International News
(Khmer) អ្នកកាសែតកីឡាដ៏ល្បីល្បាញលោក Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ថា Nemanja Matic បានសម្រេចចិត្តចាកចេញពី Manchester United ដើម្បីផ្លាស់ទៅកាន់ AS Roma នៃក្របខណ្ឌ Seria A សម្រាប់ការប្រកួតប្រជែងរដូវកាលថ្មី។
Matic ដែលបច្ចុប្បន្នមានវ័យ៣៣ឆ្នាំ បានចូលរួមជាមួយ Man UTD ពី Chelsea តាំងពីឆ្នាំ២០១៧ ដោយ ក្នុងរយៈពេល៥ឆ្នាំនេះ វាជារឿងដ៏សោកស្តាយមែនទែនដោយរូបគេមិនអាចជួយក្រុមឲ្យឈ្នះពានរង្វាន់អ្វីទាល់តែសោះពោលបានត្រឹមរងជើងឯក FA Cup និង Europa League។
យ៉ាងណាក៏ដោយ ដោយសារតែកិច្ចសន្យារបស់គេជាមួយ Man Utd បានអស់សុពលភាព ដូច្នេះមានន័យថាគេបច្ចុប្បន្នគេជាកីឡាករដែលគ្មានតម្លៃខ្លួន ហើយ លោក Romano បានបញ្ជាក់ថា កីឡាករសញ្ជាតិស៊ែប៊ីខាងលើ នឹងផ្លាស់ទៅកាន់ Roma ក្នុងកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២៣ ជាមួយនឹងលក្ខខណ្ឌបន្តកុងត្រាមួយឆ្នាំទៀតបន្ថែម៕
National News
(Khmer) ក្លិបបាល់ទាត់កម្ពុជាព្រះខ័នរាជស្វាយរៀង ដែលជាក្រុមកំពូលតារាងបណ្ដោះអាសន្ននៅលីគកំពូលកម្ពុជាCambodian Premier League គិតត្រឹមជុំទី១ បានបញ្ចប់យុទ្ធនាការប្រកួតមិត្តភាពអន្តរជាតិលើទឹកដីម៉ាឡេស៊ី Malaysia Tour 2022 ដោយទទួលបានជ័យជំនះគ្រប់ប្រកួតក្នុងចំណោម ២ប្រកួតរបស់ពួកគេជាមួយក្លិបលីគម៉ាឡេស៊ី ចាប់ពីថ្ងៃទី៩-១៥ ខែមិថុនា ឆ្នាំ២០២២នេះ។
ជ័យជម្នះទាំងពីរប្រកួតរបស់ព្រះខ័នរាជស្វាយរៀងលើទឹកដីម៉ាឡេស៊ី គឺបានឈ្នះក្រុមសមាជិកលីគកំពូលម៉ាឡេស៊ី PJ City FC ១ទល់នឹងសូន្យ ដោយទាត់បញ្ចូលទីពីខ្សែបម្រើ សួន សុវណ្ណ នៅថ្ងៃទី១០ ខែមិថុនានេះ ។ នៅប្រកួតទី២ព្រះខ័នរាជស្វាយរៀងនៅតែធ្វើបានល្អ ជាមួយក្រុមលីគ២ម៉ាឡេស៊ី UITM FC ដោយបន្តឈ្នះ១ទល់នឹងសូន្យទៀត ពីការរកគ្រាប់បាល់របស់ខ្សែការពារ សារ៉េត គ្រីយ៉ា ធ្វើឲ្យពួកគេបញ្ចប់ភារកិច្ច Malaysia Tour លើទឹកដីម៉ាឡេស៊ីដោយជោគជ័យមុនធ្វើដំណើរត្រឡប់មកកម្ពុជាវិញនាប៉ុន្មានថ្ងៃខាងមុខនេះ។
