Asia News
(Khmer) កិច្ចប្រជុំលើកទី១១ នៃគណៈកម្មាធិការប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) អាណត្តិទី8 បានជួបប្រជុំ និងធ្វើការផ្លាស់ប្ដូរគោលដៅសំខាន់ៗទាក់ទងនឹងការប្រើប្រាស់កីឡាករក្នុងការប្រកួតបាល់ទាត់ក្នុងប្រទេស។
ក្រុមប្រឹក្សាប្រតិបត្តិ VFF បានសម្រេចបន្ថែមកីឡាករវៀតណាម និងបរទេស ទៅក្នុងការប្រកួតកីឡាបាល់ទាត់អាជីព មិនអាជីព នារី និងហ្វូតសាល។
ជាពិសេស VFF សម្រេចថាការប្រកួតបាល់ទាត់អាជីព និងមិនអាជីពនឹងត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះកីឡាករ ដែលមានដើមកំណើតវៀតណាម។ នោះមានន័យថាក្រុម ដែលចូលរួមក្នុង V.League, First Division, National Cup និងលីគបាល់ទាត់នារី អាចចុះឈ្មោះកីឡាករវៀតណាមនៅឯក្រៅប្រទេស បានដោយគ្មានសញ្ជាតិវៀតណាម។ ពោលក្លឹបនឹងមិនបាត់បង់កូតាសម្រាប់ចុះឈ្មោះកីឡាករបរទេសផ្សេងទៀតឡើយ។
ការសម្រេចចិត្តនេះ ត្រូវបានយល់ថាជាផ្លូវមួយត្រួសត្រាយសម្រាប់ធនធានវៀតណាមនៅបរទេស ឲ្យមកចូលរួមក្នុងវិស័យបាល់ទាត់វៀតណាម។ ដូច្នេះកីឡាករវៀតណាមនៅក្រៅប្រទេស អាចមានឱកាសមកប្រឡូកជើងឯកថ្នាក់ជាតិ ហើយការប្រកួតប្រជែងនេះ គឺជានីតិវិធីដើម្បីបានសញ្ជាតិវៀតណាម។
(Khmer) លោក Michael Weiss និងកូនក្រុមរបស់គាត់ ហ្វឹកហាត់ប្រហែល ៣សប្តាហ៍នៅទីលានហ្វឹកហាត់របស់ក្លឹប Muangthong United ។ ក្រុមជម្រើសជាតិឡាវ បោះជំរុំហ្វឹកហាត់ចាប់ពីថ្ងៃទី 3-23 ខែវិច្ឆិកា ដើម្បីត្រៀមខ្លួនសម្រាប់យុទ្ធនាការ AFF Mitsubishi Electric Cup 2022 ។
សហព័ន្ធបាល់ទាត់ឡាវ (LFF) រៀបចំឱ្យក្រុមមានការប្រកួតមិត្តភាព ចំនួន៤ប្រកួតជាមួយក្លិបលីគថៃ។ ដោយឡែកកាលពីថ្ងៃទី៧ ខែវិច្ឆិកា កន្លងទៅនេះ ក្រុមជម្រើសជាតិឡាវ បានធ្វើការប្រកួតមិត្តភាពទល់នឹងក្រុម Muangthong United ឈុតB ដោយលទ្ធផលបញ្ចប់ការប្រកួត ០-០ នៅកីឡដ្ឋាន Kilen Valley ។
លោក Michael Weiss គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះ បាននិយាយថា៖ «នេះជាឱកាសដ៏ល្អសម្រាប់ក្រុមឡាវ ដើម្បីកម្តៅសាច់ដុំមុនការប្រកួត AFF Cup ចូលមកដល់។ បរិយាកាសនៅទីនេះល្អណាស់ សម្ភារៈបរិក្ខារក៏ល្អដែរ។ យើងត្រូវការការប្រកួតហ្វឹកហាត់បន្ថែមទៀត ដើម្បីសាកល្បងបច្ចេកទេសតាមរបៀបៗផ្សេងៗគ្នា»
