National News
(Khmer) លោក ភា សុភ័ត្រា និងលោកអ៊ុក សុធី ដែលគេបានស្គាល់ច្បាស់ថាជាគ្រូជំនួយជម្រើសជាតិកម្ពុជាទាំង២រូប បានសហការគ្នាបើកសាលាបាល់ទាត់ The Future of Football បង្កើតធនធានកីឡាករអាជីពបន្ថែម។
គោលបំណងនៃការបង្កើតនេះ គឺដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានកីឡាករតាមរយៈការបង្ហាត់ប្រកបដោយស្តង់ដារ ដោយផ្តោតទៅលើការអភិវឌ្ឍន៍សមត្ថភាពនៃបច្ចេកទេសមូលដ្ឋាន កំលាំងកាយសម្បទា និងសម្រួចភាពឈ្លៀសវៃ ក៏ដូចជាលម្អិតអំពីការយល់ដឹងតាក់តិច (កលល្បិច) នៃការលេង ហើយ ទន្ទឹមនិងនោះក៏មានកម្មវិធីបង្ហាត់ផ្ទាល់ដោយកីឡាករកំពុងប្រកបអាជីពក្នុងលីកកំពូល និងជម្រើសជាតិផងដែរ។
គោលបំណងនៃការហ្វឹកហាត់
អាយុ៨ដល់១០ឆ្នាំ -ទំលាប់នៃការហ្វឹកហាត់ត្រឹមត្រូវ -ផ្សារភ្ជាប់ការងារធ្វើការជាក្រុម -អភិវឌ្ឍន៍បច្ចេកទេសមូលដ្ឋាន និងជំនាញ -ភាពរីករាយនៃការហ្វឹកហាត់ -ផ្តល់នូវការហ្វឹកហាត់នៃកាយសម្បទា ភាពទន់ភ្លន់ បត់បែន រហ័សរហួន និងការសម្របសម្រួល
អាយុ ១១ដល់១៣ឆ្នាំ
-បណ្តុះផ្នត់គំនិតនៃការប្រកួតប្រជែង -បច្ចេកទេសមូលដ្ឋាននៃការប្រយុទ្ឋ និងការពារ -តាក់នៃក្រុមតូច និងក្រុមធំ -អភិវឌ្ឍន៍កាយសម្បទា ភាពរហ័សរហួន មារបត់បែន និងភាពរឹងមាំនៃរាងកាយ
អាយុ ១៧ដល់១៩ឆ្នាំ
-បណ្តុះផ្នត់គំនិតជាកីឡាករអាជីព -ជំរុញការអភិវឌ្ឍន៍បច្ចេកទេសមូលដ្ឋាន -សម្រួចភាពឈ្លៀសវៃ និងការសំរេចចិត្តដែលត្រឹមត្រូវ -ស្វែងយល់ពីតាក់តិច -កំណត់ទីតាំងលេងច្បាស់លាស់
ប្រិយមិត្តអាចសាកសួរពត័មានតាមរយៈលេខទូរស័ព្ទ 017 230 278 ឬតាម Facebook Page : The future of Football
Asia News
(Khmer) លោក Zainudin Amali រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាឥណ្ឌូនេស៊ី (Menpora) បានបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីបានដាក់ពាក្យស្នើសុំជាផ្លូវការទៅកាន់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ដើម្បីដេញថ្លៃសិទ្ធិធ្វើម្ចាស់ផ្ទះ Asian Cup ឆ្នាំ២០២៣។ ការដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Cup ឆ្នាំ 2023 ត្រូវបានបើកសម្រាប់សមាជិកទាំងអស់នៃសមាគមដើម្បីជំនួសប្រទេសចិនដែលបានដកខ្លួនដោយសារតែការកើនឡើងនៃករណី COVID-19 ។
ចេតនារបស់សមាគមកីឡាបាល់ទាត់ឥណ្ឌូណេស៊ី (PSSI) ដើម្បីធ្វើម្ចាស់ផ្ទះ Asian Cup ឆ្នាំ 2023 ក៏មានការគាំទ្រពីរដ្ឋាភិបាលឥណ្ឌូនេស៊ី រួមទាំងក្រសួងយុវជន និងកីឡាផងដែរ។ មានការស្នើសុំពី PSSI ដើម្បីធ្វើម្ចាស់ផ្ទះ Asian Cup រដ្ឋាភិបាលបានយល់ព្រម និងស្វាគមន៍ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះពានប្រចាំទ្វីបមួយនេះ។
លោក Zainudin Amali រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ CNN Indonesia ថា៖ «លទ្ធផលនឹងត្រូវបានគេមើលឃើញនៅពេលក្រោយ ដោយសារតែប្រទេសកូរ៉េ ជប៉ុន និងអូស្ត្រាលីក៏មានចំណាប់អារម្មណ៍ក្នុងការធ្វើជាម្ចាស់ផ្ទះផងដែរ។ យើងគាំទ្រ PSSI ប្រសិនបើពួកគេចង់ធ្វើជាម្ចាស់ផ្ទះ» ។
ក្នុងនោះផងដែរប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ក៏បានដឹងអំពីផែនការធ្វើម្ចាស់ផ្ទះ Asian Cup ឆ្នាំ២០២៣ និងបានអនុញ្ញាតឱ្យ PSSI ធ្វើការដាក់ពាក្យជាផ្លូវការទៅកាន់ AFC ។ លោក Zainudin «ខ្ញុំបានរាយការណ៍ទៅប្រធានាធិបតីឥណ្ឌូនេស៊ី ភ្លាមដើម្បីសុំការណែនាំ គាត់ក៏បានឯកភាព និងគាំទ្រឲ្យយើងអនុវត្ត»។ លោកក៏បានបន្ថែមថា« ថ្ងៃនេះ (ម្សិលមិញ) ពួកគេនឹងទៅ AFC ។ ក្រោយមកពួកគេនឹងបង្ហាញលិខិតផ្លូវការពី PSSI ដើម្បីធ្វើជាម្ចាស់ផ្ទះ។ នេះជាឱកាសដ៏ល្អមួយ យើងជាអ្នកចូលរួមក៏ជាបេក្ខភាពម្ចាស់ផ្ទះ»។ រីឯកអគ្គលេខាធិការ AFC លោក Datuk Seri Windsor Paul John កាលពីសប្តាហ៍មុនបានបង្ហើបថា «ម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Asian Cup ឆ្នាំ២០២៣ នឹងត្រូវប្រកាសជាផ្លូវការនៅខែតុលា ឆ្នាំ២០២២ ។ លទ្ធផលត្រូវបានគេរំពឹងថានឹងដឹងនៅថ្ងៃទី១៧ ខែតុលា។ ចំពោះការបោះឆ្នោតមិនទាន់មានកាលបរិច្ឆេទនៅឡើយទេ ប៉ុន្តែជាធម្មតាវានឹងធ្វើឡើងប្រាំឬប្រាំមួយខែមុនពេលការប្រកួត»។