ក្រោយបញ្ចប់ភារកិច្ច Malaysia Tour 2022 លើទឹកដីម៉ាឡេស៊ីនេះ ក្លិបព្រះខ័នរាជស្វាយរៀងនឹងត្រូវចាប់ផ្ដើមបេសកម្មក្នុងការការពាដំណែងកំពូលតារាងរបស់ពួកគេនៅក្របខណ្ឌ Cambodian Premier League 2022 ដែលនឹងត្រឡប់មកវិញនូវសប្ដាហ៍ទី៨ ក្រោយសម្រាកតាំងពីចុងខែមេសាដោយសារការប្រមូលផ្ដុំរបស់ក្រុមជម្រើសជាតិឈុតយុវជន និងឈុតធំ។ តាមការគ្រោងទុកនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ដែលព្រះខ័នរាជស្វាយរៀងត្រូវជួបគីរីវង់សុខសែនជ័យ នៅវេលាម៉ោង ០៣៖៤៥នាទី នាកីឡដ្ឋានគីរីវង់ នៅខេត្តតាកែវ៕
(Khmer) Barcelona កំពុងព្យាយាមកាត់បន្ថយប្រាក់បៀវត្សរ៍របស់ Frenkie de Jong ដល់ទៅ 50 ភាគរយ នេះបើយោងតាម Cat Radio ។
កិច្ចសន្យាបច្ចុប្បន្នរបស់ Frenkie នៅ Barca នឹងឃើញគាត់ទទួលបាន 19 លានអឺរ៉ូក្នុងមួយឆ្នាំចាប់ពីរដូវកាលក្រោយតទៅ ដែលធ្វើអោយគាត់ក្លាយជាអ្នករកចំណូលបានច្រើនជាងគេរបស់ Barca តាមរយៈការចុះហត្ថលេខាដោយជំនាន់រដ្ឋបាលរបស់លោក Bartomeu ។
ទោះជាយ៉ាងណាក៏ដោយ ប្រធានថ្មីរបស់ Barca លោក Joan Laporta បានកំណត់តម្លៃប្រាក់ឈ្នួលកីឡាករត្រឹម១០លានអឺរ៉ូប៉ុណ្ណោះក្នុងមួយឆ្នាំ។ នោះមានន័យថាបើ De Jong ចង់បន្តជាមួយក្លិបរូបគេត្រូវតែទទួលការកាត់ប្រាក់ឈ្នួលនេះពី១៩លានមកត្រឹម១០លានក្នុងមួយឆ្នាំ។ ជាការពិត! Barcelona មិនចង់បាត់បង់កីឡាករហូឡង់រូបនេះទេ ហើយពួកគេបានអន្ទងកីឡាកររូបនេះឱ្យបន្តជាមួយក្លិបជាមួយការកាត់ប្រាក់ឈ្នួល៥០ភាគរយ។
វាគឺជាការពិតដែលគេដឹងរួចមកហើយថា Barca មិនអាចចុះឈ្មោះកីឡាករថ្មីក្នុងបញ្ជីបើកប្រាក់ឈ្នួលបានទេ រហូតដល់ពួកគេអាចបញ្ចប់ការកាត់ប្រាក់ខែកីឡាករចាស់ៗ។
សម្រាប់ Frenkie ប្រាក់ឈ្នួលរបស់គាត់នឹងមិនមានបញ្ហាអ្វីទេនៅ Manchester United ដែលជាកន្លែងដែលគាត់អាចក្លាយជាអ្នករកប្រាក់ចំណូលខ្ពស់បំផុតរបស់ពួកគេ។
ប្រភព៖ Cat Radio
(Khmer) Liverpool កំពុងតែទទួលបានខ្សែប្រយុទ្ធថ្មីម្នាក់នោះគឺ Darwin Nunez ។ ប៉ុន្តែគាត់ជាកីឡាករដែលអាចលេងបានច្រើនតំណែងក្នុងតំបន់ប្រយុទ្ធ ហើយអាចលេងក្នុងមុខតំណែងផ្សេងទៀត។
កាសែតអង់គ្លេសដែលគេស្គាល់ថាអ្នកសរសេរអត្ថបទវិភាគ The Athletic បានបង្ហោះរូបភាពដែលបង្ហាញពីចំនួននាទីដែលកីឡាករជម្រើសជាតិអ៊ុយរូហ្គាយបានលេងក្នុងតួនាទីផ្សេងៗគ្នា។
