National News
(Khmer) លោក Thomas Tuchel ដែលជាអ្នកចាត់ការទូទៅរបស់ Chelsea បានចេញមុខរិះគន់ចំពោះទម្រង់លេងរបស់កីឡាករ Romelu Lukaku ក្នុងបរាជ័យ ១ទល់នឹង០ ក្រោមថ្វីជើង Manchester City។
នៅក្នុងការប្រកួតនេះផងដែរ គឺ Chelsea មានឱកាសទាត់សំដៅទីក្រុម Man City ចំគោលដៅតែមួយលើកគត់ ខណៈលោក Tuchel បានធ្វើការរិះគន់ចំពោះប្រព័ន្ធប្រយុទ្ធរបស់ក្រុមជាពិសេស Lukaku ដែលធ្វើឲ្យខូចបាល់ច្រើនមែនទែន។
លោក Tuchel បាននិយាយថា៖”ខ្ញុំគិតថាយើងមានការសម្រុក ៨-៩លើក ប៉ុន្តែ យើងមិនអាចប៉ះបាល់សូម្បីតែម្តងនៅក្នុងប្រអប់គ្រោះថ្នាក់ ហើយ ជាបញ្ហាចោទ។ ពួកយើងធ្វើឲ្យបាត់បាល់ច្រើនដងណាស់។ ជាក់ស្តែង Lukaku ខូចបាល់ច្រើនមែនទែនទាំងដែលគូប្រកួតមិនបានដាក់សម្ធាធមកដល់គេ ហើយ គេក៏មានឱកាសច្រើនដែរ។ គាត់ក៏ស្ថិតនៅក្នុងបរាជ័យរបស់ក្រុមដែរ”៕
(Khmer) ខ្សែបម្រើ Bruno Fernandes បានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តបន្ទាប់ពីក្រុមបានរបូតពីរគ្រាប់ក្នុងការប្រកួតទល់នឹង Aston Villa។
ជារឿងដ៏គួរឲ្យសោកស្តាយមែនទែនបន្ទាប់ពី Bruno បានស៊ុតបញ្ចូលទីនាំមុខ២គ្រាប់មុនទៅហើយ ប៉ុន្តែ ត្រូវបានក្រុម Aston Villa វាយបកតាមស្មើវិញក្នងនាទីទី៧៧ និង ៨២ ធ្វើឲ្យចប់ការប្រកួត ក្រុមទាំងពីរចែកគ្នាម្នាក់មួយពិន្ទុ។
Bruno បាននិយាយថា៖”ខ្ញុំមិនសប្បាយចិត្តទាល់តែសោះ ជាក់ស្តែងគ្រប់គ្នាសប្បាយចិត្តក្នុងការរកគ្រាប់បាល់ ហើយ ខ្ញុំក៏ជាម្នាក់ក្នុងចំណោមពួកគេដែរ ប៉ុន្តែ ខ្ញុំចង់ឈ្នះការប្រកួតជាង។ ខ្ញុំសុខចិត្តលះបង់ពីរគ្រាប់របស់ខ្ញុំទៅឲ្យអ្នកផ្សេងស៊ុតបញ្ចូលទី និង បានឈ្នះការប្រកួតជាជាងខ្ញុំរកគ្រាប់បាល់ខ្លួនឯង។ វាជាការប្រកួតដែលគ្មានន័យពីព្រោះយើងទទួលបានតែមួយពិន្ទុ ហើយ យើងចង់បានបីពិន្ទុ”៕
International News
(Khmer) លោក Ralf Rangnick ដែលជាអ្នកចាត់ការក្រុម Manchester United មិនមានគម្រោងក្នុងការផ្តល់តំណែងប្រធានក្រុមទៅកាន់ Cristiano Ronaldo ជំនួស Harry Maguire ឡើយ។
