International News
(Khmer) បើយើងងាកត្រលប់ទៅឆ្នាំ 2021 Tottenham មានឱកាសនាំយក Erik ten Hag មកធ្វើជាអ្នកចាត់ការ បន្ទាប់ពីការចាកចេញរបស់ Jose Mourinho ប៉ុន្តែពួកគេបានជ្រើសរើសលោក Nuno Espirito Santo ជំនួសវិញ ដោយសារតែការបារម្ភអំពីសមត្ថភាពទំនាក់ទំនងរបស់គ្រូបង្វឹកសញ្ជាតិហូឡង់។
ឥឡូវនេះ ក្តីបារម្ភស្រដៀងគ្នាកំពុងលេចឡើងនៅ Man United ។ សារព័ត៍មាន The Athletic អះអាងថា កីឡាករមួយចំនួនរបស់ Man Utd ចាប់ផ្ដើមចោទជាសំណួរ ពិសេសការធ្វើដដែលៗរបស់លោក Ten Hag ដែលពិតជាគួរឱ្យធុញទ្រាន់។
របាយការណ៍បន្ថែមថា រចនាប័ទ្មបង្រៀនដដែលៗរបស់ Ten Hag កើតចេញពីវិធីសាស្រ្តដ៏ហ្មត់ចត់របស់គាត់ ក្នុងគោលបំណងធានាឱ្យកីឡាករទាំងអស់យល់យ៉ាងពេញលេញនូវចំណុចសំខាន់ៗជាយុទ្ធសាស្ត្ររបស់គាត់។
ទោះជាយ៉ាងណាក៏ដោយ ឥទ្ធិពលនៃវិធីសាស្រ្តទាំងនេះ ហាក់ដូចជាមានការមិនពេញចិត្តពីកីឡាករមួយចំនួនរបស់ United ជាពិសេសអំឡុងពេលហ្វឹកហាត់រយៈពេលវែង ដែលហ្វឹកហាត់ដដែលអាចឈានដល់មួយម៉ោង ហើយជាលទ្ធផលកីឡាករដែលមិនសូវចេះភាសាអង់គ្លេស និងយកភាសាអង់គ្លេសជាភាសាទំនាក់ទំនងទី២ បាត់បង់ការផ្តោតអារម្មណ៍។
នេះមិនមែនជាស្ថានភាពចម្លែកសម្រាប់ Ten Hag ទេ។ គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ ធ្លាប់ប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះទាក់ទងនឹងការទំនាក់ទំនង និងទម្រង់លេងរបស់គាត់នៅ Ajax ប៉ុន្តែអាចទទួលបានការគាំទ្រពីអ្នកគាំទ្ រជាមួយនឹងលទ្ធផលជោគជ័យជាច្រើន និងការពានរង្វាន់ជាច្រើន។
(Khmer) លោកOmar Berrada ដែលទទួលបានជោគជ័យយ៉ាងខ្លាំងជាមួយក្លឹបMan City ត្រូវបានក្លឹបManchester Utd បញ្ចុះបញ្ចូលមកដឹកនាំក្នុងឋានៈជានាយកប្រតិបត្តិ(CEO) ដើម្បីជួយស្រោចស្រង់ក្លឹបឡើងវិញ។ក្នុងកាលៈទេសៈទទួលថ្មបាក់បែបនេះតើលោកត្រូវធ្វើអ្វីខ្លះ?យោងតាមកាសែតអង់គ្លេសThe Mirror លោកត្រូវធ្វើកិច្ចការចម្បងចំនួន៤ដូចខាងក្រោម៖
១-ត្រូវលក់ឬបញ្ចេញកីឡាករគ្មានប្រយោជន៍
បិសាចក្រហមManchester United ត្រូវតែកម្ចាត់កីឡាករដែលលែងសូវមានប្រយោជន៍មួយចំនួន។ ពួកគេបានធ្វើកិច្ចការនេះរួចហើយ ដោយបញ្ចេញកីឡាករJadon Sanchoទៅ Dortmund និង Donny van de Beekទៅ Frankfurt ។ Frankfurt មានជម្រើសក្នុងការចុះហត្ថលេខា Van de Beek ជាអចិន្ត្រៃយ៍នៅរដូវក្តៅនេះ។
