National News
(Khmer) ក្រុមភ្នំពេញក្រោននឹងត្រូវជួបគ្នាជាមួយក្រុមម្ចាស់ទឹកដីវៀតណាម Viettel FC ក្នុងការប្រកួតទី២នៃវគ្គជម្រុះពូល I ពានរង្វាន់ AFC Cup 2022 ស្របពេលគ្រូបង្វឹកទាំងពីរប្ដេជ្ញាយកឈ្នះការប្រកួតនេះរៀងៗខ្លួន។
ឆ្លើយតបនឹងសន្និសីទសារព័ត៌មានមុនការប្រកួតទល់នឹងភ្នំពេញក្រោន គ្រូបង្វឹក Viettel FC លោក Bae Jiwon បានប្តេជ្ញាចិត្តថានឹងសម្រេចបានលទ្ធផលល្អបំផុតសម្រាប់ការប្រកួតដ៏សំខាន់ក្នុងពូល៖
«យើងមើលឃើញថា ភ្នំពេញក្រោន ជាក្រុមបាល់ទាត់ដ៏ល្អមួយ។ ពួកគេមានក្រុមល្អ និងមានចង្វាក់ប្រយុទ្ធដ៏ក្លាហាន។ ជាមួយនឹងគូប្រកួតបន្ទាប់ យើងប្រាកដជាឈ្នះ។ ខ្ញុំមិនមានសម្ពាធខ្លាំងពេកទេ។ ខ្ញុំយល់ពីកីឡាកររបស់ខ្ញុំ។ យើងលេងបាល់ទាត់របស់យើង ដើម្បីគោលដៅដ៏ល្អបំផុត»។
ដោយឡែកលោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញក្រោនវិញក៏ត្រូវការឈ្នះដើម្បីបន្តដង្ហើមទទៅមុខទៀត បន្ទាបប់ពីចាញ់ក្រុម Hougang United ៣ទល់៤កាលពពីប្រកួតទីមួយ៖
«ការប្រកួតនៅថ្ងៃស្អែកគឺជាចំណុចរបត់មួយសម្រាប់ក្រុមទាំងពីរ ជាពិសេសពួកយើង។ មានតែការឈ្នះទេ ដែលផ្តល់ឱ្យយើងនូវឱកាសដើម្បីបន្តទៅមុខទៀត។ ខ្ញុំមានកីឡាករជម្រើសជាតិកម្ពុជា។ យើងបង្ហាញពីហ្គេមដែលព្យាយាមគ្រប់គ្រងហ្គេម និងទទួលបានលទ្ធផលល្អបំផុត។ យើងមានការតាំងចិត្ត និងរំភើប។ ហើយខ្ញុំនិយាយដដែលៗថាមានតែការទទួលជ័យជម្នះបន្តទៀត “។
មុនជួបជាមួយភ្នំពេញក្រោនដែលជាក្រុមមានឱកាសលេង AFC Cup ដោយសារឈ្នះជើងឯកលីគកំពូលកម្ពុជារដូវកាល២០២១ Viettel FC បានយកឈ្នះក្រុមឡាវ Young Elephant ៥ទល់១ ក្នុងការប្រកួតទីមួយ។ ពួគគេនឹងជួបគ្នានោថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២២នៅកីឡដ្ឋាន Thoung Nhat Stadium ទីក្រុងហូជីមិញ ប្រទេសវៀតណាម៕
(Khmer) អតីតជើងឯកលីគមីយ៉ាន់ម៉ា Yangon United បានយកឈ្នះក្រុម Myawady FC ក្នុងលទ្ធផល 2-0 នៅក្នុងការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន Thuwunna នៃពានរង្វាន់ Myanmar National League (MNL) 2022 ។
ដោយប្រើប្រាស់កីឡាករក្មេងៗភាគច្រើន កីឡាកររបស់ Yangon United បានធ្វើឱ្យរនាំងការពាររបស់ Myawady មានការភ្ញាក់ផ្អើលនិងស្លន់ស្លោរ នៅដើមនាទីទី 7 បន្ទាប់ពីការព្យាយាមរបស់ Law Min Htwe ទាត់បុករបារទី។ ប្រាំមួយនាទីក្រោយមក Min Htwe ដដែលបានស៊ុតបាល់បញ្ចូលទីយ៉ាងល្អពីកៀកតំបន់ទីធ្វើឱ្យ Yangon United នាំមុខមួយគ្រាប់មុន។