LFF មានទំនាក់ទំនងល្អជាមួយក្លឹប Muangthong United ។ ដូច្នេះហើយទើបក្រុមឡាវត្រូវបានជ្រើសរើសតំបន់ហ្វឹកហាត់ល្អសម្រាប់ហ្វឹកហាត់។ កីឡដ្ឋាន Kilen Valley មានទីតាំងនៅឆ្ងាយពីទីក្រុងបាងកក ជាកន្លែងស្ងប់ស្ងាត់ ប៉ុន្តែមានបំពាក់សម្ភារៈបរិក្ខារយ៉ាងពេញលេញសម្រាប់ក្រុមហ្វឹកហាត់។
ការប្រកួតមិត្តភាពបន្ទាប់របស់ក្រុមឡាវ៣ប្រកួតទៀត គឺត្រូវប៉ះជាមួយក្លឹប Nakhon Ratchasima, Mazda FC និងក្លឹប Saraburi United។
(Khmer) យោងតាមសមាគមកីឡាបាល់ទាត់ថៃ គ្រោងរៀបចំក្រុមបាល់ទាត់ជម្រើសជាតិថៃអាយុក្រោម២៣ឆ្នាំ ដើម្បីត្រៀមការប្រកួតបាល់ទាត់អន្តរជាតិក្នុងប្រតិទិនឆ្នាំ ២០២៣-២០២៤ ដែលនឹងប្រើប្រាស់កីឡាករកើតក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០០១ តទៅ ព្រោះនេះជាលក្ខខណ្ឌ ដែលត្រូវបំពេញក្នុងកម្មវិធីរបស់ AFC U23 ដែលជាការប្រកួតជម្រុះអូឡាំពិក ហើយពួកគេមានកាលវិភាគការប្រកួតពេញមួយឆ្នាំ។
ថ្មីៗនេះ លោក Issara Sritaro ដែលជាគ្រូបង្វឹកថ្មី បានជ្រើសរើសកីឡាករក្នុងជុំទីមួយចំនួន 62 នាក់ ដើម្បីត្រៀមធ្វើតេស្តពិនិត្យទម្រង់លេង និងវាយតម្លៃលទ្ធផលផ្សេងៗជាបន្តបន្ទាប់ នៅក្នុងលីគបាល់ទាត់អាជីពជាមួយភ្នាក់ងារ។
ដោយសមាគមកីឡាបាល់ទាត់នឹងធ្វើសេចក្តីជូនដំណឹងដល់ភ្នាក់ងាររបស់កីឡាករ គ្រូបង្វឹក និងបុគ្គលិកគ្រូបង្វឹកនឹងពិចារណាលើការជ្រើសរើសអត្តពលិក ដើម្បីរៀបចំក្រុមសម្រាប់បោះជំរុំហ្វឹកហាត់នៅចន្លោះថ្ងៃទី ៥-១៥ ខែធ្នូ ឆ្នាំ២០២២ ។
សម្រាប់ក្រុមជម្រើសជាតិថៃអាយុក្រោម២៣ឆ្នាំនឹងមានកម្មវិធីប្រកួតកម្តៅសាច់ដុំអន្តរជាតិចំនួន២ ជាមួយក្រុមជម្រើសជាតិឡាវ នៅកីឡដ្ឋាន Thammasat ថ្ងៃទី ១១ និង ១៤ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ៥:៣០ ល្ងាច។
International News
(Khmer) Man United នឹងត្រូវអវត្តមាន Bruno Fernandes ក្នុងការប្រកួត Premier League ពេលខាងមុខរបស់ពួកគេជាមួយ Aston Villa នៅថ្ងៃអាទិត្យ។
ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានព្យួរ បន្ទាប់ពីទទួលបានកាតលឿងទីប្រាំរបស់គាត់ក្នុងជ័យជម្នះលើក្រុម West Ham United កាលពីសប្តាហ៍មុន។ Fernandes បានចាប់ផ្តើមរាល់ការប្រកួតលីឡសម្រាប់ក្រុមរបស់ Erik ten Hag ដោយធ្វើជាប្រធានក្រុមបិសាចក្រហមជាច្រើនលើក។