កីឡាករAnthony Martial និង Raphael Varane ត្រូវផុតកុងត្រាក្នុងខែមិថុនា ប៉ុន្តែ United អាចនឹងបន្តការបន្តរយៈពេល ១២ ខែ។ ទោះបីជា Martial មានអាយុត្រឹមតែ ២៨និង Varane ៣០ឆ្នាំ ក៏ដោយ វាដល់ពេលវេលាមួយដែលបិសាចក្រហម អនុញ្ញាតឱ្យពួកគេទាំងពីរចាកចេញពីទីនេះ។
ដូចគ្នាដែរCasemiro មកពី Real Madrid ចូលរួមជាមួយ Man Utd ក្នុងកិច្ចព្រមព្រៀងជិត៨៩០លានដុល្លារ ក៏គួរតែត្រូវបានផ្លាស់ប្តូរផងដែរ។
២-ចរចាកិច្ចសន្យាជាមួយលោកTen Hagឡើងវិញ
ប្រសិនបើលោក Ten Hag នៅតែជាគ្រូបង្វឹក កិច្ចសន្យារបស់គាត់នឹងត្រូវកែប្រែចំណុចខ្លះពីព្រោះនៅក្នុងកិច្ចសន្យាបច្ចុប្បន្នលោកមានអំណាចវេតូ( ជំទាស់)ក្នុងការផ្ទេរកីឡាករ ។
ម្យ៉ាងទៀតដូចដែលយើងទាំងអស់គ្នាបានឃើញហើយថាលោក Ten Hag មិនមែនជាប្រតិបត្តិករដ៏ល្អបំផុតនៅក្នុងទីផ្សារផ្ទេរកីឡាករនោះទេ។
ជាឧទាហរណ៍Antony មើលទៅដូចជាមិនមែនកីឡាករដែលមានតម្លៃជាង១០០លានដុល្លារនោះទេ ខណៈកិច្ចសន្យាខ្ចីជើងរបស់ Wout Weghorst នៅតែធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការងឿងឆ្ងល់។ ហើយកីឡាករចាំទីOnana ជាអ្នកធ្វើឱ្យប្រសើរឡើងជាង David de Gea ដែរឬទេ? ទេ គឺជាចម្លើយខ្លី។លោកTen Hag បានពឹងផ្អែកលើចំណេះដឹងរបស់គាត់អំពីទីផ្សារនៅប្រទេសហូឡង់ ហើយយុទ្ធសាស្ត្រនោះមិនដំណើរការទេ។
៣-ទិញកីឡាករអោយបានត្រឹមត្រូវ
និយាយអំពីការផ្ទេរកីឡាករនាយកប្រតិបត្តិថ្មីលោក Berrada បានដើរតួយ៉ាងធំធេងក្នុងការជួយឲ្យក្លឹបMan City ទទួលបានជោគជ័យ ។ គាត់ត្រូវបានគេកោតសរសើរចំពោះការបញ្ចុះបញ្ចូល Erling Haaland ដែលបានស៊ុតបញ្ចូលទី ៧១ គ្រាប់ក្នុង ៧៥ប្រកួតសម្រាប់ City ឱ្យបដិសេធក្លឹប Real Madrid និង Barcelona ហើយចុះហត្ថលេខាសម្រាប់ពួកគេនៅខែកក្កដា ឆ្នាំ ២០២២ ។
ជំនាញការផ្ទេរកីឡាករនឹងមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ United នៅរដូវក្តៅនេះ។ Berrada បានដើរតួយ៉ាងសំខាន់នៅក្នុងអាជីវកម្មផ្ទេររបស់ City ចាប់តាំងពីគាត់ត្រូវបានដំឡើងឋានៈជាប្រធានផ្នែកប្រតិបត្តិការបាល់ទាត់ក្នុងឆ្នាំ ២០១៦ ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយនាយកកីឡាបាល់ទាត់ លោកTxiki Begiristain ។
ក្នុងរយៈពេលប្រាំបីឆ្នាំចុងក្រោយនេះ City បានចុះហត្ថលេខាលើកីឡាករកំពូលៗជាច្រើនពីបរទេសដូចជា Ruben Dias, Jeremy Doku, Rodri, Bernardo Silva, Julian Alvarez, Manuel Akanji, Josko Gvardiol និង Ederson ។ ក្លឹបធំៗនៅ Premier League ផ្សេងទៀតចាប់អារម្មណ៍លើតារាទាំងនោះ ប៉ុន្តែ Berrada បានទាក់ទាញពួកគេឱ្យមក City ។ នាយកប្រតិបត្តិថ្មីរបស់ United ត្រូវតែមានការបញ្ចុះបញ្ចូលនៅ Old Trafford ។