បន្ទាប់មក Htet Phyo Wai រកបានមួយគ្រាប់បន្ថែមឲ្យ Yangon United ដោយគ្រាប់ទីពីរនៃការប្រកួតនៅនាទីទី 37 ។ លោក Min Tun Lin គ្រូបង្វឹករបស់ Yangon United បាននិយាយ។
“វាជារឿងល្អដែលយើងឈ្នះថ្ងៃនេះ។ ប៉ុន្តែបន្ទាប់ពីសម្រាកជិតពីរឆ្នាំទៅហើយ មានផ្នែកមួយចំនួនដែលយើងត្រូវកែលម្អ” ។
បន្ទាប់ពីកិច្ចប្រជុំដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះរវាងគណៈកម្មាធិការលីគបាល់ទាត់មីយ៉ាន់ម៉ាជាមួយប្រធានសមាគមបាល់ទាត់មីយ៉ាន់ម៉ា និងម្ចាស់/ប្រធានសមាគមក្លឹប Myanmar National League សកម្មភាពការប្រកួតលីគកំពូលប្រទេសមីយ៉ាន់ម៉ានឹងចាប់ផ្ដើមរដូវកាលថ្មី នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២។
ការប្រកួតលីគកំពូលមីយ៉ាន់រដូវកាលឆ្នាំ២០២២នេះ ត្រូវបានរាយការណ៍ថាមានក្រុមចំនួន១០ ចូលរួមប្រកួតប្រជែង ខណៈដែល Shan United ជាក្រុមចុងក្រោយដែលឈ្នះជើងឯក Myanmar National League 2020 មុននឹងត្រូវអសកម្មភាពជាង២ឆ្នាំ ដោយសារវិបត្តិកូវីដ១៩ និងវិបត្តនយោបាយក្នុងប្រទេសមីយ៉ានម៉ា។
International News
(Khmer) ខ្សែប្រយុទ្ធសញ្ជាតវេលស៍ កីឡាករ Gareth Bale នឹងចូលរួមជាមួយ Los Angeles FC នៃលីគកំពូលសហរដ្ឋអាមេរិក សម្រាប់ការប្រកួតប្រជែងរដូវកាលថ្មី។
See you soon, Los Angeles. ? @LAFC @LAFC3252 pic.twitter.com/GVP8WVWLPe — Gareth Bale (@GarethBale11) June 25, 2022
See you soon, Los Angeles. ? @LAFC @LAFC3252 pic.twitter.com/GVP8WVWLPe
— Gareth Bale (@GarethBale11) June 25, 2022
Bale ដែលបច្ចុប្បន្នមានវ័យ៣២ឆ្នាំ កាលពីរដូវកាលមុនជាកីឡាកររបស់ Real Madrid ប៉ុន្តែ ដោយសារតែកិច្ចសន្យារបស់គេជាមួយក្លិបបានអស់សុពលភាព ហើយ កិច្ចចរចាលើការបន្តកុងត្រាថ្មីពុំបានធ្វើឡើង ដូច្នេះរូបគេក៏បានចែកផ្លូវគ្នាជាមួយក្លិប ក្លាយជាកីឡាករដែលគ្មានតម្លៃខ្លួនផងដែរ។
BREAKING: LAFC are finalizing a deal to sign superstar Gareth Bale, per sources. Bale is a free agent as his contract with Real Madrid expires this summer. The 32-year-old won 5 Champions Leagues, 3 La Ligas & more in Spain. Deal will NOT require DP spot. https://t.co/pegsSTYV6x pic.twitter.com/oUSXQE9ias — Tom Bogert (@tombogert) June 25, 2022
BREAKING: LAFC are finalizing a deal to sign superstar Gareth Bale, per sources.