សម្រាប់ក្រុមឥណ្ឌូណេស៊ី នេះគឺជាការបង្ហាញខ្លួនលើកទីប្រាំក្នុងព្រឹត្តិការណ៍ Asian Cup បន្ទាប់ពីការប្រកួតឆ្នាំ ១៩៩៦, ២០០០, ២០០៤, និង ២០០៧។ ថ្ងៃផុតកំណត់ក្នុងការដាក់ពាក្យជាផ្លូវការដើម្បីធ្វើម្ចាស់ផ្ទះ Asian Cup ឆ្នាំ២០២៣ គួរតែនៅថ្ងៃទី៣០ ខែមិថុនា ប៉ុន្តែ AFC បានប្រកាសថាវាត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី១៥ ខែកក្កដា ដើម្បីអនុញ្ញាតឱ្យពួកគេពិនិត្យមើលរាល់ពាក្យសុំពីប្រទេសសមាជិក៕
(Khmer) មុនការប្រកួតទី៣ ក្នុងពូល G ប៉ះក្លិប Kedah មកពីប្រទេសម៉ាឡេស៊ី។ ប្រធានក្រុមក្លិបវិសាខា កីឡាករ ប៊ីន ចន្ថាធារី ក៏បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំ ជាពិសេសក៏បានប្រាប់ពីកីឡាករ ៣រូប ដែលរូបគេបានគិតថានឹងគំរាមគំហែងខ្លាំងដល់តំបន់ការពាររបស់ក្លិប។
ទំនាក់ទំនងតាមសារអេឡិចត្រូនិច ជាមួយ b8-sport.com ខ្សែការពារកណ្តាល ប៊ីន ចន្ថាធារី បានបង្ហាញពីជំនឿចិត្តរបស់ខ្លួនថា៖ «ពួកយើងប៉ះក្លិប Kedah នឹងក្លាយជាការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏ធំ យើងត្រូវចាត់ទុកការប្រកួតនេះ ដូចជាវគ្គផ្តាច់ព្រ័ត្រ គឺត្រូវការតែជ័យជំនះ។ ពួកយើងនឹងលះបង់គ្រប់បែបយ៉ាងនៅលើទីលាន ឲ្យបានច្រើនជាង ២ប្រកួតមុន។ Kedah នឹងលេងកាន់តែខ្លាំងថ្វេរដង ព្រោះពួកគេក៏ត្រូវការទៅវគ្គបន្ត»
បើនិយាយពីកីឡាករ ដែលបង្កក្តីកង្វល់របស់ Kedah វិញ។ ក្នុងនោះដែរ កីឡាករកូនកាត់ខ្មែរ-បារាំង រូបនេះ បានប្រាប់ពីកីឡារ ៣រូប ដែលរូបគេគិតថានឹងបង្កក្តីកង្វល់ដល់ក្លិបវិសាខា។
«តាមរយៈការមើលវីដេអូ ២ប្រកួតចុងក្រោយរបស់ Kedah ខ្ញុំបានចាត់ទុកថា ប្រធានក្រុម Syazwan Zainon (លេខ២២) ជាតួអង្គសំខាន់ ដែលពួកយើងត្រូវផ្តោតទៅលើរូបគេខ្លាំង បន្ទាប់មកគឺកីឡាករសញ្ជាតិកូឌឺវ័រ Dechi Marcel (លេខ២៥) និងម្នាក់ចុងក្រោយ គឺខ្សែបម្រើជម្រើសជាតិហ្សកដានី Mahmoud Al-Mardi (លេខ១០) ។ ពួកគេគឺកីឡាករបង្កគ្រោះថ្នាក់ខ្លាំង ដូច្នេះយើងត្រូវតែដាក់សម្ពាធ ដើម្បីកុំឱ្យពួកគេមានឱកាសលេងបានដោយងាយស្រួល»
ការទទួលជ័យជំនះ ២ប្រកួត របស់ក្លិបវិសាខា (Visakha 2-1 Kaya) (Visakha 5-2 Bali United) ក្នុងពានរង្វាន់ AFC CUP 2022 បានធ្វើឲ្យក្លិបតំណាងប្រទេសកម្ពុជាមួយនេះ មាន ៦ពិន្ទុក្នុងពូល G ជាបណ្តោះអាសន្ន តាមទាន់កមណត់ត្រារបស់ក្លិបបឹងកេត កាលពីឆ្នាំ២០១៨ ហើយការប៉ះក្លិប Kedah នេះ ពួកគេត្រូវការតែ ១ពិន្ទុតែប៉ុណ្ណោះ ដើម្បីធានាកៅអីឡើងទៅកាន់វគ្គបន្ត។
(Khmer) អ្នកស្នេហាវិស័យកីឡាបាល់ទាត់ឥណ្ឌូណេស៊ីមានការភ្ញាក់ផ្អើលចំពោះជ័យជម្នះរបស់ Vishaka FC លើក្រុម Bali United នៅកីឡដ្ឋាន I Wayan Dipta កោះបាលី ថ្ងៃច័ន្ទ (27/6/2022) ដែលលទ្ធផលចុងក្រោយគឺ៥-២។ លទ្ធផលនេះបានធ្វើមជ្ឈដ្ឋានបាល់ទាត់ឥណ្ឌូនេស៊ីនៅមិនសុខ ហើយធ្វើការតានដាននិងស្រាវជ្រាវអំពីបាល់ទាត់ខ្មែរពិសេស កំណែទម្រង់នៃលីគបាល់ទាត់កម្ពុជា។
B8 Sport សូមប្រែសម្រួលជូនបងប្អូនអាចជាការស្វែងយល់និងបង្ហាញពីមោទនកភាពមួយបានដែរ។ អត្ថន័យគឺមាននៅខាងក្រោមទាំងស្រុង៖
មកស្គាល់លីគកំពូលកម្ពុជា ដែលបច្ចុប្បន្នគ្រប់គ្រងដោយអតីតអ្នកជំនាញ Barcelona គាំទ្រយ៉ាងពេញទំហឹងដោយសហព័ន្ធ លីគបាល់ទាត់កម្ពុជាគួរតែថ្វើការពិភាក្សា បន្ទាប់ពីតំណាងរបស់ខ្លួនក្នុងពានរង្វាន់ AFC Cup 2022 គឺ Vishaka FC បានយកឈ្នះ Bali United។ តើការប្រកួតប្រជែងរបស់ប្រទេសមួយនេះរីកចម្រើនដល់កម្រិតណា? តើជ័យជម្នះរបស់ Vishaka FC អាចចាត់ទុកថាជាសំណាងដែរឬទេ?
