International News
(Khmer) អតីតអ្នកចាត់ការក្លឹប Barcelona លោក Enrique ‘Quique’ Setien Solar បានសារភាពថា បញ្ហាហិរញ្ញវត្ថុរបស់ FC Barcelona ពិតជាធ្ងន់ធ្ងរណាស៉ហើយពួកគេគួរតែព្យាយាមពង្រឹងក្រុមឱ្យខ្លាំងសិនទៅ កុំទាន់អាលសងបំណុលលោក។
តាមពិតទៅ គាត់ដែលត្រូវបានតែងតាំងជាអ្នកចាត់ការនៅខែមករាឆ្នាំ ២០២០ ដើម្បីជំនួសលោក Ernesto Valverde ក៏បានបង្ហើបថា Barcelona នៅតែជំពាក់លុយគាត់រហូតមកដល់សព្វថ្ងៃនេះ។
បញ្ហាហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹង Barcelona នៅតែបន្តជាប្រធានបទនៃការសន្ទនា បើទោះបីជារដូវកាលនេះ អ្វីគ្រប់យ៉ាងហាក់ដូចជាស្ថិតនៅលើផ្លូវដ៏ល្អបំផុតបន្ទាប់ពីការលក់ទ្រព្យសម្បត្តិដើម្បីអនុញ្ញាតឱ្យកីឡាករថ្មីត្រូវបានចុះឈ្មោះ។
ប៉ុន្តែដូចដែលបានរាយការណ៍ពីមុនមក ប្រធាន LaLiga លោក Javier Tebas បានព្រមានក្រុមលីគលំដាប់ទី 2 ឱ្យកាត់បន្ថយបន្ទុកលើការបើកប្រាក់បៀវត្សរ៍កីឡាករ ព្រោះបើមិនធ្វើទេ វានឹងមានបញ្ហាប្រឈមនៅរដូវកាលក្រោយ។
លោកបាននិយាយក្នុងគេហទំព័រ Goal ថា៖ «Barcelona មានវដ្ដដ៏អស្ចារ្យ ហើយនៅចំណុចនេះ ពួកគេត្រូវឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយដើម្បីងើបឡើងវិញ”។
«ខ្ញុំមិនភ្ញាក់ផ្អើលចំពោះស្ថានភាពនោះទេ ពីព្រោះស្ថានភាពដែលពួកគេបានជួបប្រទះ គឺជាអ្វីដែលខ្ញុំបានរំពឹងទុក [តាំងពីនៅជាមួយក្រុម]»។
«ពួកគេនៅតែមិនទាន់សងបំណុលរបស់ខ្ញុំ។ ខ្ញុំបានប្រាប់ពួកគេ ហើយផ្តល់ពេលឱ្យពួកគេ [ដើម្បីដោះស្រាយបំណុល]»។
Setien បាននិយាយថា៖ «ប៉ុន្តែពួកគេចូលចិត្តចុះហត្ថលេខាលើកីឡាករវ័យក្មេងពីក្របខ័ណ្ឌ Racing Santander ដូចជា Pablo [Torre] ហើយពង្រឹងក្រុមជំនួសឱ្យការសងបំណុល»។
Quique Setien មិនរីករាយនឹងអាជីពជាអ្នកចាត់ការដ៏រុងរឿងនៅ Barcelona បន្ទាប់ពីគាត់ត្រូវបានបណ្តេញចេញបន្ទាប់ពីលេងបានត្រឹមតែ 25 ប្រកួតជាមួយក្លឹប។ ក្នុងចំណោមការប្រកួតដែលគាត់ពិតជាចង់បំភ្លេចគឺការបរាជ័យ 2-8 ដោយក្រុម Bayern Munich ក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League អឺរ៉ុប ដែលបណ្តាលឱ្យគាត់បាត់បង់ការងារបន្ទាប់ពីការបរាជ័យដ៏អាម៉ាស់។
Asia News
