International News
(Khmer) អវត្តមានរបស់ Lionel Messi នៅក្នុងការប្រកួតមិត្តភាពជាមួយក្រុមតារាបាល់ទាត់ចម្រុះហុងកុង (Hong Kong All Stars) កាលពីសប្តាហ៍មុនធ្វើឱ្យអាជ្ញាធរចិនក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង ឈានទៅដល់ការដាក់ទណ្ឌកម្មលើក្រុមជម្រើសជាតិអាហ្សង់ទីនទាំងមូលមិនឱ្យប្រកួតមិត្តិភាពជាមួយក្រុមជម្រើសជាតិនីហ្សេរីយ៉ានៅទីក្រុង Hangzhou ។នេះបើយោងតាមការចេញផ្សាយរបស់ The Sun កាលពីថ្ងៃសុក្រទី ៩ ខែកុម្ភៈ ២០២៤។
ការប្រកួតក្លិបមិត្តភាពមុនរដូវកាលរវាង Inter Miami និងក្រុមចម្រុះហុងកុង មានមនុស្សចូលរួមជិត ៤០០០០ នាក់ ដោយសំបុត្រមានតម្លៃជាមធ្យម ៥០០០ដុល្លារហុងកុងស្មើនឹងជាង៦០០ដុល្លារអាមេរិក។
ការប្រកួតមិត្តភាពរបស់អាហ្សង់ទីន ជាមួយនីហ្សេរីយ៉ានៅខែក្រោយត្រូវបានលុបចោលដោយអាជ្ញាធរកីឡាចិនដោយសារតែ Lionel Messi អវត្តមានក្នុងការប្រកួតតមិត្តភាពជាមួយក្រុមAll Star Hong Kong កាលពីថ្ងៃទី៤ខែកុម្ភៈ ប៉ុន្តែនៅពេលដែល Miami លេងនៅកីឡដ្ឋាន Hong Kong ហើយឈ្នះ ៤-១ ទាំង Messi និង Luis Suarez ដែលទើបនឹងចុះហត្ថលេខាអង្គុយលើកៅអីធ្វើប្រងើយ ក្រោមហេតុផលថា របួស។ ហេតុផលនេះបានធ្វើអោយអ្នកគាំទ្រហុងហុង ខឹងសម្បារយ៉ាងខ្លាំង និងទារលុយថ្លៃសំបុត្រត្រឡប់មកវិញ។
ទោះជាយ៉ាងណាក្តី ប៉ុន្មានថ្ងៃបន្ទាប់មក កីឡាករអាហ្សង់ទីនរូបនេះបានលេងនៅប្រទេសជប៉ុនទល់នឹងក្រុម Kobe ដែលវាធ្វើឱ្យមានប្រតិកម្មកាន់តែខ្លាំងក្នុងចំណោមអ្នកគាំទ្រហុងកុងនៅពេលដែល អ្នកគាំទ្រជប៉ុនបានឃើញគាត់លេង។
ជាប្រតិកម្មទៅនឹងសារព័ត៌មានអវិជ្ជមាននាពេលថ្មីៗនេះ អាជ្ញាធរចិនមិនត្រឹមតែដាក់ទណ្ឌកម្ម Messi ប៉ុណ្ណោះទេ ពួកគេបានលុបចោលទាំងស្រុងនូវការធ្វើជាម្ចាស់ផ្ទះការប្រកួតរវាងអាហ្សង់ទីន និងនីហ្សេរីយ៉ា។ ការប្រកួតនេះត្រូវបានរៀបចំក្នុងទីក្រុង Hangzhou របស់ចិន ប៉ុន្តែបន្ទាប់ពីហុងកុងមានអារម្មណ៍ថាខ្លួនមិនត្រូវបានគេគោរព ចិនបានសម្រេចចិត្តលុបចោលក្នុងការគាំទ្រសហការីរបស់ខ្លួន៕