បើក្រឡេកទៅមើលអ្វីដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានធ្វើកាលពីឆ្នាំមុន ចម្លើយគួរតែគ្មាន។
លីគអាជីពកម្ពុជាដំបូងបានចាប់ផ្ដើមក្នុងឆ្នាំ ២០០៥
លីគកម្ពុជាមានតាំងពីឆ្នាំ ១៩៨២ មកម្ល៉េះ។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រកួតអាជីពបានចាប់ផ្តើមតែក្នុងឆ្នាំ ២០០៥ ប៉ុណ្ណោះ។ បន្ទាប់ពីបានផ្អាកអស់រយៈពេលពីរឆ្នាំ កម្ពុជាបានវិលមកវិញប្រកបដោយលីគវិជ្ជាជីវៈក្នុងឆ្នាំ ២០០៥ ដោយមានក្រុមហ៊ុនទូរគមនាគមន៍ Metfone ជាអ្នកឧបត្ថម្ភធំ។
ក្នុងរយៈពេល 17 ឆ្នាំជាមួយមិត្តហ្វូន ស្តង់ដារវិជ្ជាជីវៈបានកើនឡើង។ ក្លឹបក៏ចាប់ផ្តើមទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនល្បីៗផងដែរ។ អរគុណដែលបានមកម្ចាស់ជើងឯកលីគកំពូលកម្ពុជា៧សម័យគឺ ភ្នំពេញក្រោន។
បន្ទាប់មក ក្លឹបដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនល្បីៗដូចជា Nagaworld, SMART, Cambodian Airways និង Prince Group ធ្វើឱ្យពួកគេមានលុយគ្រប់គ្រាន់ក្នុងការនាំយកកីឡាករបរទេស ទោះបីមិនមានកីឡាករល្បីៗក្នុងតំបន់ ឬពិភពលោកក៏ដោយ។
យ៉ាងណាក៏ដោយប្រភពក្នុងស្រុករបស់កម្ពុជាចាត់ទុកថា លីគកំពូលកម្ពុជា មិនទាន់មានអាជីពពេញលេញនៅឡើយ ព្រោះវានៅតែតាមពីក្រោយដោយក្រុមដូចជា Electricité du Cambodge FC (EDCFC) និងក្លឹបមកពីអគ្គស្នងការនគរបាលជាតិជាដើម។ លីគកម្ពុជាក៏ត្រូវបានគេចាត់ទុកថាបានបរាជ័យក្នុងការផ្តល់ទស្សនីយភាពគួរឱ្យចាប់អារម្មណ៍។ ឥទ្ធិពលសម្រាប់ក្រុមជម្រើសជាតិក៏មិនសូវអស្ចារ្យប៉ុន្មានដែរ ព្រោះកម្ពុជានៅតែតស៊ូក្នុងចំណាត់ថ្នាក់ FIFA លេខ១៧៤ក្នុងពិភពលោក។
ការច្នៃប្រឌិតធំចាប់ផ្តើមនៅចុងឆ្នាំ 2021
FFC កំពុងបោះជំហានយ៉ាងខ្លាំងឆ្ពោះទៅរកការឈានទៅមុខនៃលីគកម្ពុជា។ នៅខែតុលា ឆ្នាំ 2021 FFC បានបង្កើតក្រុមហ៊ុនពិសេសមួយទាក់ទងនឹងការប្រកួតនេះ គឺក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា (CFLC)។ នេះអាចជាចំណុចរបត់មួយសម្រាប់បាល់ទាត់កម្ពុជា។ ដូច្នេះហើយ ចាប់ពីរដូវកាល 2022 មក លីគកំពូលកម្ពុជា លែងគ្រប់គ្រងដោយ FFC ទៀតហើយ ប៉ុន្តែដោយ CFLC ។
CFLC នេះគឺដូចគ្នាទៅនឹង PT LIB (New Indonesia League) ប៉ុន្តែមនុស្សនៅធ្វើការក្នុងវាខុសគ្នា។ CLFC ត្រូវបានបំពេញដោយអ្នកជំនាញបាល់ទាត់។នាយកប្រតិបត្តិនៃ CFLC គឺ Satoshi Saito ។ គាត់បានធ្វើការជាអ្នកគ្រប់គ្រងទីផ្សារសម្រាប់ FC Barcelona នាយកបេសកកម្មពិសេសសម្រាប់សហព័ន្ធបាល់ទាត់ជប៉ុន (JFA) នាយកទីផ្សារ FC និងទីប្រឹក្សាទីផ្សារសម្រាប់ FIFA ។
យ៉ាងម៉េច? ពិតជាភ្លឺភ្នែកមែនទែន មិនមែនមាន CV (ចាន់វឌ្ឍនាកា)តែម្នាក់នោះទេ។ គាត់ជាកីឡាករបាល់ទាត់ម្នាក់ដែលមានបទពិសោធន៍នៅកម្រិតកំពូលនៃបាល់ទាត់ក្នុងប្រទេស។
ចំណែកនាយកនៃ លីគបាល់ទាត់ឥណ្ឌូនេស៊ី គឺ Akhmad Hadian Lukita ។ ដោយផ្អែកលើព័ត៌មានដែលបង្ហោះដោយ Divusi គាត់មានបទពិសោធន៍ជាង 15 ឆ្នាំក្នុងវិស័យផ្សេងៗ រួមទាំងកីឡាផងដែរ។ បទពិសោធន៍ខ្លះរបស់គាត់រួមមាន ការស្រាវជ្រាវ/ទីប្រឹក្សាផ្នែកព័ត៌មានវិទ្យា ទូរគមនាគមន៍ ការគ្រប់គ្រង ការអភិវឌ្ឍន៍អាជីវកម្ម ស្ថាបត្យកម្មសហគ្រាស និងថាមពល។
ជាការពិតណាស់ Akhmad Hadian ពិតជាយល់អំពីកីឡាបាល់ទាត់ ដោយសារតែគាត់នៅតែអាចដំណើរការ Liga 1, League 2 និង League 3 ក្នុងពេលកំពុងរាតត្បាតកូវីដ១៩។ ទោះជាយ៉ាងណាក៏ដោយកម្រិតគឺពិតជាខុសគ្នាបើប្រៀបធៀបទៅនឹង Satoshi Saito ។
តើ Satoshi Saito បានធ្វើការផ្លាស់ប្តូរអ្វីខ្លះ?