(Khmer) អតីតអាជ្ញាកណ្តាលជម្រើសជាតិលោក Subkhiddin Mohd Salleh បានប្រាប់ Bernama ថាម៉ាឡេស៊ីបានខកខានឱកាសក្នុងការតែងតាំងអាជ្ញាកណ្តាលល្អបំផុតរបស់ខ្លួន ដើម្បីបម្រើក្នុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2022 ព្រោះមិនមានអាជ្ញាប័ណ្ណជំនួយការអាជ្ញាកណ្តាលវីដេអូ (VAR) ។
អាជ្ញាកណ្តាលក្នុងស្រុកមិនត្រឹមតែមិនមានសិទ្ធិចូលរួមការប្រកួត World Cup ប៉ុណ្ណោះទេ ថែមទាំងបាត់បង់ឱកាសធ្វើការនៅអូឡាំពិក និងការប្រកួតអាស៊ីដូចជា AFC Champions League (ACL) ផងដែរ។
យោងតាមលោក Subkhiddin សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានកំណត់លក្ខខណ្ឌតឹងរ៉ឹងដែលអាជ្ញាកណ្តាលគ្រប់រូបត្រូវតែមានបទពិសោធន៍ទាក់ទងនឹង VAR ព្រោះបច្ចេកវិទ្យានេះតែងតែត្រូវបានប្រើប្រាស់នៅគ្រប់ការប្រកួតអន្តរជាតិ។
«សម្រាប់ពេលអនាគត យើងមានបេក្ខជនពីរបីនាក់ទៀតដែលមានអារម្មណ៍ថាមានសមត្ថភាព (អាជ្ញាកណ្តាល World Cup) ប៉ុន្តែបញ្ហាគឺថាពួកគេក៏មិនមានអាជ្ញាប័ណ្ណ VAR ដែរ»។
«FIFA បានចេញសេចក្តីណែនាំក្រៅផ្លូវការមួយដែលពួកគេនឹងមិនផ្តល់អាជ្ញាប័ណ្ណដល់ប្រទេសដែលមិនប្រើ VAR ទេ។ នេះមានន័យថាអាជ្ញាកណ្តាលរបស់យើងមិនអាចទទួលបានអាជ្ញាប័ណ្ណនៅបរទេសបានទេ ព្រោះមិនមាន VAR នៅក្នុងប្រទេសរបស់យើង»។
Tanpa lesen VAR, peluang pengadil tempatan ke Piala Dunia tertutup https://t.co/mapU6IpKdM pic.twitter.com/ZIgcDMbGh6 — BERNAMA (@bernamadotcom) October 26, 2022
Tanpa lesen VAR, peluang pengadil tempatan ke Piala Dunia tertutup https://t.co/mapU6IpKdM pic.twitter.com/ZIgcDMbGh6
— BERNAMA (@bernamadotcom) October 26, 2022
លោក Subkhiddin ដែលជាគ្រូបច្ចេកទេសរបស់ FIFA នៅ Bernama បានពន្យល់ថា ៖«ប្រសិនបើយើងចង់បានអាជ្ញាប័ណ្ណ យើងត្រូវចាប់ផ្តើម (VAR) នៅក្នុងប្រទេសរបស់យើង»។
ប៉ុន្មានថ្ងៃមុននេះ នាយកប្រតិបត្តិនៃលីគបាល់ទាត់ម៉ាឡេស៊ី (MFL) លោក Stuart Ramalingam បានបញ្ជាក់ថា នឹងមិនមានការប្រើប្រាស់ VAR ក្នុងការប្រកួតលីគម៉ាឡេស៊ីនៅរដូវកាលក្រោយនោះទេ ទោះបីជាប្រទេសជិតខាងបានចាប់ផ្តើមអនុវត្តបច្ចេកវិទ្យានេះក៏ដោយ។ កីឡដ្ឋានភាគច្រើននៅក្នុងប្រទេសម៉ាឡេស៊ីនៅតែមិនមានឧបករណ៍សម្រាប់ដំឡើង VAR ដូច្នេះរារាំងការខិតខំប្រឹងប្រែងរបស់ MFL ក្នុងការកែលម្អគុណភាពនៃទីលាន។
