឆ្នាំបន្ទាប់ទៀត”៕