International News
(Khmer) អ្នកវិភាគបាល់ទាត់ Jamie Carragher បានបង្ហាញមតិយោបល់លើតារាបាល់ទាត់ Manchester United កីឡាករ Marcus Rashford ថាជាកីឡាករល្ះមិនគ្រប់គ្រាន់សម្រាប់ក្លិបបិសាចក្រហម។
កីឡាករវ័យ 24 ឆ្នាំរូបនេះបានស៊ូទ្រាំនឹងយុទ្ធនាការមិនល្អជាមួយបិសាចក្រហមក្នុងឆ្នាំ 2021-22 ដោយស៊ុតបញ្ចូលទីបានតែ 4 គ្រាប់នៅក្នុង Premier League ខណៈពេលដែលកំពុងរសាត់ចេញពីជម្រើសដំបូង។
វាជានិមិត្តរូបនៃបញ្ហាធំដែលកំពុងញាំញីមកលើគាត់ ខណៈដែលក្លិបកំពុងតែស្រុតចុះគ្រប់វិស័យ ដែលរាប់បញ្ចូលទាំងការបញ្ចប់ក្នុងចំណាត់ថ្នាក់ទីប្រាំមួយក្នុងលីគ ជាមួយនឹងពិន្ទុទាបបំផុតមិនធ្លាប់មាននៅក្នុងការប្រកួត។ Rashford គឺជាកីឡាករឆ្នើមសម្រាប់ក្លឹប ប៉ុន្តែទម្រង់លេងរបស់គាត់បានធ្លាក់ចុះយ៉ាងខ្លាំងនាពេលថ្មីៗនេះ ហើយ Carragher មានអារម្មណ៍ថាគាត់ “មិនល្អគ្រប់គ្រាន់” ដើម្បីលេងឱ្យក្លឹបទៀតទេ។ ថ្លែងទៅកាន់ Gary Neville នៅលើ Channel YouTube The Overlap អតីតខ្សែបម្រើ Liverpool បាននិយាយ (The Daily Mail)៖
“គាត់មិនល្អគ្រប់គ្រាន់សម្រាប់ Man United, Marcus Rashford មានតែប៉ុណ្ណឹងទេ។គាត់ពិតមិនល្អគ្រប់គ្រាន់សម្រាប់ Manchester United ។ គាត់នឹងមិនអាចជួយអ្នកនៅ Champions League ទេ តែពីរនាក់ទៀតនៅជួរមុខជាមួយគាត់នឹងត្រូវក្លាយជាតារាឆ្នើម»។
យោងតាមអ្នកឆ្លើយឆ្លងព័ត៌មាន TalkSPORT លោក Alex Crook អ្នកចាត់ការថ្មី Erik ten Hag នឹងផ្តល់ឱកាសឱ្យ Rashford សង្គ្រោះអាជីព Manchester United របស់គាត់នៅរដូវកាលក្រោយ។
វាត្រូវបានគេរាយការណ៍ផងដែរថាខ្សែប្រយុទ្ធនឹងឆ្លងកាត់ “ការហ្វឹកហាត់ដ៏ខ្លាំងក្លា” នៅសហរដ្ឋអាមេរិកនៅខែក្រោយ ដើម្បីអាចវាយលុកយកតំណែងរបស់គាត់វិញ ដែលកំពុងដំណើរការក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិហូឡង់លោក Erik Ten Hag។
National News
(Khmer) នេះគឺជាសំណេរទាំងស្រុងរបស់លោក អូន សៅណាត អ្នកសារព័ត៌មានកីឡាក្នុងស្រុកខ្មែរម្នាក់បង្ហាញមតិផ្ទាល់ខ្លួនអំពីថា ហេតុអ្វីក៏ក្រុមការងារជម្រើសជាតិមិនកោះហៅកីឡាករកូនកាត់មកចូលរួមជម្រើសជាតិ? ខាងក្រោមជាអត្ថបទវិភាគរបស់គាត់ទាំងស្រុង៖