គម្រោង Satoshi Saito បានចាប់ផ្តើមនៅឆ្នាំនេះ ដោយធ្វើឱ្យមានការផ្ទុះឡើងមួយចំនួន។ ឈ្មោះ Metfone C-League ត្រូវបានប្តូរទៅជា Cambodia Premier League (CPL)។ ក្លឹបដែលចូលរួមក៏ត្រូវកាត់ចេញដែរ លែងមាន១៣ក្រុមទៀត ប៉ុន្តែមាន៨ក្រុម។ បន្ទាប់មកនឹងមានការប្រកួតលីគទី២ដែលមាន១២ក្រុមចូលរួម។
ក្លឹបដែលអាចចូលរួមក្នុងលីគកំពូលកម្ពុជា (CPL) ក្លឹបត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យផ្សេងៗដូចជា ស្ថានភាពផ្លូវច្បាប់ ដំណោះស្រាយ ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ និងគុណភាពកីឡដ្ឋាន។
Satoshi Saito បានផ្តល់ស្តង់ដារវាយតម្លៃអប្បបរមាពិន្ទុ 70 ដើម្បីអាចឆ្លងកាត់លក្ខខណ្ឌទាំងនេះ។ Satoshi Saito បាននិយាយថា៖ “ក្លឹបត្រូវតែទទួលបានពិន្ទុមូលដ្ឋាន 70 ដែលត្រូវបានវិនិច្ឆ័យលើលក្ខណៈវិនិច្ឆ័យផ្សេងៗ” ។
បច្ចុប្បន្នកីឡដ្ឋានកម្ពុជាជាច្រើនខ្វះភ្លើងបំភ្លឺ។ Satoshi Saito ក៏បានយកឈ្នះលើរឿងនេះ ដោយគាត់ដោយបង្កើនចំនួនការប្រកួតនៅពេលរសៀល។ ច្បាប់ថ្មីទាំងនេះក៏នឹងត្រូវបានអនុវត្តចំពោះបេក្ខជនឡើងមកលីគកំពូលនៅឆ្នាំក្រោយផងដែរ។ ប្រសិនបើក្លឹបមួយត្រូវបានតម្លើងមកលីគកំពូល ប៉ុន្តែមិនបានបំពេញតាមលក្ខខណ្ឌផ្សេងៗ នោះក្លឹបនោះនឹងមិនអាចបង្ហាញខ្លួននៅក្នុងលីគកំពូលកម្ពុជា (CPL) បានទេ។
ទន្ទឹមនឹងនេះ លោក Satoshi Saito ក៏បានអនុវត្តបទប្បញ្ញត្តិផងដែរ ដូច្នេះក្លឹបនីមួយៗត្រូវតែដាក់ឱ្យលេងកីឡាករ U-23 ពីរនាក់ផងដែរ។ នេះបានទទួលការតវ៉ាពីសំណាក់គ្រូបង្វឹករបស់ក្លឹបកម្ពុជា។ យ៉ាងណាក៏ដោយ លោក Satoshi Saito បានសង្កត់ធ្ងន់ថា អ្វីដែលលោកធ្វើ គឺមិនមែនដើម្បីតែគុណភាពនៃការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអភិវឌ្ឍន៍ក្រុមជម្រើសជាតិកម្ពុជាទៀតផង។
បើតាមគាត់ បទប្បញ្ញត្តិក្នុងការលេងកីឡាករ U-23 ពីររូបគឺល្អបំផុត ដើម្បីជួយអភិវឌ្ឍកីឡាករវ័យក្មេងដែលជាមូលដ្ឋានគ្រឹះនៃអនាគតរបស់ក្រុមជម្រើសជាតិ។Satoshi Saito បាននិយាយថា៖ “ភារកិច្ចចម្បងមួយរបស់យើង គឺដើម្បីមើលការធ្វើឱ្យប្រសើរឡើងនៃក្រុមជម្រើសជាតិ និងការអភិវឌ្ឍកីឡាករវ័យក្មេង” ។
“យើងបានសិក្សាវិធីសាស្រ្តផ្សេងៗនៅក្នុងលីគផ្សេងទៀត ហើយមានអារម្មណ៍ថាគំរូនេះដំណើរការបានល្អបំផុតក្នុងការអភិវឌ្ឍន៍កីឡាករសម្រាប់ក្រុមជម្រើសជាតិ”។
ការប្ដេជ្ញាចិត្តរបស់ Satoshi Saito ដើម្បីក្លាយជាលីគកំពូលកម្ពុជា ជាលីគល្អបំផុតនៅអាស៊ីអាគ្នេយ៍ ។ Satoshi Saito នឹងត្រូវតម្រង់ទៅ J-League (Japan League) ក្នុងការសាងសង់លីគកម្ពុជា។ Kawabuchi Saburo ដែលជាតួរអង្គក្នុងការអភិវឌ្ឍន៍លីគជប៉ុន (J-League) ក្នុងទស្សវត្សរ៍ឆ្នាំ 1990 ដែលបច្ចុប្បន្នជាការប្រកួតដ៏ល្អបំផុតមួយនៅអាស៊ី។ ហើយ Kawabuchi Saburo គឺជាអ្នកណែនាំរបស់ Satoshi Saito ។
“មុនពេល J.League ត្រូវបានបង្កើតឡើង បាល់ទាត់ជប៉ុនគឺជាផ្នែកមួយដែលអាក្រក់បំផុតនៅអាស៊ី។ Satoshi Saito បាននិយាយថា យើងមិនអាចប្រកួតប្រជែងជាមួយហ្វីលីពីន ឬម៉ាឡេស៊ីបានឡើយ”។
Satoshi Saito គ្រោងនឹងនាំអ្នកវិនិយោគជប៉ុនមកកម្ពុជា។ លោកមានសុទិដ្ឋិនិយមថាលោកអាចធ្វើឲ្យ Cambodia Premier League ក្លាយជាលីគល្អបំផុតនៅអាស៊ីអាគ្នេយ៍។ Satoshi Saito បាននិយាយថា៖ “សម្រាប់លីគកម្ពុជា ខ្ញុំចង់ក្លាយជាលីកអាជីពល្អបំផុតនៅអាស៊ីអាគ្នេយ៍”។
បាល់ទាត់មិនមែនជាវេទមន្តទេ។ ជាការពិតណាស់ វាត្រូវការដំណើរការមួយដើម្បីមើលការអភិវឌ្ឍន៍។ FFC បានបោះជំហានយ៉ាងអស្ចារ្យដោយប្រគល់ការប្រកួតប្រជែងទៅឱ្យអ្នកជំនាញ។ ដូច្នេះ មិនចាំបាច់ភ្ញាក់ផ្អើលទេ ប្រសិនបើក្លឹបកម្ពុជានឹងយកឈ្នះក្លឹបឥណ្ឌូនេស៊ីញឹកញាប់ជាងនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ប្រសិនបើអ្នកគ្រប់គ្រង់លីគឥណ្ឌូនេស៊ីមិនពោរពេញដោយអ្នកជំនាញកម្រិតអន្តរជាតិ។