ទោះបីជាយ៉ាងណាក៏ដោយ អគ្គលេខាធិការសមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) លោក Noor Azman Rahman បាននិយាយថា ក្រុមរបស់លោកបានពិភាក្សាជាមួយអ្នកផ្តល់សេវា VAR ដើម្បីទទួលបានធាតុចូលមួយចំនួន រួមទាំងតម្លៃដំឡើងមុនពេលប្រើប្រាស់ក្នុងលីគម៉ាឡេស៊ី។
«គណៈកម្មាធិការអាជ្ញាកណ្តាលមានទទួលបានព័ត៏មានត្រួសៗពីអ្នកផ្តល់សេវា VAR ដូចជាពី Hawk-eye និង MediaPro ។ បញ្ហានេះកំពុងត្រូវបានចាត់ថ្នាក់ដើម្បីបញ្ចប់ក្នុងលក្ខខណ្ឌនៃការចំណាយ និងអ្វីៗផ្សេងទៀត»។
«ឥឡូវនេះ យើងចង់យកធាតុចូលជាមុនសិន ដូចជាតម្លៃប៉ុន្មាន របៀបដែលវានឹងប្រើប្រាស់ ភាពស័ក្តិសមនៃ lux (floodlight) និងកីឡដ្ឋាន។ លក្ខណៈវិនិច្ឆ័យជាច្រើនចាំបាច់ត្រូវយកមកពិចារណា ហើយយើងត្រូវសិក្សាជាមុនសិន!»។
អាជ្ញាកណ្តាលមកពីប្រទេសសិង្ហបុរី Muhammad Taqi Aljaafari គឺជាអ្នកតំណាងតែមួយគត់ពីអាស៊ានដែលត្រូវបានជ្រើសរើសឱ្យធ្វើការនៅ World Cup 2022 បន្ទាប់ពីទទួលបានអត្ថប្រយោជន៍ពីការប្រើប្រាស់ VAR នៅក្នុងប្រទេស។
(Khmer) Barcelona នឹងសន្សំប្រាក់យ៉ាងហោចណាស់ 92 លានអឺរ៉ូក្នុងបញ្ជីចំនាយប្រាក់បៀវត្សរ៍ ប្រសិនបើពួកគេដកប្រធានក្រុមទាំងបួនរបស់ពួកគេនៅឆ្នាំ 2023។
ប្រធានក្រុម Barca កីឡាករ Sergio Busquets, Gerard Pique, Jordi Alba និង Sergi Roberto ត្រូវបានគេរំពឹងថានឹងចាកចេញពីក្លឹបនៅឆ្នាំក្រោយ។
Busquets (€37m), Pique (€29.5m) និង Alba (€20.8m) ស្ថិតក្នុងចំណោមអ្នករកចំណូលបានច្រើនជាងគេទាំងប្រាំរបស់ Barca ក្នុងមួយឆ្នាំ។ Roberto ជាអ្នករកចំណូលបានទាបបំផុតក្នុងចំណោមប្រធានក្រុមដែលមានប្រាក់ខែ៥លានអឺរ៉ូក្នុងមួយរដូវកាល។
Barcelona ចង់បានកីឡាករថ្មីក្នុងខែមករា ប៉ុន្តែវាមិនអាចទៅរួចនោះទេ ប្រសិនបើប្រធានក្រុមរបស់ពួកគេម្នាក់ ឬពីរនាក់មិនចាកចេញក្នុងរដូវរងានេះ។
(Khmer) សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ចង់កែប្រែការប្រកួតចំនួនពីរ ក្រោមការគ្រប់គ្រងរបស់ពួកគេគឺ AFC Champions League (ACL) និង AFC Cup ដែលចាប់ផ្តើមពីរដូវកាល 2024/2025 ។
