National News
(Khmer) ការប្រកួតក្នុងពានរង្វាន់ ជម្រើសជើងឯកលីគទី២កម្ពុជាសប្ដាហ៍ទី១៥នេះ បានបញ្ចប់អស់ហើយ ខណៈដែលជំនួបដែលគេមិននឹកស្មានដល់គឺក្រុមខ្លាំងអគ្គីសនីដែលរក្សាលទ្ធផលមិនដែលចាញ់១៣ប្រកួតជាប់គ្នាបែរជាមករងបរាជ័យ២ប្រកួតជាប់គ្នាទៅវិញ។
កាលពីសប្ដាហ៍ទី១៤ក្រុមមួយនេះបានរងបរាជ័យក្រោមថ្វីជើងក្រុមនគរបាលជាតិក្នុងលទ្ធផល១ទល់០នៅទីលាន 7NG ហើយជាការចាញ់លើកដំបូងក្នុងរដូវកាលនេះផងដែរ។ រឿងដែលមិននឹកស្មានដល់ពួកគេបន្តចាញ់ក្រុមអាយ អេស អាយ ដង្កោសែនជ័យ១ទល់០នៅកីឡដ្ឋានខេមបូឌៀ អ៊ែវ៉េរបស់បឹងកេត។ កីឡាករលេខ២២ DICKO IBRAHIM ABOU រកបានគ្រាប់បាល់នៅនាទីទី៥១បានធ្វើឱ្យក្រុមរបស់លោក ទុំ សារ៉ាយបន្តរងបរាជ័យ២ប្រកួតជាប់គ្នាតែម្ដង បន្ទាប់ពីក្រុមរបស់លោកមិនអាចធ្វើការរកបានគ្រាប់បាល់តាមស្មើឬឈ្នះឡើងវិញនោះទេ។
ទោះបីជារងបរាជ័យ២ប្រកួតជាប់គ្នាបន្តឈកំពូលតារាងលីគទី២ដដែលបន្តគម្លាតពិន្ទុមិនដាច់ឆ្ងាយគ្នានោះទេ។ ខាងក្រោមជាលទ្ធផលការប្រកួតក្នុងសប្ដាហ៍នេះ៖
International News
(Khmer) Erik ten Hag បានទៅព្រលះដោយពាក្យសម្ដតីធ្ងន់ទៅកាន់កីឡាករ Man United របស់គាត់នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ បន្ទាប់ពីពួកគេចាញ់ Brentford 4-0 នេះបើយោងតាមកាសែត The Times ។
ក្រុមកីឡាកររបស់បិសាចក្រហមដើមឡើយ គ្រោងនឹងឈប់សម្រាកនៅថ្ងៃអាទិត្យ ប៉ុន្តែឥឡូវនេះត្រូវបានលុបចោលទាំងអស់។ Ten Hag មានការខឹងសម្បារយ៉ាងខ្លាំងជាមួយនឹងការសម្តែងរបស់ពួកគេ គាត់បានបញ្ជាឱ្យពួកគេបង្ហាញខ្លួននៅ Carrington នៅថ្ងៃអាទិត្យនេះដើម្បីទៅហ្វឹកហាត់បន្ថែម។
បុរសសញ្ជាតិហូឡង់បានចោទសួរពីសមត្ថភាពរបស់កីឡាកររបស់គាត់ បន្ទាប់ពីការចាញ់ Brentford ហើយបានណែនាំថាពួកគេបានបោះដំបូន្មានយុទ្ធសាស្ត្ររបស់គាត់ ‘នៅក្នុងធុងសំរាម’ ឬនិយាយដោយខ្លីថាលេងបាល់មិនស្ដាប់គ្រូបង្វឹក។
Ten Hag នៅតែមានឱកាសជួយឱ្យក្រុមនេះត្រលប់មករកផ្លូវត្រូវវិញ បន្ទាប់ពីការចាប់ផ្តើមរដូវកាលដ៏គួរឱ្យរន្ធត់ ហើយត្រូវការកីឡាករនាំចូលថ្មីច្រើនដើម្បីដោះស្រាយបញ្ហាមួយចំនួន។
ប្រភព៖ The Times
(Khmer) «ការរកបានបួនគ្រាប់នេះ! ខ្ញុំមិនដែលរំពឹងទុកទេ។ វាជាលើកទីមួយសម្រាប់អាជីពបាល់ទាត់របស់ខ្ញុំ។ ខ្ញុំមិនដែលទាត់ចូលច្រើនគ្រាប់អញ្ចឹងទេ តាំងពីណាពីណីមកហើយបង ហើយខ្ញុំក៏មិនដែលរំពឹងដែរ» នេះគឺជាការលើកឡើងរបស់ខ្សែបម្រើវ័យក្មេង មិន រតនៈផ្ដល់បទសម្ភាសន៍តាមសារអេឡិចត្រូនិកជាមួយ B8 Sport ក្រោយការប្រកួតចប់យប់មិញដែលព្រះខ័នរាជស្វាយរៀងយកឈ្នះគិរីវង់១០ទល់០។