ហេតុអ្វីក៏ក្រុមការងារជម្រើសជាតិមិនកោះហៅកីឡាករកូនកាត់មកចូលរួមជម្រើសជាតិ? នេះជាសំណួរដែលកើតឡើងនិងផ្ទុះតាំងពីបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេម តែវាបានកើតឡើងតាំងពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ។
បងប្អូនមួយចំនួនឃើញថៃជោគជ័យក្នុងការកោះហៅកីឡាករកូនកាត់មកជួយជម្រើសជាតិ…ហើយយើងចង់ជោគជ័យដូចគេដែរ។ បើបងប្អូនសួរខ្ញុំសួរថា ចង់អត់? ពិតណាស់! ពិតជាចង់ ចង់ខ្លាំងជាងបងប្អូនទៅទៀត។ តែរឿងនេះ(ការហៅកីឡាករកូនកាត់លេងនៅបរទេសមកចូលរួមជម្រើសជាតិ)មិនចេះតែហៅបាននោះទេ។
បញ្ជាក់បងប្អូន៖ ក្រុមការងាររបស់ជម្រើសជាតិនិង FFC ទាក់ទងទៅកីឡាករកូនកាត់ជាច្រើនដែលយើងមិនដឹង។ ពួកគាត់ទាក់ទងទៅហើយ សួរនាំហើយ តែបញ្ហាមកពីនោះ។ ចាក់ក្រឡែកបងប្អូនឱ្យភ្ញាក់ ពញ្ញាក់បងប្អូនឱ្យដឹង ចងចាំសម្ដីខ្ញុំ ក្រុមការងារជម្រើសជាតិ ព្រមទាំងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបើកចំហជើងមេឃ បើកផ្លូវយ៉ាងទូលាយ កីឡាករដើមកំណើតខ្មែរនៅបរទេស កីឡាករកូនកាត់ខ្មែរគ្រប់ជាតិសាស្រ្តឱ្យតែមានសមត្ថភាពលើសកីឡាករក្នុងស្រុក ទទួលដៃដប់ ដៃម្ភៃ…។ មើលឱ្យទាន់ មានសមត្ថភាពលើសកីឡាករក្នុងស្រុក ។ ទោះកីឡាករនោះជាកូនកាត់ប៉ុន្មានសញ្ជាតិក៏ដោយ អ្វីដែល FFC ចង់បានគឺសមត្ថភាពលើសកីឡាករក្នុងស្រុក។
-គុណភាពឬគុណផលរបស់ពួកគេ=លេងក្នុងលីគប្រទេសណា លីគទីប៉ុន្មាន? កម្រិតលីគនោះប្រកួតប្រជែងល្អជាងលីគក្នុងស្រុក…..? លេងល្អមែនអត់? (ជាទូទៅ! ខ្ញុំមិនដែលបានឃើញកូនកាត់ខ្មែរទាំងនោះលេងបាន៤៥នាទីផង កុំថាឡើយ៩០នាទីពេញមួយប្រកួត ឬ២ ៣ ឬ៥ប្រកួត។ ខ្ញុំឃើញតែផេកគេផុស វីដេអូកាត់ខ្លីៗពេលស៊ុតបញ្ចូលទី អូសញាក់…៤ ឬ៥នាទីយ៉ាងច្រើនបំផុត”។
បញ្ជាក់ Nick Taylor ហ្នឹងឃើញប្រសើរជាងគេបំផុត ព្រោះឃើញវីដេអូច្រើនជាងគេ តែមិនប្រាកដថាខ្លាំង ចាំមើលសិន។)
-ផលវិបាក៖ ការកោះហៅកីឡាករមកចូលជម្រើសជាតិមិនមែនជារឿងស្រួល។ ពេលវេលាខុសគ្នា! សម្រាប់កីឡាករយុវជន! នៅពេលដែលយើងកោះហៅចំពេលដែលពួកគេសិក្សារៀនសូត្រ ហើយអាណាព្យាបាលរបស់គាត់មិនអនុញ្ញាតិយើងក៏មិនអាចបង្ខំបានដែរ(សិទ្ធិ)។ ការចំណាយ! បងប្អូនលឺព័ត៌មានថា FFC ទទួលបានម្ចាស់ឧបត្ថម្ភច្រើនតិចលោថាចំណេញច្រើនអីទៅ! FFC ក្នុងមួយឆ្នាំទទួលបានចំណូល តែចំណាយច្រើនណាស់ (រឿងនេះ Admin និយាយក្នុងផុសមួយដាច់ដោយឡែក ថាចំណាយលើអី?)