ប៉ុន្តែការអវត្តមានរបស់គាត់ជាឱកាសមួយសម្រាប់កីឡាករផ្សេងទៀតមកជំនួស និងទទួលបានឱកាសពួកគេក្នុងតួនាទីលេខ 10។ នៅទីនេះយើងក្រឡេកមើលវិធីពីរយ៉ាងដែល United អាចរៀបជម្រើស១១នាក់ដោយគ្មាន Fernandes ទល់នឹង Villa ។
ជម្រើសទី 1
ខណៈពេលដែលវាអាចចេញជាទម្រង់ការពារបន្តិច Scott McTominay អាចចូលមកជំនួស Fernandes ។ គាត់នឹងជួយ Casemiro ជាមួយនឹងភារកិច្ចការពាររបស់គាត់នៅក្នុងខ្សែបម្រើការពារ ហើយអនុញ្ញាតឱ្យ Christian Eriksen ឡើងខ្ពស់ដើម្បីកាន់តួនាទីលេខ១០។
កីឡាករសញ្ជាតិដាណឺម៉ាកអាចបង្ហាញពីសមត្ថភាពលេងរបស់គាត់ ហើយក៏ចង់ចូលទៅក្នុងតំបន់ស៊ុតបញ្ចូលទីបន្ថែមទៀត ខណៈដែលគាត់នៅតែស្វែងរកគ្រាប់បាល់ដំបូងរបស់គាត់សម្រាប់ United ។ Marcus Rashford ទំនងជានឹងត្រលប់មកវិញសម្រាប់ការប្រកួតនេះ ខណៈដែល Alejandro Garnacho ក៏អាចទទួលបានការចាប់ផ្តើម១១នាក់ក្នុង Premier League ជាលើកដំបូងរបស់គាត់បន្ទាប់ពីបង្ហាញទម្រង់លេងល្អកាលពីថ្ងៃព្រហស្បតិ៍។
ជម្រើសទី 2
Donny van de Beek ពិតជាអាចទទួលបានអត្ថប្រយោជន៍ពីការព្យួររបស់ Bruno និងទទួលបានការចាប់ផ្តើមមួយផ្សេងទៀតនៅក្រោមការដឹកនាំ Ten Hag ក្នុងខ្សែបម្រើ។ គ្រូបង្វឹកសញ្ជាតិហូឡង់អាចអនុញ្ញាតឱ្យ Van de Beek លេងកាន់តែច្រើនក្នុងនាមជាតំណែងលេខ 8 និងផ្តល់ឱ្យ Eriksen មានសេរីភាពបន្ថែមទៀតក្នុងការឡើងទៅខាងលើ។
ជាមួយនឹងសំណួរជុំវិញកាយសម្បទារបស់គាត់ Antony នៅតែមិនច្បាស់សម្រាប់ហ្គេមនេះ ដែលមានន័យថា Anthony Elanga ក៏អាចចាប់ផ្តើមក្នុងតួនាទីស្លាបស្តាំផងដែរ។
ប្រភព៖ Tribuna.com
(Khmer) នៅពេលអ្នកកាសែតសួររកហេតុផលនៅពីក្រោយកំណត់ត្រាការពាររបស់ Manchester United ក្នុងរដូវកាលនេះ Erik ten Hag បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ក្លឹបថា៖ «ដោយសារតែយើងការពារដោយកីឡាករទាំង 11 នាក់ហើយ Cristiano [Ronaldo] ក៏ចុះមកការពារនៅខាងមុខដែរ»។
“ដូច្នេះយើងពិបាកក្នុងការផ្តួលជាក្រុម។ ខ្ញុំគិតថាវាជាការសរសើរមួយ ប៉ុន្តែវាក៏ជាដំណើរការដែលយើងត្រូវបន្តដែរ ដែលធ្វើឱ្យវាពិបាកក្នុងការផ្តួលយើង ពីព្រោះមនុស្សគ្រប់គ្នាជឿជាក់លើផែនការនោះ មនុស្សគ្រប់គ្នាមានវិន័យនៅក្នុងផែនការនោះ»។