៤-វិនិយោគហេដ្ឋារចនាសម្ព័ន្ធ
ទោះបីជាការកសាងក្រុមជោគជ័យមានសារៈសំខាន់ក៏ដោយ ប៉ុន្តែអ្នកគាំទ្ររបស់ United ប្រាថ្នាចង់ឱ្យក្លឹបរបស់ពួកគេមានពហុកីឡដ្ឋានកំពូលថ្មីមួយក្នុងប្រទេសអង់គ្លេសម្តងទៀត។ កាលពី ២ទសវត្សរ៍មុន Old Trafford គឺជាពហុកីឡដ្ឋានដ៏ល្អបំផុតនៅក្នុងប្រទេសប៉ុន្តែ កីឡដ្ឋាន Emirates, Wembley, Etihad, Anfield និង Tottenham Hotspur Stadium សុទ្ធតែត្រូវបានគេចាត់ទុកថាជាកីឡដ្ឋានដ៏អស្ចារ្យនាពេលនេះ៕
(Khmer) លឹបបាល់ទាត់Udinese បានហាមអ្នកគាំទ្រម្នាក់អស់មួយជីវិតមិនអោយជាប់ពាក់ព័ន្ធជាមួយវិស័យបាល់ទាត់ពីបទរើសអើងជាតិសាសន៍ទៅលើអ្នកចាំទី Mike Maignan របស់ក្លឹប Milan។
បុរសដែលត្រូវបានហាមឃាត់នេះ ត្រូវបានរកឃើញដោយបុគ្គលិក និងប៉ូលីសតាមរយៈកាមេរ៉ាសុវត្ថិភាព ហើយក្លឹប Udinese បាននិយាយថា ពួកគេកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណជនល្មើសបន្ថែមទៀត។ពួកគេបានបន្ថែមថា ការហាមនេះមានប្រសិទ្ធភាពភ្លាមៗចាប់ពីពេលនេះតទៅ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លឹបបានឲ្យដឹងថា “យើងជឿថាវិធានការខ្លាំងបែបនេះគឺចាំបាច់ដើម្បីផ្ញើសារច្បាស់លាស់ថាការរើសអើងជាតិសាសន៍មិនមាននៅក្នុងបាល់ទាត់ ឬសង្គមទេ។
“យើងសូមអរគុណអាជ្ញាធរសម្រាប់កិច្ចសហប្រតិបត្តិការរបស់ពួកគេ ហើយយើងនឹងរួមគ្នាបន្តធ្វើការដោយមិននឿយហត់ដើម្បីកំណត់អត្តសញ្ញាណ និងពិន័យបុគ្គលផ្សេងទៀតដែលបានចូលរួមក្នុងឧបទ្ទវហេតុនេះហើយដែលធ្វើឱ្យខូចដល់ក្រមសីលធម៌កីឡារបស់ក្លឹប តំបន់ ទីក្រុង Udine និង អ្នកគាំទ្រដែលតែងតែជាគំរូ។
យើងចង់ធានាថាកីឡដ្ឋានរបស់យើងគឺជាកន្លែងមួយដែលមនុស្សគ្រប់គ្នាមិនគិតពីជាតិសាសន៍ ប្រវត្តិ វប្បធម៌ និងភាសារបស់ពួកគេហើយអាចរីករាយនឹងការប្រកួតដ៏ស្រស់ស្អាតដោយមិនភ័យខ្លាចការរើសអើង។
ការលេងត្រូវបានផ្អាកមួយរយៈពេលខ្លីក្នុងការប្រកួត Serie A កាលពីថ្ងៃទី 20 ខែមករា ខណៈដែល Maignan និងមិត្តរួមក្រុមរបស់គាត់បានចាកចេញពីទីលានប្រកួត បន្ទាប់ពីបានជូនដំណឹងដល់អាជ្ញាកណ្តាលអំពីការរំលោភបំពាន។
ពួកគេបានបន្ថែមថា ការហាមប្រាមនេះមានប្រសិទ្ធភាពភ្លាមៗ។ ក្លឹបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងជឿថាវិធានការខ្លាំងបែបនេះគឺចាំបាច់ដើម្បីផ្ញើសារច្បាស់លាស់ថាការរើសអើងជាតិសាសន៍មិនមានកន្លែងនៅក្នុងបាល់ទាត់ ឬសង្គមទេ”។