មិនមែន FFC គ្មានលុយចំណាយលើសំបុត្រយន្តហោះអញ្ជើញកីឡាករកូនកាត់ទាំងនោះមកលេងជម្រើសជាតិនោះទេ។ តែ FFC មានបទពិសោធន៍រួចទៅហើយ រឿងការទិញសំបុត្រនិងចេញគ្រប់យ៉ាងឱ្យពួកគេមកកម្ពុជា ស្នាក់នៅ ហូបចុក ធ្វើដំណើរ អស់រាប់ពាន់ម៉ឺនដុល្លារ តែចុងក្រោយការហ្វឹកហាត់របស់គាត់ ការលេងរបស់គាត់មានកម្រិតនៅក្រោមកីឡាករក្នុងស្រុក។
ប្រសិនបើពួកគាត់ពិតជាមានសមត្ថភាពមែន លេងល្អមែន ហើយមានឆន្ទៈចង់លេងជម្រើសជាតិកម្ពុជា នោះក៏ពួកគេគួរតែអាចធ្វើដំណើមកកម្ពុជាដោយខ្លួនឯង ឬក្នុងចេញក្នុងកម្រិតណាមួយ ដើម្បីមកធ្វើតេស្តិ៍ ហ្វឹកហាត់សាកល្បងសមត្ថភាពជាមួយជម្រើសជាតិដែលមានកីឡាករស្រុក ដាក់មួយប្រ៉ាវមើលថាតើនរណាល្អជាង….។
មិនចេះនិយាយ ហើយសរសេរក៏មិនអស់សេចក្ដី តែសម្រាប់ខ្ញុំសុំតែម្យ៉ាង កីឡាករកូនកាត់លេងនៅបរទេសគួរតែកោះហៅ និងទាក់ទងមកជួយជាតិបើកីឡាករកូនកាត់រូបនោះពិតជាចង់មកជួយហើយសមត្ថភាពពូកែ និងមានវិន័យពិតមែន។ និយាយត្រង់ខ្ញុំមិនច្បាស់ថាតើកីឡាករកូនកាត់ទាំងអស់នោះលេងល្អមែនអត់? បើមិនដែលបានឃើញលេងក្នុងការប្រកួតជាក់លាក់ណាមួយផង មិនដែលឃើញលេងតាមរយៈមការ Live ក្នុងបណ្ដាញសង្គម ឬយូធូបឱ្យពេញសាច់ ពេញឈាមផងហ្នឹង។ បើករណីកុក បូរីសយើងច្បាស់ទាំងអស់គ្នា មិនអញ្ចឹង?
ខ្ញុំយល់ស្របឱ្យកីឡាករកូនកាត់មកជួយជម្រើសជាតិកម្ពុជា តែមិនយល់ស្របឱ្យតែកីឡាករកូនកាត់កោះហៅមកទាំងអស់នោះទេ។ កីឡាករនោះត្រូវតែល្អជាងគេកីឡាករក្នុងស្រុក ល្អទាំងព្រមគឺ ល្អទាំងកាយសម្បទា និងគុណផលលេងបាល់ កម្រិតបច្ចេកទេសផ្ទាល់ខ្លួន ពិសេសវិន័យហ្នឹងហើយ។ បងប្អូនមានត្រង់ណាមិនយល់ស្រប ឆាតមកខ្ញុំ ឬខំមិនខាងក្រោមបញ្ចេញមតិយោបល់ ពិភាក្សាគ្នារកដំណោះស្រាយឱ្យបាល់ទាត់កម្ពុជារំកិលខ្ពស់ជាងនេះ។
មតិយោបល់របស់បងប្អូន ខ្ញុំទទួលយកទាំងអស់!