«នៅពេលដែលយើងលេងជាមួយនឹងបំណងប្រាថ្នា និងចំណង់ចំណូលចិត្តរួមគ្នា ពិបាកនឹងយកឈ្នះយើង ហើយនោះធ្វើឱ្យយើងជោគជ័យក្នុងពេលនេះ»។
បិសាចក្រហមបានកាត់បន្ថយចំនួននៃការរបូតគ្រាប់បាល់ដែលបានទទួលតាមរយៈការលេងក្រៅដី និងបានរក្សា Clean Sheet ក្នុងការប្រកួតក្នុងផ្ទះ 5 ចុងក្រោយរបស់ខ្លួន។ក្រុមបិសាចក្រហមមាន Clean Sheet ក្នុងជ័យជម្នះ 1-0 ក្រៅដីលើក្រុម Real Sociedad នាពេលថ្មីៗនេះ ដែលបង្ហាញពីវិធីសាស្ត្ររបស់ Ten Hag កំពុងដំណើរការ។
ប្រភព៖ ManUtd.com
(Khmer) កាលពីប៉ុន្មានថ្ងៃមុន សមាគមកីឡាបាល់ទាត់ថៃបានប្រកាសបញ្ជីបឋមកីឡាករជម្រើសជាតិដល់ទី៧៥នាក់ត្រៀមបោះជុំរំហ្វឹកហាត់ដើម្បីត្រៀមសម្រាប់បានរង្វាន់ Aff Mitsubishi electric Cup 2022 ហើយក្នុងចំណោមឈ្មោះទាំង ៧៥នាក់ មានរហូតដល់ ២៤នាក់ ដែលមិនធ្លាប់លេងក្នុងក្រុមជម្រើសជាតិឈុតធំកាលពីមុន។
ពួកគេខ្លះប្រហែលជាត្រូវបានកោះហៅរួចហើយ ប៉ុន្តែខ្លះក៏មិនត្រូវបានគេហៅទៅក្នុងចុងក្រោយក្រុមនោះទេ ខណៈដែលអ្នកខ្លះមានឈ្មោះនៅក្នុងបញ្ជីបឋម ប៉ុន្តែត្រូវដកចេញពីបញ្ជីចុងក្រោយ។ ខាងក្រោមជាចំណុច៥គួរឱ្យចាប់អារម្មណ៍បន្ទាប់ពីក្រុមជម្រើសជាតិថៃប្រកាសបញ្ជីឈ្មោះបឋម៧៥នាក់៖
ការត្រឡប់មកវិញរបស់ Sanrawat Dechmitr
Sanrawat Dechmitr បានអវត្តមានពីក្រុមជម្រើសជាតិថៃអស់រយៈពេលជិតបីឆ្នាំមកហើយ ដែលលើកចុងក្រោយលេងឱ្យជម្រើសជាតិថៃនៅក្នុងបានរង្វាន់ Asian Games 2019 ដែលកាលនោះថៃបានយកឈ្នះបារ៉ែនក្នុងលទ្ធផល 1-0។
ខ្សែបម្រើវ័យ 33 ឆ្នាំរូបនេះត្រូវបានគេចាត់ទុកថាជាកីឡាករដែលមានទេពកោសល្យបំផុតក្នុងវិស័យបាល់ទាត់ថៃ។ គាត់ត្រូវបានគេសម្គាល់ដោយជំនាញពិសេសរបស់គាត់បូកនឹងការផ្ដោតអារម្មណ៍បាល់ទាត់យ៉ាងល្អ ដែលភ្ជាប់មកជាមួយជំនាញបញ្ជូនបាល់គ្រោះថ្នាក់ ‘Killer Pass’ ដែលអាចធ្វើឱ្យមានភាពខុសប្លែកក្នុងហ្គេមតែមួយប៉ព្រិចភ្នែក។
ទោះជាយ៉ាងណាក៏ដោយជាមួយនឹងបាល់ទាត់សម័យទំនើបតម្រូវឱ្យមានកម្រិតខ្ពស់នៃកម្លាំងកាយ ការដាក់កីឡាករក្នុងទីតាំង ‘Playmaker’ ដូចជា Sanrawat Dechmitr ថយចុះជាលំដាប់ ហើយនោះជារបៀបដែលគាត់បានជ្រុះចេញពីក្រុមជម្រើសជាតិមួយរយៈ។