នាពេលថ្មីៗនេះ ក្នុងការប្រកួតទល់នឹង Wolves គឺ Ronaldo បានរ៉ាបរងស្លាកប្រធានក្រុមជំនួស Maguire ដែលមានបញ្ហារបួស ប៉ុន្តែ លោក Rangnick នឹងផ្តល់ឲ្យ កីឡាករសញ្ជាតិអង់គ្លេសវិញរាល់ពេលការប្រកួតដែលមានវត្តមានរបស់គេនៅលើទីលាន។
លោក Rangnick បាននិយាយថា៖
«ពេលនេះ ខ្ញុំមិនឃើញហេតុផលដើម្បីផ្លាស់ប្តូរប្រធានក្រុមឡើយ ព្រោះ Maguire ជាប្រធានក្រុមរហូតមកដល់ពេលនេះ ហើយ ដរាបណា គេកំពុងលេង គាត់នឹងក្លាយជាប្រធានក្រុម។ ប្រសិនបើគាត់មិនបានលេង នោះអ្នកផ្សេងនឹងរ៉ាប់រងជំនួស។ យើងមិនមែនមានតែ Ronaldo ទេ យើងមាន Edinson Cavani និង កីឡាករចាស់ៗមួយចំនួនទៀតដូចជា David de Gea, Victor Lindelof, និង Bruno Fernandes»៕
ប្រភព៖ AllfootballOfficial
(Khmer) តារាឆ្នើម Cristiano Ronaldo បានសារភាពថា គេតែងតែចាត់ទុកលោក Ronaldo Nazario និង Ronaldinho ជា និមិត្តរូបរបស់គេ។
Ronaldinho និង Ronaldo បានរួមចំណែកជួយក្រុមជម្រើសជាតិប្រេស៊ីលឈ្នះពានរង្វាន់ World Cup ២០២២ ហើយ អ្នកទាំងពីរក៏ត្រូវបានគេចាត់ទុកជាកីឡាករល្អជាងគេផងដែរនៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់។
Ronaldo បាននិយាយថា៖
«ខ្ញុំលូតលាស់ឡើងតាមរយៈការទស្សនាការលេងបាល់ទាត់របស់ Ronaldinho និង Ronaldo។ អាចនិយាយបានថា ពួកគាត់ជានិមិត្តរូបរបស់ខ្ញុំ ហើយ ពួកគេជាប្រវត្តិសាស្រ្តដ៏ស្រស់បំព្រងក្នុងប្រវត្តសាស្រ្តបាល់ទាត់»៕
ប្រភព៖ Sportbible
(Khmer) ខ្សែបម្រើការពារ Granit Xhaka បានចេញមុខសុំទោសអ្នកគាំទ្រចំពោះកំហុសរបស់គេដែលបណ្តាលឲ្យខ្លួនទទួលបានកាតក្រហមបណ្តេញចេញពីទីលានក្នុងការប្រកួតដ៏តឹងតែងទល់នឹង Liverpool នៃពានរង្វាន់ EFL Cup ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីយប់មិញ។
នាយប់មិញនេះ Xhaka ត្រូវបានលោកអាជ្ញាកណ្តាលផ្តល់កាតក្រហមតាំងពីនាទីទី២៤មកម្លេះ បន្ទាប់ពីរូបគេបានទាត់ចំឆ្អឹងជំនីរបស់ Diogo Jota ដោយ វាជាចង់ប៉ុនប៉ងផ្តាច់បាល់នៅក្រៅប្រអប់គ្រោះថ្នាក់តែប៉ុណ្នោះ។ រូបគេក៏មានមោទកភាពចំពោះក្រុមផងដែរ ដែលអាចរក្សាបានលទ្ធផល ០ទល់នឹង០ រហូតដល់បញ្ចប់ការប្រកួត។