ជាធម្មតាគាត់លេងជាខ្សែប្រយុទ្ធ(striker ) (65% នៃពេលវេលារបស់គាត់ជាមួយក្រុម Benfica របស់ព័រទុយហ្គាល់)។ នៅពេលប្រើនៅទីនោះ គាត់តែងតែលេងជាខ្សែប្រយុទ្ធលេខ៩(a lone striker) ក្នុងទម្រង់ 3-4-3 ប៉ុន្តែគាត់ក៏មានលក្ខណៈពិសេសជាខ្សែប្រយុទ្ធទីពីរ(second striker)ផងដែរនៅពេលដែល Benfica ប្តូរទៅ 4-4-2 ។
Darwin ក៏ត្រូវបានគេប្រើជាខ្សែបម្រើប្រយុទ្ធកណ្តាលផងដែរ ដោយលេងនៅទីនោះក្នុងរយៈពេលមួយភាគបួននៃនាទីរបស់គាត់ជាមួយ Benfica ។ វាកើតឡើងនៅពេលដែលក្លិបព័រទុយហ្គាល់ប្តូរទៅជាទម្រង់ 4-2-3-1 ។ កីឡាករវ័យ 22 ឆ្នាំរូបនេះក៏មានសមត្ថភាពលេងជាខ្សែបម្រើស្លាបឆ្វេង និងជាខ្សែប្រយុទ្ធស្លាបឆ្វេងផងដែរ។
របាយការណ៍របស់ Athletic ថា Nunez មិនមែនជាខ្សែប្រយុទ្ធកណ្តាលបែបប្រពៃណីទេ បើទោះបីជាគាត់ចំណាយពេលភាគច្រើនរបស់គាត់លេងជាខ្សែប្រយុទ្ធក៏ដោយ។ ជំនួសមកវិញ គាត់ធ្វើប្រតិបត្តិការក្នុងអ្វីដែលពួកគេហៅថា ជំហរ Thierry Henry'(Thierry Henry channel’:)៖ ទីតាំងមួយនៅចន្លោះកីឡាករលេខ 9 ដែលតែងតែមានលើទីលាន និងខ្សែបម្រើស្លាប។ គាត់កាន់កាប់ចន្លោះកណ្តាលខាងឆ្វេង ហើយរំកិលធំទូលាយ ឬខាងក្នុងអាស្រ័យលើទីតាំងរបស់អ្នកការពារ និងរបៀបដែលការវាយប្រហារកើតឡើង។
ការយល់ដឹងពីទីតាំងរបស់ Darwin ពិតជាមានប្រយោជន៍សម្រាប់ Liverpool ដោយពិចារណាថាពួកគេតែងតែរកគ្រាប់បាល់របស់ពួកគេនៅពេលលេងបែបនេះ។ គួបផ្សំនឹងល្បឿន និងជំនាញបញ្ចប់របស់គាត់ កីឡាករអន្តរជាតិអ៊ុយរូហ្គាយនឹងជាកីឡាករដ(មានគ្រោះថ្នាក់សម្រាប់ហង្សក្រហមដែលពួកគេមាន។
(Khmer) កីឡាករជម្រើសជាតិកម្ពុជាឡុង ភារ៉ាត់បានបង្ហាញថាតំណែងមួយនេះគឺជាកន្លែងដែលរូបលេងបានល្អ និងច្បាស់លាស់បំផុតក្នុងអាជីពបាល់ទាត់ តែយ៉ាងណារូបគេ បើមានឱកាសចូលទីលានហើយទោះលេងតំណែងណាក៏ប្រឹងឱ្យអស់លទ្ធភាពដែរ។
ក្នុងសារឆ្លើយឆ្លងជាមួយ B8 Sport កីឡាកររបស់ក្លិបព្រះខ័នរាជស្វាយរៀងរូបនេះថា៖« ក្នុងតំណែងដេលខ្ញុំលេងល្អ ខ្ញុំអាចច្បាស់លាស់ជាងគេគឺតំណែងបម្រើប្រយុទ្ធ (Attacking Midfield) តែនិយាយទៅ! តំណែងពីបម្រើទៅខាងលើខ្ញុំអាចលេងបានទាំងអស់បង។ តែកន្លែងដែលច្បាស់ជាងគេគឺបម្រើប្រយុទ្ធនេះឯងបង។ ខ្ញុំអាចទៅជួយបង្កើតឱកាសទាត់ប៊ុត និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម ហើយបើបានឱកាសនៅក្នុងប្រអប់កាន់តែល្អទៀត”។
