National News
(Khmer) គ្រូបង្វឹក U23 កម្ពុជា លោក Hirose Ryu មានទំនុកចិត្តនឹងបង្កើតការភ្ញាក់ផ្អើលនៅពេលលេងជាមួយ U23 ថៃនៅថ្ងៃទី១៤ ទោះបីទើបតែចាញ់ U23 សិង្ហបុរី ដោយពិន្ទុ ០-១ ក៏ដោយ។
កម្ពុជា U23 ត្រូវទទួលបរាជ័យលើកដំបូងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ក្រោមថ្វីជើងសិង្ហបុរី១ទល់០។ តាមពិតនេះជាការប្រកួតដែល ក្រុមយុវជនកម្ពុជា លេងបានច្រើនលើសលប់ ទាំងការគ្រប់គ្រងបាល់ និងឱកាសសម្រេចទី ទោះជាយ៉ាងណាក៏ដោយ ការខកឱកាសជារឿយៗពិតជាធ្វើកម្ពុជាទទួលរកនូវភាពខាងបង់។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួត គ្រូបង្វឹក Hirose Ryu របស់ U23 កម្ពុជានៅតែមានទំនុកចិត្តនៅពេលនិយាយអំពីការប្រកួតបន្ទាប់ជាមួយ U23 ថៃ៖ «នៅសល់ពីរប្រកួតទៀត ហើយជាពិសេសការប្រកួតជាមួយគូប្រកួត U23 ថៃ នាពេលឆាប់ៗនេះ យើងទទួលបានមេរៀនបន្ថែមទៀត ហើយយើងនឹងលេងដោយភាពល្អឥតខ្ចោះ។ វានឹងក្លាយជាការប្រកួតដែលសន្យាថានឹងមានការភ្ញាក់ផ្អើល ហើយនឹងអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាច្រើនសម្រាប់ថ្ងៃនោះ»។
»នេះពិតជាការប្រកួតដ៏លំបាកមួយ កម្ពុជា U23 មានឱកាសច្រើន ប៉ុន្តែមិនអាចទាញយកប្រយោជន៍ពីឱកាសទាំងនោះបានឡើយ ។ មានស្ថានភាពខ្លះដែលយើងអាចស៊ុតបញ្ជូលទីនបាន។ពិតជាសំណាងអាក្រក់សម្រាប់យើងដែលរឿងនេះកើតឡើង។ វាប៉ះពាល់ដល់ផ្លូវចិត្តរបស់កីឡាករតិចតួចផងដែរ»។
លោកបានបន្តថា៖«ភាពយល់ចិត្តគ្នារវាងខ្សែការពាររបស់ U23 កម្ពុជាក្នុងការប្រកួតនេះ មិនសូវល្អទេហើយនេះគឺជាអ្វីដែលយើងព្រួយបារម្ភសម្រាបប់ការប្រកួតក្រោយ។ សង្ឃឹមថាយើងនឹងយកឈ្នះលើបញ្ហាទាំងនេះ» ។
បើទោះជាចាញ់សិង្ហបុរី U23 ក៏ដោយ ក៏ឱកាសរបស់ U23 កម្ពុជា ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាបាល់ទាត់បុរស SEA Games 31 នៅតែបើកចំហរនៅឡើយ។ ក្រុមរបស់លោក Hirose Ryu បច្ចុប្បន្នមានពិន្ទុដូចគ្នាជាមួយក្រុម U23 ថៃ ហើយមាន ១ ពិន្ទុតាមពីក្រោយសិង្ហបុរី ក្រោយនៅសល់២ប្រកួតក្នុងដៃ។
(Khmer) អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានរងបរាជ័យលើកដំបូងក្នុងការដឹកនាំយុវជន U23 កម្ពុជា ចាញ់សិង្ហបុរី នៅប្រកួតទី២ ក្នុងេពូល B នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅវៀតណាម។ ចំពោះការបរាជ័យមួយនេះ រូបលោកនៅតែទទួលស្គាល់ថាកម្ពុជាលេងបានល្អជាងការប្រកួតដែលយើងឈ្នះឡាវ ៤-១ ក្នុងការប្រកួតបើកឆាកទៅទៀត។