(Khmer) យោងតាម Football Insider Jadon Sancho អាចត្រលប់ទៅ Man United វិញលុះត្រាតែក្រោមការគ្រប់គ្រងរបស់គ្រូបង្វឹកថ្មី តែប្រសិនបើលោក Erik ten Hag នៅតែដឹកនាំ មានភាគរយតិចណាស់ដែល កីឡាករអង់គ្លេសរូបនេះត្រឡប់មក Old Trafford វិញ។
Sancho ត្រូវបានដាកើឱ្យខ្ចីជើងនៅ Borussia Dortmund ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមុន បន្ទាប់ពីត្រូវបានបណ្តេញចេញពីក្រុមឈុតធំរបស់ United ដោយសារលោក Ten Hag ។
កីឡាករវ័យ 23 ឆ្នាំរូបនេះ បានចោទប្រកាន់អ្នកចាត់ការរបស់គាត់ថា បានកុហកអំពីទម្រង់លេងមិនល្អក្នុងការហ្វឹកហាត់ បន្ទាប់ពីគាត់អវត្តមានពីក្រុមក្នុងថ្ងៃប្រកួតជាមួយ Arsenal កាលពីដើមរដូវកាល។
លើសពីនេះគាត់ក៏មិនទទួលយកឱកាស សុំទោស លោក Ten Hag ចំពោះការបង្ហោះផុសតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលធ្វើឱ្យរឿងរ៉ាវមិនអាចដោះស្រាយ អស់រយៈពេលជាច្រើនថ្ងៃ ។ ក្រោយមក គាត់ត្រូវបានគេបង្ខំឱ្យចាកចេញ ហើយវិលត្រឡប់ទៅកាន់អតីតក្លិប Dortmund ជាបណ្តោះអាសន្ននៅដើមខែមករា។
ចាប់តាំងពីពេលនោះមក គាត់បានលេងចំនួនបីប្រកួត ដោយបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានមួយលើក។
(Khmer) កីឡាករ Mbappe វ័យ២៥ ឆ្នាំនឹងផុតកុងត្រាជាមួយក្លិប Paris SG នៅរដូវក្តៅនេះ ស្របពេលដែលមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថា កីឡាកររូបនេះបានសម្រេចចិត្តចូលរួមជាមួយ Real Madrid លើការផ្ទេរដោយឥតគិតថ្លៃប្រសិនបើយល់ព្រមតាមការទាមទាររបស់គាត់។
Kylian Mbappe បានធ្វើការទាមទារផ្នែកហិរញ្ញវត្ថុចំនួន៣ ដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងកិច្ចខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ដើម្បីបិទបញ្ចប់ការផ្ទេរកីឡាករដែលរង់ចាំជាយូរមកហើយរបស់គាត់ទៅកាន់ក្លិប Real Madrid ។
តើលក្ខខ័ណ្ឌធំៗទាំងបីនោះមានអ្វីខ្លះ?