ប៉ុន្តែក្រុមដំរីចម្បាំងដឹកនាំដោយលោក Alexandre Polking ដែលធ្លាប់ដឹកនាំ និងធ្វើការជាមួយកីឡាកររូបនេះ។ គេជឿថាគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់-ប្រេស៊ីល ប្រាកដណាស់មានក្បួនណែនាំជួយឱ្យខ្សែបម្រើកំពុងលេងនៅក្លិប Kedah របស់ម៉ាឡេស៊ីមួយនេះមានមុខក្នុងបញ្ជីចុងក្រោយឡើងវិញ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី ត្រូវតែអាស្រ័យលើថាតើគ្រូបង្វឹកវ័យ 46 ឆ្នាំរូបនេះនឹងទុក Sanrawat ជាកីឡាករម្នាក់ក្នុងចំណោម 23 នាក់ក្នុងក្រុមនេះឬអត់ព្រោះមានគូប្រជែងច្រើនក្នុងមុខតំណែងដូចគ្នា។
តើអ្នកណានឹងក្លាយជាអ្នកចាំទីដៃទីមួយ?
ក្នុងបញ្ជីឈ្មោះ៧៥នាក់មានមនុស្ស 6 នាក់ដែលកាន់តំណែងជាអ្នកចាំទី រាប់ចាប់ពី Chatchai Butprom (BG Pathum United), Kittipong Phutaewchuek (BG Pathum United), Somphon Yot (Muang Thong United), Saranon Anuin (Chiang Rai United), Siwarak Tesungnoen (Buriram United) និង Kamphon Pathomunkun (Ratchaburi FC)។
ប្រាកដណាស់អ្នកឈរតំណែងលេខមួយបច្ចុប្បន្ន Chatchai Butprom ហើយលេខ២គឺ Siwarak Tesungnoen បន្តបន្ទាប់អញ្ចឹងទៅ ។ ប៉ុន្តែនៅពេលនេះ ពួកគេទាំងពីរកំពុងទើបជាពីរបួស ដូច្នេះហើយ Alexandre Polking ត្រូវតែគិតឱ្យខ្លាំង។
បើធៀបនឹងទម្រង់លេងក្នុងលីគលើកនេះ ត្រូវបានផ្តល់ឲ្យ Kamphon មកពី Ratchaburi ដែលមានទម្រង់លេងល្អជាមួយនឹងការរក្សា Clean Sheet ៦ប្រកួត ពីការលេង ១១ លើក និងសង្គ្រោះបាល់ពិន័យប់េណាល់ទី ២ លើក។ ខណៈ Kittipong ដែលដើរតួជាកីឡាករបម្រុង Chatchai នៅ BG Pathum ស្ថិតក្នុងទម្រង់លេងស្ដង់ដារមិនខុសគ្នាទេ ប៉ុន្តែនៅពេលនេះការងាររបស់គ្រូបង្វឹកគឺត្រូវឈឺក្បាលបន្តិចហើយ។
ចំណែក Saranon ដែលកាន់តំណែងលេខ១ របស់ Chiang Rai ក្នុងរដូវកាល 2022-23 បានរបូត 10 គ្រាប់ ប៉ុន្តែគាត់បានរក្សា Clean Sheet ៥លើកពីការបង្ហាញខ្លួន 11 លើកនៅលើទីលាន។
ចុងក្រោយ Somphon Yot បានរបូតគ្រាប់បាល់ ១៥ គ្រាប់ ដែលនេះជាចំនួនច្រើនជាងគេក្នុងចំណោមអ្នកចាំទី ៦ នាក់ក្នុងបញ្ជី។ ដូច្នេះតំបន់អ្នកចាំទី វាជាទីតាំងដ៏គួរឲ្យចាប់អារម្មណ៍មួយដែលនៅទីបញ្ចប់ តើ Polking នឹងជ្រើសរើសយលកនរណាណា?
