Asia News
(Khmer) ក្រុមអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួតក្របខណ្ឌ Thai League រដូវកាល 2022-23 រវាងក្លិប Buriram United ២-២ BG Pathum United ត្រូវបានសមាគមកីឡាបាល់ទាត់ថៃ និងគណៈកម្មាធិការអាជ្ញាកណ្តាល បើកកិច្ចប្រជុំពិនិត្យឡើងវិញ បន្ទាប់ពីក្រុមអាជ្ញាកណ្តាលកាត់សេចក្តីផ្តល់កាតលឿងចំនួន១០ ទៅលើក្រុមភ្ញៀវ ។
ក្នុងការប្រកួតកាលពីថ្ងៃទី៤ ខែកញ្ញា កន្លងទៅ ក្រុមកីឡាករ BG Pathum United (ក្រុមភ្ញៀវ) ទទួលបានកាតលឿងចំនួន១០ និងកាតក្រហមចំនួន ១សន្លឹក ដែលភាគច្រើន ពួកគេត្រូវបានទទួលក្នុងវគ្គទី២។ ក្នុងករណីនេះដែរ ក្លិប BG Pathum United ក៏បានស្នើទៅកាន់សមាគមកីឡាបាល់ទាត់ថៃ និងគណៈកម្មាធិការអាជ្ញាកណ្តាលឲ្យត្រួតពិនិត្យទៅលើការសម្រេចចិត្តរបស់លោកអាជ្ញាកណ្តាល ដើម្បីចង់ដឹងថាតើក្រុមអាជ្ញាកណ្តាលធ្វើបានត្រឹមត្រូវឬអត់? ជាពិសេសក្នុងហេតុការផ្តល់កាតលឿងចំនួន ១០នេះតែម្តង។
ថ្មីៗនេះ លទ្ធផលនៃការស៊ើបអង្កេតបានបង្ហាញថា លោក Sarayuth Chak Ngern ជាអាជ្ញាកណ្តាលកាត់សេចក្តីក្នុងប្រកួតនោះ ពិតជាបានសម្រេចចិត្តខុសច្រើនករណី ដែលត្រូវបានហាមមិនឲ្យមានសកម្មភាពជាមួយបាល់ទាត់ក្នុងលីគអាជីពរយៈពេល២សប្តាហ៍ ដោយក្នុងនោះមានជំនួយការអាជ្ញាកណ្តាលលោក Nopphadej Muangngam និងលោក Chaovalit Poonprasit ផងដែរ។ ដោយឡែកអាជ្ញាកណ្តាល ក្នុងបន្ទប់ VAR ក៏ត្រូវបានហាមមិនឲ្យមានសកម្មភាពមួយជាមួយបាល់ទាត់ ១សប្តាហ៍ផងដែរ។
ប្រភព៖ SMM SPORTS
(Khmer) ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលគ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ប្រហែលជាមិនមានវត្តមាន VAR (Video Assistant Referee) ឡើយ។ ដោយសារតែប្រទេសជាច្រើនមិនទាន់ត្រៀមខ្លួននឹងទទួលយកបច្ចេកវិទ្យមួយនេះ។
ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 នឹងត្រូវប្រកួតនៅចន្លោះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្នុងរូបមន្តលេងក្នុងទឹកដី-ក្រៅដី (Home-Away)។ ចាប់ពីវគ្គចែកពូលរហូតដល់វគ្គផ្តាច់ព្រ័ត្រ ដែលមានមតិអ្នកគាំទ្រជាច្រើន ចង់ឲ្យនាំយក VAR មកជួយកំណត់ភាពយុត្តិធម៌នៃក្រុមនីមួយៗ ជាពិសេសក្នុងជុំសំខាន់ៗ ដែលកំណត់ជោគវាសនានៃវគ្គផ្តាច់ព្រ័ត្រ ឬដើម្បីសម្រេចជើងឯកក្នុងពានរង្វាន់នេះ។
បច្ចុប្បន្នមានប្រទេសមួយចំនួនប៉ុណ្ណោះ ដែលប្រើ VAR គឺថៃប្រើក្នុងក្របខណ្ឌ Thai League1 ក៏ដូចជាវៀតណាម ដែលប្រើសម្រាប់ក្នុងការប្រកួតវគ្គជម្រុះជុំទី៣ នៃព្រឹត្តិការណ៍ World Cup 2022 ខណៈប្រទេសផ្សេងទៀតមិនទាន់ ត្រៀមប្រើ VAR នៅឡើយទេ ដែលចំណុចនេះ វាបានឆ្លុះបញ្ជាំងឲ្យឃើញថាទំនងជាមិនមាន VAR ក្នុងការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022។