Bale is a free agent as his contract with Real Madrid expires this summer. The 32-year-old won 5 Champions Leagues, 3 La Ligas & more in Spain. Deal will NOT require DP spot. https://t.co/pegsSTYV6x pic.twitter.com/oUSXQE9ias
— Tom Bogert (@tombogert) June 25, 2022
បើមែនទែនទៅ Bale ទទួលបានសំណើច្រើនមែនទែនពីក្រុមធំៗនៅបណ្តាទ្វីបអឺរ៉ុប ប៉ុន្តែ រូបគេចង់សាកល្បងរសជាតិបាល់ទាត់នៅសហរដ្ឋអាមេរិកវិញម្តង ដោយ កីឡាករសញ្ជាតិវេលស៍ខាងលើ នឹងទទួលបានកិច្ចសន្យាមួយឆ្នាំ ជាមួយនឹងលក្ខខណ្ឌបន្តមួយឆ្នាំទៀត៕
(Khmer) ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុន Koji Gyotoku បានសម្រិតសម្រាំងជម្រុះកីឡាករជាច្រើនដំណាក់កាលពីកីឡាករជាច្រើនរូបនៃបណ្ដាក្លិប និងសមាគម ទាំងលីគកំពូល និងលីគទី២កម្ពុជា ដើម្បីឈានដល់បញ្ជីឈ្មោះចុងក្រោយ២៣នាក់ដែលបានបញ្ចេញកាលពីពេលថ្មីៗនេះដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រៀមប្រកួតប្រជែងលើឆាកអន្តរជាតិក្នុងតំបន់ ។
ក្នុងនោះដែរ ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ សុវណ្ណ ដូណា ជាសមាជិកតែម្នាក់គត់មកពីក្លិបអង្គរថាយហ្គឺរ នៅទឹកដីខេត្តសៀមរាបដែលត្រូវបានកោះហៅចូលក្នុងបញ្ជី២៣រូបចុងក្រុមជម្រើសជាតិអាយុក្រោម ១៩ឆ្នាំ ដើម្បីត្រៀមប្រកួតប្រជែងពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ AFF U-19 Boy Championship 2022 នៅប្រទេសឥណ្ឌូនេស៊ី ដែលចាប់ផ្ដើមពីថ្ងៃទី០២ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។
View this post on Instagram A post shared by សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (@ffc_official_ig)
A post shared by សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (@ffc_official_ig)
ការអញ្ជើញឲ្យចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជានេះដែរគឺជាឱកាសដំបូងក្នុងអាជីពរបស់សុវណ្ណ ដូណា ហើយយុវជនរូបនេះពិតជាសម្ដែងអារម្មណ៍រីករីយជាខ្លាំងចំពោះឱកាសដ៏ល្អមួយនេះ។ ក្នុងកិច្ចសម្ភាសន៍ជាមួយ B8SPORT តាមរយៈ Instagram ដូណា បានឆ្លើយឆ្លងដូចខាងក្រោម៖
ដូណា មានការប្ដេជ្ញាចិត្តបែបណាក្នុងការជួយក្រុមជម្រើសក្នុងព្រឹត្តិការណ៍យុវជនអាស៊ានដែលចូលមកដល់ឆាប់ៗនេះ? «គ្រប់ការប្រកួតដែលខ្ញុំបានបង្ហាញខ្លួន ខ្ញុំប្ដេជ្ញាថានឹងលេងឲ្យអស់ពីសមត្ថភាពដែលខ្លួនអាចធ្វើបាន ក្នុងការជួយក្រុមជម្រើសជាតិកម្ពុជា»។
ដូណា គិតថាក្រុមនឹងមានការប្រកួតប្រជែងកម្រិតណាជាមួយក្រុមក្នុងពូល B ដូចជា: ម៉ាឡេស៊ី ឡាវ ទីម័រ និងសិង្ហបុរី? «សម្រាប់ខ្ញុំគិតថាកម្រិតក្រុមក្នុងពូលសមត្ថភាពមិនលើសខ្វះគ្នាពីពួកយើងទេ ហើយជាការប្រកួតដ៏ល្អ ដែលនឹងធ្វើឲ្យការប្រកួតប្រជែងក្នុងប្រកួតនីមួយៗមានភាពជក់ចិត្តខ្លាំង»។
ដូណា រំពឹងយ៉ាងណាចំពោះឪកាសលេងជម្រើសដំបូងក្នុងក្រុម នាមជាកីឡាករមកពីសមាជិកលីគកំពូល ជាមួយសមាជិកមិត្តរួមក្រុមផ្សេងទៀតលើឆាកអន្តរជាតិ?