មិន រតនៈជាកីឡាករខ្មែរដំបូងគេរកបាន៤គ្រាប់ក្នុងមួយប្រកួតសម្រាប់ពានរង្វាន់ Cambodian Premier League រដូវកាល២០២២ ក្រោយកីឡាកររូបនេះនិងមិត្តរួមក្រុមជួយក្រុម ព្រះខ័នរាជស្វាយរៀងឈ្នះគិរីវង់១០ទល់០។ ៤ គ្រាប់របស់កីឡាករវ័យមិនដល់២០ឆ្នាំរូបនេះរកបាននៅនាទី០៦, ៤៦, ៦៦ និងនាទី៨៦។ កីឡាកររូបនេះបន្តថា៖
«ការទាត់ចូលហ្នឹងដោយសារតែគ្រូគាត់ជំរុញឱ្យខ្ញុំរត់ចូលក្នុងទីឱ្យបានច្រើន។ កាលណាយើងចូលទៅក្នុងប្រអប់គ្រោះថ្នាក់ច្រើនអញ្ចឹងទៅ យើងអាចមានឱកាសសម្រេចទី ហើយខ្ញុំក៏ព្យាយាមតាមគាត់ប្រាប់ ឃើញថាបានសម្រេចមែន»។
គិតមកដល់ពេលនេះ! រតនៈរកបាន៦គ្រាប់ហើយក្នុងពានរង្វាន់ Cambodian Premier League រដូវកាល២០២២ ហើយក៏ក្លាយជាកីឡាកខ្មែររកបានគ្រាប់បាល់ច្រើនជាងគេបណ្ដោះអាសន្នក្នុងលីគលើសរៀមច្បង ម៉ាត់ នូរុណរបស់ក្លិបបឹងកេតអេហ្វស៊ី៕
រូបថត៖ Preah Khan Reach Svay Rieng FC
អត្ថបទ៖ និស្ស័យ
(Khmer) ដោយបង្ហាញពីការខកចិត្តរបស់គាត់ ចំពោះការចាញ់ក្រុម Brentford 4-0 របស់ Manchester United កាលពីយប់មិញនេះលោក Erik ten Hag បាននិយាយនៅក្នុងបទសម្ភាសន៍ក្រោយការប្រកួតរបស់គាត់ថា៖ “ពិបាកសម្រាប់ខ្ញុំ និងការភ្ញាក់ផ្អើលមួយ ដែលក្រុមត្រូវតែទទួលខុសត្រូវ ហើយខ្ញុំមានអារម្មណ៍សោកស្តាយចំពោះអ្នកគាំទ្រ។ យើងបានធ្វើឱ្យពួកគេខកចិត្ត”។
“ខ្ញុំបានសុំឱ្យពួកគេ [កីឡាករ] លេងដោយមានជំនឿជឿជាក់ និងទទួលខុសត្រូវ នោះជាអ្វីដែលពួកគេមិនបានធ្វើនោះទេ។
“ទាល់តែយើងនៅជាមួយគ្នា យើងនឹងយកឈ្នះវា បើខ្ញុំគិតមកខុសទេ អ្នកចាត់ការគឺជាទំនួលខុសត្រូវចម្បង ហើយខ្ញុំទទួលខុសត្រូវ ប៉ុន្តែខ្ញុំត្រូវតែផ្តល់ជំនឿដល់ពួកគេ ហើយពួកគេត្រូវតែទទួលវាដោយខ្លួនឯង”។
“កំហុសគឺជាផ្នែកមួយនៃបាល់ទាត់ អ្នកត្រូវតែបន្ត ប៉ុន្តែអ្នកត្រូវតែធ្វើ ជាពិសេសធ្វើសកម្មភាពទៅលើវា [ប្ដូរកីឡាករបីនាក់ក្រោយចប់តង់ទីមួយ] បាននាំយកមកនូវថ្មីៗ។ ខ្ញុំក៏អាចផ្លាស់ប្តូរអ្នកទាំងប្រាំបីផ្សេងទៀតផងដែរ។”
Ten Hag ច្បាស់ជាមិនបានទប់ទល់នឹងការវាយតម្លៃរបស់គាត់ទេ ហើយ United មានតែខ្លួនឯងប៉ុណ្ណោះដែលត្រូវស្តីបន្ទោសចំពោះភាពរញ៉េរញ៉ៃនេះ។ បិសាចក្រហមឥឡូវនេះមិនទាន់ឈ្នះទេក្នុងការប្រកួត Premier League ពីរប្រកួតដំបូងរបស់យើង ដោយបានបណ្តោយឱ្យរបូត 6 គ្រាប់រួចទៅហើយ។