International News
(Khmer) Paul Pogba អាចនឹងត្រលប់មកហ្វឹកហាត់ជាក្រុមជាមួយ Juventus វិញក្នុងរយៈពេល 8 សប្តាហ៍ នេះបើតាមគ្រូពេទ្យវះកាត់របួសបែកទ្រនាប់ជង្គង់បានបញ្ជាក់ក្នុងថ្ងៃពុធនេះ។ សាស្ត្រាចារ្យ Roberto Rossi មកពីមន្ទីរពេទ្យ Mauriziano ក្នុងទីក្រុង Turin បាននិយាយថា «ជាមួយនឹងក្រុមគ្រូពេទ្យរបស់ Juventus យើងបានចង្អុលបង្ហាញថាគឺរយៈពេល ៨សប្តាហ៍ ដែលជាពេលវេលាចាំបាច់សម្រាប់ Pogba ដើម្បីត្រលប់ទៅការហ្វឹកហាត់ក្រុម។ គាត់នឹងត្រូវបានគេតាមដានមុខរបួសវះកាត់ជារៀងរាល់សប្តាហ៍។ គាត់នឹងមក JMedical (មជ្ឈមណ្ឌលវេជ្ជសាស្ត្ររបស់ Juventus) ជាកន្លែងដែលមានរូបខ្ញុំនឹងតាមដាន និងណែនាំពីរបៀបនៃការព្យាបាល។
យោងតាមការប៉ាន់ប្រមាណរបស់សាស្ត្រាចារ្យ Roberto Rossi បានឲ្យដឹងថា Pogba គួរតែចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមនៅដើមខែវិច្ឆិកា ដោយទុកពេលឲ្យគាត់ប្រហែល ៣សប្តាហ៍ដើម្បីឱ្យគាត់មានកាយសម្បទាពេញលេញសម្រាប់ការប្រកួត World Cup ។
(Khmer) សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានបង្កើតក្រុមការងារមួយដើម្បីសិក្សាពីការប្រកួតថ្មីមួយដែលមានឈ្មោះថា AFC Elite League ដើម្បីជំនួសពានរង្វាន់ AFC Champions League (ACL)។
ក្រុមការងារដែលត្រូវបានបង្កើតឡើងមានឈ្មោះធំៗមួយចំនួននៅក្នុងសង្វៀនបាល់ទាត់អាស៊ីដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី កាតា អារ៉ាប៊ីសាអូឌីត អ៊ូសបេគីស្ថាន និងអារ៉ាប់រួម។
ស្ថាប័នបាល់ទាត់អាស៊ីត្រូវបានគេរាយការណ៍ថានឹងណែនាំការប្រកួតថ្មីនេះនៅក្នុងរដូវកាល 2024 ដែលមានក្រុមពី 20 ទៅ 24 នឹងចូលរួម។ ក្រុមក៏ត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់ ដូចជាការទទួលបានអាជ្ញាប័ណ្ណពី AFC និងស្ថាប័នគ្រប់គ្រងបាល់ទាត់ជាតិរៀងៗខ្លួន។ សម្រាប់ការប្រកួតថ្មីនេះ មិនមានតម្រូវការកូតានាំចូលទេ ជំនួសឲ្យក្លឹបមានសេរីភាពក្នុងការចុះបញ្ជីកីឡាករនាំចូលច្រើនតាមដែលពួកគេចង់បាន។
មិនដូចការប្រកួត ACL ដែលប្រើទម្រង់ចែកពូលទេ Elite League នេះនឹងប្រើទម្រង់លីគដែលក្រុមនីមួយៗនឹងលេង 8 ប្រកួតជាមួយនឹងការប្រកួតក្នុងផ្ទះ 4 និង 4 ប្រកួតក្រៅដី។ ក្រុមកំពូលទាំងប្រាំបីនឹងឈានទៅវគ្គបន្ត។
ទម្រង់ថ្មីនេះត្រូវបានគេមើលឃើញថាមានការលំបាកជាពិសេស សម្រាប់ក្រុមដែលមិនមានហិរញ្ញវត្ថុខ្លាំងដែលពួកគេត្រូវប្រឈមមុខនឹងការប្រកួតបន្ថែមទៀត បន្ថែមពីលើការទទួលបន្ទុកទាក់ទងនឹងកីឡាករ។ ប្រសិនបើនៅប្រទេសម៉ាឡេស៊ី មានតែក្រុម Johor Darul Ta’zim (JDT) ប៉ុណ្ណោះដែលត្រូវបានគេមើលឃើញថាអាចចូលរួមបាន ដោយសារមានហិរញ្ញវត្ថុរឹងមាំ ក៏ដូចជាគុណភាពក្រុមគ្រប់គ្រាន់ដើម្បីប្រឈមមុខនឹងការប្រកួតជាច្រើន។