(Khmer) អតីតកីឡាករJose Ignacio Peleteiro Ramallo ដែលត្រូវបានគេស្គាល់ជាទូទៅថា Jota របស់ក្លឹប Aston Villa កំពុងតែឈានជើងក្លាយជាមហាសេដ្ឋី បន្ទាប់ពីបោះបង់អាជីពបាល់ទាត់ហើយងាកមកវិនិយោគនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្ម។ នេះបើយោងតាមការចេញផ្សាយរបស់Daily mailកាលពីថ្ងៃអាទិត្យ ទី២០ មករា ២០២៤។
កីឡាករសញ្ជាតិអេស្ប៉ាញវ័យ៣២ឆ្នាំបានព្យួរស្បែកជើងរបស់គាត់កាលពីខែតុលា ឆ្នាំ ២០២២ បន្ទាប់ពីគ្មានក្លឹបលេងអស់រយៈពេលជាងមួយឆ្នាំ។ គាត់ត្រូវបានគេចងចាំល្អបំផុតនៅក្នុងប្រទេសអង់គ្លេសសម្រាប់ការប្រកបអាជីពរបស់គាត់ជាមួយក្លឹប Brentford, Birmingham និង Aston Villa ប៉ុន្តែបានបញ្ចប់អាជីពរបស់គាត់នៅជាមួយក្លឹបAlaves បាល់ទាត់អេស្ប៉ាញ La Liga ។
ប្រភពដដែលខាងលើបានឲ្យដឹងថាក្រុមហ៊ុនរបស់គាត់កំពុងស្ថិតក្នុងដំណើរការចាប់ដៃគូជាមួយរដ្ឋាភិបាលអេស្ប៉ាញដែលមានតម្លៃ ៧៦២លានដុល្លារក្នុងឆ្នាំ ២០២៥ ។Groinn ក៏បានយល់ព្រមលើភាពជាដៃគូជាមួយរដ្ឋាភិបាលអេស្ប៉ាញក្នុងការផ្តល់ជំនួយកសិកម្មឌីជីថល ដោយមានកិច្ចព្រមព្រៀងធំជាច្រើនទៀតកំពុងដំណើរការ។
ការព្យាករណ៍ប្រចាំឆ្នាំរបស់ Groinn ត្រូវបានកំណត់ថានឹងកើនឡើងយ៉ាងខ្លាំងនៅឆ្នាំទី 3 ក្នុងតម្លៃជាង៣,៨ពាន់លានដុល្លារ។
Jota បានវិនិយោគលុយផ្ទាល់ខ្លួនរាប់លានដុល្លារទៅក្នុងក្រុមហ៊ុនបន្ទាប់ពីចាកចេញពីបាល់ទាត់។ និយាយទៅកាន់សារព័ត៌មាន The Athletic កីឡាករសញ្ជាតិអេស្ប៉ាញបានសារភាពថា មនុស្សជាច្រើនបានព្យាយាមបញ្ចុះបញ្ចូលខ្ញុំមិនឱ្យចូលនិវត្តន៍ ប៉ុន្តែខ្ញុំបានដឹងពី Groinn ក្នុងអំឡុងពេលខ្ញុំកំពុងលេងបាល់ទាត់។
Jota ដែលបានបង្ហាញខ្លួនឲ្យក្រុមឈុតធំជាង ៣០០ក្នុងអាជីពរបស់គាត់បាននិយាយថា ក្រុមហ៊ុនឥឡូវនេះមានតម្លៃ១០ដងច្រើនជាងប្រាក់ដែលខ្ញុំបានវិនិយោគ ។ យើងកំពុងចរចាជាមួយរដ្ឋាភិបាលជាច្រើនជុំវិញពិភពលោក ដោយសារពួកគេចង់បានបច្ចេកវិទ្យា ហើយយើងជាអ្នកដឹកនាំឧស្សាហកម្ម។ យើងកំពុងនិយាយជាមួយក្រុមហ៊ុនធំៗនៅអាមេរិក ហើយយើងកំពុងដើរលឿនជាងអ្វីដែលយើងគិត។
Groinn ផលិតឧបករណ៍ដែលជួយដល់កិច្ចការប្រចាំថ្ងៃរបស់កសិករ។ ឧបករណ៍នេះមានតម្លៃត្រឹមតែ ២២២ដុល្លារដោយសារការវិនិយោគរបស់ Jota បើធៀបទៅនឹងផលិតផលស្រដៀងគ្នានេះមានតម្លៃជាង៣០០០០ដុល្លារ។ គាត់អះអាងថាការព្យាករណ៍របស់យើងបានឲ្យដឹងថា យើងនឹងរកប្រាក់ចំណេញបានជាង១ពាន់លានដុល្លារ ។