យោងតាមការចែករំលែករបស់អ្នកសារព័ត៌មានម្នាក់ដែលនាំមកនូវការអភិវឌ្ឍន៍បាល់ទាត់អាស៊ី លោក Martin Lowe តាមរយៈទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter របស់គាត់បានបង្ហើបថា ការប្រកួត AFC Champions League (ACL) នឹងប្រើប្រាស់ទម្រង់ក្រុមចំនួន 24 បើប្រៀបធៀបទៅនឹងទម្រង់ដែលមានស្រាប់ 40 ក្រុម។
វគ្គចែកពូលនឹងឃើញតំបន់ចំនួនពីរគឺ បូព៌ា និងខាងលិច ខណៈដែលសម្រាប់ការប្រកួតវគ្គជម្រុះ ក្រុមដែលមានសមត្ថភាពនឹងត្រូវប្រកួតនៅទីលានអព្យាក្រឹត។ លើសពីនេះ ក្រុមការងារក៏ត្រូវបានផ្តល់សេរីភាពក្នុងការប្រើប្រាស់សេវាកម្មរបស់កីឡាករបរទេស និងមិនមានកំណត់កូតាទៀតទេ។
សម្រាប់ការប្រកួតពានរង្វាន់ AFC Cup នឹងលែងមានទម្រង់តំបន់ដូចទម្រង់ដែលមានស្រាប់(ក្នុងពេលនេះ) ហើយការប្រកួតនឹងក្លាយជាការប្រកួតបើកចំហ លែងកំណត់តំបន់ ហើយនេះគឺជាសំណើដែលទទួលបានយ៉ាងល្អ ដោយពិចារណាថាក្រុមមកពីអាស៊ីអាគ្នេយ៍តែងតែមានគុណវិបត្តិ ចំពោះទម្រង់នេះនៅពេលដែលពួកគេឈានដល់វគ្គជម្រុះ។
ជាឧទាហរណ៍ ស្ថានការណ៍ដែលទើបទទួលបានបទពិសោធន៍ដោយក្រុម Kuala Lumpur City ក្រោយឆ្លងផុតវគ្គជម្រុះក្នុងពូលតាមតំបន់ហើយ ត្រូវឆ្លងកាត់ការប្រកួតចុងក្រោយនៃតំបន់អាស៊ីអាគ្នេយ៍ដែលពួកគេបានយកឈ្នះ PSM Makassar ។
ក្រោយឆ្លងផុតវគ្គផ្ដាច់ព្រ័ត្រតំបន់អាស៊ាន KL City នឹងត្រូវជួបក្លឹបឥណ្ឌា ATK Mohun Bagan ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអន្តរតំបន់ និងបន្ទាប់មកក្លឹប ប៉ះក្លិបអូសបេគីស្ថាន Sogdiana Jizzakh នៅវគ្គផ្តាច់ព្រ័ត្រអន្តរតំបន់។ KL City ត្រូវជួបក្លិប Al-Seeb ក្នុងការប្រកួតចុងក្រោយដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិ Bukit Jalil ជាមួយនឹងលទ្ធផល 3-0 ។
(Khmer) ក្រុមជម្រើសជាតិសិង្ហបុរីត្រូវប្រកួតនៅកីឡដ្ឋាន Jalan Besar ក្នុងការប្រកួតបើកឆាកពូល B នៃពានរង្វាន់ AFF Mitsubishi Electric Cup ឆ្នាំ 2022 ទល់នឹងមីយ៉ាន់ម៉ា នៅពេលដែលពហុកីឡដ្ឋានជាតិមិនអាចប្រើប្រាស់បាននៅថ្ងៃទី 24 ខែធ្នូ។
នេះក៏ព្រោះតែកីឡដ្ឋានដែលអាចផ្ទុកកៅអីបានចំនួន ៥៥ ០០០ កន្លែងត្រូវបានគេកក់ទុកជាពិសេសសម្រាប់ព្រឹត្តិការណ៍ប្រគំតន្ត្រីរបស់តារាចម្រៀងមកពីតៃវ៉ាន់ Jay Chou ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧ និង ១៨ ខែធ្នូ។