Xhaka បាននិយាយថា៖
«ខ្ញុំចង់សុំទោសអ្នកគ្រប់គ្នា។ ខ្ញុំពិតជាមានមោទកភាពចំពោះក្រុមរបស់ខ្ញុំ និង ស្មារតីដែលពួកគេបានបង្ហាញក្នុងការរក្សាសំណាញ់ទីមិនឲ្យរបូត»៕
ប្រភព៖ Metro
(Khmer) អ្នកចាត់ការទូទៅរបស់ក្លិបភ្នំពេញក្រោន លោក កែវ សុខង៉នបានផ្ដល់បទសម្ភាសន៍ផ្ដាច់មុខដល់គេហទំព័រ B8 Sport កាលពីថ្ងៃ ទី ០៩ ខែ មករា ឆ្នាំ ២០២២ អំពីស្ថានភាពនៃការរៀបចំក្រុម ត្រៀមសម្រាប់រដូវកាលថ្មីនៃពានរង្វាន់ Cambodian Premier League 2022 ពានរង្វាន់ AFC Cup 2022 និងស្ថានភាពនៃការទិញដូចកីឡាកររដូវកាលថ្មីនេះ។
-B8 Sport: ទាក់ទងនឹងការរៀបចំក្រុមសម្រាប់រដូវកាលថ្មីនេះក៏ដូចជា AFC Cup 2020 ភ្នំពេញក្រោនឈានដល់កម្រិតណាហើយបង?
-លោក កែវ សុខង៉ន៖ «សម្រាប់ AFC Cup 2022 ភ្នំពេញក្រោនចាប់ផ្ដើមហ្វឹកហាត់ប្រមូលផ្ដុំ និងចូលរួមហ្វឹកហាត់ជាមួយគ្រូឡើងវិញនៅខែ១នេះ ខ្ញុំឃើញថា ទាំងគ្រូ ទាំងថ្នាក់ដឹកនាំ ទាំងប្រធាន និងកីឡាករដូចគ្នា មានស្មារតីតាំងចិត្ត ហើយការរៀបចំរបស់យើងរដូវកាលថ្មីនេះ យើងផ្ដោតទៅលើបីដែលសំខាន់គឺពាន Cambodian Premier League, ពានរង្វាន់សម្ដេចតេជោ ហើយនិងពិសេសជាងនេះ គឺពានរង្វាន់អន្តរជាតិ AFC Cup។ យើងដឹងហើយ! មានបណ្ដាប្រទេសប្រកួតប្រជែងច្រើនមែនទែន។»
«ការរៀបចំសម្រាប់ AFC Cup នេះគឺយើងដាក់គោលដៅមុះមុតថា នឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញពីការតាំងចិត្ត ភាពខ្លាំងក្លារបស់យើង ក្នុងឆាកអន្តរជាតិផងដែរ ។ យើងបានបន្ថែមរចនាសម្ព័ន្ធថ្មីមួយចំនួន ដូចជាកីឡាករថ្មី ហើយក្នុងពេលឆាប់ៗខាងមុខនេះយើងបង្ហាញកីឡាករថ្មីៗ ដើម្បីបង្ហាញពីសក្ដានុពលរបស់យើងលើឆាកអន្តរជាតិ“។»
-B8 Sport: ទាក់ទងទៅនឹងកីឡាករបរទេសនាំចូល សម្រាប់រដូវកាលថ្មី ក្រោនមានចាប់អារម្មណ៍កីឡាករណាខ្លះហើយ? សញ្ជាតិមួយណា ហើយដំណើរការកុងត្រាដល់ណាហើយ?