ការសម្រេចចិត្តលើ AFC Elite League នឹងត្រូវប្រកាសនៅឆ្នាំក្រោយថាតើវាសមរម្យដើម្បីជំនួសការប្រកួតដែលមានស្រាប់ ឬបើមិនដូច្នេះទេអាចនឹងគ្មានវិញក៏ថាបាន។
ប្រភព៖ arabnews
(Khmer) GARY NEVILLE បានបន្តយុទ្ធនាការរបស់គាត់ប្រឆាំងនឹងភាពជាម្ចាស់របស់ Glazers នៃ Manchester United ដោយនិយាយថា “មានអារម្មណ៍ថាដល់ពេលវេលាត្រឹមត្រូវក្នុងការលក់ក្លិបហើយ” ។
វីរបុរសរបស់ក្រុមបិសាចក្រហមអាយុ 47 ឆ្នាំបានរិះគន់យ៉ាងខ្លាំងចំពោះគ្រួសារ Glazer និងការដំណើរការរបស់ក្លឹប។ Neville ក៏បានលើកឡើងពីធ្វេសប្រហែសនៃភាពជាម្ចាស់នៃ Old Trafford ថាជា៖ “ករណីមិនអាចលើកលែងបាន” ដោយគូប្រជែង Liverpool ធ្វើទំនើបកម្មជាជំហរសំខាន់របស់ Anfield ដោយជោគជ័យ។
ហើយទោះបីជាផែនការអភិវឌ្ឍឡើងវិញសម្រាប់ Old Trafford បានកើតឡើងក៏ដោយ Neville និយាយថា៖ “មានអារម្មណ៍ដល់ពេលវេលាថាត្រូវលក់” ខណៈដែលគាត់ “មិនអាចមើលឃើញពួកគេបង្កើនបំណុលបន្ថែមទៀតដល់ក្លិប ក្នុងកម្រិតដែលត្រូវការ” សម្រាប់គម្រោងថ្មី។
គាត់បានសរសេរលើ Twitter ថា៖ «ខ្ញុំអាចនឹងមានសញ្ញាណទូលំទូលាយ ប៉ុន្តែអារម្មណ៍របស់ខ្ញុំគឺ Glazers គួតែលក់។ ពួកគេបានប្តេជ្ញាចិត្តចំពោះផែនការថ្មី និងការអភិវឌ្ឍន៍កីឡដ្ឋានឡើងវិញ ហើយការចំណាយគឺច្រើនណាស់»។
“ខ្ញុំមិនអាចឃើញពួកគេបង្កើនបំណុលបន្ថែមទៀតក្នុងកម្រិតដែលត្រូវការ។មានអារម្មណ៍ដល់ពេលវេលាត្រូវលក់”។
តាមសេចក្តីរាយការណ៍ United ត្រូវបានកំណត់តម្លៃទិញ ហើយការផ្លាស់ប្តូរថ្មីនៃភាពជាម្ចាស់នៅ United នឹងកើតឡើងបានលុះត្រាតែភាគីដែលចាប់អារម្មណ៍នឹងលះបង់លុយ ៣.៧៥ប៊ីលានផោន។
លោក Sir Jim Ratcliffe មហាសេដ្ឋីជនជាតិអង់គ្លេសបានប្រកាសពីចេតនាចង់ទិញក្លឹបជាទីស្រឡាញ់របស់គាត់ពីជនជាតិអាមេរិកកាលពីខែមុន។ ហើយកាលពីពេលថ្មីៗនេះ វីបុរសអ្នកប្រណាំងឡាន Formula One លោក Lewis Hamilton បានណែនាំពីការចូលរួមក្នុងការដេញថ្លៃដ៏មានសក្តានុពលជាមួយមហាសេដ្ឋីរូបនេះផងដែរ។
លោក Sir Jim Ratcliffe មហាសេដ្ឋីជនជាតិអង់គ្លេស
វានៅតែត្រូវមើលថាតើ Ratcliffe នឹងត្រូវបានរៀបចំដើម្បីឆ្លើយតបនឹងតម្លៃស្នើសុំ ៣.៧៥ប៊ីលានផោន របស់ Glazers ដែរឬទេ។ ទោះបីជាតួលេខនេះអាចស្ថិតនៅក្នុងជួរតម្លៃថ្លៃ នៃមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យដូចជានៅឌូបៃក៏ដោយ។