Jota បានបន្ថែមថា ឧបករណ៍នេះប្រៀបដូចជា iPhone។ មុននេះយើងប្រើសំបុត្រ ម៉ាស៊ីនទូរសារ និងទូរសព្ទ ប៉ុន្តែ iPhone វាផ្ទុកបានទាំងអស់ ហើយមិនចំណាយច្រើន ទាំងមានគុណភាពល្អជាង។ យយើងក៏ធ្វើដូចគ្នាក្នុងវិស័យកសិកម្ម ជាមួយនឹងបច្ចេកវិទ្យាទាំងអស់នៅលើម៉ាស៊ីនតែមួយ៕
(Khmer) តារាម៉ូដែលអាថ៌កំបាំងម្នាក់បានចេញមុខមកលាតត្រដាងការពិតថា កីឡាករបាល់ទាត់ Kyle Walker របស់ក្លឹបMan City បានបោកប្រាស់ប្រពន្ធ និងស្រីកំណាន់របស់គាត់។ ស្ត្រីរូបនោះបានបន្តថាគាត់បានជួបខ្ញុំនៅក្នុងក្លឹបមួយកាលពីខែមករា ឆ្នាំ២០១៩ រយៈពេលបួនខែមុនពេលគាត់បានបែកគ្នាយ៉ាងខ្លីពីប្រពន្ធរបស់គាត់ឈ្មោះ Annie Kilner ។ ទំនាក់ទំនងជាមួយតារាម៉ូដែលនេះមានរហូតដល់ខែកញ្ញា ឆ្នាំ២០២១។
Kyle អាយុ ៣៣ឆ្នាំ និងតារាម៉ូដែល ព្រមទាំង Lauryn Goodman ក៏មានការរត់គេចខ្លួនមួយរយៈពេលខ្លីក្នុងឆ្នាំ២០១៩ ផងដែរ។ Lauryn បានផ្តល់កំណើតកូនដំបូងរបស់នាងជាមូយKyle ឈ្មោះ Kairo កាលពីខែមេសាឆ្នាំ២០២០ ។
Kyle និង Annie អាយុ ៣១ ឆ្នាំបានផ្សះផ្សាគ្នារៀបការនៅឆ្នាំ ២០២២ហើយឥឡូវនេះបង្កើតបានចំណងដៃកូនប្រុសបីនាក់។ ទោះជាយ៉ាងណាក្តី Annie និង Lauryn ស្ថិតក្នុងភាពងងឹតអំពីមិត្តរួមដំណេកទី៣របស់ Kyle ។
យោងតាមប្រភពមួយបាននិយាយថា៖ «ពេលរបាំងមុខធ្លាក់ ការពិតនៃការបោកប្រាស់របស់ Kyle ត្រូវបានលាតត្រដាង។ វាពិតជាមិនគួរឱ្យជឿថា Kyle មានថាមពលនៅសល់សម្រាប់បាល់ទាត់ក្រៅពីផ្តល់ឲ្យស្ត្រីដល់ទៅបីនាក់។
Annie បានប្រកាសកាលពីសប្តាហ៍មុនថានាងកំពុងបែកគ្នាពី Kyle ស្របពេលដែលមានមានព័ត៌មានថាកីឡាកររូបនេះក៏ជាឪពុករបស់ក្មេងស្រីអាយុប្រាំមួយខែជាមួយ Lauryn ហើយវាបានលេចចេញព័ត៌មានមកថា Annie កំពុងមានផ្ទៃពោះកូនទី ៤ ជាមួយកីឡាករបាល់ទាត់ផងដែរ។
គាត់បានផ្លាស់ចេញពីផ្ទះគ្រួសារ ហើយកំពុងជួលផ្ទះល្វែងតម្លៃជាង១០០០០ដុល្លារក្នុងមួយខែនៅជិត Hale រដ្ឋ Cheshire៕
(Khmer) លោក Gianni Infantino ប្រធាន FIFA បានអំពាវនាវឱ្យបញ្ឈប់ការប្រកួតដោយស្វ័យប្រវត្តិសម្រាប់ក្រុមណាដែលអ្នកគាំទ្របំពានច្បាប់រើសអើងជាតិសាសន៍។ ការអះអាងរបស់លោកបានកើតឡើងបន្ទាប់ពីឧប្បត្តិហេតុគួរឱ្យស្អប់ខ្ពើម២ករណីដែលបានកើតឡើងនៅទីក្រុង Udinese ប្រទេសអ៊ីតាលីនិងនៅ Sheffield ប្រទេសអង់គ្លេសកាលពីរាត្រីថ្ងៃសៅរ៍។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuter កាលពីថ្ងៃអាទិត្យទី ២១មករា ២០២៤។