ប្រភព៖ Sky Sports
(Khmer) Barcelona អាចចុះឈ្មោះកីឡាករថ្មីនៅរដូវក្ដៅមុនការប្រកួតបើកឆាក La Liga ទល់នឹង Rayo Vallecano បានហើយ។
Blaugrana បានចុះឈ្មោះកីឡាករដូចជា Robert Lewandowski, Raphinha, Andreas Christensen និង Franck Kessie នៅក្នុងក្រុមសម្រាប់ការប្រកួតក្នុង La Liga ។ ប៉ុន្តែ Jules Kounde មិនទាន់បានចុះឈ្មោះនៅឡើយទេ ព្រោះអាចត្រូវបានពន្យារពេល ខណៈពេលនេះគាត់កំពុងចំណាយពេលព្យាបាលរបួស។
Barca ក៏អាចចុះឈ្មោះ Ousmane Dembele និង Sergi Roberto ដែលបានបន្តកុងត្រាជាមួយពួកគេវិញនៅដើមរដូវក្តៅនេះ។ ដើម្បីអាចចុះឈ្មោះកីឡាករថ្មីក្លឹប FC Barcelona បានប្រើប្រាស់យុទ្ធសាស្រ្តផ្នែកសេដ្ឋកិច្ចទីបួនពោលគឺ លក់ 24.5% នៃ Barca Studios – ដើម្បីបង្កើតប្រាក់ចំណូល 100 លានអឺរ៉ូ។
ប្រភព៖ LaLiga.com
(Khmer) កាលពីថ្មីៗនេះ ហាងលក់សំលៀកបំពាក់កីឡា Heng Nas Sport បានប្រកាសពីការចុះកិច្ចព្រមព្រៀងជាផ្លូវការ ដើម្បីក្លាយជាដៃគូឧបត្ថម្ភជាមួយក្លិបបាល់ទាត់ ខេត្តបន្ទាយមានជ័យ ដែលជាក្រុមមួយ ក្នុងក្របខណ្ឌលីគទី២ (Cambodian League2)។
ជុំវិញការប្រកាសនៃកិច្ចព្រមព្រៀងរវាងភាគីទាំង២ ខាងលើនេះ ក្រុមការងារ b8-sport.com ក៏បានសាកសួរតាមរយៈសារអេឡិចត្រូនិចទៅកាន់លោក ឈឿម ហេង ដែលជាស្ថាបនិកហាង Heng Nas Sport អំពីចំណាប់អារម្មណ៍របស់លោកផងដែរ។
លោក ឈឿម ហេង បានមានប្រសាសន៍ថា៖ «យើងពេញចិត្ត យើងរីករាយនឹងក្លាយជាដៃគូឧបត្ថម្ភសំលៀកបំពាក់ និងសម្ភារៈប្រើប្រាស់មួយចំនួន សម្រាប់ក្រុមកីឡាករ ក្រុមគ្រូបង្វឹករបស់ក្លិបបាល់ទាត់ ខេត្តបន្ទាយមានជ័យ ដោយឡែកសម្រាប់សុពលភាពនៃកិច្ចព្រមព្រៀង គឺមានដល់ឆ្នាំ២០២៤ ឯណោះ គឺយើងផ្គត់ផ្គង់ពួកគាត់ ក្នុងការប្រកួតនៃពានរង្វាន់ក្របខណ្ឌលីគទី២ (Cambodian League2)។
ម្ចាស់ហាង ដែលមានដើមកំណើតនៅខេត្តបន្ទាយមានជ័យរូបនេះ ក៏បានបញ្ជាក់ពីគោលបំណងយ៉ាងមុតមាំរបស់ខ្លួន ក្រោយពេលសម្រេចសហការជាមួយក្លិបបាល់ទាត់ ខេត្តបន្ទាយមានជ័យ
«រូបខ្ញុំផ្ទាល់ គឺជាអ្នកមានដើមកំណើត នៅខេត្តបន្ទាយមានជ័យនេះផ្ទាល់តែម្តង ដូច្នេះគឺគ្រប់យ៉ាងកើតឡើងដោយសារទឹកចិត្តស្រឡាញ់ ហើយយើងទទួលស្គាល់ការចំណាយក្នុង១ឆ្នាំៗ គឺចំណាយច្រើនដោយសារតែចង់អភិវឌ្ឍន៍ធនធានមនុស្សក្នុងខេត្តតាមវិស័យកីឡាបាល់ទាត់ ហើយចង់ឲ្យមជ្ឈដ្ឋានខាងក្រៅ គេមើលមកស្គាល់ថាវិស័យកីឡាបាល់ទាត់ក្នុងខេត្តមួយនេះ រីកចម្រើនបានដល់កម្រិតណា»