បុរសជនជាតិជប៉ុនវ័យ៣៥ឆ្នាំរូបនេះ បានបង្ហោះសារលើគណនីផ្លូវការរបស់ខ្លួនក្រោយចប់ការប្រកួតថា៖ «វាជាថ្ងៃដ៏លំបាក។ ជាទូទៅ ខ្ញុំគិតថាយើងលេងបានល្អជាងការប្រកួតចុងក្រោយ។ ប៉ុន្តែខ្ញុំមិនមានលេសចំពោះលទ្ធផលថ្ងៃនេះទេ។ ខ្ញុំគ្រាន់តែចង់និយាយថា កីឡាករបានប្រឹងប្រែងអស់ពីសមត្ថភាព ហើយខ្ញុំមានមោទនភាពចំពោះពួកគេ»។
ឆ្លងកាត់២ប្រកួតដំបូងក្នុងព្រឹត្តិការស៊ីហ្គេមវិញ្ញាសាបាល់ទាត់បុរសកម្ពុជា កម្ពុជាចាញ់១ ឈ្នះ១ មាន៣ពិន្ទុ ឈរលេខរៀងទី៤ បណ្ដោះអាសន្នក្នុងពូល ហើយត្រូវការពិន្ទុជាចាំបាច់នៅប្រកួតក្រោយៗ ដើម្បីឡើងទៅជុំបន្តបាន ដោយត្រូវប្រកួតជាមួយក្រុមខ្លាំងថៃ និងម៉ាឡេស៊ី នៅថ្ងៃទី១៤ និង១៦ នៅកីឡដ្ឋាន Thiên Trường Stadium នៃខេត្ត Nam Dinh ប្រទេសវៀតណាម៕
រូបភាព ៖ FFC
(Khmer) យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ CAMSOC ទំព័រ Cambodia 2023 បានចុះផ្សាយអំពីការយល់ឃើញរបស់វិរៈបុរសបាល់ទាត់កម្ពុជាលោក ប៉ែន ផាត ពីការប្រកួតទី២ របស់ក្រុមយុវជនអាយុក្រោម២៣ឆ្នាំកម្ពុជា និងសិង្ហបុរី ក្រោយពីកម្ពុជាបានឈ្នះឡាវ ៤ទល់នឹង១ ក្នុងជំនួបបើកឆាកព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២១ វិញ្ញាសារបាល់ទាត់ផ្នែកបុរស។
អតីតតារាជើងស៊ុតរបស់កម្ពុជាជំនាន់សង្គមនិយមលោក ប៉ែន ផាត បានលើកឡើងលម្អិតថា៖ «ក្រុមជម្រើសជាតិ U 23 កម្ពុជា នឹងឈ្នះក្នុងលទ្ធផលបច្ចេកទេស ២ទល់០ ឬ ៣ទល់១។ លោកបន្តថា ទម្រង់លេងរបស់ក្រុមជម្រើសជាតិ U23 កម្ពុជា គឺល្អដោយសារប្រព័ន្ធលេងមានការសហការគ្នាយ៉ាងល្អ ល្បឿនក៏ល្អ បោះបាល់ ចែកបាល់ក៏រិតតែល្អ។ ប៉ុន្តែពួកគេ នៅមានភាពអាត្មានិយមបន្តិច គឺជួនកាលស៊ុតច្រើនជាងចែក តែបើពួកគេកែសម្រួលចំណុចនេះបាន ខ្ញុំជឿថា ក្រុមជម្រើសជាតិ U23 កម្ពុជា នឹងឈ្នះក្រុមជម្រើសជាតិសិង្ហបូរី ដូចយកឈ្នះជម្រើសជាតិ U23 ឡាវដែរ»។
កម្ពុជា នឹងត្រូវប្រកួតទី២ ក្នុងពូល B ជាមួយក្រុមសិង្ហបុរី នៅវេលាម៉ោង ៤៖០០នាទីរសៀល នៅកីឡដ្ឋាន Thiên Trường Stadium ហើយទីតាំងដដែល នៅវេលាម៉ោង ៧៖០០នាទី ក្រុមរួមពូលកម្ពុជាម៉ាឡេស៊ីនឹងត្រូវតតាំងជាមួយឡាវ ។ ចំណែកឯការប្រកួតបន្ទាប់របស់កម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នេះ នឹងត្រូវប៉ះក្រុមខ្លាំងថៃ នៅថ្ងៃទី១៦ និងប្រកួតចុងក្រោយក្នុងពូលរបស់កម្ពុជាត្រូវជួបម៉ាឡេស៊ី នៅ២ថ្ងៃបន្ទាប់ទៀត៕