កីឡាកររបស់ក្លឹប Milan បានដើរចេញពីទីលាន បន្ទាប់ពីអ្នកចាំទីអន្តរជាតិបារាំង Mike Maignanត្រូវបានអ្នកគាំទ្ររបស់ក្លឹបម្ចាស់ផ្ទះUdineseនៅពហុកីឡដ្ឋាន Stadio Friuli ធ្វើសម្លេងសត្វស្វាចំអកឲ្យ។ កីឡាកររបស់ Milan ទីបំផុតបានត្រលប់ចូលទីលានវិញជាមួយនឹងជ័យជំនះ 3-2 ក្នុងម៉ោងបន្ថែម ប៉ុន្តែ លោកInfantino បាននិយាយថា គួរតែមានការពិន័យធ្ងន់ធ្ងរជាងនេះ។
ចំណែកឯកីឡាករKasey Palmer របស់ក្លឹបបាល់ទាត់អង់គ្លេសឆេមពានស៊ីប Coventry បាននិយាយថាគាត់ទទួលរងការរំលោភបំពានស្រដៀងគ្នានៅឯពហុកីឡដ្ឋាន Hillsborough ហើយការទទួលជ័យជម្នះ 2-1 របស់ពួកគេត្រូវបានបញ្ឈប់អស់រយៈពេលជាច្រើននាទី ខណៈពេលដែលមន្រ្តីការប្រកួតបាននិយាយទៅកាន់អ្នកចាត់ការទាំងពីរ។
នៅលើគេហទំព័រផ្លូវការរបស់FIFAលោក Gianni Infantino បានបង្ហោះថានៅក្នុងជំហានទាំង៣(បញ្ឈប់ការប្រកួតលើកទី១ បញ្ឈប់ការប្រកួតលើកទី២ និងការបោះបង់ការប្រកួត) យើងត្រូវយកជំហានទី៣ គឺត្រូវបញ្ឈប់ការប្រកួតដោយស្វ័យប្រវត្តិសម្រាប់ក្រុមដែលអ្នកគាំទ្របានប្រព្រឹត្តការរើសអើងជាតិសាសន៍ និងបណ្តាលឱ្យការប្រកួតត្រូវបានបោះបង់ចោល ក៏ដូចជាការហាមឃាត់មិនអោយចូលក្នុងកីឡដ្ឋានទូទាំងពិភពលោកនិងការចោទប្រកាន់បទឧក្រិដ្ឋរើសអើងពូជសាសន៍។
FIFA និងបាល់ទាត់បង្ហាញពីសាមគ្គីភាពពេញលេញចំពោះជនរងគ្រោះនៃការរើសអើងជាតិសាសន៍ និងគ្រប់ទម្រង់នៃការរើសអើង។សរុបមកគឺគ្មានការរើសអើងជាតិសាសន៍ទេ ក្នុងវិស័យបាល់ទាត់៕
(Khmer) ស្របពេលអនាគតដ៏ខ្លីខាងមុខរបស់ Mbappe នៅតែមិនច្បាស់លាស់ កីឡាករសញ្ជាតិបារាំងបានធ្វើការព្យាករណ៍រយៈពេលវែងបន្ថែមទៀត។ ដោយសារតែមាននិន្នាការកើនឡើងនៃតារាបាល់ទាត់ឆ្នើមមួយចំនួនបានផ្លាស់ប្តូរចេញពីអឺរ៉ុបក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះធ្វើអោយMbappeជ្រួលច្របល់ដែរ។
Ronaldo បានផ្លាស់ទៅអារ៉ាប៊ីសាអូឌីត កាលពីរដូវរងាឆ្នាំមុនជាមួយនឹងកំពូលតារាធំៗជាច្រើន មានទាំងចាស់ទាំងក្មេង ទៅតាមគាត់ដែរ ខណៈដែល Messi បានផ្លាស់ទៅ Messiដោយចូលរួមជាមួយ Inter Miami ។
ថ្លែងប្រាប់សារព័ត៌មាន GQ កីឡាករបារាំងដែលលើកពានWorld Cup បាននិយាយថា «ថាថ្ងៃណាមួយខ្ញុំអាចដើរតាមគន្លងរបស់ Lionel Messia និង Cristiano Ronaldo ក្នុងការចាកចេញពីទឹកដីអឺរ៉ុបក្នុងអាជីពរបស់គាត់»
Mbappeបានប្រាប់ GQ ថា «ខ្ញុំក៏អាចចាកចេញពីអឺរ៉ុបដែរ។ កីឡាករដ៏អស្ចារ្យជាច្រើនដែលបានបង្កើតប្រវត្តិសាស្ត្របាល់ទាត់បានចាកចេញពីអឺរ៉ុបនៅរដូវក្តៅនេះ ហើយយើងកំពុងឈានចូលយុគសម័យថ្មីមួយ។ វាបានក្លាយជាផ្នែកមួយនៃវដ្ដកីឡានេះ ហើយនៅពេលណាមួយ វានឹងក្លាយជាវេនរបស់ខ្ញុំដែលត្រូវចាកចេញ។ ខ្ញុំមិនបារម្ភអំពីការផ្លាស់ប្តូរទាំងនេះទេ។ ខ្ញុំគ្រាន់តែគិតអំពីការបន្តអាជីពរបស់ខ្ញុំ និងដើរតាមមាគ៌ាផ្ទាល់ខ្លួនរបស់ខ្ញុំ»