កីឡាករជំនួស Chanathip
មិនអាចប្រកែកបានថា Chanathip Songkrasin គឺជាកីឡាករសំខាន់ក្នុងជម្រើសជាតិនឹងមិនអាចខ្វះបាន ពីព្រោះគាត់គឺជាកីឡាករ ‘Winner’ ដែលអាចផ្លាស់ប្តូរហ្គេមក្នុងមួយវិនាទី។ គាត់ក៏ជាកីឡាករដែលយល់ចិត្តមិត្តរួមក្រុមបានយ៉ាងល្អផងដែរ។ ទោះជាយ៉ាងណា អតីតកីឡាករមកពីក្លឹប Consadole Sapporo មិនស្ថិតក្នុងក្រុមនេះទេ។ ដូច្នេះតំណែង ‘ខ្សែបម្រើប្រយុទ្ធ’ គឺជាកន្លែងដែល Alexandre Polking ត្រូវស្វែងរកបុរសល្អបំផុតដើម្បីជំនួសគាត់។
ក្នុងចំណោមឈ្មោះទាំង ៧៥នាក់នោះ មានកីឡាករជាច្រើនដែលស្ថិតក្នុងលំដាប់ដូចជា Worachit Kanitsribampen (BG Pathum United), Pokklao Anan (Bangkok United), Siwakorn Tiatrakul (Chiang Rai United) , Sumanya Purisai (Chonburi FC), Sorawit Panthong (Polish Tero FC) និង Sanwat Dechmit (Kedah, Malaysia)។
ខ្សែបម្រើដទៃទៀតមានដូចជា Supachok Sarachat (Consadole Sapporo ជប៉ុន) Pathomphon Charoenrattanapirom (BG Pathum United), Benjamin Davis (Port Authority FC), Ekanit Panya (Muangthong United) និង Channarong Phomsrikao (Chonburi FC) ក៏អាចលេងក្នុងតំណែងនេះដូចគ្នា។ សូម្បីតែ Teerasil Dangda ដែលជាខ្សែប្រយុទ្ធចំ ប៉ុន្តែគាត់បានចុះទៅលេងជា playmaker ផងដែរក្នុងការប្រកួតមួយចំនួន។
មុខតំណែងនេះមានសារៈសំខាន់ណាស់។ ព្រោះអ្នកដែលឈរនៅពីក្រោយខ្សែប្រយុទ្ធនឹងក្លាយជាកីឡាករដែលមានតួនាទីបង្កើតឱកាសសម្រាប់ក្រុម ដូច្នេះ ‘អ្នកជំនួស Chanathip’ ជារឿងមួយទៀតដែល Polking ត្រូវតែជ្រើសរើសឲ្យបានល្អ ព្រោះវាប៉ះពាល់ដល់ការប្រកួតប្រជែងមិនធ្លាប់មាន។
ខ្សែការពារស្តាំដ៏ទាក់ទាញ
ឈ្មោះកីឡាករទាំង 75 សុទ្ធតែមានកីឡាករក្នុងតំណែង ‘Right Back’ ដោយចាប់ផ្តើមពី Tristan Do (Bangkok United) និង Supanan Burirat (Port FC) ដែលស្ថិតនៅក្នុងបញ្ជីរបស់លោក Alexandre Polking យ៉ាងទៀងទាត់។