អ្នកមានៗ ប្រចាំទីក្រុងឌូបៃមិនទាន់បានទិញកម្មសិទ្ធក្លិបណាមួយនៅក្នុងក្របខ័ណ្ឌ Premier League នៅឡើយទេ ខណៈដែលមហាសេដ្ឋីនៅទីក្រុង Abu Dhabi បានគ្រប់គ្រងរបស់ Manchester City ហើយ Newcastle ត្រូវបានគ្រប់គ្រងដោយអារ៉ាប៊ីសាអូឌីតកាលពីឆ្នាំមុន។
អ្នកគ្រប់គ្រងទីក្រុងឌូបៃ Sheikh Mohammed bin Rashid al Maktoum
អ្នកទិញ Man Utd ម្នាក់អាចជាអ្នកគ្រប់គ្រងទីក្រុងឌូបៃ Sheikh Mohammed bin Rashid al Maktoum។ កាសែត Celebrity Net Worth បាននិយាយថាបុរសអាយុ 73 ឆ្នាំរូបនេះមានតម្លៃ 12.2 ពាន់លានផោន។ វាគឺច្រើនជាង Ratcliffe ដែលត្រូវបានគេនិយាយថាមានតម្លៃ 11 ពាន់លានផោន។
(Khmer) ថ្លែងតាមវិទ្យុ talkSPORT លោក Martin Keown បាននិយាយថា ៖«ខ្ញុំមានអារម្មណ៍ថា Pierre-Emerick Aubameyang គឺជាកីឡាករលំដាប់កំពូលម្នាក់ ដែលគ្រាប់បាល់ទាំង 13 គ្រាប់ដែលគាត់បានស៊ុតបញ្ចូលទីនៅ Barcelona គឺគ្រប់គ្រាន់សម្រាប់ពួកគេក្នុងការធានាបាននូវការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Champions League ម្តងទៀត»។
“គាត់មានបញ្ហាមួយជាមួយ Mikel Arteta ប្រសិនបើអ្នកក្រឡេកមើលអាជីពរបស់គាត់ ប៉ុន្តែជាទូទៅគាត់មានភាពលេចធ្លោខ្លាំងនៅចំពោះមុខ និងការរកគ្រាប់បាល់ ខ្ញុំគិតថាគាត់ជាតួអង្គមួយដែលគ្មានបញ្ហា ក្នុងការធ្វើការជាមួយ Thomas Tuchel »។
«ជាក់ស្តែង Xavi បាននិយាយថាគាត់ជាអំណោយពីព្រះជាម្ចាស់នៅពេលដែល Aubameyang បានមក Barcelona ។ Tuchel ច្បាស់ជាដឹងពីរបៀបដើម្បីទទួលបានល្អបំផុតពីគាត់ ពួកគេមានទំនាក់ទំនងពិសេស ហើយ Tuchel ដឹងពីអ្វីដែល Aubameyang អាចធ្វើបាន” ។
Aubameyang បានចូលរួមជាមួយ Chelsea ជាផ្លូវការនៅថ្ងៃផុតកំណត់នៃការផ្ទេរកីឡាករ បន្ទាប់ពីការចាកចេញពី Emirates បាន 9 ខែទៅ FC BARCA ដោយចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 2 ឆ្នាំជាមួយ Chelsea ដែលជាគូប្រជែងនៅទីក្រុងឡុងដ៍របស់ Arsenal ។
អតីតប្រធានក្រុម Arsenal និងជាម៉ាស៊ីនរកគ្រាប់បាល់រូបនេះ អាចជួបជាមួយជាមួយអតីតក្រុមរបស់គាត់ នៅពេលដែលក្រុមទាំងពីរជួបគ្នានៅ Stamford Bridge ក្នុង Premier League នៅថ្ងៃទី 5 ខែវិច្ឆិកា។
ប្រភព៖ talkSPORT
(Khmer) Ousmane Dembele បានប្រាប់ Mundo Deportivo ថា៖ “មានចំណុចមួយដែលខ្ញុំខ្លាចរបួស។ ខ្ញុំនឹងបារម្ភអំពីការរងរបួសបន្ទាប់ពីខ្ញុំត្រឡប់មកវិញ។ អ្វីគ្រប់យ៉ាងបានផ្លាស់ប្តូរនៅពេលដែល Koeman មកដល់” ។
Dembele នៅតែងាយនឹងរងរបួសនៅពេលដែល Ronald Koeman ទទួលបន្ទុក ប៉ុន្តែវាមិនបានរារាំងគាត់ពីការរួមចំណែកយ៉ាងច្រើនដល់ភាពជោគជ័យ Copa del Rey របស់ Barca ឆ្នាំ 2021 នោះទេ។ ក្រោមការដឹកនាំរបស់ Koeman កីឡាកររូបនេះហាក់មានរូបរាងល្អជាងមុនទាំងផ្លូវកាយ និងផ្លូវចិត្ត។