Asia News
(Khmer) ក្រុមជម្រើសជាតិថៃលេងបាន២ប្រកួតហើយគឺប្រកួតទីមួយចាញ់ U23 ម៉ាឡេស៊ី២ទល់១ និងឈ្នះ U23 សិង្ហបុរី៥ទល់០។ ក្នុងវគ្គចែកពូល U23 ថៃ មានគូប្រកួត២គូដែលមិនទាន់ជួបគ្នា គឺ U23ឡាវ និងU23កម្ពុជា។
អត្ថាធិប្បាយលើការប្រកួតចំនួនពីរដែលនៅសេសសល់ គ្រូបង្វឹកជម្រើសជាតិថៃលោក Mano Polking បាននិយាយថា៖ «ខ្ញុំគិតថាក្រុមទាំងពីរនេះខ្លាំងណាស់។ យើងតែងតែគោរពពួកគេ។ ខ្ញុំតែងតែណែនាំកីឡាករកុំឲ្យមានកម្មវត្ថុអំនួតដើម្បីជៀសវាងកំហុស។ យើងនឹងត្រូវតស៊ូគ្រប់ការប្រកួត។ U23 ថៃនៅមានបញ្ហាជាច្រើនដែលត្រូវជម្នះនិងកែលម្អ»។
“កម្ពុជា U23 ជាក្រុមក្មេងៗ ប៉ុន្តែរៀបចំបានល្អ រួបរួមគ្នា មានស្មារតីរួមជាក្រុម។ ពួកគេមានក្រុមគ្រូបង្វឹកជនជាតិជប៉ុនដែលមានបទពិសោធក៏ជួយវិស័យបាល់ទាត់កម្ពុជាឱ្យអភិវឌ្ឍផងដែរ ដែលអាចនិយាយបានថាជាការកែប្រែ។ ក្នុងការប្រកួតជាមួយឡាវ ពួកគេរៀបចំបានល្អ លេងបាល់ទាត់មានគុណភាព»។
(Khmer) គ្រូបង្វឹកជម្រើសជាតិកម្ពុជាលោក Ryu Hirose ពិតជាពេញចិត្តនឹងលទ្ធផលដែលជម្រើសជាតិកម្ពុជាយកឈ្នះក្រុមជម្រើសជាតិ U23 ឡាវណាស់។
ក្នុងសន្និសីទកាសែតក្រោយការប្រកួត គាត់បាននិយាយថា៖ «ពួកយើងមានទម្រង់លេងល្អណាស់។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ យើងក៏ភ្ញាក់ផ្អើលបន្តិចដែរ នៅពេលដែលយើងឈ្នះធំៗបែបនេះ។ កីឡាករក៏បានបង្ហាញពីបំណងប្រាថ្នារបស់ពួកគេនិងគោលបំណងរបស់ពួកយើង។ ខ្ញុំសង្ឃឹមថាពួកគេនឹងចាប់យកឱកាសដើម្បីឈ្នះ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ។”
ក្រៅពីនេះ គ្រូបង្វឹក Hirose ក៏បានចង្អុលបង្ហាញពីចំណុចខ្សោយរបស់ U23 កម្ពុជាផងដែរ។ លោកថា កីឡាករបង្កើតឱកាសច្រើនក្នុងការរកគ្រាប់បាល់ច្រើនដែរប៉ុន្តែធ្វើមិនបានសម្រេច ហើយតំបន់ការពារមានបញ្ហាមួយចំនួនត្រូវដោះស្រាយ។ អ្នកយុទ្ធសាស្ត្រជប៉ុនរូបនេះបាននិយាយបន្ទាប់ពីការប្រកួតថា៖
«យើងត្រូវតែពង្រឹងសមត្ថភាពបញ្ចប់ទីរបស់យើង នៅពេលដែលយើងខកខានឱកាសច្បាស់លាស់ជាច្រើនលើក។ នេះពិតជាមិនល្អទាល់តែសោះ ហើយវាក៏ដូចជាមេរៀនមួយដែរ ព្រោះនៅពេលដែលយើងជួបគូប្រកួតខ្លាំង ឱកាសនឹងកាន់តែតិច»។