(Khmer) សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នៅថ្ងៃនេះបានបញ្ជាក់ថាសមាគមកីឡាបាល់ទាត់ថៃ (FA Thailand) ជាម្ចាស់ផ្ទះ (MA) សម្រាប់ការប្រកួត AFC Women’s Club Championship™ – Pilot Tournament នៅតំបន់បូព៌ា។
លើសពីនេះ កាលវិភាគប្រកួតក៏ត្រូវបានបញ្ចប់ជាមួយនឹងក្រុមទាំងបីនៅបូព៌ាគឺ Taichung Blue Whale FC មកពីចិនតៃប៉ិ និង ISPE Women FC របស់មីយ៉ាន់ម៉ា រួមជាមួយក្លឹបមកពីប្រទេសថៃដែលត្រូវសម្រេចនៅខែមិថុនា ឆ្នាំ 2022 ដែលគ្រោងនឹងប្រកួតពីថ្ងៃទី 15 ដល់ថ្ងៃទី 21 ខែសីហា , 2022 ។
មុននេះ សមាគមបាល់ទាត់ អូសបេគីស្ថាន (UFA) ត្រូវបានបញ្ជាក់ថាជាម្ចាស់ផ្ទះសម្រាប់តំបន់ខាងលិច ដែលនឹងមានក្លឹបចូលរួមពីម្ចាស់ផ្ទះ ឥណ្ឌា សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ និងហ្ស៊កដានី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 20 ដល់ថ្ងៃទី 26 ខែសីហា ដែលនេះជាលើកទីមួយ ការប្រកួតប្រជែងនឹងធ្វើឡើងនៅទូទាំងតំបន់ទាំងពីរ។
ខណៈពេលដែលក្រុមចុងក្រោយនៃក្លឹបដែលចូលរួមនឹងត្រូវបានបញ្ជាក់ និងទំនាក់ទំនងក្នុងពេលកំណត់នោះ ព្រឹត្តិការណ៍នៅឆ្នាំនេះក៏នឹងឃើញការបង្ហាញពីការប្រកួតវគ្គផ្តាច់ព្រ័ត្រជាលើកដំបូងដែលមិនធ្លាប់មានរវាងក្រុមជើងឯកមកពីមកពីតំបន់ខាងកើតប៉ះជើងឯកមកពីខាងលិច ដែលនឹងប្រព្រឹត្តទៅដោយភ្ជាប់ជាមួយ AFC Cup 2022™ វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី 22 ខែតុលា។
អ្នកឈ្នះនឹងចូលរួមជាមួយក្រុមជើងឯកឆ្នាំ 2019 Nippon TV Beleza មកពីប្រទេសជប៉ុន និងជើងឯកឆ្នាំ 2021 Amman Club មកពីប្រទេសហ្សកដានីក្នុងការប្រកួតពានរង្វាន់កិត្តិយសនៃការប្រកួតសាកល្បង ជាមួយនឹងគោលបំណងចុងក្រោយនៃការដេញតាមពីភាពរុងរឿងរបស់ក្លឹបលំដាប់ទ្វីបមុនការប្រកួត AFC Women’s Champions League នៅឆ្នាំ 2024។
ប្រភព៖ AFC
(Khmer) ខ្សែប្រយុទ្ធក្លិប ភ្នំពេញក្រោន និង ក្រុមជម្រើសជាតិកម្ពុជា កីឡាករ លឹម ពិសុទ្ធ បានបង្ហាញពីតាំងចិត្តក្នុងការជួយក្រុមសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និង ទាក់ទងបញ្ហារបួសរបស់ខ្លួន។
កាលពីព្រឹកមិញនេះ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានបញ្ជាក់ជាផ្លូវការថា ពិសុទ្ធ មានបញ្ហារបួសសសៃពួរកជើងខាងឆ្វេង បន្ទាប់ពីមានការប៉ះទង្គិចគ្នាក្នុងការប្រកួតជាមួយក្រុមណាហ្គាវើលដ៍ នាពេលកន្លងទៅថ្មីៗនេះ ខណៈ រូបគេ នឹងត្រូវសម្រាកព្យាបាលរយៈពេលពី ៥ ទៅ ៦ សប្តាហ៍។ បញ្ហារបួសនេះហើយបានធ្វើឲ្យរូបគេខកខានបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិក្នុងព្រឹត្តិការណ៍ជម្រុះពានរង្វាន់ AFC Asian Cup ដែលនឹងធ្វើឡើងនៅខែក្រោយនេះ។