លក្ខខណ្ឌទី១៖ កីឡាករសញ្ជាតិបារាំងទាមទារប្រាក់បៀវត្សរ៍ជាង៥៣លានដុល្លារក្នុងមួយឆ្នាំដែលស្ទើរតែទ្វេដងនៃប្រាក់បៀវត្សរ៍របស់ Vinicius និង Bellingham ។
លក្ខខណ្ឌទី២៖ Mbappe ក៏ត្រូវបានគេរាយការណ៍ថាចង់បានការចុះហត្ថលេខាលើប្រាក់បន្ថែម ដែលមានតម្លៃមិនគួរឱ្យជឿចំនួន ១៣៣លានដុល្លារ។តម្លៃដ៏ច្រើននេះនឹងត្រូវបែងចែកជាបីចំណែកគឺរវាងខ្លួនគាត់ផ្ទាល់ ជាមួយម្តាយ និងភ្នាក់ងាររបស់គាត់គឺ លោក Fayza Lamari។
លក្ខខណ្ឌទី៣៖ Mbappe ទាមទាររក្សាបានភាគរយខ្ពស់ពីសិទ្ធិផ្សាយរូបភាពរបស់គាត់។ ក្លិបស្តេចស Real Madrid ជាធម្មតាចូលចិត្តរក្សាសិទ្ធិពេញលេញរបស់កីឡាករ ប៉ុន្តែវាត្រូវបានគេណែនាំថា Los Blancos នឹងសុខចិត្តលះបង់៦០ភាគរយដើម្បីផ្គាប់ចិត្តកីឡាករបារាំងរូបនេះ។
ខណៈដែលមន្ទិលសង្ស័យពីអនាគតរបស់គាត់នៅតែបន្ត Mbappe ប្តេជ្ញាចិត្តយ៉ាងពេញលេញជាមួយ PSG – យ៉ាងហោចណាស់ក៏ក្នុងពេលនេះដែរ។ Mbappe នៅតែមានឱកាសអាចបន្តស្នាក់នៅទីក្រុងប៉ារីសរយៈពេលមួយឆ្នាំទៀត ដោយសារកិច្ចសន្យារបស់គាត់មានភ្ជាបឃ្លាកុងត្រាមួយដែលនិយាយពីជម្រើសបន្តកិច្ចសន្យាដ៏មានតម្លៃរបស់គាត់រហូតដល់ឆ្នាំ ២០២៥៕
(Khmer) Frenkie De Jong ឥឡូវនេះបានផ្លាស់ប្តូរគំនិតរបស់គាត់អំពីអនាគតយូរអង្វែងនៅ Barcelona ហើយនេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍អេស្ប៉ាញ Onze TV3 ។
ខ្សែបម្រើរូបនេះ លែងបិទទ្វារខ្លួនឯង ហើយទទួលយកឱកាសចាកចេញពីក្លិបយក្ស La Liga ចំពេលមានវិបត្តិដែលកំពុងកើតមាននៅលើទីលាន និងនៅពីក្រោយឆាក។
Manchester United បានកោតសរសើរកីឡាករវ័យ 26 ឆ្នាំរូបនេះ ជាយូរមកហើយ ដែល Erik ten Hag ស្គាល់យ៉ាងច្បាស់តាំងពីពេលនៅជាមួយគ្នានៅ Ajax ដោយបានព្យាយាមជាច្រើនលើកច្រើនសារ ដើម្បីចុះហត្ថលេខាលើគាត់។
អស់ជាច្រើនឆ្នាំមកនេះ Barca បានបើកចំហរក្នុងការអនុញ្ញាតឱ្យ De Jong ចេញ ដើម្បីកាត់បន្ថយប្រាក់ឈ្នួល 21 លានផោនក្នុងមួយឆ្នាំដ៏ច្រើន ប៉ុន្តែគាត់បដិសេធក្នុងការចាកចេញ ខណៈដែលពួកគេកំពុងជួបវិបត្តិហិរញ្ញវត្ថុដ៏ធំនៅក្លិប។
(Khmer) ផែនការសម្រាប់ការប្រើប្រាស់កាតខៀវមួយបន្ថែមទៀត នៅក្នុងវិស័យបាល់ទាត់គ្រោងនឹងប្រកាសនៅថ្ងៃសៅរ៍នេះ ដែលជាផ្នែកមួយនៃការសាកល្បង sin-bin រយៈពេល១០នាទី ដោយសមាជិកសភាបាល់ទាត់ ។ នេះបើយោងតាមការចេញផ្សាយរបស់Daily Mail ។