ជាចុងក្រោយ លោក ឈឿម ហេង ក៏បានបន្ថែមថា៖ «ខ្ញុំសូមសំណូមពរ ទៅកាន់ម្ចាស់អាជីវកម្មផ្សេងៗ ទាំងក្នុងខេត្ត និងក្រៅខេត្តងាកមកជួយវិស័យកីឡាមួយនេះ តាមរយៈរូបផ្សេងៗ ទោះជាតិចក្តី ច្រើនក្តី គឺក្នុងគោលបំណាងអភិវឌ្ឍន៍វិស័យមួយនេះ ឲ្យរីកចម្រើនកាន់តែទៅមុខទៀត»
ហាងលក់សំលៀកបំពាក់កីឡា Heng Nas Sport ( https://www.facebook.com/Hengnassport ) គឺជាហាងមួយ ដែលត្រូវបានមហាជនទទួលស្គាល់ជាច្រើន ពីកម្រិតគុណភាពនៃការផលិតនាពេលកន្លងមក ហើយហាងមួយនេះ ចាប់ផ្តើមដំណើរការអស់រយៈពេល ៩ឆ្នាំមកហើយគិតត្រឹមពេលបច្ចុប្បន្ន។
Asia News
(Khmer) ក្រុមជម្រើសជាតិថៃនឹងហៅកីឡាករបីនាក់ដែលលេងនៅលីគជប៉ុន មកប្រកួតពានមិត្តភាព King’s Cup ដែលគ្រោងនឹងធ្វើឡើងនៅខែកញ្ញានេះ។
Chaowat Weerachat
យោងតាមការចែករំលែករបស់ Asean Football នៅលើបណ្តាញទំនាក់ទំនងសង្គម Twitter គ្រូបង្វឹកក្រុមដំរីចម្បាំងមួយនេះនឹងហៅកីឡាករបីនាក់គឺ Chanathip Songkrasin (Kawasaki Frontale), Supachok Sarachat (Hokkaido Consadole Sapporo) និង Chaowat Weerachat (Cerezo Osaka) ដើម្បីពង្រឹងក្រុមក្នុងការប្រកួត King’s Cup ។
Chanathip Songkrasin
មកទល់ពេលនេះ មានក្រុមចំនួនបីបានបញ្ជាក់ពីការចូលរួមរបស់ពួកគេ រួមមាន ថៃ ដែលជាម្ចាស់ផ្ទះ, ម៉ាឡេស៊ី និងមួយក្រុមមកពីអាស៊ីកណ្តាល, កៀហ្ស៊ីស៊ីស្ថាន ដែលជាប់ចំណាត់ថ្នាក់លេខ 95 លើពិភពលោក។
កៀហ្ស៊ីស៊ីស្ថានត្រូវបានគេរាយការណ៍ថាជាជម្រើសរបស់សមាគមបាល់ទាត់ថៃ (FAT) ព្រោះពួកគេក៏មានសិទ្ធិចូលរួមពានរង្វាន់ Asian Cup ឆ្នាំ២០២៣ដែរ។ FAT ក៏កំពុងរង់ចាំការបញ្ជាក់ពីក្រុមទីបួនមកពីអាមេរិកខាងត្បូង អាមេរិកខាងជើង ឬអាហ្វ្រិក។
កន្លងមក បូលីវី ដែលជាប់ចំណាត់ថ្នាក់លេខ ៨១ លើពិភពលោក មានពាក្យចចាមអារ៉ាមថា ជាក្រុមដែលនឹងចូលរួម ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការពីស្ថាប័នគ្រប់គ្រងបាល់ទាត់របស់ប្រទេសនេះនៅឡើយទេ។
Supachok Sarachat
ប្រធាន FAT លោក Somyot Phumphanmuang បានប្រកាសថា ប្រទេសថៃនឹងមិនដាក់ក្រុមអាយុក្រោម 23 ឆ្នាំសម្រាប់ King’s Cup ទេ ប៉ុន្តែជំនួសមកវិញនឹងចុះបញ្ជីក្រុមខ្លាំងបំផុតក្រោមការគ្រប់គ្រងរបស់លោក Mano Polking ក្នុងការរៀបចំសម្រាប់ Asian Cup ឆ្នាំ 2023 ។