ទាក់ទងជាមួយកីឡាករដែលលេងយល់ចិត្តជាងគេក្នុងក្រុម អតីតយុវជនរបស់ក្លិបភ្នំពេញក្រោនរូបនេះថា មិនមានកីឡាករណាម្នាក់លេងយល់ចិត្តក្នុងក្រុមនោះទេ តែការយល់ចិត្តក្នុងក្រុមនេះគឺសម្រាប់កីឡាករទាំងអស់តែម្ដង។
«សម្រាប់កីឡាករដែលខ្ញុំលេងយល់ចិត្ត គឺដូចអត់មានបុគ្គលណាផងបង ខ្ញុំយល់ទាំងអស់គ្នា។ ពីព្រោះមុនពេលដេលយើងចាប់ផ្ដើមប្រកួត យើងបានហ្វឹកហាត់ជាមួយគ្នា ត្រៀមខ្លួនជាមួយគ្នា…សម្រាប់ខ្ញុំគឺទាំងអស់គ្នា”។
ឡុង ភារ៉ាត់ពេលនេះកំពុងតែចូលរួមក្នុងក្រុមជម្រើសជាតិលេងពានរង្វាន់ AFC Asian Cup វគ្គជម្រុះជុំទី៣នៅប្រទេសឥណ្ឌា។ ក្រុមជម្រើសជាតិកម្ពុជានៅសល់មួយប្រកួតទៀតជាមួយជម្រើសជាតិអាហ្វហ្គានីស្ថានក្នុងការប្រកួតបិទពូល D ដែលលេងនៅថ្ងៃស្អែក៕
(Khmer) ក្លិប Manchester United និង Chelsea ត្រូវបានគេរាយការណ៍ថា កំពុងតែប្រជែងគ្នាដើម្បីទិញយកខ្សែការពារស្លាបឆ្វេងក្លិប Real Madrid កីឡាករ Ferland Mendy។
Mendy ដែលបច្ចុប្បន្នមានវ័យ ២៧ឆ្នាំ ត្រូវបាន Real Madrid ទិញយកពី Lyon កាលពីឆ្នាំ២០១៧ តែងតែជាប់ជាជម្រើសដំបូងរបស់ក្រុមក្នុងការប្រកួតប្រជែងពីររដូវកាលចុងក្រោយនេះ ប៉ុន្តែ របាយការណ៍មួយ ចំនួនបានទម្លាយឲ្យដឹងថា ក្រោយការមកដល់របស់ Antonio Rudiger គឺ រូបគេអាចនឹងបាត់បង់កៅអីជម្រើសដំបូងនារដូវកាលក្រោយ បន្ទាប់ពីលោក Carlo Ancelotti គ្រោងនឹងប្រើប្រាស់ David Alaba មកលេងជាខ្សែការពារស្លាបឆ្វេងវិញ។
បើយោងទៅតាមការចុះផ្សាយរបស់កាសែតកីឡា Fichajes បានទម្លាយឲ្យដឹងថា Real Madrid គ្រោងនឹងលក់រូបគេចេញនៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ នៅក្នុងតម្លៃប្រមាណ ៤៨លានអឺរ៉ូ (ឬប្រមាណ ៥០លានដុល្លារ) ខណៈ ក្លិបដែលកំពុងសម្តែងការចាប់អារម្មណ៍ខ្លាំងចំពោះកីឡាករសញ្ជាតិបារាំងខាងលើរួមមាន Chelsea និង Man Utd៕
? A golazo from the birthday boy! ?? @ferland_mendy pic.twitter.com/zRegdRWSGY — Real Madrid C.F. ???? (@realmadriden) June 8, 2022
? A golazo from the birthday boy! ?? @ferland_mendy pic.twitter.com/zRegdRWSGY
— Real Madrid C.F. ???? (@realmadriden) June 8, 2022