-លោក កែវ សុខង៉ន៖ «សម្រាប់រដូវកាលថ្មីនេះ ក្រុមខ្ញុ់ំផ្ទាល់ភ្នំពេញក្រោន យើងកំពុងតែចែចូវកីឡាករក្រៅស្រុក។ ដូចបងដឹងស្រាប់ហើយ! យើងពិបាកមែនទែនដោយសារបញ្ហាកូវីដ និងបញ្ហាធ្វើដំណើរគឺរកាំរកូសមែនទែន។ យើងមានទំនាក់ទំនងកីឡាករក្រៅប្រទេសដែរ គឺខ្សែប្រយុទ្ធមួយដែលមានភាពរហ័សរហួនមុតស្រួច ហើយគាត់ជាកម្លាំងស្នូលដែលយើងត្រូវការផងដែរ។ បច្ចុប្បន្នភាពនេះយើងកំពុងតែធ្វើការជាគ្រូបង្គោលរបស់យើង លោក Oleg ប៉ុន្តែស្ថានភាពនេះ យើងតែងតែមានទំនាក់ទំនងជាមួយកីឡាករនៅក្រៅស្រុក។ យើងមានជម្រើសច្រើន ប៉ុន្តែបញ្ហាហ្នឹងគឺការធ្វើដំណើរ ហើយបណ្ដាប្រទេសមួយចំនួន មានការផ្ទុះកូវីដ អញ្ចឹងហើយវាពិបាកសម្រាប់យើងមែនទែន។»
-B8 Sport: តើបងអាចបញ្ជាក់មូលហេតុបន្តកុងត្រាឱ្យកីឡាករខ្មែរជាច្រើនក្នុងរដូវកាលនេះបានទេ?
-លោក កែវ សុខង៉ន៖« យើងបន្តកុងត្រាថ្មីជាមួយកីឡាកររបស់យើង ព្រោះពួកគេជាកីឡាករស្នូលរបស់យើងផងដែរ។ គាត់ជាយុវជនរបស់យើងពីកន្លងមកដែលយើងបណ្ដុះបណ្ដាលពួកគាត់តាំងពីនៅវ័យក្មេង ហើយជាការពិតណាស់! ពួកគាត់ដូចជាក្រុមគ្រួសារមួយរបស់ភ្នំពេញក្រោនទៅហើយ ពីព្រោះអី! នេះជាការគោរព ការវិវដ្តរបស់គាត់ដែលសាងសមិទ្ធផលឈ្នះជើងឯករដូវកាលមុន ដែលយើងឈ្នះបាន៦ដង ហើយពេលនេះឡើងមក៧ដងច្រើនជាងគេសម្រាប់ពានលីគ»។
«មូលហេតុបន្ថែមទៀតគឺយើងចង់ឱ្យគាត់មានភាពកក់ក្ដៅ ដូចជាស្ថានភាពនៅភ្នំពេញក្រោន ក៏ដូចជាស្ថានភាពគ្រួសារផ្ទាល់ខ្លួនរបស់គាត់ ដូចជាគ្រួសារតែមួយទៅហើយ ជាកន្លែងកំណើតទៅ២ ដូចជាផ្ទះទី២របស់ពួកគាត់ទៅហើយ។ នេះឱកាសមួយដែលផ្ដល់ឱ្យគាត់មានភាពកក់ក្ដៅ សម្រាប់រដូវកាលថ្មី ពីព្រោះរដូវកាលនេះមានសភាពតឹងតែងមែនទែន ដែលលីគមានតែ៨ក្រុមហើយសុទ្ធតែមានសមត្ថភាពប្រហាក់ប្រហែលគ្នា អញ្ចឹងទៅយើងបន្តកុងត្រា ពួកគាត់ក៏សប្បាយចិត្ត រួមរស់ជាមួយយើង មានភាពកក់ក្ដៅយ៉ាងខ្លាំង»។
-B8 Sport៖ ភ្នំពេញក្រោនមានគម្រោងនាំចូលកីឡាករអាស៊ានទេសម្រាប់រដូវកាលថ្មីនេះ?