១០-minute sin-bin មានន័យថាកីឡាករត្រូវបានបញ្ជូនទៅសម្រាករយៈពេល ១០នាទីបន្ទាប់ពីពិន័យកាតខៀវមុនពេលត្រូវបានអនុញ្ញាតឱ្យត្រឡប់ចូលលេងបន្ត។ វានឹងក្លាយជាកាតថ្មីដំបូងបន្ថែមទៅក្នុងរូបមន្តចាស់ចាប់តាំងពីពណ៌លឿង និងក្រហមត្រូវបានអនុម័តដាក់អោយប្រើប្រាស់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ១៩៧០ នៅក្នុងប្រទេសម៉ិកស៊ិក។
ក្រុមប្រឹក្សាភិបាលសមាគមកីឡាបាល់ទាត់អន្តរជាតិ (IFAB) គ្រោងនឹងចេញផ្សាយផែនការរបស់ពួកគេ នៅថ្ងៃសៅរ៍នៅកម្ពុជា ខណៈលាពណ៌ខៀវត្រូវបានគេជឿថាមានការពេញចិត្តជាងពណ៌ទឹកក្រូច ដើម្បីបែងចែកវយ៉ាងច្បាស់ពីពណ៌លឿង និងក្រហម។
អាជ្ញាកណ្តាលនឹងមានអំណាចក្នុងការបញ្ជូនកីឡាករទៅកាន់កន្លែងខុសឆ្គង(Sin-bin) ប្រសិនបើពួកគេប្រព្រឹត្តកំហុសឆ្គងដូចជាការវាយប្រហារតបត ឬបង្ហាញការមិនពេញចិត្តចំពោះមន្ត្រីការប្រកួត។ កាតខៀវពីរ ឬការរួមបញ្ចូលគ្នានៃពណ៌លឿង១ និងខៀវ១ស្មើនឹងកាតក្រហម១។
ប្រភពពី FA បង្ហាញថាវាអាចត្រូវបានសាកល្បងនៅក្នុងពានរង្វាន់ FA Cup និងការប្រកួតផ្សេងទៀតដូចជា FA Trophy និង FA Vase – ភ្លាមៗនៅរដូវកាលក្រោយប្រសិនបើពួកគេយល់ព្រមជាមួយ IFAB ។ ចំណែកក្របខ័ណ្ឌ Premier League កាលពីថ្ងៃព្រហស្បតិ៍បានបដិសេធការណែនាំសក្តានុពលរបស់ខ្លួននៅក្នុងការប្រកួតរបស់ពួកគេនៅពេលណាមួយឆាប់ៗនេះ ទោះបីជាពួកគេនឹងតាមដានការសាកល្បងនេះយ៉ាងដិតដល់ក៏ដោយ។
FIFA បានចេញសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃព្រហស្បតិ៍ដោយនិយាយថាការផ្តល់យោបល់ប្រើកាតខៀវនៅកម្រិតកំពូលនៃបាល់ទាត់គឺមិនត្រឹមត្រូវទេ។ ពួកគេបានបន្ថែមថា រាល់ការសាកល្បងបែបនេះ ប្រសិនបើត្រូវបានអនុវត្ត គួរតែត្រូវបានកំណត់ចំពោះការធ្វើតេស្តដោយការទទួលខុសត្រូវនៅកម្រិតទាប។
ប្រធាន UEFA លោក Aleksander Ceferin បានប្រកាសថា លោកនឹងមិនអនុញ្ញាតឱ្យមានការសាកល្បងក្នុងការប្រកួតជើងឯកអឺរ៉ុប Champions League, Europa League ឬ Europa Conference League ឡើយ៕
(Khmer) វាពិតជារឿងមួយដ៏ចម្លែកដែលគ្រូបង្វឹកហាមកីឡាករមិនអោយប៉ះស្លាកសញ្ញាក្លិបរបស់ខ្លួន។ យោងតាមប្រភពព័ត៌មាន Daily Star ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី ៨ កុម្ភៈ ២០២៤ បានឱ្យដឹងថា គ្រូបង្វឹកក្លិបហង្សក្រហម Liverpool បានចេញបម្រាមមិនអោយកីឡាករចំនួន១០រូបប៉ះឡូហ្គោក្លិប ‘This is Anfield’ ខណៈកីឡាករមួយចំនួនទៀតអាចប៉ះបាន។
តើមានអាថ៌កំបាំងអ្វីបានជាលោក Jurgen Klopp មិនអោយកីឡាករប៉ះស្លាកសញ្ញាក្លិប?