(Khmer) នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នេះ សាលាបាល់ទាត់ភ្នំពេញក្រោន បានធ្វើពិធីប្រកាសបើកការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ Smart RSN Cup 2022 ដែលត្រូវបានរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពកីឡាករវ័យក្មេងរបស់យើងត្រៀមការប្រកួតធំៗនៅពេលខាងមុខក៏ដូចជាការតម្រង់ទិសសម្រាប់ដំណើរឆ្ពោះទៅកាន់ភាពជាកីឡាករអាជីពរបស់ពួកគេផងដែរ។
ក្នុងឱកាសនេះដែរ លោក កែវ សុខង៉ន ប្រធានគណៈកម្មការរៀបចំការប្រកួតបានលើកឡើងថា នេះជាពេលវេលាដ៏ល្អដែលប្អូនៗក្មួយៗទាំងអស់ដែលកំពុងហ្វឹកហាត់នៅសាលាបាល់ទាត់ភ្នំពេញក្រោនអាចទទួលបាននូវបទពិសោធន៍ព្រមទាំងចំណេះជំនាញថ្មីៗលើទីលានតាមរយៈការអនុវត្តជាក់ស្តែងក្នុងការប្រកួតប្រជែងនិងជាការដុសខាត់សមត្ថភាពបន្ថែមទៀតដើម្បីសម្រេចគោលដៅឬក្តីស្រមៃរៀងៗខ្លួនក្នុងការក្លាយខ្លួនជាកីឡាករបាល់ទាត់ដែលជាធនធានទាំងសម្រាប់ក្លិបភ្នំពេញក្រោនឬអាចសម្រាប់វិស័យបាល់ទាត់ជាតិថែមទៀតផង។
លោកបានបន្ថែមថា នេះជាផ្នែកមួយនៃចក្ខុវិស័យរបស់ភ្នំពេញក្រោន ជាពិសេសជាអ្វីដែល លោកឧកញ៉ា ឬទ្ធី សំណាង តែងតែប្រាថ្នាចង់បានជាមួយនឹងក្តីសង្ឃឹមថា ទាំងការហ្វឹកហាត់ហើយឈានទៅរកការប្រកួតគឺជាកត្តាសំខាន់ដើម្បីបណ្តុះបណ្តាលធនធានដែលមានគុណភាពសម្រាប់វិស័យបាល់ទាត់។
ការប្រកួតនឹងត្រូវបែងចែកតាមកម្រិតអាយុដូចជា៖ U11, U13, U15 និង U19 ដោយផ្តោតជាដំបូងសម្រាប់សិស្សដែលកំពុងហ្វឹកហាត់នៅសាលាបាល់ទាត់ភ្នំពេញក្រោនសិន។ ជំហានបន្ទាប់គឺភ្នំពេញក្រោននឹងរៀបចំការប្រកួតពានរង្វាន់យុវជន SMART YOUTH League ដែលមានទ្រង់ទ្រាយធំនិងមានក្រុមចូលរួមច្រើនដោយគ្រោងធ្វើនៅចុងឆ្នាំ២០២២នេះតែម្តង។
រូបភាពនិងអត្ថបទ៖ សាលាបាល់ទាត់ភ្នំពេញក្រោន-PPC Football School
(Khmer) យោងតាមសារព័ត៌ថៃ Ballthai ខ្សែការពារស្លាបឆ្វេងកូនកាត់ថៃ-ខ្មែរ Aod Hala ត្រៀមបើកការផ្លាស់ប្ដូរពី Khon Kaen FC នៃក្របខណ្ឌលីគទី២ថៃ មកលេងឱ្យសមាជិកលីគកំពូលកម្ពុជាវិសាខា ដែលជាម្ចាស់ជើងឯកពានរង្វាន់ Hun Sen Cup កាលពីរដូវកាលមុន។