«សម្រាប់ឱកាសក្នុងការលេង១១នាក់ គឺខ្ញុំមិនហ៊ានដាក់ក្ដីរំពឹងបែបណានោះទេ សំខាន់លើការសម្រេចចិត្តរបស់គ្រូ ប៉ុន្តែកំឡុងពេលហ្វឹកហាត់និងលេង ខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពជាមួយមិត្តរួមក្រុម ក្នុងការការប្រកួតលើឆាកអន្តរជាតិ»។
គួរបញ្ជាក់ផងដែរ ខ្សែប្រយុទ្ធវ័យក្មេងដែលមានជំនាញជើងស្ដាំ និងអាចប្រើប្រាស់ជើងឆ្វេងផងដែរនោះ បានបង្ហាញខ្លួនក្នុងក្របខណ្ឌ Cambodian Premier League 2022 បាន ៥ប្រកួត ទាត់ចូលបានចំនួន ២គ្រាប់ ឲ្យអង្គរថាយហ្គឺរ ក្នុងជំនួបជាមួយគីរីវង់ និងភ្នំពេញក្រោន នៅកីឡដ្ឋានហនុមាន មិនតែប៉ុណ្ណោះរូបគេក៏បានបង្កើតឱកាស និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមមួយចំនួនផងដែរ៕
រូបភាព៖ ATFC &FFC
Asia News
(Khmer) សហព័ន្ធកីឡាបាល់ទាត់ហ្វីលីពីន (PFF) បានបញ្ជាក់ថា កីឡដ្ឋាន Rizal Memorial Football Stadium ក្នុងទីក្រុងម៉ានីល នឹងក្លាយជាកន្លែងមួយសម្រាប់ការប្រកួតបាល់ទាត់នារីលំដាប់កំពូលរបស់អាស៊ីអាគ្នេយ៍ ដែលចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២២។
សាងសង់ឡើងក្នុងឆ្នាំ 1934 កីឡដ្ឋានដែលមានកៅអីអង្គុយចំនួន 12,873 ដែលបានធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតបាល់ទាត់ជាប្រវត្តិសាស្ត្រជាច្រើនដែលពាក់ព័ន្ធនឹងក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីនពេញមួយឆ្នាំនោះ នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតអន្តរជាតិជាលើកដំបូងរបស់ពួកគេចាប់តាំងពីដំណាក់កាលនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី 30 កាលពីបីឆ្នាំមុន។
ប្រធាន PFF លោក Mariano Araneta Jr បាននិយាយថា៖ “យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ប្រទេសទាំង 10 ដែលនឹងមកដល់សម្រាប់ព្រឹត្តិការណ៍ AFF Women’s Championship 2022” ។
“យើងចង់បង្ហាញឱ្យអស់ពីសមត្ថភាពរបស់យើងក្នុងការធ្វើជាម្ចាស់ផ្ទះហើយនេះជាពេលវេលាដ៏រំភើបមួយសម្រាប់កីឡាបាល់ទាត់នារីក្នុងតំបន់ជាមួយនឹងប្រទេសហ្វីលីពីន និងវៀតណាមដែលជម្រុះសម្រាប់ FIFA Women’s World Cup នៅដើមឆ្នាំនេះ រួមជាមួយនឹងសហម្ចាស់ផ្ទះអូស្ត្រាលី”។
Araneta ក៏បានប្រកាសថាកីឡដ្ឋាន Rizal Memorial Football Stadium នឹងក្លាយជាកន្លែងសម្រាប់ការប្រកួតតាមពូល វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។
“PFF យល់ឃើញថាយើងមានកីឡដ្ឋាន Rizal Memorial Football Stadium ដែលអាចធ្វើជាម្ចាស់ផ្ទះការប្រកួត AFF Women’s Championship 2022″។