ការប្រកួតដណ្តើមពានរង្វាន់ King’s Cup ត្រូវបានធ្វើឡើងក្នុងទម្រង់ចាញ់ធ្លាក់។ ក្រុមឈ្នះនឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រ ខណៈក្រុមចាញ់នឹងលេងដណ្តើមចំណាត់ថ្នាក់លេខ៣។ លទ្ធផលប្រកួតនីមួយៗផ្តល់ពិន្ទុចំណាត់ថ្នាក់ FIFA។ ផ្អែកលើកំណត់ត្រា ក្រុមជម្រើសជាតិម៉ាឡេស៊ីបានក្លាយខ្លួនជាជើងឯកក្នុងការប្រកួត King’s Cup ចំនួនបួនលើកមុនគឺនៅឆ្នាំ 1972, 1976, 1977 និង 1978។
ការប្រកួតនេះត្រូវបានប្រើប្រាស់ជាទីលានល្អបំផុតដើម្បីសាកល្បងយុទ្ធសាស្ត្ររបស់គ្រូបង្វឹកជម្រើសជាតិ គឺលោក Kim Pan-gon ទល់នឹងគូប្រជែងខ្លាំងជាង ហើយក៏ជាការរៀបចំសម្រាប់ការប្រកួត Mitsubishi Electric AFF Cup 2022 ដែលរំពឹងថានឹងធ្វើឡើងចាប់ពីថ្ងៃទី ២១ ខែធ្នូ ដល់ថ្ងៃទី ១៧ ខែមករា។ 2023។ ការបោះឆ្នោត Mitsubishi Electric AFF Cup 2022 នឹងប្រព្រឹត្តទៅនៅថ្ងៃទី 30 ខែសីហា។
(Khmer) គិតមកដល់ពេលនេះមានក្លិបចំនួន៤ហើយទទួលបានកៅអី វគ្គ៨ក្រុមចុងក្រោយពានរង្វាន់សម្ដេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែនលើកទី១៦ឆ្នាំ២០២២ បន្ទាប់ពីយកឈ្នះគូប្រកួតក្នុងលទ្ធផលទាំងពីរជើងក្រោយការប្រកួតម្សិលមិញ។
ក្រុមទាំងបួននោះមានដូចជា ណាហ្គាវើលដ៏ បឹងកេតអេហ្វស៊ី វិសាខា និងក្លិបព្រះខ័នរាជស្វាយរៀង។ ក្រុមណាហ្គាវើលដ៏បានយកឈ្នះក្រុមអាស៊ីអឺរ៉ុបក្នុងលទ្ធផលទាំង២ជើង៤ទល់០ បឹងកេតយកឈ្នះ ISI ដង្កោសែនជ័យ៥ទល់២ វិសាខាយកឈ្នះសៀមរាបដល់ទៅ៩ទល់២ ហើយព្រះខ័នរាជស្វាយរៀងបានយកឈ្នះសូលទីឡូអង្គរ៥ទល់០។
សម្រាប់វគ្គ១៦ក្រុមជើងទី២នេះដែរនៅសល់៤គូទៀតត្រូវលេងនៅសប្ដាហ៍ក្រោយដែលមានដូចជា ៖អង្គរថាយហ្គឺរប៉ះកោះកុង ភ្នំពេញក្រោនប៉ះព្រៃវែង កងយោធិពលខេមរភូមិន្ទប៉ះនគរបាលជាតិ និងចុងក្រោយ គិរីវង់សុខសែនជ័យប៉ះអគ្គិសនីកម្ពុជា។
សម្រាប់វគ្គ៨ក្រុមចុងក្រោយនឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃ២៤សីហាឆ្នាំ២០២២តទៅ ហើយ៤ក្រុមចុងក្រោយលេងនៅថ្ងៃទី០៥ខែតុលា ហើយវគ្គផ្ដាច់ព្រ័ត្រនឹងលេងនៅថ្ងៃទី២៥ខែតុលាឆ្នាំ២០២២៕
(Khmer) ម្ចាស់ឧបត្ថម្ភថ្មី Mitsubishi Electric Corporation នឹងប្ដូរព្រឹត្តិការណ៍ AFF Suzuki Cup ទៅជា AFF Mitsubishi Electric Cup 2022 ហើយក្រុមដែលមានសមត្ថភាពទាំង 10 ចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ធំបំផុតក្នុងបាល់ទាត់អាស៊ាន។