អាស្រ័យហេតុនេះ គណៈគ្រប់គ្រងកីឡដ្ឋានមិនមានពេលរៀបចំរៀបចំទីលាន និងបន្ទប់ស្លៀកពាក់ ក្នុងរយៈពេលដ៏ខ្លីនោះទេ។ ដូច្នេះហើយ ពួកគេបានជ្រើសរើសកីឡដ្ឋាន Jalan Besar ដែលផ្ទុកអ្នកទស្សនាបាន 6,000 នាក់ ជាកន្លែងជំនួសវិញ។
ទោះយ៉ាងណាក៏ដោយ វានឹងផ្តល់បញ្ហាខ្លះដល់ក្រុមគូប្រកួត ពីព្រោះពួកគេត្រូវលេងលើលស្មៅសិប្បនិម្មិត។ ក្រៅពីមីយ៉ាន់ម៉ា សិង្ហបុរីក៏នឹងធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតសំខាន់ជាមួយនឹងវៀតណាមនៅថ្ងៃទី៣០ ខែធ្នូដែរ។ បើគ្មានឧបសគ្គទេ គេនឹងត្រឡប់ទៅពហុកីឡដ្ឋានជាតិវិញ។
ពហុកីឡដ្ឋានជាតិសិង្ហបុរីប្រើប្រាស់ស្មៅប្រភេទ Zeon Zoysia ដែលនឹងជួយក្រុមនីមួយៗអាចលេងបានប្រកបដោយគុណភាព និងបង្ហាញគំរូហ្គេមកាន់តែប្រសើរ។ ក្រុមពីរទៀតដែលជួបក្នុងពូល B គឺម៉ាឡេស៊ី និងឡាវ។ ក្រុមនីមួយៗមានឱកាសធ្វើជាម្ចាស់ផ្ទះក្នុងប្រទេសរបស់ពួកគេ ហើយមានតែក្រុមកំពូលពីរក្នុងពូលប៉ុណ្ណោះដែលនឹងឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ជាមួយគ្នានេះ ពូល A មានក្រុមការពារតំណែងជើងឯកថៃ រួមជាមួយហ្វីលីពីន ឥណ្ឌូនេស៊ី កម្ពុជា និងមួយក្រុមទៀត ប្រ៊ុយណេ ឬទីម័រខាងកើត ដែលនឹងត្រូវកំណត់តាមរយៈការប្រកួតជម្រុះ។
ការប្រកួតពានរង្វាន់ AFF 2022 ចាប់ផ្តើមនៅថ្ងៃទី 23 ខែធ្នូ ប្រាំថ្ងៃបន្ទាប់ពី FIFA World Cup នៅប្រទេសកាតាបានបញ្ចប់ ដោយផ្តល់នូវសកម្មភាពបាល់ទាត់ជាបន្តបន្ទាប់សម្រាប់អ្នកគាំទ្របាល់ទាត់អាស៊ីអាគ្នេយ៍។
(Khmer) យោងតាមសារព័ត៌មាន Diario AS បានឱ្យដឹងថា Real Madrid បានរៀបចំកញ្ចប់ថវិកាចំនួន 100 លានអឺរ៉ូសម្រាប់ការចុះហត្ថលេខាលើកីឡាករ Jude Bellingham ។
ទោះជាយ៉ាងណាក៏ដោយ Bellingham អាចនឹងមានតម្លៃលើសពី 100 លានអឺរ៉ូ ខណៈដែល ESPN និងប្រភពកំពូលផ្សេងទៀតរំពឹងថាគាត់នឹងក្លាយជាខ្សែបម្រើថ្លៃបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ Madrid ប្រហែលជាត្រូវចំណាយ 150 លានអឺរ៉ូដើម្បីទទួលបានគាត់។
លើសពីនេះ Manchester City, Liverpool និង Chelsea សុទ្ធតែបង្ហាញចំណាប់អារម្មណ៍លើកីឡាករវ័យ 19 ឆ្នាំ។ អ្វីៗទាំងអស់នោះនឹងបង្កើនតម្លៃខ្លួនចុងក្រោយសម្រាប់កីឡាករ Dortmund។