“វាស័ក្តិសមដែលក្រុមបាល់ទាត់ជម្រើសជាតិនារីហ្វីលីពីន ដែលជាប់នឹងការប្រកួត FIFA Women’s World Cup របស់យើងនៅកីឡដ្ឋាន Rizal Memorial Football Stadium។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈកម្មការកីឡាហ្វីលីពីនដែលដឹកនាំដោយប្រធានលោក William Ramirez និងនាយកប្រតិបត្តិ Atty Guillermo B. Iroy, Jr. សម្រាប់ការគាំទ្ររបស់ពួកគេចំពោះបាល់ទាត់។
កីឡដ្ឋាន Biñan Football Stadium នៅ Biñan, Laguna និង City of Imus Stadium ក្នុងតំបន់ Imus, Cavite ក៏នឹងធ្វើជាម្ចាស់ផ្ទះការប្រកួត AFF Women’s Championship 2022 ខណៈដែល PFF National Training Center គឺជាកន្លែងហ្វឹកហាត់មួយ។
(Khmer) ហ្សាកាតា (២៤ មិថុនា ២០២២) – ក្រុមជម្រើសជាតិប្រ៊ុយណេអាយុក្រោម ១៩ឆ្នាំ បានមកដល់ទីក្រុងហ្សាកាតានៅថ្ងៃនេះហើយ ដោយធ្វើឱ្យពួកគេក្លាយជាក្រុមដំបូងគេមកដល់ក្នុងប្រទេសឥណ្ឌូនេស៊ី សម្រាប់ព្រឹត្តិការណ៍ AFF U19 Boys Championship 2022 ដែលនឹងត្រូវចាប់ផ្តើមនៅដើមខែក្រោយ។
អ្នកដឹកនាំគណៈប្រតិភូប្រ៊ុយណេគឺប្រធានក្រុម Mohd Nazib Ali ជំនួយដោយអ្នកគ្រប់គ្រងក្រុម Bujang Japar រួមជាមួយគ្រូបង្វឹក Faisalani Ghani ។ នៅទីក្រុងហ្សាការតា ផែនការនេះគឺសម្រាប់ក្រុមមិនត្រឹមតែធ្វើការលើសពីមត្ថភាពរាងកាយរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលេងការប្រកួតមិត្តភាពជាច្រើនផងដែរ ខណៈដែលពួកគេកំពុងរៀបចំក្រុមត្រៀមប្រកួតប្រជែងសម្រាប់ពូល A ដែលរួមមានម្ចាស់ផ្ទះឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា វៀតណាម ថៃ និងហ្វីលីពីន។
ប្រ៊ុយណេនឹងលេងក្នុងការប្រកួតបើកឆាកឆ្នាំនេះជាមួយមីយ៉ាន់ម៉ា នៅថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2022 នៅកីឡដ្ឋាន Madya។ ពូល B មាន ម៉ាឡេស៊ី ឡាវ ទីម័រខាងកើត កម្ពុជា និងសិង្ហបុរី។
(Khmer) ការប្រកួតក្នុងពានរង្វាន់ AFC Cup 2022 ពូលG និងពូល I សម្រាប់តំបន់អាស៊ានពេលនេះបានដឹងលទ្ធផលអស់ហើយសម្រាប់ក្លិបកម្ពុជាគឺឈ្នះមួយ និងចាញ់មួយ។
FT | ?? Kaya FC-Iloilo 1️⃣-2️⃣ Visakha FC ?? ? A scintillating second half from Visakha gets their Group G campaign off to a winning start!#AFCCup2022 | #KAYvVSK pic.twitter.com/XyGtcPr4Em — #AFCCup2022 (@AFCCup) June 24, 2022
FT | ?? Kaya FC-Iloilo 1️⃣-2️⃣ Visakha FC ??