ជាមួយនឹងជ័យជម្នះ 4-1 លើឡាវ កម្ពុជា U23 បានឡើងឈរលេខ២ក្នុងតារាងពូល B ជាបណ្តោះអាសន្ន។ ពួកគេមាន 3 ពិន្ទុដូចគ្នាជាមួយម៉ាឡេស៊ី ប៉ុន្តែស្ថិតក្នុងចំណាត់ថ្នាក់ខាងលើ ដោយសារមានប្រៀបបន្តិចបន្តួចនៃគ្រាប់បាល់ចំណេញ៕
(Khmer) គ្រូបង្វឹកក្រុម U23 ថៃ បញ្ជាក់ថា ក្រុមរបស់លោកត្រៀមវាយគូសម្រុកយកឈ្នះប្រកួតណាក៏ដោយដែលនៅសល់ ដើម្បីសម្រេចគោលដៅឈ្នះមេដាយមាស។
គ្រូបង្វឹក Alexandre Polking បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីការប្រកួតរវាង U23 ថៃ និងសិង្ហបុរីថា៖«ថៃ U23 មិនមានសិទ្ធិជ្រើសរើសគូប្រកួតទេ យើងត្រូវប្រឹងប្រែង ដើម្បីឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ គោលដៅរបស់យើងគឺឈ្នះមេដាយមាស។ ដូច្នេះយើងត្រូវយកឈ្នះគូប្រកួតទាំងអស់ រួមទាំងវៀតណាមហ្វីលីពីន ឬឥណ្ឌូណេស៊ី នោះគឺជាការចង់បានរបស់ U23 ថៃទាំងមូល។ យើងនឹងប្រយុទ្ធឱ្យខ្លាំង»។
កាលពីល្ងាចថ្ងៃទី៩ ខែឧសភា ក្រុម U23 ថៃ បានយកឈ្នះសិង្ហបុរី ៥-០។ ជ័យជម្នះនេះជួយគ្រូបង្វឹក Polking ឡើងទៅឈរកំពូលតារាងពូល B ជាបណ្ដោះអាសន្ន។ ពួកគេមាន២ប្រកួតទៀតត្រូវប្រកួតជាមួយគូប្រជែងឡាវ និងកម្ពុជា U23។
«ខ្ញុំគិតថាក្រុមទាំងពីរនេះខ្លាំងទាំងពីរ។ យើងតែងតែមានការគោរពចំពោះពួកគេ។ ខ្ញុំតែងតែណែនាំកីឡាករមិនត្រូវប្រកាន់ប្រធានបទដើម្បីជៀសវាងកំហុស។ យើងនឹងត្រូវតស៊ូសម្រាប់ការប្រកួតនីមួយៗ។ U23 ថៃនៅតែមានបញ្ហាជាច្រើនដែលត្រូវយកឈ្នះ និងកែលម្អ»។
ក្រៅពីនេះ គ្រូបង្វឹក Polking សប្បាយចិត្តនឹងជ័យជម្នះនេះ។ អ្វីដែលធ្វើឱ្យគាត់សប្បាយចិត្តជាងនេះទៅទៀតគឺខ្សែការពារលេងយ៉ាងរឹងមាំ និងរក្សា Clean Sheet ។ចំណែកគ្រូបង្វឹក Nazri Nasir របស់U23 សិង្ហបុរី បានទទួលយកការបរាជ័យ។ លោកថា U23 សិង្ហបុរីមិនបានត្រៀមខ្លួនឲ្យបានល្អបំផុតនៅពេលដែលកាយសម្បទារបស់កីឡាកររងផលប៉ះពាល់យ៉ាងខ្លាំង បន្ទាប់ពីប្រកួតស្មើ ២-២ ជាមួយឡាវ កាលពីថ្ងៃទី ៧ ខែឧសភា។ ក្រោយបរាជ័យនេះ U23 សិង្ហបុរីធ្លាក់ទៅបាតតារាងជាបណ្ដោះអាសន្ន។
(Khmer) គ្រូបង្វឹកលោក Michael Weiss បានសរសើរ U23 កម្ពុជា បន្ទាប់ពីលោក និងកូនសិស្សត្រូវទទួលបរាជ័យក្នុងលទ្ធផល ១-៤ ទល់នឹងគូប្រកួតក្នុងជំនួបទី២ នៃពូល B ដែលជាកីឡាបាល់ទាត់បុរសស៊ីហ្គេម លើកទី៣១។