ចាប់តាំងពីស្លាកសញ្ញានេះត្រូវបានដំឡើងដោយអ្នកអ្នកចាត់ការលោក Bill Shankly កាលពី៥០ឆ្នាំមុន វាបានក្លាយជានិមិត្តសញ្ញាល្បីល្បាញរបស់អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក។ លោក Shankly បាននិយាយនៅពេលដាក់ស្លាកសញ្ញានោះថា ស្លាកនេះគឺដើម្បីរំលឹកដល់កូនៗរបស់យើង ដែលពួកគេកំពុងលេងនិងដើម្បីរំលឹកដល់គូប្រជែងថាតើពួកគេកំពុងលេងជាមួយនរណា ។
នៅពេលដែល Klopp មកដល់ Merseyside ក្នុងខែតុលា ឆ្នាំ ២០១៥គាត់បាននាំមកនូវអត្ថន័យថ្មីមួយចំពោះសញ្ញានេះដោយបញ្ឈប់ទម្លាប់ធម្មតារបស់កីឡាករដែលប៉ះវា មុនពេលពួកគេចាប់ផ្តើមការប្រកួត។ គាត់បានពន្យល់ថា៖ “ខ្ញុំបានប្រាប់កីឡាកររបស់ខ្ញុំកុំឲ្យប៉ះសញ្ញា ‘This is Anfield’ រហូតដល់ពួកគេឈ្នះអ្វីមួយ! វាជាសញ្ញានៃការគោរព។ ខ្ញុំបានប៉ះវាពេលខ្ញុំជាគ្រូបង្វឹកក្រុម Dortmund ប៉ុន្តែយើងបានចាញ់ក្នុងលទ្ធផល៤-០’’។
Liverpool មិនបានឈ្នះពានរង្វាន់អ្វីសោះឡើយ ចាប់តាំងពីការឈ្នះចុងក្រោយនៃពានរង្វាន់ FA Cup ឆ្នាំ ២០២២របស់ពួកគេលើក្រុម Chelsea នោះមានន័យថា កីឡាករដែលទើបទិញមកថ្មីចាប់តាំងពីពេលនោះមក និងកីឡាករក្មេងៗដែលទើបតំឡើងមកពីយុវជនថ្នាលចូលមកក្រុមឈុតធំត្រូវបានហាមឃាត់មិនឱ្យប៉ះវា។ កីឡាករទាំងនោះរួមមាន៖Darwin Nunez, Cody Gakpo, Alexis Mac Allister, Dominik Szoboszlai, Ryan Gravenberch និង Wataru Endo ខណៈ Stefan Bajcetic, Ben Doak, Jarell Quansah និង Conor Bradley ក៏មិនទាន់អាចប៉ះបានដែរេ ដរាបណាពួកគេជួយក្លិបឈ្នះពានសិន។
ពួកគេទាំងអស់អាចទទួលបានសិទ្ធិក្នុងការធ្វើដូច្នេះនៅពេលពួកគេជួបក្រុម Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្រ Carabao Cup នៅចុងខែនេះ។ អតីតខ្សែបម្រើ Gini Wijnaldum បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីការទទួលជ័យជម្នះថា គ្រូបង្វឹកនឹងមិនអនុញ្ញាតឱ្យយើងប៉ះសញ្ញានោះទេ រហូតដល់យើងឈ្នះពានរង្វាន់មួយ … ឥឡូវនេះគ្រាន់តែរង់ចាំពេលវេលាតែប៉ុណ្ណោះ៕
(Khmer) ម្ចាស់ភាគហ៊ុនលោក Sir Jim Ratcliffe ត្រូវបានគេរាយការណ៍ថាចង់ឱ្យក្លឹប Manchester United ផ្លាស់ប្តូរពហុកីឡដ្ឋាន Old Trafford ទៅជាពហុកីឡដ្ឋាន Wembley ទី២នៅភាគខាងជើងប្រទេសអង់គ្លេស (Wembley of the North)ជាមួយនឹងការកសាងឡើងវិញដ៏អស្ចារ្យ។