? A scintillating second half from Visakha gets their Group G campaign off to a winning start!#AFCCup2022 | #KAYvVSK pic.twitter.com/XyGtcPr4Em
— #AFCCup2022 (@AFCCup) June 24, 2022
ក្នុងពូល G វិសាខាអេហ្វេស៊ីបានយកឈ្នះក្រុមហ្វីលីពីន Kaya FC ក្នុងលទ្ធផល២ទល់១ ក្នុងការប្រកួតបើកឆាកជាប្រវត្តិសាស្រ្តរបស់ខ្លួន។ ២គ្រាប់របស់ក្រុមសេះសមួយនេះគឺជាគ្រាប់បាល់ស៊ុតតាមពីក្រោយរបស់ កែន ចាន់សុភ័ក្ត្រ និង សារ ទី ខណៈមួយគ្រាប់របស់ Kaya ស៊ុតបញ្ចូលទីដោយ Arnel Amita ។ លទ្ធផនេះធ្វើវិសាខាទទួលបាន៣ពិន្ទុដំបូងឈរលេខ២ក្នុងពូល G ស្មើជាមួយ Bali United ដែលយកឈ្នះ Kedah Darul Aman ២ទល់០ដោយសារផលសងគ្រប់បាល់តិចជាង។
ដោយឡែកសម្រាប់ពូល I ភ្នំពេញក្រោនវិញបានចាញ់ក្រុមមកពីសិង្ហបុរី Hougang United ៤ទល់៣។ ត្រឹម១៨នាទីក្នុងវគ្គទីមួយ ភ្នំពេញក្រោនធ្វើការនាំមុខខ្លារខិន Hougang ២ទល់០ដោយ ជួន ចាន់ចាវ និងប្រាក់ ធីវ៉ាប៉ុន្តែបន្ទាប់ពីនោះមក ពួកគេរបូតគ្រាប់បាល់៣គ្រាប់ផ្ទួនៗក្រោយគូប្រជែងធ្វើការវាយមកដោយកីឡាករ Pedro Gomes, Amy Racha, និង ឆុំ ភីសាធ្វើឱ្យបាល់ចូលទីខ្លួនឯង។ លទ្ធផនេះបន្តដល់ចប់វគ្គទីមួយ។
FT | ?? Hougang United 4️⃣-3️⃣ Phnom Penh Crown ?? ? It’s a seven-goal thriller in Ho Chi Minh City that sees the Singaporean side come from behind to open Group I with a win!#AFCCup2022 | #HGUvPPC pic.twitter.com/TSYwReRAPI — #AFCCup2022 (@AFCCup) June 24, 2022
FT | ?? Hougang United 4️⃣-3️⃣ Phnom Penh Crown ??
? It’s a seven-goal thriller in Ho Chi Minh City that sees the Singaporean side come from behind to open Group I with a win!#AFCCup2022 | #HGUvPPC pic.twitter.com/TSYwReRAPI
ចូលវគ្គទី២ ក្រុមមកពីសិង្ហបុរីបន្ថែម១គ្រាប់ទៀតដោយកីឡាករ Andre Moritz ប៉ុន្តែនាទី៩០+៣ទៅហើយ ឆុំ ភីសាបន្ថែមគ្រាប់ទី៣ឱ្យភ្នំពេញក្រោន តែមិនល្មមគ្រប់គ្រាន់ឱ្យសិង្ហក្រហមមួយនេះទទួលបានពិន្ទុនោះទេ។ លទ្ធផលនេះគឺ ភ្នំពេញក្រោនឈរលេខ៣ក្នុងពូល I មាន០ពិន្ទុពីលើក្រុម Young Elephant របស់ឡាវដេលចាញ់ Viettel FC ៥ទល់១។
(Khmer) កីឡាករវ័យក្មេងរបស់អាស៊ីអឺរ៉ុប វ៉ាន់ វីតគឺជាកីឡាករម្នាក់ក្នុងចំណោម៣នាក់របស់ក្លិបដែលមានឈ្មោះក្នុងបញ្ជីចុងក្រោយនៃជម្រើសជាតិ U19 កម្ពុជាត្រៀមសម្រាប់ពានរង្វាន់ AFF U-19 Boy Championship 2022 នៅប្រទេសឥណ្ឌូនេស៊ី។