គ្រូបង្វឹក Weiss បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានខាងក្រោមថា៖«កម្ពុជា U23 ហាក់ដូចជាបានផ្លាស់ប្តូរច្រើនណាស់។ ពួកគេបង្ហាញពីវឌ្ឍនភាពនៅពេលពួកគេបង្ហាញពីការលេងដ៏គួរឱ្យជឿជាក់។ ពួកគេក៏មានកីឡាករថ្មី និងគុណភាពជាច្រើននៅក្នុងក្រុមផងដែរ” ។
អ្នកយុទ្ធសាស្ត្រអាល្លឺម៉ង់នៅតែសោកស្ដាយពេល U23 ឡាវស្មើសិង្ហបុរីក្នុងការប្រកួតដំបូង។ លោកបន្តថា៖« បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញជាមួយ U23 សិង្ហបុរី កីឡាករនៅតែមិនជាសះស្បើយពេញលេញ ខ្ញុំមានអារម្មណ៍សោកស្ដាយណាស់ដែលមិនទទួលបាន ៣ ពិន្ទុក្នុងការប្រកួតមុន ប្រសិនបើខ្ញុំឈ្នះការប្រកួតនោះ ឡាវ U23 នឹងមានស្មារតី និងកម្លាំងចិត្តក្នុងការប្រកួត។ នេះជាកត្តាដ៏សំខាន់មួយក្នុងកីឡាបាល់ទាត់»។
លោកបានបន្ថែមថា៖«U23 ឡាវ ក៏បានបង្កើតកំហុសជាច្រើន ដែលនាំឲ្យមានការធ្លាយគ្រាប់បាល់ក្នុងតង់ទី១។ នៅតង់ទី២ យើងបានបង្កើតឱកាសល្អៗបន្ថែមទៀត ប៉ុន្តែមិនបានទាញយកប្រយោជន៍ពីឱកាសទាំងនោះដោយជោគជ័យឡើយ ។ យើងនឹងមិនបោះបង់ចោលឡើយ ខណៈដែលឱកាសក្នុងការ ការឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅតែរក្សាដដែល»។
នេះជាការប្រកួតទី២ហើយរបស់ជម្រើសជាតិឡាវដោយ២ប្រកួតកន្លងមកស្មើជាមួយសិង្ហបុរី២ទល់២ និងចាញ់កម្ពុជា៤ទល់១។ ដោយឡែក U23 កម្ពុជាទើបលេងបានមួយប្រកួតប៉ុណ្ណោះ ប៉ុន្តែទទួលបាន៣ពិន្ទុពេញជាមួយនិងគ្រាប់បាល់៤គ្រាប់។ ប្រកួតបន្ទាប់របស់ U23 កម្ពុជាគឺប៉ះ U23 សិង្ហបុរី៕
(Khmer) គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាម លោក Park Hang-seo បានបង្កភាពចម្រូងចម្រាសសារជាថ្មី បន្ទាប់ពីសកម្មភាពដ៏ហួសចិត្តរបស់លោក ពេលចូលរួមការប្រកួតកីឡាបាល់ទាត់ SEA Games ឆ្នាំ 2021 នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលបច្ចុប្បន្នកំពុងដំណើរការ។
ដោយដកស្រង់របាយការណ៍របស់ Bola.com លោក Hang-seo និងបុគ្គលិកបង្វឹករបស់គាត់មានវត្តមានទស្សនាការប្រកួតក្នុងពូល A រវាងមីយ៉ាន់ម៉ា ជាមួយទីម័រឡេស្តេ ហើយការប្រកួតនោះ មីយ៉ាន់ម៉ាក្លាយជាអ្នកឈ្នះជាមួយនឹងលទ្ធផល 3-2 ចុងម៉ោង។