មហាសេដ្ឋីអង់គ្លេស និងជានាយកប្រតិបត្តិក្រុមហ៊ុន Ineos ដែលបានវិនិយោគទឹកប្រាក់១,៦ពាន់លានក្នុងភាគហ៊ុន២៥ ភាគរយជាមួយក្លឹប United ជឿជាក់ថាក្លឹបនេះគួរតែមានពហុកីឡដ្ឋានលំដាប់ពិភពលោកដើម្បីប្រជែងនឹងពហុកីឡដ្ឋានដ៏ល្បីល្បាញនៅទីក្រុងឡុងដ៍។
យោងតាមសារព័ត៌មាន Daily Telegraph លោក Ratcliffe អាចបញ្ចុះបញ្ចូលរដ្ឋាភិបាលចក្រភពអង់គ្លេសឲ្យជួយផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះ ដែលអាចចំណាយរហូតដល់ជាង ២,៥ពាន់លានដុល្លារ។
ប្រភពដដែលនេះបានបន្តថាលោក Ratcliffe និងក្រុមហ៊ុនរបស់គាត់ Ineos បានពិភាក្សារួចហើយជាមួយអភិបាលក្រុង Andy Burnham Greater និង មន្ត្រីនៅក្រុមប្រឹក្សា Trafford ។ ខណៈពេលដែលការផ្តល់មូលនិធិមួយចំនួនរបស់រដ្ឋាភិបាលអាចនឹងកើតឡើងនាពេលខាងមុខ United នឹងត្រូវប្រមូលទុនភាគច្រើនដោយខ្លួនឯងដើម្បីបញ្ចប់គម្រោងនេះ។
លោកRatcliffe បានប្រឆាំងយ៉ាងដាច់អហង្ការចំពោះការផ្លាស់ប្តូរទីតាំងក្លឹប។ ទោះជាយ៉ាងណាក៏ដោយលោកជឿជាក់ថាអ្នកគាំទ្រនឹងស្វាគមន៍ចំពោះគម្រោងសាងសង់កីឡដ្ឋានលំដាប់ពិភពលោកថ្មីមួយនៅលើទឹកដីជុំវិញ Old Trafford ។
ផែនការមួយទៀតដែលកំពុងត្រូវបានពិចារណាគឺត្រូវអភិវឌ្ឍឡើងវិញនូវពហុកីឡដ្ឋាន South Stand ដែលមានសមត្ថភាពអ្នកទស្សនាបាន៧៦០០០នាក់។ កីឡដ្ឋាន Wembley ដែលជាកន្លែងធំជាងគេនៅចក្រភពអង់គ្លេស និងធំជាងគេទីពីរនៅអឺរ៉ុប ផ្ទុកមនុស្សបាន ៩០០០០ នាក់ ហើយការកសាងពហុកីឡដ្ឋានថ្មីនេះត្រូវតែមានទំហំស្មើឬលើសពីសមត្ថភាពផ្ទុកមនុស្សរបស់Wembley៕
National News
(Khmer) យោងតាមសារព័ត៌មាន MailOnline ចេញផ្សាយកាលពីពេលថ្មីៗនេះបានឲ្យដឹងថាខ្សែប្រយុទ្ធ Cristiano Ronaldo ដែលមានលុយរាប់សិបលានដុល្លារ កំពុងជួបការពិបាកក្នុងការស្វែងរកជួលចុងភៅម្នាក់សម្រាប់រូបគាត់ផ្ទាល់ និងក្រុមគ្រួសារនៅឯផ្ទះអចិន្ត្រៃយ៍របស់គាត់ បើទោះជាគាត់ហ៊ានប្រាកខែរហូតទៅដល់ជាង ៥០០០ដុល្លារក្នុងមួយខែក៏ដោយ។