មួយឆ្នាំក្រោយមក កីឡាករសញ្ជាតិបារាំងរូបនេះបានរកឃើញទម្រង់លេងដ៏ល្អបំផុតរបស់គាត់ឡើងវិញ ហើយបានបញ្ចប់រដូវកាលក្នុងនាមជាអ្នកបញ្ជូនបាល់ច្រើនជាងគេក្នុង La Liga រដូវកាលនោះ ។
ប្រភព៖ Mundo Deportivo
(Khmer) Marcelo ត្រូវបានគេបង្ហាញជាផ្លូវការជាកីឡាករ Olympiacos ថ្មី។ សូមក្រឡេកមើលការអបអរ និងការស្វាគមន៍ទាំងនោះ ខណៈដែលអ្នកគាំទ្ររបស់ក្រុមក្រិកស្វាគមន៍វីរបុរសប្រេស៊ីលនៅឯកីឡដ្ឋានរបស់ពួកគេ។ កីឡាករវ័យ 34 ឆ្នាំរូបនេះបានចូលរួមជាមួយ Olympiacos ដោយឥតគិតថ្លៃ។
?⚪️? @MarceloM12 is one of us! ????#Olympiacos #Marcelo #M12 #Legend #WelcomeMarcelo #Football #Piraeus #Greece #Brazil #WeKeepOnDreaming pic.twitter.com/69IwWSsLt8 — Olympiacos FC (47?) (@olympiacosfc) September 5, 2022
?⚪️? @MarceloM12 is one of us! ????#Olympiacos #Marcelo #M12 #Legend #WelcomeMarcelo #Football #Piraeus #Greece #Brazil #WeKeepOnDreaming pic.twitter.com/69IwWSsLt8
— Olympiacos FC (47?) (@olympiacosfc) September 5, 2022
This is how Olympiacos fans welcomed Marcelo ? Incredible scenes! (via @OlympiakosFr) pic.twitter.com/20QFjRItnt — ESPN FC (@ESPNFC) September 5, 2022
This is how Olympiacos fans welcomed Marcelo ?
Incredible scenes!
(via @OlympiakosFr) pic.twitter.com/20QFjRItnt
— ESPN FC (@ESPNFC) September 5, 2022
ប្រភព៖ Olympiakos
National News
(Khmer) ទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ 2022 បានបិទជាផ្លូវការកាលពីសប្តាហ៍មុនទៅហើយ ស្របពេលក្រុមត្រកូល Glazers បានចំណាយលុយទិញកីឡាករ ហើយនេះក៏ត្រូវអរគុណដោយសារសម្ពាធអ្នកគាំទ្រផងដែរ។
Manchester United បានពង្រឹងចំណាត់ថ្នាក់របស់ពួកគេដោយនាំយក Tyrell Malacia, Lisandro Martinez, Christian Eriksen, Casemiro, Antony និង Martin Dubravka ។
ការវិនិយោគនៅរដូវក្តៅរបស់បិសាចក្រហមក្នុងតម្លៃខ្លួនបានកើនឡើងដល់ 225.4 លានផោន ដែលបំបែកកំណត់ត្រាចំណាយពីមុនរបស់ក្លឹប (170 លានផោនក្នុងឆ្នាំ 2014) ។ ចាប់ពីឆ្នាំ២០១៤មក ក្រុមបិសាចក្រហមចំណាយលុយច្រើនបំផុតត្រឹម១៧០លានផោនក្នុងទីផ្សារដោះដូរកីឡាករដើមរដូវកាល ប៉ុន្ទពេលនេះបានកើនឡើង២ដង។
Erik ten Hag ឥឡូវនេះនឹងមានក្តីសង្ឃឹមឡើងវិញបន្តិចម្ដងៗ ប៉ុន្តែការចាប់ផ្តើមដ៏មហន្តរាយនៅដើមរដូវកាល 2022/23 នេះបានធ្វើឱ្យ ក្រុមត្រកូល Glazers ចំនាយលុយជាលើលចុងក្រោយ ហើយពេលនេះ Man United កំពុងព្យាយាមត្រលប់ទៅ Champions Leagueវិញ ។