ខ្សែបម្រើសញ្ជាតិអង់គ្លេសកំពុងរីករាយនឹងរដូវកាលដ៏អស្ចារ្យជាមួយនឹងគ្រាប់បាល់ចំនួនបួនគ្រាប់ក្នុងក្របខ័ណ្ឌ Champions League រួចទៅហើយ តែបើនិយាយនៅក្នុងការប្រកួតគ្រប់ពានរង្វាន់ទាំងអស់ក្រោយលេងបាន 18 ប្រកួត រូបគេរកបាន៨គ្រាប់។
Los Blancos Blancos មើលឃើញថា Bellingham ជាអ្នកជំនួស Luka Modric ដ៏ល្អ ខណៈដែលកិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករក្រូអាតនឹងអស់នៅឆ្នាំ 2023 ។
ប្រភព៖ AS
(Khmer) ភ្នាក់ងារកំពូលរបស់ Ansu Fati លោក Jorge Mendes បានផ្ញើការព្រមានដ៏ធ្ងន់ធ្ងរមួយទៅកាន់ Barcelona ថា ខ្សែប្រយុទ្ធអាចចាកចេញពីក្លឹបនៅរដូវក្តៅក្រោយ ប្រសិនបើពួកគេបន្តដាក់គាត់ឱ្យលេងបានគ្រប់គ្រាន់ នេះបើយោងតាមលោក Alfredo Martinez ជាអ្នកកាសែតម្នាក់ដែលគួរឱ្យទុកចិត្ត។
Fati ទើបតែចាប់ផ្តើមក្នុងជម្រើស១១នាក់បាន 3 ប្រកួតប៉ុណ្ណោះក្នុងចំណោម 16 ប្រកួតដែលគាត់បានលេងនៅរដូវកាលនេះ ដោយ Xavi ពេញចិត្តគាត់ជាកីឡាករបម្រុង។ ទោះយ៉ាងណាក៏ដោយ កីឡាករវ័យជំទង់រូបនេះអាចស៊ុតបញ្ចូលទីបាន 3 គ្រាប់ និង assists ជាច្រើន។
មានក្លឹបជាច្រើនដែលនឹងចាប់អារម្មណ៍ឆក់ឱកាសចុះហត្ថលេខាលើ Fati ក្នុងឆ្នាំ 2023។ កីឡាករអេស្ប៉ាញរូបនេះងាយស្រួលក្នុងចំណោមកីឡាករល្អបំផុតទាំង 5 នៃជំនាន់របស់គាត់។
Barca កាន់កាប់សន្លឹកបៀធំលើ Fati ខណៈដែលកីឡាករមានលក្ខខណ្ឌផ្ដាច់កុងត្រា€ 1B ហើយកិច្ចសន្យារបស់គាត់នឹងបញ្ចប់នៅឆ្នាំ 2027 ។
ប្រភព៖ Alfredo Martinez
(Khmer) The Athletic បាននិយាយថា Man United មានឆន្ទៈក្នុងការចាប់ផ្តើមការចរចាជាមួយ David de Gea ជុំវិញការបន្តកុងត្រារបស់គាត់ ។
ទោះជាយ៉ាងណាក៏ដោយ បិសាចក្រហមនឹងពិភាក្សាតែលើកិច្ចព្រមព្រៀងថ្មី ប្រសិនបើកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ទទួលយកការកាត់ប្រាក់ឈ្នួល និងផ្តល់ឱ្យគាត់កាត់បន្ថយប្រាក់ឈ្នួលក្នុងកិច្ចសន្យាបន្ទាប់។
Erik ten Hag នឹងដឹកនាំដំណើរការចរចាកិច្ចសន្យាសម្រាប់អ្នកចាំទីសញ្ជាតិអេស្ប៉ាញដែលបានបង្ហាញទម្រង់លេងគ្រប់ការប្រកួតក្នុងរដូវកាលនេះ។ De Gea ដែលបច្ចុប្បន្នទទួលបានប្រាក់បៀវត្សរ៍ £375,000 ក្នុងមួយសប្តាហ៍នឹងសុខចិត្តកាត់បន្ថយប្រាក់ខែ ដើម្បីយល់ព្រមលើកិច្ចព្រមព្រៀងថ្មី។