-លោក កែវ សុខង៉ន៖« ជាក់ស្ដែង! យើងកំពុងតែជជែក និងចចារផងដែរ។ យើងកំពុងតែគិតថា បើយើងយកកីឡាករអាស៊ានមកចូលរួម តើកីឡាករក្នុងស្រុកត្រូវបង្ហាញសមត្ថភាពបានកម្រិតណាសិន។ យើងគិតថាវាពិតជាល្អដែរ ដែលកូតាថ្មីនេះ យើងដាក់កីឡាករអាស៊ានបានម្នាក់ផងដែរ។ ខ្ញុំគិតថាជម្រើសនេះពិតជាល្អសម្រាប់ទីផ្សារអាស៊ាន ហើយវាអាចជួយកីឡាករអាស៊ាន និងកីឡាករខ្មែរយើង មានឱកាសប្រឡូក ប្រកបអាជីព ហើយពិតជាល្អសម្រាប់កីឡាករទូទៅក្នុងតំបន់អាស៊ានរបស់យើង។ សម្រាប់ភ្នំពេញក្រោន យើងកំពុងពិចារណា ហើយវាពិបាកមែនទែន។ ឥឡូវនេះកូតារបស់លីគថ្មី និងសហព័ន្ធ ពិសេសលីគឯកជនដែលគេរៀបចំ តម្រូវឱ្យកីឡាករមានយុវជនអាយុក្រោម២២ឆ្នាំលេងចំនួន២នាក់ ហើយបើយើងក្រឡេកមើលទៅ ពិតជាពិបាកមែនទែន ក្នុងការដាក់បញ្ចូលកីឡាករផ្សេងៗទៀត ហើយការបង្ហាញ១១នាក់ដំបូង យើងខាតបាត់ទៅហើយ ដោយសារយើងដាក់កីឡាករបរទេស៤នាក់ អ្នកចាំទី ថែមទាំងយុវជន២នាក់ទៀត វាឡើង៧នាក់។ អញ្ចឹងវាពិតជាពិបាកសម្រាប់ភ្នំពេញក្រោន។ តាមពិតទៅមិនមែនតែយើងទេ គ្រប់បណ្ដាក្លិបដទៃទៀតក៏ជួបបញ្ហានេះដែរ»។
«ជាពិសេស! យើងរឹតតែពិបាក ដោយសារកីឡាករធម្មតា មានជម្រើសតិច ហើយកីឡាករមិនសូវជាសប្បាយចិត្តប៉ុន្មានទេ ដែលមានឱកាសក្នុងការបង្ហាញតិច។ កីឡាករធម្មតាដែលគាត់ចង់បង្ហាញគ្រប់ការប្រកួត គាត់ចង់លេង គាត់ខិតខំប្រឹងប្រែង ប៉ុន្តែដោយសារយើងឃើញជាក់ស្ដែងជម្រើសនេះគឺពិបាកក្នុងការយកតំណែង១១នាក់»។
តាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា Cambodian Premier League 2022 ចាប់ផ្ដើមនៅដើមខែមីនា ឆ្នាំ២០២២ ខណៈដែលការចាប់ឆ្នោតពានរង្វាន់ AFC Cup 2022 នឹងចាប់ឆ្នោតនៅថ្ងៃទី១៧ខែមករាខាងមុខ ស្របពេលភ្នំពេញក្រោនឈរនៅ Pot 3៕
(Khmer) អ្នកចាំទីដៃ អ៊ុំ វិចិត្រ ត្រលប់មកកាន់ទ្រនំចាស់របស់ខ្លួនវិញ បន្ទាប់ពីចាកចេញទៅចូលរួមជាមួយក្លិបភ្នំពេញក្រោនអស់រយៈពេល ២រដូវកាល។ ហេតុផលដែលកីឡាករ អ៊ុំ វិចិត្រ ចូលរួមជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy ARMY FC) សារជាថ្មីម្តងទៀត ដោយសារតែ រូបគេមានភារកិច្ចបម្រើការងារនៅក្នុងអង្គភាពយោធា ដូច្នេះបានធ្វើឲ្យអតីតអ្នកចាំទីក្រុមជម្រើសជាតិកម្ពុជារូបនេះ មិនអាចបន្តកិច្ចសន្យាថ្មី ជាមួយម្ចាស់ជើងឯកលីគកំពូលកម្ពុជា ៧សម័យកាល។