អតីតកម្មករសំណង់រូបនេះបានជាប់ជម្រើសជាតិតាមគោលបំណងរបស់ខ្លួនហើយ។ ក្នុងសារឆ្លើយឆ្លងជាមួយ B8 Sport រូបគេបង្ហាញភាពសប្បាយរីករាយ ហើយគោលបំណងនៃការប្រឹងប្រែងរបស់ខ្លួន។
«ខ្ញុំសប្បាយចិត្តណាស់ដែលមានឈ្មោះក្នុងបញ្ជីចុងក្រោយរបស់ជម្រើសជាតិ។ ឆ្លងការត់ការធ្វើតេស្តិ៍ជាច្រើនដំណាក់កាល និងពិបាកទៅៗ ខ្ញុំមិននឹកស្មានទេ តែពេលនេះវាគ្រាន់តែជាចាប់ផ្ដើមប៉ុណ្ណោះ”។
«វាមិនមែនជារឿងចៃដន្យទេបង។ ខ្ញុំជាប់ជម្រើសជាតិនេះដោយការប្រឹងប្រែងដោយខ្លួនឯងផង ជាមួយមិត្តរួមក្រុម រៀនសូត្រពីរៀមច្បង ពិសេសអរគុណគ្រូបង្វឹកមែនទែនដែលគាត់ផ្ដល់ឱកាសឱ្យខ្ញុំបានបង្ហាញសមត្ថភាពក្នុងការប្រកួតលីគ និងខាប់កន្លងមក។ ពេលមានចំណុចខ្វះខាតគាត់តែងតែងណែនាំ”។
លើសពីនេះកីឡាករវ័យ១៨ឆ្នាំមានកំណើតនៅស្រុកសន្ទុក ខេត្តកំពង់ធំរូបនេះបានបន្តថា៖« ក្នុងរដូវកាលនេះខ្ញុំមានឱកាសបានលេងច្រើនក្នុងក្រោម ពិសេសក្នុងជម្រើស១១នាក់ដំបូងគ្រប់ការប្រកួត។ កីឡាករក្នុងក្រុមពិតជាមានការប្រកួតប្រជែងខ្ពស់ណាស់បង ទោះបីជាក្រុមយើងលេងក្នុងលីគទី២ក៏ដោយ។ ដំបូងឡើយ! ខ្ញុំគិតថាគ្មានសង្ឃឹមដែរ តែប្រឹងយូរៗទៅ ឃើញថាបានផលហើយក៏មានឱកាសលេងអញ្ចឹងទៅ”។
វ៉ាន់ វីត គឺជាខ្សែបម្រើវ័យក្មេងមួយរូបនៅអាស៊ីអឺរ៉ុបយូណាយធីត ដោយត្រូវបានដំឡើងពីក្រុមថ្នាលយុវជនមកកាន់ក្រុមធំក្នុងរដូវកាល ២០២១នេះ។កីឡាករវ័យ១៨ឆ្នាំមានកំណើតនៅស្រុកសន្ទុក ខេត្តកំពង់ធំ មានឪពុកម្ដាយជាអ្នកលក់ដូរតិចតួចនៅផ្ទះ។ ដោយសារតែបញ្ហាជីវភាព គេបានបង្ខំចិត្តឈប់រៀនត្រឹមថ្នាក់ទី៤ ចាប់ការងារជាកម្មករសំណង់ជាមួយពូ ដោយទទួលបានថ្លៃពលកម្ម២ម៉ឺនរៀលក្នុងមួយថ្ងៃ។ធ្វើការសំណង់បានមួយរយៈ គេក៏សម្រេចចិត្តទៅធ្វើការជាអ្នកតំណាងចែកចាយផលិតផលជាមួយបងប្រុសវិញ។
អំឡុងធ្វើការជាអ្នកតំណាងចែកចាយ វ៉ាន់ វីត ក៏ឆ្លៀតលេងបាល់ទាត់ជាប្រចាំដែរ។ ក្រោយមក គេបានសម្រេចចិត្តចូលធ្វើតេស្ដនៅក្រុមអាយុក្រោម១៨ឆ្នាំអាស៊ីអឺរ៉ុយូណាយធីត កាលឆ្នាំ២០២០ ដោយមានការណែនាំពីគ្រូៗដែលជាអ្នកស្គាល់គ្នា ហើយក៏បានជាប់ជាស្ថាពរ។ ត្រឹមរយៈពេលមួយឆ្នាំ គេក៏ត្រូវបានគ្រូបង្គោលក្រុមធំ គឺលោក សុក វាសនា កោះហៅចូលរួមការប្រកួតក្របខណ្ឌ Metfone Cambodian League 2021 តែម្ដង។
នៅអាស៊ីអឺរ៉ុបយូណាយធីត ក្រៅពីបានប្រាក់ខែសមល្មម វ៉ាន់ វីត ក៏ទទួលបានកន្លែងស្នាក់នៅ និងការជួយទំនុកបម្រុងផ្សេងពីក្លិប និងពីម្ចាស់ហាងស៊ុបពពែពេញចិត្តទៀតផង។ គេបានទុកប្រាក់ខែមួយភាគផ្ញើដល់គ្រួសារនៅស្រុកកំណើតជាប្រចាំផងដែរ។