ថ្លែងប្រាប់ Cambodia 2023 ពិសុទ្ធ បាននិយាយថា៖«ខ្ញុំមានអារម្មណ៍សោកស្តាយនឹងខ្លួនឯង ដែលរងរបួសសារជាថ្មី។ ខ្ញុំចង់បង្ហាញខ្លួននៅកីឡដ្ឋានថ្មីរបស់យើងណាស់។ ប៉ុន្តែរឿងដដែលៗ បានកើតឡើងចំពោះខ្ញុំ»។
«សម្រាប់ស៊ីហ្គេម២០២៣ ខ្ញុំត្រូវតាំងចិត្តថា នឹងត្រូវប្រកួតនៅកីឡដ្ឋានមរតកតេជោឲ្យបាន ពិសេសត្រូវរក្សាខ្លួន មិនឲ្យរងរបួសម្ដងទៀតទេ ព្រោះវាជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ខ្ញុំ ក៏ដូចជាប្រជាជនកម្ពុជាផងដែរ»៕
(Khmer) កូនកាត់ខ្មែរ-អាមេរិក កីឡាករវ័យ២៣ឆ្នាំ Nick Taylor ប្រកបអាជីពនៅលីគ ទី ៣ (MSL Next Pro) បានយល់ព្រមលើលក្ខខណ្ឌ ដើម្បីចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ហើយនេះបើតាមការផ្សាយរបស់ទំព័រហ្វេសបុកកីឡានានានៅស្រុកខ្មែរ។
ជាការពិតណាស់! បើគ្មានអ្វី ជាឧបសគ្គក្នុងការចូលរួម ខ្សែបម្រើស្លាបរូបនេះ នឹងក្លាយជាកម្លាំងថ្មី ក្នុងក្រុមជម្រើសជាតិកម្ពុជា នៃពានរង្វាន់វគ្គជម្រុះ AFC Asian Cup ។ រូបគេចាំបាច់ត្រូវមានយល់ព្រមពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានការយល់ព្រមពីក្រុមការងារជម្រើសជាតិទៀតទើបអាចលេងឱ្យជម្រើសបានទោះបីជាគាត់ជាកូនកាត់ក៏ដោយ។
ការកោះហៅមកលេងក្នុងជម្រើសជាតិក៏ត្រូវការគុណផលលេងល្អ យ៉ាងហោចណាស់ប្រហាក់ប្រហែល ឬលើសកីឡាករជម្រើសជាតិបច្ចុប្បន្ន តែសម្រាប់ Nick Taylor យើងមិនទាន់បានឃើញការបង្ហាញគុណផលលើទីលានផ្ទាល់នោះទេ តែយ៉ាងណាយើងមានវីដេអូនៃការប្រកួតរបស់គាត់មួយចំនួនដេលបងប្អូនអាចទស្សនាបានខាងក្រោម៖
(Khmer) ការប្រកួតលីគកំពូលកម្ពុជា Cambodian Premier League 2022 មានលំហូរនាំចូលកីឡាករអន្តរជាតិយ៉ាងសម្បូរបែប តាមរយៈបណ្ដារក្លិបទាំង៨នៃក្របខណ្ឌបាល់ទាត់ដ៏កំពូលរបស់ប្រទេសកម្ពុជា ដោយក្លិបនីមួយៗមានសិទ្ធចុះឈ្មោះកីឡាករបរទេសរហូតដល់ ០៥រូបដើម្បីបង្កើនការប្រកួតប្រជែងខ្ពស់សម្រាប់ក្រុមពួកគេ។
ក្នុងចំណោមកីឡាករបរទេសទាំងអស់ដែលប្រកបអាជីពនៅលីគបាល់ទាត់កម្ពុជា គឺមានកីឡាករ ចំនួន ០៣រូប ត្រូវបានក្រុមជម្រើសជាតិពួកគេកោះហៅដើម្បីត្រៀមប្រកួតមិត្តភាពនានា និងជាពិសេសត្រៀមប្រកួត AFC Asian Cup qualifiers ដែលចាប់ផ្ដើមប្រកួតប្រជែងនៅខែក្រោយនេះ។ ចំពោះសមាសភាពកីឡាករទាំង ០៣រូបរួមមាន៖ ខ្សែប្រយុទ្ធ Fareed Sadat របស់ភ្នំពេញក្រោន ជាមួយខ្សែបម្រើ Mustafa Zazai របស់បឹងកេត ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន និងខ្សែបម្រើប្រយុទ្ធ OJ Porteria របស់គីរីវង់ ដែលត្រូវបានកោះហៅចូលក្រុមជម្រើសជាតិហ្វីលីពីនផងដែរ។