ប្រែសម្រួលពី៖ vocketfc
(Khmer) វាមិនមែនជារឿងចៃដន្យសោះឡើយ តែវាអាចនិយាយបានជាសំណាងបូកជាមួយគុណភាព ដែលវិសាខាកំពុងធ្វើបានល្អក្នុងពានរង្វាន់ AFC Cup 2022 វគ្គជម្រុះក្នុងពូល G ក្រោយបង្ហាញខ្លួន២ប្រកួត ឈ្នះទាំង២ប្រកួតហើយមានភាគរយខ្ពស់ជាងគេក្នុងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រអន្តរតំបន់។
ហេតុអ្វីថាសំណាង? ក្នុងនាមជាជើងឯកពានសម្ដេចហ៊ុនសែន វិសាខាទទួលបានកៅអីវគ្គជម្រុះ play0ff ពាន AFC Cup 2022 តែប៉ុណ្ណោះពីកៅអី មួយកន្លះដែលក្លិបកម្ពុជាទទួលបាន ខណៈដែលភ្នំពេញក្រោនជាម្ចាស់ជើងលីគកម្ពុជាទទួលបានកៅអីវគ្គជម្រុះក្នុងពូលស្វ័យប្រវត្តិ។ វគ្គជម្រុះ play0ff តំបន់អាស៊ាន ក្រុមសេះស មួយនេះត្រូវលេងតទល់នឹង Young Elephant របស់ឡាវ។ បើក្រុមណាឈ្នះនឹងឡើងទៅវគ្គជម្រុះក្នុងពូល។
អ្វីដែលចំណេញ! ក្រុមទាំងពីរមិនចាំបាច់លេងវគ្គនេះឡើយ គឺត្រូវឡើងមកវគ្គជម្រុះក្នុងពូល G និង I រៀងៗខ្លួនដោយសារតែក្លិបមីយ៉ាន់ម៉ាចំនួន២គឺ Shan United និង Hantharwady United ដែលមានកៅអីក្នុងពូលស្រាប់ ត្រូវដកខ្លួនចេញដោយសារបញ្ហាកូវីដ និងបញ្ហានយោបាយក្នុងប្រទេស។
បើនិយាយអំពីគុណភាព ចូលមកដល់ក្នុងពូលគ្មាននរណារំពឹងថាវិសាខាធ្វើបានល្អបែនេះនោះឡើយ ពីព្រោះពួកគេជាក្លិបថ្មីថ្មោងបំផុតដែលមានបទពិសោធន៍លេងពានអន្តរជាតិទទួលស្គាល់ពី AFC ប្រកួតទីមួយបានយកឈ្នះ Kaya FC របស់ហ្វីលីពីន២ទល់១។ របូតគ្រាប់បាល់មុនគឺជាអ្វីដែលពួកគេធ្វើឱ្យអ្នកគាំទ្រសឹងតែអស់សង្ឃឹម ប៉ុន្តែការវាយបកយក២គ្រាប់ពី កែន ចាន់សុភ័ក្ត្រ និងសារ ទីជាមួយនឹងការបង្ហាញគុណផលលេងដ៏ជក់ភ្នែកក្រោម ការដឹកនាំរបស់លោក មាស ចាន់ណា ធ្វើឱ្យពួកគេបានក្លាយជាក្លិបច្បាស់ជើងឯកពាន Hun Sen Cup 2021 ឈ្នះការប្រកួតដំបូងក្នុងប្រវត្តិសាស្រ្តក្លិបកម្ពុជាលេងនៅ AFC Cup ។
ការប្រកួតទី២ប៉ះជាមួយ Bali United ត្រូវបានគេរំពឹងថា ម្ចាស់ពានសម្ដេចហ៊ុន សែន២សម័យកាលមួយនេះកំពុងតែជួបឧបសគ្គធំក្នុងប្រវត្តិសាស្រ្តពានអន្តរជាតិរបស់ខ្លួន។ មិនខុសពីការប្រកួតទីមួយ! ការរបូតគ្រាប់បាល់មុន ជារឿងមួយដែលធ្វើភាគរយនៃការឈ្នះត្រូវថមថយ។ ប៉ុន្តែការសហការគ្នាក្នុងក្រុម បូកជាមួយការបង្ហាញគុណផលលេងរបស់កីឡាករម្នាក់ៗក្នុងក្រុម បានធ្វើឱ្យពួកគេវាយបកយក៥គ្រាប់យ៉ាងរន្ថើន។ ២គ្រាប់របស់អ៊ុក សុវណ្ណ និង Paulo Victor និងមួយគ្រាប់របស់ Lee Jae-Gun ធ្វើឱ្យក្លិបមួយនេះរកបានជ័យជម្នះ២ប្រកួតជាប់គ្នាគួរឱ្យភ្ញាក់ផ្អើល។
នេះមានន័យថាវិសាខាគឺជាក្លិបជើងឯក Cup របស់កម្ពុជាដំបូងគេដែលរកបានជ័យជម្នះ២ប្រកួតជាប់គ្នាក្នុងវគ្គជម្រុះក្នុងពូល។ បឹងកេតធ្លាប់ឈ្នះ២ប្រកួតក្នុងវគ្គជម្រុះក្នុងពូលដែរ តែក្នុងនាមជាជើងឯកលីគកំពូលកម្ពុជា ហើយមិនបានឈ្នះការប្រកួត២លើកជាប់គ្នាបែបនេះទេ។
សម្រាប់ការប្រកួតចុងក្រោយ! វិសាខានឹងត្រូវជួបក្រុម Kedah Darul Aman របស់ម៉ាឡេស៊ីដែលលេង២ប្រកួតឈ្នះមួយនិងចាញ់១ នៅថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២២។ ការប្រកួតនេះ វិសាខាត្រូវការឈ្នះជាចាំបាច់ដើម្បីរក្សាតំណែងកំពូលតារាងពូល G ដើម្បីឡើងទៅវគ្គ ASEAN Zonal semi-finals ដេលលេងតែមួយជើងតែប៉ុណ្ណោះ៕
អត្ថបទដើម៖ ផេកពានរង្វាន់សម្ដេចហ៊ុន សែន
(Khmer) នៅឆ្នាំ 2023 ឥណ្ឌូណេស៊ីត្រូវបាន FIFA ទុកចិត្តធ្វើជាម្ចាស់ផ្ទះ U-20 World Cup ។ ព្រឹត្តិការណ៍នេះគឺជាមធ្យោបាយមួយដើម្បីស្វែងរកកីឡាករវ័យក្មេងល្អបំផុតដែលក្លាយជាគ្រាប់ពូជនៃតារាបាល់ទាត់នាពេលអនាគត។ អញ្ចឹងសូមពិចារណាការពិត 7 យ៉ាងខាងក្រោមអំពីការប្រកួត FIFA U-20 World Cup ឆ្នាំ 2023៖