Aod Hala ខ្សែការពារឆ្វេងរបស់ Khon Kaen FC ត្រូវបានរាយការណ៍ថាបានធ្វើដំណើរមកកម្ពុជាហើយ ដើម្បីដោះដូរមកចូលរួមជាមួយក្រុមវិសាខា ដែលជាក្រុមដ៏ល្បីល្បាញក្នុងលីគកំពូលកម្ពុជាក្នុងរដូវកាលថ្មីនេះរួចរាល់ ដែលចាំការប្រកាសពីក្លិបជាផ្លូវការប៉ុណ្ណោះ។
កីឡាករវ័យ២៤ឆ្នាំរូបនេះ ត្រូវបានប្រភពដដែលចុះផ្សាយថាមានឪពុកជាជនជាតិថៃ ហើយបានទទួលមរណៈភាពនៅពេលដែលខ្លួនមានអាយុត្រឹមតែ១០ឆ្នាំ ខណៈម្ដាយរូបគេជាជនជាតិខ្មែរ ហើយបច្ចុប្បន្នរស់នៅក្រុងប៉ោយប៉ែត្រ។ ចំណែកឯ AOD រស់នៅជាមួយជីដូនជីតានៅខេត្តខនកែនប្រទេសថៃ ហើយសិក្សានិងហ្វឹកហាត់បាល់ទាត់នៅក្រុមយុវជនរបស់ក្រុម រហូតឈានជើងឡើងទៅក្រុមធំគឺ Khon Kaen FC តាំងពីអាយុមិនទាន់២០ឆ្នាំ។
ទោះបីជាយ៉ាងណានៅរដូវកាលក្រោយនេះ AOD នឹងត្រឡប់ទៅលេងបាល់ទាត់នៅស្រុកកំណើតវិញ។ ហើយនឹងមានឱកាសមើលថែម្តាយយ៉ាងពេញលេញ បន្ទាប់ពីសម្រេចចិត្តផ្លាស់ទៅក្រុម Visakha FC ក្នុងរដូវកាលពាក់កណ្ដាលរដូវកាលនេះ។
(Khmer) ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវជួបក្រុមជម្រើសកោះហុងកុងក្នុងការប្រកួតទី២នៃពូល D វគ្គជម្រុះ AFC Asian Cup 2023 នៅប្រទេសឥណ្ឌា ខណៈដែលលោក Jorn Anderson ថាកម្ពុជាជាក្រុមពិបាកយកឈ្នះបន្តិចហើយ។
លោក Andersen បាននិយាយថា៖ «គ្រប់គ្នានៅក្នុងក្រុមដឹងពីអ្វីដែលនឹងកើតឡើង ប្រសិនបើយើងឈ្នះការប្រកួតជាមួយកម្ពុជា នោះយើងនឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ 95 ភាគរយ” ។
«ប៉ុន្តែ កម្ពុជាជាក្រុមពិបាកយកឈ្នះ។ ខ្ញុំបានមើលការប្រកួតរបស់ពួកគេជាមួយឥណ្ឌា។ ឥណ្ឌាមានបញ្ហាធំក្នុងការរកគ្រាប់បាល់បាន ហើយពួកគេរីករាយនឹងការស៊ុតបាល់ប៉េណាល់ទីទាន់ពេលវេលា បើមិនដូច្នេះទេ វាអាចជាបញ្ហាសម្រាប់ពួកគេ។ យើងត្រូវតែផ្តោតលើកលល្បិចទល់នឹងកម្ពុជា ហើយផ្តល់ឱ្យក្រុមនូវគម្រោងការប្រកួតដើម្បីធ្វើឱ្យយើងទទួលបានលទ្ធផលល្អ»។
ហុងកុងធ្លាប់បានយកឈ្នះកម្ពុជា ២-០ នៅផ្ទះក្នុងការប្រកួតជម្រុះ World Cup 2019 ដោយប្រធានក្រុម Huang ជាកីឡាករម្នាក់នៅលើទីលាន។ Huang បាននិយាយថា៖ «យើងបានមើលការប្រកួតរបស់ពួកគេជាមួយនឹងឥណ្ឌា ហើយកម្ពុជាបានផ្លាស់ប្តូរទម្រង់លេងរបស់ពួកគេ ហើយក្លាយជាតំបន់ការពារកាន់តែខ្លាំងឡើង»។
«យើងនឹងខិតខំប្រឹងប្រែងកាន់តែខ្លាំងដើម្បីនាំមកនូវលទ្ធផលល្អ»។