កីឡាករវ័យ 31 ឆ្នាំចង់នៅតែជាកីឡាករលេខ 1 នៅ Old Trafford អស់រយៈពេលជាច្រើនឆ្នាំទៀត ហើយថ្មីៗនេះបានបង្ហាញពីបំណងប្រាថ្នារបស់គាត់ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី។
កិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់នៅឆ្នាំក្រោយ ប៉ុន្តែ United មានជម្រើសក្នុងការពន្យាររយៈពេលមួយឆ្នាំដោយស្វ័យប្រវត្តិ ដើម្បីបន្តរហូតដល់ឆ្នាំ 2024 ។
ប្រភព៖ The Athletic
(Khmer) Cristiano Ronaldo មានការលំបាកក្នុងជីវភាពតាំងពីកុមារភាព ហើយគាត់បានឃើញក្រុមគ្រួសាររបស់ខ្លួនឆ្លងកាត់ភាពចលាចលផ្នែកហិរញ្ញវត្ថុ។
និយាយអំពីបញ្ហាលំបាកក្នុងកិច្ចសម្ភាសន៍ជាមួយ Piers Morgan ខ្សែប្រយុទ្ធរបស់ Man United បាននិយាយថា៖ “កាលខ្ញុំនៅក្មេងអាយុ ១១ ឬ ១២ ឆ្នាំ យើងមិនមានលុយទេ(ចូលហាត់បាល់ដំបូង)។ យើងរស់នៅកន្លែងតែមួយ (Lisbon) ដែលកីឡាករផ្សេងទៀតបានរស់នៅ កីឡាករចាស់ៗដែលគាត់ធ្លាប់សម្រាក។
“ខ្ញុំបានទៅលេងក្រុមគ្រួសាររបស់ខ្ញុំនៅទីក្រុង Madeira រៀងរាល់បីខែម្តង។ វាពិបាកណាស់។ រយៈពេលដ៏លំបាកមួយដោយគ្មានគ្រួសារ។ ដល់ម៉ោង 10:30 ឬ 11 យើងឃ្លានខ្លាំងណាស់។ មានហាង McDonald’s មួយនៅក្បែរកីឡដ្ឋាន យើងបានទៅគោះទ្វារ ហើយសួរថាតើអ្នកមានប៊ឺហ្គឺឬអត់?
“តែងតែមានស្រ្តីម្នាក់ Edna និងក្មេងស្រីពីរនាក់ផ្សេងទៀតយក ប៊ឺហ្គឺមកឱ្យខ្ញុំ។ ខ្ញុំរកពួកគេមិនឃើញសោះ។ ខ្ញុំបានសួរប្រជាជននៅប្រទេសព័រទុយហ្គាល់ ពួកគេបានបិទ McDonalds ប៉ុន្តែប្រសិនបើបទសម្ភាសន៍នេះអាចជួយស្វែងរកពួកគេ ខ្ញុំនឹងសប្បាយចិត្តខ្លាំងណាស់។
“ខ្ញុំចង់អញ្ជើញពួកគេទៅទីក្រុង Turin ឬ Lisbon ដើម្បីមកទទួលទានអាហារពេលល្ងាចជាមួយខ្ញុំ ព្រោះខ្ញុំចង់ផ្តល់អ្វីមកឱ្យពួកគេវិញ” ។
Ronaldo បានតស៊ូឆ្លងកាត់បញ្ហាកុមារភាពរបស់គាត់ ដើម្បីក្លាយជាកីឡាករបាល់ទាត់ដ៏ល្អបំផុតគ្រប់ពេលវេលា។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះបានស៊ុតបញ្ចូលទីបានលើសពី 800 គ្រាប់ (សម្រាប់ទាំងក្លឹប និងប្រទេសរបស់គាត់) ក្នុងអាជីពជានិមិត្តរូបរបស់គាត់ និងបានឈ្នះពានរង្វាន់ Ballon d’Or ចំនួន 5 ផងដែរ។
ប្រភព៖ ITV