សម្រាប់ឆ្នាំ២០២២នេះ វាជាលើកទី 14 របស់ខ្លួន ការប្រកួត ហើយក៏ស្វាគមន៍ចំពោះរូបមន្តលេងក្នុងដី និងក្រៅដី (Home&Away) ពេញលេញឡើងវិញផងដែរ។ ការចាប់ឆ្នោតជាផ្លូវការនឹងបែងចែកក្រុមជាពីរពូល ក្នុងចំណោម 5 ក្រុម ដោយក្រុមនីមួយៗលេងពីរប្រកួតនៅផ្ទះ និង 2 ប្រកួតក្រៅដីក្នុងពូល។ ក្រុមកំពូលទាំងពីរនៃពូលនីមួយៗនឹងឈានទៅវគ្គជម្រុះចាញ់ធ្លាក់មានពីរជើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។
ការចាប់ឆ្នោតជាផ្លូវការនឹងធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ ដោយមានតំណាងមកពីក្រុមប្រឹក្សា AFF សមាគមសមាជិក អ្នកឧបត្ថម្ភ និងក្រុមចូលរួមមួយចំនួនដែលរំពឹងថានឹងចូលរួម។
ប្រទេសទាំង៩ក្នុងការចាប់ឆ្នោតមានកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ ប្រ៊ុយណេ ដារូសាឡឹម និងទីម័រខាងកើត នឹងប្រជែងគ្នាដណ្តើមយកចំណាត់ថ្នាក់លេខ១០ អំឡុងពេលការប្រកួតជម្រុះដំបូង។
លោកឧត្តមសេនីយ៍ទោ ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (AFF) មានប្រសាសន៍ថា៖ “ការប្រកាសផ្លូវការថ្ងៃនេះ គឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការរៀបចំការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022។ យើងជឿជាក់ថាអ្នកគាំទ្រ និងក្រុមជម្រើសជាតិចែករំលែកក្តីរំភើបរបស់យើង ហើយការចាប់ឆ្នោតនឹងចាប់ផ្តើម។ ការបង្កើតឡើងសម្រាប់ការប្រកួតបាល់ទាត់ដ៏ធំបំផុតរបស់តំបន់ដែលប្រព្រឹត្តទៅនៅចុងឆ្នាំនេះ»។
លោក Malcolm Thorpe នាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅ SPORTFIVE បាននិយាយថា៖ “នៅប្រហែល 4 ខែរហូតដល់ព្រឹត្តិការណ៍ AFF Mitsubishi Electric Cup 2022 ចាប់ផ្តើមក្នុងខែធ្នូ ការរំពឹងទុកនឹងកើនឡើងក្នុងចំណោមអ្នកគាំទ្រដែលចង់ឃើញក្រុមដែលពួកគេចូលចិត្តត្រឡប់មកវិញ។ ម្តងទៀត។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការបញ្ជាក់កាលបរិច្ឆេទ និងទីកន្លែងនៃការចាប់ឆ្នោតជាផ្លូវការ ហើយយើងទន្ទឹងរង់ចាំធ្វើការរួមគ្នាជាមួយ AFF និងសមាគមសមាជិករបស់ខ្លួន ដើម្បីផ្តល់នូវការប្រកួតដ៏ជោគជ័យមួយផ្សេងទៀត។”
អ្នកគាំទ្រអាចចូលមើលការចាប់រង្វាន់ជាផ្លូវការដែលនឹងត្រូវបានផ្សាយផ្ទាល់នៅលើគេហទំព័រផ្លូវការរបស់ AFF Mitsubishi Electric Cup 2022 និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏ដូចជានៅលើបណ្តាញ និងវេទិកាផ្សេងៗដោយដៃគូប្រព័ន្ធផ្សព្វផ្សាយផ្លូវការនៃព្រឹត្តិការណ៍នេះ។