កិច្ចសម្ភាសន៍ផ្ទាល់ជាមួយក្រុមការងារគេហទំព័រ B8-Sport.com អ្នកចាំទីដៃ អ៊ុំ វិចិត្រ រៀបរាប់ពីការត្រៀមខ្លួនជាថ្មីម្តងទៀត សម្រាប់ប្រកួតប្រជែងនៃលីគកំពូលកម្ពុជា និងពានរង្វាន់ Hun Sen Cup ឆ្នាំ២០២២។
«ជាការពិតទៅ សម្រាប់ការចូលរួមជាថ្មីនេះ ជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy ARMY FC) វាមិនមានអ្វីប្លែកច្រើនឡើយសម្រាប់ខ្ញុំ ទាំងបរិយាកាសជុំវិញខ្លួន ឬរងសម្ពាធពីកត្តាផ្សេងៗ ទោះបីជាខ្ញុំចាកចេញពីទីនេះ អស់រយៈពេល ២រដូវកាល ក៏ដោយ»
«សម្រាប់រដូវកាលថ្មីខាងមុខនេះ ខ្ញុំត្រូវតែត្រៀមខ្លួនថ្វេដង ដើម្បីជួយក្រុមដោយស្ថិតក្នុងចំណុចវិជ្ជមានមួយ ដោយសារតែសិស្សប្អូនផ្សេងៗ នៅស្ទើរបទពិសោធន៍ច្រើននៅក្នុងទីលាន ជាពិសេសប្អូនប្រុសបង្កើតរបស់ខ្ញុំតែម្តង (អ៊ុំ សេរីរ័ត្ន) គាត់មិនទាន់ជាសះស្បើយពីរបួសវះកាត់ដាច់សរសៃពួរជង្គង់ឡើយ»
អ្នកចាំទីវ័យ ២៩ឆ្នាំរូបនេះ ក៏បានបង្ហាញពីឆន្ទៈ ដើម្បីចង់ឈ្នះពានរង្វាន់ Hun Sen Cup សារជាថ្មី ជាមួយកងយោធពលខេមរភូមិន្ទ (Tiffy ARMY FC) ម្តងទៀតផងដែរ។
«អ្វីជាក្តីសុបិនរបស់ខ្ញុំក្នុងឆ្នាំនេះតែម្តង គឺចង់ស្តារមុខមាត់ឲ្យក្រុម គ្រងតំណែងជើងឯកពានរង្វាន់ Hun Sen Cup ជាថ្មីម្តងទៀត ដោយសារតែពួកយើងខកខានជាមួយពាននេះ អស់រយៈពេល ៣ឆ្នាំមកហើយ»
សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (អតីតក្លិបក្រសួងការពារជាតិ) ធ្លាប់គ្រងតំណែងជើងឯកពានរង្វាន់ Hun Sen Cup ចំនួន ៣លើកមកហើយ ដោយក្នុងឆ្នាំ ២០១០, ២០១៦, ២០១៨ និងរងជើងឯកនៅក្នុងឆ្នាំ ២០១៣ ។
(Khmer) កីឡាករ Cristiano Ronaldo របស់ក្លិប Manchester United គ្រោងនឹងប្រកបអាជីពជាកីឡាករបាល់ទាត់រហូតដល់គេមានអាយុ ៤២ឆ្នាំ។