-U20 World Cup នឹងត្រូវពន្យារពេលដល់ឆ្នាំ 2023៖ ដំបូងឡើយ U20 World Cup នឹងធ្វើឡើងនៅខែមីនា ឆ្នាំ 2021 នៅប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែដោយ សារស្ថានភាពមិនទាន់បញ្ចប់នៃជំងឺរាតត្បាត COVID-19 ការប្រកួត U20 World Cup នឹងត្រូវបង្ខំចិត្តពន្យារពេលរហូតដល់ឆ្នាំ 2023។
-FIFA U-20 World Cup លើកដំបូងត្រូវបានប្រារព្ធឡើងនៅប្រទេសទុយនីស៊ី៖ ក្នុងឆ្នាំ 1977 FIFA បានធ្វើជាម្ចាស់ផ្ទះការប្រកួត U-20 World Cup នៅប្រទេសទុយនីស៊ី ដែលត្រូវបានបង្កើតឡើងដោយ Harry Cavan ដែលជានាយកប្រតិបត្តិរបស់ FIFA នៅពេលនោះ។
-អាហ្សង់ទីនជាប្រទេសឈ្នះច្រើនបំផុត៖ អាហ្សង់ទីនត្រូវបានគេទស្សន៍ទាយថាជាក្រុមដែលជោគជ័យបំផុតក្នុងព្រឹត្តិការណ៍ U-20 World Cup គ្រប់ពេល។ ពីឆ្នាំ 1995 ដល់ 2007 អាហ្សង់ទីនអាចនាំយកពានរង្វាន់មកផ្ទះវិញបាន 5 ដង។ អាហ្សង់ទីនក៏អាចរកបានតារារបស់ខ្លួនពីការប្រកួតដូចជា Javier Saviola, Lionel Messi និង Sergio Aguero។
-ប្រទេសឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនៅចុងឆ្នាំ 2019៖ ឥណ្ឌូណេស៊ីបានយកឈ្នះគូប្រជែងរបស់ខ្លួនចំនួនពីរគឺប្រេស៊ីល និងប៉េរូ ដើម្បីធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក U-20 លើកទី២២។ នេះជាព្រឹត្តិការណ៍សំខាន់ដំបូងសម្រាប់ប្រទេសឥណ្ឌូណេស៊ីក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ដ៏ធំបំផុតរបស់ពិភពលោក។
-INAFOC ត្រូវបានតែងតាំងជាគណៈកម្មាធិកាកាលពីដើមខែកក្កដាកន្លងទៅ៖ ប្រធាន Joko Widodo បានសម្រេចចិត្តបង្កើត INAFOC (Indonesia FIFA U-20 World Cup 2023 Committee) និងបានតែងតាំងលោក Zainudin Amali រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡា (Menpora) ជាប្រធានគណៈ កម្មាធិការ ។ ទោះបីជាប្រធាន INAFOC ត្រូវបានតែងតាំងដោយប្រធានក៏ដោយ FIFA នៅតែដឹកនាំរចនាសម្ព័ន្ធគ្រប់គ្រងរបស់ខ្លួន។
-ប្រារព្ធឡើងនៅក្នុងពហុកីឡដ្ឋានចំនួន 6 ដែលរីករាលដាលទូទាំងខេត្តចំនួន 5៖ នៅក្នុងការអនុវត្តរបស់ខ្លួន ព្រឹត្តិការណ៍ FIFA U-20 World Cup ឆ្នាំ 2023 នឹងធ្វើឡើងនៅក្នុងកីឡដ្ឋានចំនួន 6 គឺកីឡដ្ឋាន Gelora Bung Karno Jakarta, Gelora Bung Tomo Stadium Surabaya, Gelora Sriwijaya Stadium Palembang, Manahan Solo Stadium, កីឡដ្ឋាន Kapten I Wayan Dipta Bali និងកីឡដ្ឋាន Si Jalak Harupat Bandung ។ កីឡដ្ឋានទាំងប្រាំមួយត្រូវបានជ្រើសរើសដោយ FIFA ពីកីឡដ្ឋានចំនួន 10 ដែលស្នើឡើងដោយរដ្ឋាភិបាល។
-24 ក្រុមនឹងប្រកួតប្រជែង (ក្រុម A ឥណ្ឌូនេស៊ី)៖ នៅក្នុងការប្រកួតដ៏មានកិត្យានុភាពនេះ នឹងមាន 24 ប្រទេស/ក្រុមចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ជើងឯកនេះ។ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ឥណ្ឌូណេស៊ីបានបញ្ជាក់ជំហររបស់ខ្លួនក្នុងពូល A។
ព្រឹត្តិការណ៍កីឡាបាល់ទាត់ដ៏ធំនេះ មានការទន្ទឹងរង់ចាំយ៉ាងខ្លាំង មិនត្រឹមតែសម្រាប់ការត្រៀមខ្លួនរបស់ឥណ្ឌូនេស៊ីក្នុងនាមជាម្ចាស់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្តានុពលរបស់ Garuda Muda ក្នុងការប្រឈមមុខនឹងគូប្រជែងដ៏ស្វិតស្វាញពីប្រទេសផ្សេងៗផងដែរ។ Datra សង្ឃឹមថា ព្រឹត្តិការណ៍ FIFA U-20 World Cup 2023 អាចដំណើរការដោយរលូន ហើយអាចក្លាយជាគោលដៅទេសចរណ៍កីឡាអន្តរជាតិនៅពេលក្រោយ។
(Khmer) សហព័ន្ធបាល់ទាត់ឡាវ (LFF) បានប្រកាសថា Lao Ford City Ltd. ជាអ្នកឧបត្ថម្ភពានរង្វាន់ LFF Cup 2022 ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងចំនួនបួនដែលមានដូចជាទីក្រុងវៀងច័ន្ទន៍ ចំប៉ាសាក់ និងហ្លួងប្រាបាងក្នុងខែសីហាឆ្នាំនេះ។
ក្រុមហ៊ុន Lao Ford City Co Ltd បានដំណើរការនៅក្នុងប្រទេសតាំងពីឆ្នាំ 2004 គឺជាអ្នកចែកចាយផ្តាច់មុខតែមួយគត់សម្រាប់ក្រុមហ៊ុន Ford Motor ក្នុងប្រទេសឡាវ។ LFF Lao Ford Cup គឺជាការប្រកួតជម្រុះបាល់ទាត់ប្រចាំឆ្នាំសម្រាប់ជើងឯកលីគកំពូលឡាវ។
លោក Viphet Sichachakr ប្រធាន LFF បាននិយាយថា៖«យើងមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ Lao Ford City ក្នុងនាមជាអ្នកឧបត្ថម្ភពានរង្វាន់ LFF Cup 2022។ ក្រុមហ៊ុន Ford គឺជាអ្នកដឹកនាំឧស្សាហកម្មរថយន្ត ដែលចែករំលែកចក្ខុវិស័យរបស់យើងក្នុងការផ្តល់លទ្ធភាពប្រើប្រាស់ និងបទពិសោធន៍របស់អតិថិជន ខណៈពេលដែលធ្វើឱ្យប្រាកដថាយើងជាដៃគូសហគមន៍ពិតនៅទូទាំងប្រទេសឡាវដែលបង្កើត វាជាដៃគូដ៏ស័ក្តិសមក្នុងការពង្រីកវិស័យកីឡារបស់យើងក្នុងប្រទេសឡាវ»។
នាយកគ្រប់គ្រងក្រុមហ៊ុន Automotive RMA Lao បានថ្លែងក្នុងពិធីចុះហត្ថលេខានេះដែរថា៖ “Lao Ford City រំភើបចិត្តក្នុងការចាប់ដៃគូជាមួយសហព័ន្ធបាល់ទាត់ឡាវ។ យើងទន្ទឹងរង់ចាំធ្វើការជាមួយអង្គការដែលបំផុសអារម្មណ៍ និងចំណង់ចំណូលចិត្តចំពោះកីឡាបាល់ទាត់»។
“ការធានាភាពជាដៃគូជាមួយក្រុមហ៊ុន គឺជាឱកាសពិសេសមួយសម្រាប់ក្រុមហ៊ុនរបស់យើង ដោយផ្តល់ឱ្យយើងនូវលទ្ធភាពដ៏ធំធេងមួយ នៅពេលដែលយើងបន្តខិតខំប្រឹងប្រែងដោយមិននឿយហត់ឆ្ពោះទៅរកការពង្រីកម៉ាកយីហោរបស់យើងនៅគ្រប់តំបន់។ ឥឡូវនេះ យើងទន្ទឹងរង់ចាំជាមួយនឹងការកើនឡើងនៃក្តីរំភើបសម្រាប់ហ្គេមនេះ!”។
LFF Cup 2022 គឺជាពានខាប់របស់វិស័យបាល់ទាត់ឡាវដែលគ្រប់គ្រងដោយសហព័ន្ធកីឡាបាល់ទាត់ឡាវ។ពានរង្វាន់មួយនេះហាក់បង្ហាញខ្លួនមិនសូវទៀងទាត់នោះទេ ដោយបានបង្ហាញខ្លួនឆ្នាំ២០១៤, ២០១៩, ២០២០, ហើយឆ្នាំ២០២២នេះគ្រោងនឹងចាប់ផ្ដើមដែលមាន ៨ក្រុមចូលរួមទូទាំងប្រទេស ប៉ុន្តែឆ្នាំ២០២២នេះលឺថាលេងតែបួនទីក្រុងប៉ណ្ណោះ៕
International News
(Khmer) Manchester United បានដាក់ការជឿជាក់ទាំងស្រុងលើ Harry Maguire ដើម្បីរក្សាកីឡាកររូបនេះបន្តទៀត។
Harry Maguire ស្ថិតក្នុងចំណោមកីឡាករដែលតែងតែទទួលបានការរិះគន់ចាប់តាំងពីចូលរួមជាមួយ Man United ជាមួយនឹងកំណត់ត្រាពិភពលោកសម្រាប់ខ្សែការពារកណ្តាល។
ប្រធានក្រុម Manchester United ត្រូវបាន Barcelona តាមប្រមាញ់ម្តងទៀត។ កាលពីប៉ុន្មានខែមុន Barca បានបង្ហាញចំណាប់អារម្មណ៍លើ Maguire ។ កីឡាករអន្តរជាតិអង់គ្លេសបានជួប Erik Ten Hag ដោយចង់បានភាពច្បាស់លាស់អំពីតួនាទីរបស់គាត់នៅក្នុងគម្រោងរបស់ក្លឹប។ Ten Hag បានប្រាប់ Maguire រួចហើយថាគាត់គឺជាកីឡាករដ៏សំខាន់នៅក្នុងគម្រោងរបស់គាត់។
ហើយឥឡូវនេះ Barcelona កំពុងព្យាយាមម្តងទៀតដើម្បីយក Maguire ។Barcelona បានស្នើឱ្យ Maguire បញ្ចូលទៅក្នុងកញ្ចប់កិច្ចព្រមព្រៀង Frenkie De Jong ។
Man United បានផ្ញើសំណើដេញថ្លៃជាច្រើនសម្រាប់ De Jong ហើយពួកគេត្រូវបានច្រានចោលដោយសារបញ្ហាតម្លៃ។ ដោយសារតែ Barcelona ស្នើឱ្យ Man United ប្រើវិធីកីឡាករ + សាច់ប្រាក់សម្រាប់ De Jong ដោយមាន Maguire រួមបញ្ចូល។ Barcelona នៅតែព្យាយាមស្វែងរកខ្សែការពារកណ្តាលដែលអាចជំនួស Gerard Pique ក្នុងរយៈពេលវែង។
According to reports, Manchester United have rejected a sensational request from Barcelona for England defender Harry Maguire to be included in any deal to sign midfielder Frenkie de Jong ? — Sky Sports Premier League (@SkySportsPL) June 26, 2022
According to reports, Manchester United have rejected a sensational request from Barcelona for England defender Harry Maguire to be included in any deal to sign midfielder Frenkie de Jong ?