Mbappé កំពុងមានទំនាក់ទំនងជាមួយនឹងការចាកចេញពីក្លឹប Paris Saint-Germain។ កិច្ចសន្យារបស់ប្រធានក្រុមបារាំងជាមួយ PSG នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះក៏ប៉ុន្តែនៅមិនទាន់ច្បាស់ថាតើគាត់នឹងបន្ត ឬចាកចេញដោយគ្មានតម្លៃខ្លួន។ យោងគេហទំព័រFoot Mercato បានផ្សាយថាកិច្ចព្រមព្រៀងមុនចុះកិច្ចសន្យាគឺធ្វើឡើងជាមួយ Real Madrid ប៉ុន្តែភ្នាក់ងាររបស់កីឡាកររូបនេះបានបដិសេធថាមិនមានកិច្ចព្រមព្រៀងណាមួយបានកើតឡើង៕
(Khmer) យោងតាមប្រភពព័ត៌មានដេលីម៉េលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី ១៨ មករា ឆ្នាំ ២០២៤បានឱ្យដឹងថា លោក Sir Jim Ratcliffe អាចនឹងត្រូវក្រុមត្រកូល Glazers បង្ខំឱ្យលក់ភាគហ៊ុនរបស់គាត់ក្នុងរយៈពេលត្រឹមតែ១៨ ខែបន្ទាប់ពីការកាន់កាប់ភាគហ៊ុន២៥ភាគរយរបស់គាត់ចូលជាធរមាន។
លោក Sir Jim Ratcliffe បានយល់ព្រមទិញភាគហ៊ុនក្លិប Manchester United ២៥ ភាគរយក្នុងតម្លៃប្រហែល ១,៦ពាន់លានដុល្លារ ប៉ុន្តែម្ចាស់ក្លិប Glazers អាចបង្ខំគាត់ឱ្យលក់ភាគហ៊ុនវិញនៅក្នុងឆ្នាំ២០២៤នេះ ។ លោកRatcliffe បានយល់ព្រមវិនិយោគជាមួយបិសាចក្រហម២៥ភាគរយក្នុងឱកាសថ្ងៃណូអែល តែត្រូវរង់ចាំការផ្តល់សច្ចាប័នទទួលស្គាល់ដោយ Premier League ដែលអាចនឹងកើតឡើងនៅពាក់កណ្តាលខែកុម្ភៈ។
បុរសវ័យ ៧១ ឆ្នាំរូបនេះត្រូវបានគេឃើញបង្ហាញខ្លួនជាមួយនឹងអតីតគ្រូបង្វឹកជើងចាស់លោក Sir Alex Ferguson នៅជុំវិញកន្លែងហ្វឹកហាត់របស់ក្លឹបដូចជានៅកីឡដ្ឋាន Old Trafford ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ សម្រាប់ការប្រកួតរបស់បិសាចក្រហមជាមួយនឹងក្រុម Tottenham ។
តើអ្វីជាមូលហេតុនៃជម្លោះ?
យោងតាមឯកសារដេញថ្លៃមួយដែលទទួលបានដោយ Daily Mail បានបញ្ជាក់ពីបញ្ហាច្បាប់ស្មុគស្មាញមួយចំនួនជុំវិញការកាន់កាប់ភាគហ៊ុនផ្នែកខ្លះរបស់មហាសេដ្ឋីអង់គ្លេស។
ឯកសារដាច់ដោយឡែកមួយនៅលើគណៈកម្មការមូលបត្រអាមេរិក (SEC) បង្ហាញថា ទោះបីជាក្រុមហ៊ុន Glazers មិនអាចជំរុញការលក់ក្នុងរយៈពេលមួយឆ្នាំនៃការកាន់កាប់របស់លោក Ratcliffe គិតចាប់ពីថ្ងៃទទួលបានសច្ចាប័ន ពួកគេនឹងអាចលក់ក្លឹបភ្លាមៗបានដែរ។
Ratcliffe អាចមានសិទ្ធិបដិសេធជាលើកដំបូង ហើយការលក់មិនអាចធ្វើឡើងដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុន Trawler LTD របស់គាត់ឡើយ ប៉ុន្តែ Glazers ត្រូវបានអនុញ្ញាតឱ្យលក់ក្លឹបទៅឱ្យភាគីចាប់អារម្មណ៍ផ្សេងទៀតបានដែរ។