(Khmer) ម្ចាស់ជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០២១ ភ្នំពេញក្រោនត្រូវចាប់ផ្ដើមប្រកួតបើកឆាកនៃពានរង្វាន់ AFC CUP 2022 ក្នុងពូល I ជាមួយក្រុមចំណាត់ថ្នាក់លេខ៣ លីគកំពូលសិង្ហបុរីរដូវកាលមុន Hougang United នៅថ្ងៃសុក្រស្អែកនេះ វេលាម៉ោង០៩៖០០នាទីយប់ នៅកីឡដ្ឋាន Thong Nhat Stadium នៃទីក្រុងហូជីមិញ ប្រទេសវៀតណាម។
មុនការប្រកួតឈានមកដល់គ្រូបង្វឹកនៃក្រុមទាំង២ សុទ្ធសឹងតែមានជំនឿលើកូនក្រុម និងគូរពទៅដល់គូប្រកួតខ្លួនទៅវិញទៅមកក្នុងការនិយាយលើសន្និសីទសារព័ត៌មាននៃការប្រកួត។ គ្រូបង្វឹក Clement Teo របស់ Hougang United បាននិយាយថា៖ «ការប្រកួតជាមួយភ្នំពេញក្រោននឹងជាការលេងដ៏គួរឲ្យការចាប់អារម្មណ៍និងការប្រកួតប្រជែងប្រជែង។ ពួកគេជាក្រុមដែលបានអភិវឌ្ឍន៍ជាច្រើនឆ្នាំមកហើយ។ យ៉ាងណាក៏ដោយ យើងកំពុងទន្ទឹងរង់ចាំការប្រកួតនៅថ្ងៃស្អែក ហើយធ្វើឱ្យបានល្អដើម្បីឈានទៅវគ្គបន្ត»។
សម្រាប់គ្រូបង្គោលភ្នំពេញក្រោន លោក Oleg Staranskyi ក៏បានលើកឡើងថា៖ «សម្រាប់ក្រុមក្នុងពូលរបស់យើងគឹមិនសូវជាឆ្ងាយគ្នាប៉ុន្មានទេ ព្រោះសុទ្ធតែជាក្រុមល្អៗប្រចាំប្រទេស។ សម្រាប់ការប្រកួតជាមួយ Hougang United ខ្ញុំបានទស្សនាការប្រកួតរបស់គេ និងវិភាគដែរ ដោយពួកគេព្យាយាមលេងគ្រប់គ្រងការប្រកួតច្រើន។ ហើយនៅទីនេះមិនខុសពីកម្ពុជាទេ ទាំងពេលវាលា និងអាកាសធាតុ ខ្ញុំរីករាយនឹងពេលវេលាប្រកួតម៉ោង៩យប់ផងដែរ។ សម្រាប់ទីលានប្រកួតគឺល្អមែនទែន ប៉ុន្តែសម្រាប់ចំនុចអវិជ្ជមាននោះគឺទីលានហ្វឹកហាត់ ព្រោះក្នុងនាមជាគ្រូបង្វឹកខ្ញុំចង់ឲ្យកីឡាករលេងឲ្យអស់ពីសមត្ថភាពក្នុងពេលហ្វឹកហាត់ ប៉ុន្តែសម្រាប់ទីលានគឺយើងមិនអាចធ្វើបាន»។
ជាមួយគ្នានេះផងដែរប្រធានក្រុមទាំងពីររូបដែលមានវត្តមាននៅក្នុងសន្និសីទការសែត ក៏បានបញ្ចេញមតិផ្ទាល់ខ្លួន ជាមួយនឹងការតាំងចិត្តរបស់ពួកគេប្រកបដោយឆន្ទៈ។ ប្រធានក្រុមភ្នំពេញក្រោន កីឡាករ ជួន ចាន់ចាវ និយាយថា៖ «យើងត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួត ព្រោះពានរង្វាន់ឌ៏ធំសម្រាប់ពួកយើង។ យើងបានខិតខំប្រឹងប្រែងខ្លាំងណាស់ក្នុងការប្រកួតលីគកំពូលកម្ពុជា គឺគោលដៅដើម្បីលេងពានរង្វាន់មួយនេះ ដូច្នេះវាពិតជាសំខាន់សម្រាប់ពួកយើង»។ រីឯប្រធានក្រុម Hougang ខ្សែបម្រើ Fabian Kwok បានបន្ថែមថា «យើងនឹងចាត់ទុកប្រកួតនីមួយៗដែលមកដល់ ដោយ បង្ហាញជាមួយការលេងឲ្យបានល្អបំផុត ដើម្បីទទួលបាន ៩ពិន្ទុពីការប្រកួតទាំង៣ក្នុងពូល»៕