ម្ចាស់ជ័យលាភីពានរង្វាន់ Ballon d’Or ៥សម័យកាលរូបនេះ បានសាងសង់គេហដ្ឋានដ៏ប្រណីតតម្លៃជាង ២០លានដុល្លារ នៅលើទឹកដីព័រទុយហ្គាល់ Riviera ។ វិមានដែលគ្រោងនឹងបញ្ចប់នៅខែមិថុនា ត្រូវបានគេដាក់ឈ្មោះថា ជាផ្ទះចូលនិវត្តន៍របស់ Cristiano ខណៈដែលគាត់រំពឹងថានឹងធ្វើជាលំនៅឋានគ្រួសារដ៏សំខាន់នៅពេលដែលគាត់ព្យួរស្បែកជើង ដែលអាចនឹងកើតឡើងនៅពេលណាក៏បានចាប់ពីរដូវក្តៅនេះ។
ដំណឹងជ្រើសរើសបុគ្គលិកនេះ ត្រូវបានគេនិយាយថាមានអ្នកដាក់ពាក្យរួចហើយ ប៉ុន្តែតួនាទីចុងភៅនៅទំនេរនៅឡើយ។
ជុំវិញនឹងបញ្ហានេះដែរ កាសែតប្រចាំថ្ងៃរបស់ព័ទុយហ្គាល់ Correio da Manha បានឲ្យដឹងថាការទាមទារលក្ខខណ្ឌច្រើនពេក ដែលធ្វើឡើងដោយ Cristiano និងភរិយារបស់គាត់ Georgina Rodriguez គឺជាឧបសគ្គចម្បង ពីព្រោះពួកគេបានតម្រូវអោយមានការយល់ដឹងពីរបៀបចំអិនម្ហូបបែបប្រពៃណីព័រទុយហ្គាល់ក៏ដូចជាម្ហូបអន្តរជាតិជាច្រើនទៀតដូចជាស៊ូស៊ីរបស់ជប៉ុនជាដើម។
ទោះបីជាគាត់ជាអ្នកចូលចិត្តស៊ូស៊ីខ្លាំងក៏ដោយ ក៏ម្តាយរបស់ Ronaldo លោកស្រី Dolores Aveiro បានសារភាពថា ត្រីដែលគាត់ចូលចិត្តគឺ bacalhau ដែលជាម្ហូបប្រពៃណីរបស់ជនជាតិព័រទុយហ្គាល់ដែលផ្សំពីអំបិល ដំឡូងបារាំង និងស៊ុត៕
(Khmer) យុទ្ធនាការឆ្នាំ 2023/24 របស់ Manchester United គឺពោរពេញទៅដោយភាពមិនស៊ីសង្វាក់គ្នា និងបញ្ហានៅពីក្រោយឆាកជាច្រើន។
ក្លិបជ្រុះចេញពីពានរង្វាន់ Champions League វគ្គជម្រុះក្នុងពូល ជ្រុះចេញពីពានរង្វាន់ Carabao Cup និងក្នុង Premier League ក៏គ្មានឱកាសក្នុងការប្រជែងទៀតដែរ។ អ្វីដែលពិសេស ការអូសបន្លាយអំពីការកាន់កាប់ Man Utd ពីសំណាក់ម្ចាស់ថ្មី។
ទោះបីជាបែបនេះក្ដី! យោងតាម Mirror លោក Erik ten Hag មិនមានការភ្ញាក់ផ្អើលចំពោះស្ថានភាពក្នុងរដូវកាលបច្ចុប្បន្ន ដែលបិសាចក្រហមកំពុងដំណើរការនោះទេ។
នេះគឺដោយសារតែអ្នកចាត់ការសញ្ជាតិហូឡង់មានអារម្មណ៍ថា Man United សម្រេចបានច្រើនលើសលប់កាលពីរដូវកាលមុន ក្នុងអំឡុងពេលឆ្នាំដំបូងរបស់គាត់ដែលដឹកនាំនៅ Old Trafford ។
នៅឆ្នាំ 2022/23 បិសាចក្រហមបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 ក្នុង Premier League ឈ្នះ EFL Cup និងចាញ់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup ដែលនេះគឺជាអ្វីដែលលោក Ten Hag មិនរំពឹងទុកនោះទេ។