គួរបញ្ជាក់ផងដែរក្រុមជម្រើសជាតិអាហ្វហ្គានីស្ថានស្ថិតក្នុងពូល D ជាមួយកម្ពុជា ហុងកុង និងម្ចាសផ្ទះឥណ្ឌា ដែលប្រកួតពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ចំណែកឯក្រុមជម្រើសជាតិហ្វីលីពីនវិញស្ថិតក្នុងពូល B ជាមួយប៉ាលេស្ទីន យ៉េមេន និងម្ចាស់ផ្ទះម៉ុងហ្គោលី ដែលការប្រកួតចាប់ផ្ដើមពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ៕
(Khmer) ខ្សែការពារស្លាបឆ្វេងជម្រើសជាតិកម្ពុជា និងក្លិបបឹងកេត វ៉ាំង ដាវីនបានបង្ហាញឈ្មោះកីឡាករ៣នាក់ដែលរូបគេពេញចិត្តបំផុត និងចាត់ទុកជាកីឡាករគំរូដើម្បីអភិវឌ្ឍន៍អាជីពបាល់ទាត់របស់ខ្លួន។
ក្នុងសារឆ្លើយឆ្លងអេឡិចត្រូនិកជាមួយអ្នករាយការណ៍ព័ត៌មានរបស់ B8 Sport ខ្សែការពារ U23 កម្ពុជាមានប្រភពពីខេត្តកំពង់ឆ្នាំរូបនេះបាននិយាយថា៖« នៅអឺរ៉ុប! កីឡាករដែលខ្ញុំពេញចិត្តជាងគេគឺ Robin van Persie ។ ពេលដែលខ្ញុំចេះមើលបាល់ទាត់ដំបូង គាត់ចាកចេញពី Arsenal មកលេងនៅ Manchester United ហើយជួយក្លិបលើកពាន”។
«នៅអាស៊ី! ខ្ញុំឃើញកីឡាករម្នាក់លេងកូដឆ្វេងរបស់ជម្រើសជាតិថៃ និងក្លិប Buriram United កីឡាករ Teerathon Bunmathan ។ខ្ញុំស្រឡាញ់ពូកែប្រើជើងឆ្វេង ទាត់ Set Piece គ្រប់ប្រភេទ។ ហើយនៅកម្ពុជា គឺរៀបច្បង ឆេង ម៉េងរបស់វិសាខាហ្នឹងហើយ»។
បញ្ជាក់ឡើងវិញ! វ៉ាំង ដាវីនគឺជាសមាជិកម្នាក់របស់ជម្រើសជាតិកម្ពុជាវ័យក្រោម២៣ឆ្នាំក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣១នៅវៀតណាម ហើយរូបគេក៏កំពុងចាប់ផ្ដើមបង្ហាញភាពលេចធ្លោក្នុងក្រុមបឹងកេតអេហ្វស៊ីនៅរដូវកាលនេះផងដែរ៕
(Khmer) ខ្សែបម្រើការពាររបស់ក្លិបវិសាខា កីឡាករធារី ចន្ថាប៊ីន ត្រូវបានកោះហៅចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជាឡើងវិញ ជំនួស លឹម ពិសុទ្ធ ដែលមានបញ្ហារបួសជើង។
គិតទាំងកីឡាករកូនខ្មែរមានដើមកំណើតពីបារាំងរូបនេះធ្វើឱ្យក្លិបវិសាខាមានកីឡាករ ១០រូបជាប់ជម្រើសជាតិដែលមានដូចជា កែវ សុខផេង, កែវ សុខសិលា, ទេស សម្បត្តិ, ឆេង ម៉េង, អុិន សុដាវីដ, កែន ចាន់សុភ័ក្រ្ត, គី រីណា, វីរៈ ដារ៉ា, សារ ទី, ចន្ថាជារី ប៊ីននេះឯ។
ពួកគេព្រមទាំងកីឡាករដទៃទៀតដែលត្រូវបានកោះហៅសម្រាប់ការប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាព អន្តរជាតិ ជាមួយប្រទេសទីម័រខាងកេីត និង ត្រៀមប្រកួតពានរង្វាន់ AFC Asian Cup Qualifier នៅពេលខាងមុខនេះ។ ចន្ថាជារី ប៊ីនក៏ខកខានជាប់ជម្រើសជាតិយូរមកហើយដែរ ហើយរូបគេគឺជាកីឡាករមានប្រភពមកពីប្រទេសបារាំងតែ២នាក់ដែលជាប់ជម្រើសជាតិលើកនេះជាមួយកូនខ្មែរបារាំងម្នាក់ទៀតដែលកំពុងតែបង្ហាញគុណផលលេងបានល្អនៅក្លិប Sarawak United កីឡាករ កុក បូរីស។