នៅក្នុងរូបថតមួយសន្លឹក លោក Hang-seo ត្រូវបានគេមើលឃើញថា នៅជិតទីលានខ្លាំងពេក ហើយមន្ត្រី AFC ម្នាក់ឈ្មោះ Mindu Dorji បានស្តីបន្ទោស និងបញ្ជាឱ្យគ្រូបង្វឹកអង្គុយនៅកៅអីអ្នកទស្សនា។ ទោះជាយ៉ាងណាក៏ដោយ គ្រូបង្វឹកមកពីកូរ៉េខាងត្បូងបានព្រងើយកន្តើយនឹងការណែនាំដែលបានផ្តល់ឱ្យ ហើយបន្តនៅជិតទីលាន ហើយគាត់បានប្រើលេសមិនយល់ពីការស្តីបន្ទោសដែលផ្តល់ដោយ Dorji ។
លើសពីនេះ គ្រូបង្វឹកម្នាក់របស់ Hang-seo ក៏បានថតរូបដោយប្រើទូរសព្ទដៃ ហើយខ្សឹបប្រាប់គ្រូបង្វឹក ខណៈការប្រកួតកំពុងដំណើរការ។ ម្ចាស់ផ្ទះស៊ីហ្គេមលើកនេះ បានទទួលការរិះគន់ច្រើនពីបណ្តាប្រទេសប្រកួតប្រជែង ជាពិសេសក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ ដែលគេចាត់ទុកថាមិនបានផ្តល់កន្លែងហ្វឹកហាត់សមរម្យ ក៏ដូចជាអ្នកទស្សនាក៏មានសេរីភាពក្នុងការទស្សនាការហ្វឹកហាត់របស់កីឡាករផ្សេងៗទៀតផងដែរនៅក្នុងក្រុម។
អ្នករិះគន់ខ្លាំងជាងគេគឺលោក Shin Tae-yong គ្រូបង្វឹករបស់ប្រទេសឥណ្ឌូនេស៊ី ដែលគាត់បានចាត់ទុកកន្លែងហ្វឹកហាត់ដែលផ្តល់ដល់ក្រុមរបស់គាត់ថាស្ថិតក្នុងស្ថានភាព “ធ្ងន់ធ្ងរ” ហើយម្ចាស់ផ្ទះគួរតែផ្តល់កន្លែងហ្វឹកហាត់ល្អជាងនេះ។
“ការប្រកួតអន្តរជាតិ ប៉ុន្តែបានផ្តល់កន្លែងហ្វឹកហាត់បែបនេះ។ យ៉ាប់ណាស់! បើទោះជាគេជាម្ចាស់ផ្ទះក៏ដោយ។ តើពួកគេមិនត្រូវមានភាពយុត្តិធម៌ក្នុងការផ្តល់គ្រឿងបរិក្ខារទេឬ? Tae-yong បាននិយាយ។ វៀតណាមបានកត់ត្រាជ័យជម្នះក្នុងការប្រកួតបើកឆាកក្នុងពូល A ជាមួយនឹងក្រុមឥណ្ឌូណេស៊ី ដែលពួកគេបានយកឈ្នះក្រុម Garuda ដោយលទ្ធផល 3-0៕
International News
(Khmer) លោក David Beckham បានថ្លែងសារទទូចឲ្យកីឡាករ Cristiano Ronaldo បន្តលេងនៅ Manchester United។
អនាគតរបស់ Ronaldo នៅកីឡដ្ឋាន Old Trafford ហាក់ស្រពេចស្រពិលខ្លាំងមែនទែនបន្ទាប់ពី Man Utd មិនមានកៅអីលេងក្នុងពានរង្វាន់ Champions League រដូវកាលក្រោយ ខណៈ ពាក្យចចាមអារ៉ាមមួយចំនួនបានចុះផ្សាយថា គេអាចនឹងវិលត្រឡប់មកកាន់ Real Madrid។
Beckham បាននិយាយថា៖«ខ្ញុំក៏សង្ឃឹមថា Ronaldo នឹងបន្តលេងនៅ Man Utd ហើយ វាជារឿងដ៏សំខាន់សម្រាប់អ្នកគាំទ្រ។ គាត់នៅតែបន្តបង្ហាញការលេងបានល្អតាមរយការរកគ្រាប់បាល់ និង បង្កើតឱកាស ទោះបីគាត់មានវ័យជ្រេបន្តិចមែន។ ខ្ញុំសង្ឃឹមថា គាត់នឹងបន្តលេងនៅទីនេះមួយឆ្នាំ ឬ ពីរឆ្នាំទៀត»៕