នាពេលកន្លងមកនេះ Ronaldo តែងតែត្រូវបានគេរិះគន់ចំពោះភាពច្របូកច្របល់របស់ Man Utd ប៉ុន្តែម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យខាងលើនៅតែរឹងមាំ និង ខ្លាំងដដែលទោះបីជាគេបច្ចុប្បន្នមានអាយុ ៣៦ ឆ្នាំក៏ដោយ។ ខ្សែប្រយុទ្ធឆ្នើមរូបនេះបានរួមចំណែកស៊ុតបញ្ចូលទីបានចំនួន ១៤ គ្រាប់ និង បញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៣ ដងក្នុងការបង្ហាញខ្លួនចំនួន ២២ ប្រកួតនៅគ្រប់កម្មវិធីទាំងអស់ក្នុងរដូវកាលនេះ។
«ខ្ញុំមានអារម្មណ៍ ថា ខ្ញុំកំពុងមានអាយុ ៣០ ឆ្នាំ។ ខ្ញុំមើលថែរាងកាយ និងចិត្តគំនិតរបស់ខ្ញុំបានល្អណាស់។ អ្វីមួយដែលខ្ញុំបានរៀនថ្មីៗនេះគឺថាបន្ទាប់ពីឈានចូលអាយុ ៣៣ ឆ្នាំ ខ្ញុំជឿថារាងកាយអាចផ្តល់ឱ្យប្រសិនបើអ្នកត្រូវការវា ប៉ុន្តែការប្រយុទ្ធពិតប្រាកដគឺ ផ្លូវចិត្ត។ ឆ្លងកាត់រឿងជាច្រើន ការផ្តោតលើការលេងក្នុងកម្រិតកំពូល គឺ ជារឿងដ៏លំបាកបំផុត ហើយ នោះជាអ្វីដែលខ្ញុំបានធ្វើសម្រាប់ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ខ្ញុំចង់ដឹងថា តើខ្ញុំនឹងលេងបាល់រហូតដល់អាយុ ៤០ ឆ្នាំ ៤១ ឬ ៤២ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ គឺថា គោលដៅប្រចាំថ្ងៃរបស់ខ្ញុំ គឺ ដើម្បីរីករាយជាមួយពេលវេលា»៕
ប្រភព៖ The Sun
(Khmer) គ្រូបង្វឹកក្លិប Barcelona លោក Xavi បានបង្ហាញពីអារម្មណ៍មោទកភាពចំពោះកូនក្រុមចំពោះទម្រង់លេង និង ការគាបសង្កត់ទៅលើ Real Madrid កាលពីយប់មិញ។
Barcelona បានធ្លាក់ចេញពីពានរង្វាន់ Spain Super Cup កាលពីយប់មិញក្រោមថ្វីជើង Real Madrid ក្នុងការប្រកួតដែលឈានដល់វគ្គ ១៥នាទី២ដង ជាមួយនឹងលទ្ធផល ៣ទល់នឹង២ ប៉ុន្តែ លោក Xavi នៅតែសប្បាយចិត្តជាមួយនឹងការបង្ហាញទម្រង់លេងរបស់ក្រុមខ្លួន។
Xavi បាននិយាយថា៖
«យើងមានមោទកភាពចំពោះក្រុមទាំងមូល ហើយយើងកំពុងស្ថិតនៅក្នុងដំណើរការដ៏ត្រឹមត្រូវ។ ខ្ញុំសោកស្តាយពីព្រោះយើងចង់ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែ ខ្ញុំមិនសោកស្តាយនោះទេចំពោះការបង្ហាញនូវទម្រង់លេងរបស់ពួកយើង។ វាជាកំហុសរបស់យើង ដែលធ្វើឲ្យខូចបាល់។ យើងត្រូវតែទទួលខុសត្រូវបន្ថែមទៀតជាមួយនឹងបាល់ ហើយ យើងមិនបានដោះស្រាយជាមួយនឹងការប្រើប្រាស់ទម្រង់លេងវាយបកឡើយ។ យើងនឹងរីកចម្រើនជាងនេះ ហើយ យើង អាច ប្រកួតប្រជែង ជាមួយ គ្រប់ក្រុមទាំងអស់»៕
ប្រភព៖ Daily Mail