ដោយឡែក សម្រាប់របួសរបស់ខ្សែប្រយុទ្ធភ្នំពេញក្រោន លឹម ពិសុទ្ធ យ៉ាងហោចណាស់ត្រូចំណាយពេលយ៉ាងហោចណាស់ ១ខែដើម្បីព្យាបាល និងជាសះស្បើយ។ ដូចនេះធ្វើឱ្យរូបគេត្រូវខកខានជួយជម្រើសជាតិលេងមិត្តភាពជាមួយទីម័រខាងកើត និងការហ្វឹកហាត់ត្រៀម AFC Asian Cup វគ្គជម្រុះជុំទី៣ក៏ពិបាកផងដែរ។
Asia News
(Khmer) ក្រុមU23របស់ប្រទេសថៃបានកោះហៅកីឡាករចំនួន 10 នាក់ដែលមានមូលដ្ឋាននៅក្រៅប្រទេសក្នុងបញ្ជីបឋមដើម្បីប្រឈមមុខនឹងការប្រកួត AFC U-23 ដែលនឹងប្រព្រឹត្តទៅនៅប្រទេសអ៊ូសបេគីស្ថានចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 19 ខែមិថុនា។
ក្នុងចំណោមកីឡាករដែលមានមូលដ្ឋាននៅបរទេសត្រូវបានគេហៅចូលរួមមាន Jonathan Khemdee, Nicholas Mickelson (Odense Boldklub, ដាណឺម៉ាក) និង Yannick Nussbaum (BSC Young Boys, ស្វីស) ដែលលេងក្នុងតំបន់ការពារ។
នៅបម្រើកណ្តាល គ្រូបង្វឹកក្រុម U-23 ប្រចាំប្រទេសនេះ លោក Worrawoot Srimaka បានហៅ Thanawat Suengchitthawon (Leicester City, អង់គ្លេស), Ben Davis (Oxford United, អង់គ្លេស, Channarong Promsrikaew (Union Adarve, អេស្ប៉ាញ និង Chayapipat Supunpasuch (Estoril, ព័រទុយហ្គាល់) ។
ខាងផ្នែកប្រយុទ្ធ លោក Worrawoot បានកោះហៅ Achitpol Keereerom (FC Augsburg, អាល្លឺម៉ង់), Marcel Sieghart (SC Olching, អាល្លឺម៉ង់) និង Sittichok Paso (FC Ryukyu, ជប៉ុន) ដើម្បីបំពេញបញ្ជីឈ្មោះកីឡាករបរទេស១០រូប។
លើសពីនេះ ថៃក៏ត្រូវបានពង្រឹងដោយកីឡាករវ័យក្មេងដែលលេងក្នុងលីគក្នុងស្រុកដូចជា Ekanit Panya (Chiangmai United), Kritsada Kaman (Chonburi), Airfan Doloh, Suphanat Mueanta (Buriram United) និង Patrick Gustavsson (Chiangmai FC)។
ថៃជាប់ក្នុងពូល C ក្នុងការប្រកួត AFC B-23 ឆ្នាំនេះ ជាមួយកូរ៉េខាងត្បូង និងពីរក្រុមទៀតមកពីអាស៊ីអាគ្នេយ៍ គឺម៉ាឡេស៊ី និងវៀតណាម។ ក្រុមដំរីសដណ្តើមបានមេដាយប្រាក់១គ្រឿងនៅស៊ីហ្គេមឆ្នាំ២០២១ ដែលបានបញ្ចប់កាលពីពេលថ្មីៗនេះ។
ថៃនឹងប៉ះវៀតណាមក្នុងការប្រកួតបើកឆាកនៅថ្ងៃទី២ ខែមិថុនា ខណៈម៉ាឡេស៊ីត្រូវប៉ះកូរ៉េខាងត្បូង។ ក្នុងការប្រកួតទីពីរក្នុងពូលនេះ ថៃនឹងប៉ះម៉ាឡេស៊ីនៅថ្ងៃទី៥ ខែមិថុនា ខណៈវៀតណាមត្រូវប៉ះកូរ៉េខាងត្បូង។ សកម្មភាពចុងក្រោយនៃក្រុមនឹងឃើញថៃប៉ះកូរ៉េខាងត្បូង ខណៈម៉ាឡេស៊ីត្រូវប៉ះវៀតណាម។ ការប្រកួតទាំងពីរនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែមីនា។