ចំណែកខាង De Jong ក៏មានហេតុផលមិនសប្បាយចិត្តដែរ។ បើទោះបីជាកីឡាករវ័យ 25 ឆ្នាំរូបនេះមានបំណងចង់បន្តនៅ Camp Nou ក៏ដោយក៏ Barca កំពុងតែសម្លឹងរកការលក់គាត់ ស្របពេលដែលជំពាក់ប្រាក់គាត់ច្រើន និងផ្តល់ការកាត់ប្រាក់ឈ្នួលជាជម្រើសតែមួយគត់ឱ្យគាត់នៅ។
សារសម្រាប់អ្នកគាំទ្រ United
Tyrell ថ្លែងថា៖ “សួស្តីអ្នកគាំទ្រ Manchester United ! Tyrell នៅទីនេះហើយ។ ខ្ញុំចង់និយាយថាអរគុណ ហើយខ្ញុំទន្ទឹងរង់ចាំលេងសម្រាប់អ្នក ហើយលេងសម្រាប់ផ្លាកសញ្ញានេះនៅលើអាវរបស់ខ្ញុំ។ តោះយើងទៅ។”
ឥឡូវនេះ គាត់នឹងលេងឱ្យជម្រើសជាតិហ្គាណា ដែលជាប្រទេសដើមកំណើតឪពុកម្តាយរបស់គាត់ សម្រាប់កាតព្វកិច្ចអន្តរជាតិ។ បច្ចុប្បន្នគ្រប់គ្រងដោយអតីតគ្រូបង្វឹក Brighton និង Newcastle លោក Chris Hughton Williams អាចមានឱកាសទៅលេង World Cup នៅប្រទេសកាតាក្នុងខែវិច្ឆិកានេះ ប្រសិនបើត្រូវបានកោះះហៅ។