អ្វីដែលជាគ្រោះថ្នាក់សម្រាប់បុរសវ័យ៧១ឆ្នាំគឺការដេញថ្លៃខ្ពស់ជាងអាចនឹងកើតមាន ដែលធ្វើអោយគាត់បង្ខំចិត្តលក់ភាគហ៊ុនរបស់គាត់ និងមិនអាចទិញភាគហ៊ុនដែលនៅសល់ ហើយក្លាយជាម្ចាស់តែមួយគត់។
ដូច្នេះហើយ សម្រាប់ Ratcliffe ដើម្បីរក្សាភាគហ៊ុនរបស់គាត់ ប្រសិនបើ Glazers ចង់លក់ចេញក្នុងរយៈពេលប្រហែល ១៨ខែ គាត់នឹងត្រូវផ្គូផ្គងការដេញថ្លៃខ្ពស់បំផុត ឬបាត់បង់ភាគហ៊ុនរបស់គាត់។
លើសពីនេះ ក្រុម Glazers មិនត្រូវបានអនុញ្ញាតឱ្យទទួលយកសំណើពីក្រុមហ៊ុនផ្សេងទៀតសម្រាប់រយៈពេល១២ ខែដំបូង បន្ទាប់ពីកិច្ចព្រមព្រៀងរបស់ Ratcliffe ត្រូវបានផ្តល់សច្ចាប័នបន្ទាប់ពីថ្ងៃទី១៣ខែកុម្ភៈ។ បន្ទាប់ពីរយៈពេល១៨ ខែបានកន្លងផុតទៅ ទោះជាយ៉ាងណាក៏ដោយ ពួកគេអាចសម្រេចចិត្តលក់ក្លឹបទាំងមូលទៅឱ្យភាគីដែលចាប់អារម្មណ៍ផ្សេងទៀត និង បង្ខំ Ratcliffe ឱ្យលក់ភាគហ៊ុនរបស់គាត់ក្នុងតម្លៃដែលគាត់បានទិញវា។
(Khmer) កីឡាករ Luka Modricតារាបាល់ទាត់ឆ្នើមរបស់ក្លឹប Real Madrid បានឈ្នះក្តីនៅតុលាការប្រឆាំងនឹងអាជ្ញាធរពន្ធដាររបស់អេស្ប៉ាញ ដោយទទួលបានប្រាក់សំណងជំងឺចិត្តជាង៤លានដុល្លារ ។ បុរសវ័យ ៣៨ ឆ្នាំរូបនេះត្រូវបានចោទប្រកាន់ដោយការិយាល័យពន្ធដាររបស់ប្រទេសអេស្ប៉ាញពីបទក្លែងបន្លំ ។នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ allfootballapp.com ក្នុងថ្ងៃព្រហស្បតិ៍នេះ។
សំណុំរឿងនេះមានតាំងពីពេលដែលកីឡាកររូបនេះផ្ទេរចេញពី Tottenham ក្នុងឆ្នាំ២០១២នៅពេលដែលការិយាល័យពន្ធដារបានអះអាងថា ពន្ធលំនៅដ្ឋានរបស់គាត់ស្ថិតនៅក្នុងប្រទេសអេស្ប៉ាញ ខណៈដែល Modric អះអាងថានៅក្នុងចក្រភពអង់គ្លេស។ បញ្ហាដំបូងគឺស្មើនឹងប្រាក់ចំណូលរបស់គាត់ចំនួន២លានដុល្លារពីក្លឹប Real Madrid ប៉ុន្តែបានទាមទារមួយលានបន្ថែមទៀតលានក្នុងឆ្នាំ២០១៣ និង ២០១៤សម្រាប់ការទូទាត់បន្ថែមទៅភ្នាក់ងារដែលការិយាល័យពន្ធចាត់ទុកថាជាឈ្មោះរបស់កីឡាករ។
Modric ក៏ត្រូវបានបញ្ជាឱ្យបង់ប្រាក់ពិន័យចំនួនជាង១លាន លើប្រាក់ដែលពួកគេជំពាក់ជាង៣លានដុល្លារ ប៉ុន្តែចុងក្រោយចៅក្រមក្នុងសំណុំរឿងរបស់គាត់បានការពារប្រធានក្រុមជម្រើសជាតិក្រូអាស៊ីនិងកាត់អោយឈ្នះក្តី។
តារាជើងចាស់របស់Real Madrid ក្លាយជាមនុស្សចុងក្រោយគេក្នុងការប្រយុទ្ធជាមួយអាជ្ញាធរពន្ធដាររបស់អេស្ប៉ាញ ដែលកន្លងមកមានកីឡាករជាច្រើនបានជាប់ពាក់ព័ន្ធនឹងសំណុំរឿងនេះ៕