— Sky Sports Premier League (@SkySportsPL) June 26, 2022
គំនិតនេះ Manchester United មិនចូលចិត្តនោះទេ។ Erik Ten Hag ថែមទាំងព្យាយាមនិយាយ និងធ្វើយ៉ាងណារក្សា Maguire ឱ្យខាងតែបានជាមួយនឹងគោលដៅនាំចុលដទៃទៀតដូចជា Lisandro Martinez និង Jurrien Timber ក៏ដូចជា Pau Torres ក៏មាននៅក្នុងបញ្ជីផងដែរ។
ប៉ុន្តែសម្រាប់ពេលនេះ Manchester United ពិតជាផ្តោតលើការទទួលបាន Frenkie De Jong។ United បានកំណត់ថ្ងៃទី 30 ខែមិថុនា ជាថ្ងៃផុតកំណត់ដែលពួកគេចង់ឱ្យកិច្ចពិភាក្សារបស់ De Jong ត្រូវបានបញ្ចប់។ ប្រសិនបើពួកគេបរាជ័យ ពួកគេនឹងបន្តទៅគោលដៅមួយទៀត។
(Khmer) ទាំងម្ចាស់ផ្ទះ Bali United របស់ឥណ្ឌូនេស៊ី និង ក្លិបវិសាខា ដំណាងឲ្យកម្ពុជា សុទ្ធសឹងតែទទួលបាន ៣ពិន្ទុពេញពីប្រកួតដំបូងក្នុងពូល G ក្រោយពី Bali ឈ្នះក្រុមម៉ាឡេស៊ី Kedah FC ២ទល់នឹង០ ខណៈដែលវិសាខាទទួលជ័យជម្នះលើ KAYA FC របស់ហ្វីលីពីន ២ទល់នឹង១ ។ នៅក្នុងសន្និសីទសារព័ត៏មានមុនការប្រកួតទី២ AFC CUP 2022 របស់ក្លិបកម្ពុជាវិសាខា ជាមួយក្រុមជើងឯកលីគកំពូលឥណ្ឌូនេស៊ី Bali United នៅថ្ងៃស្អែកនេះ វេលាម៉ោង០៤៖០០នាទីល្ងាច(នៅកម្ពុជា) លោក មាស ចាន់ណា នឹងផ្ដោតសំខាន់ទៅលើការលេងជាក្រុមទាំងមូលរបស់ម្ចាស់ផ្ទះ ដោយនឹងមិនប្រុងប្រយ័ត្នខ្លាំងពេកលើអតីតម្ចាស់ស្បែកជើងមាសលីគកំពូលកម្ពុជាឆ្នាំ ២០២០ ខ្សែប្រយុទ្ធ Privat ពេកនោះទេ។
គ្រូបង្គោលវ័យ ៣៨ឆ្នាំ ដែលធ្លាប់បានសហការគ្នាជាគ្រូបង្វឹក និងកីឡាករ ជាមួយ Privat Mbarga ពេលប្រកបអាជីពនៅក្លិបណាហ្គាវើលដ៏ ក្នុងរដូវកាល២០១៦ បាននិយាយថា«គាត់មិនមែនជាកីឡាករសំខាន់ដែលផ្ដោតខ្លាំងនោះទេសម្រាប់ខ្ញុំ ដោយសារកីឡាករក្នុងស្រុករបស់យើង រួមទាំងខ្សែការពារ ស្គាល់គាត់ច្បាស់។ ជាងនេះទៅទៀតក្នុងការផ្តោតលើក្រុមរបស់ខ្ញុំ ព្រោះការស៊ុតបាល់បញ្ចូលទីមិនមែនជាការបណ្តោយឲ្យកើតមានគ្រាប់បាល់ងាយៗនោះទេ»។ អតីតគ្រូបង្វឹកដែលដឹកនាំ ណាហ្គាវើលដ៏ឈ្នះជើងឯកលីគកំពូលកម្ពុជាឆ្នាំ២០១៨ រូបនេះបានបន្តថា «លោកនឹងមិនផ្តោតលើ Privat Mbarga ម្នាក់ឯងឡើយ។ ព្រោះថា Bali United មានកីឡាករគ្រោះថ្នាក់ច្រើន។ ពេលនេះខ្ញុំមិនចង់ផ្តោតលើគាត់ទេ ប៉ុន្តែផ្តោតលើក្រុមទាំងមូល ដោយសារតែពួកគេមានកីឡាករដែលមានគុណភាពសប្បូរបែប។ ដូច្នេះយើងគ្រាន់តែផ្តោតលើកលល្បិចដែលគ្រូបង្វឹកបានរៀបចំ»។