មានកីឡាករថ្មីដូចជា Nakin Wisetchat (BG Pathum United), Thiti Tumphon (Lamphun Warriors) ទើបតែត្រូវបានកោះហៅជាលើកដំបូង។ ជាអកុសល មិនមានឈ្មោះ Naruebodin Weerawatnodom ដែលតែងតែរក្សាតំណែងនេះកាលពីឆ្នាំមុន ក៏ដូចជា Philip Roller ដែលរងរបួសបាត់ទៅហើយ។ បើមិនដូច្នេះទេ ការប្រកួតប្រជែងក្នុងតំណែងខ្សែការពារស្លាបស្ដាំនឹងមានភាពសប្បាយរីករាយជាខ្លាំង។
យ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺការកោះហៅខ្សែការពារ Nicholas Mickelson មកពីក្លឹបកំពូលដាណឺម៉ាក Obi Odense ដែលនឹងបង្ហាញខ្លួនលើកដំបូងសម្រាប់ក្រុមជម្រើសជាតិថៃឈុតធំ ខណៈដែលកីលាករមានដើមកំណើតន័រវេសបានទទួលបានលទ្ធផលល្អជាមួយក្រុម U-23រួចមកហើយ។
Mickelson គឺជាខ្សែការពារស្តាំដែលលេងបានទៀងទាត់នៅ Odense ដែលបច្ចុប្បន្នកំពុងឈរនៅលេខ 4 ក្នុងលីកដាណឺម៉ាក។ ពេលខាងឆ្វេងមាន Theerathon Bunmathan ដែលជាកីឡាករល្អកម្រិតទ្វីប ចំណែកខាងស្ដាំគឺ Mickelson ដែលមានបទពិសោធន៍គ្រប់គ្រាន់ក្នុងលីគដាណឺម៉ាក ដូច្នេះវាធ្វើឲ្យខ្សែការពាររបស់ជម្រើសជាតិថៃវាហាក់ដូចជាមានភាពរឹងមាំជាងរាល់ដង។
(Khmer) រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាឥណ្ឌូណេស៊ី លោក Zainudin Amali បានបញ្ជាក់ថា កីឡដ្ឋានចំនួន៣ ជាជម្រើសសម្រាប់ធ្វើជាម្ចាស់ផ្ទះការប្រកួតរបស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងពានរង្វាន់ Aff Mitsubishi Electric Cup ឆ្នាំនេះ
– Jakarta International Stadium
– Patriot Stadium (Bekasi)
– Pakansari Stadium (Bogor)
(Khmer) លោក Alexandre Polking ជឿជាក់លើការជ្រើសរើសបុគ្គលិកនិងកីឡាកររបស់គាត់នៅក្នុងបញ្ជីបឋមនៃកីឡាករចំនួន 75 បន្ទាប់ពីទស្សនាការប្រកួត Thai League នៅរដូវកាលនេះ។
Alexandre Polking បានលើកឡើងបែបនេះ៖ «ខ្ញុំបានតាមដានជានិច្ចនូវទម្រង់លេងរបស់កីឡាករក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ដើម្បីមានបញ្ជីឈ្មោះបឋម។ គ្រូបង្វឹកក្រុមក៏បានសម្របសម្រួលជាមួយសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) ដើម្បីជូនដំណឹងដល់ក្លឹបម្ចាស់ផ្ទះរបស់កីឡាករ បន្ទាប់មករង់ចាំចម្លើយសិន មុននឹងពិចារណាកាត់បន្ថយបញ្ជីឈ្មោះ» ។
កាលពីថ្ងៃទី 3 ខែវិច្ឆិកាសមាគមកីឡបាល់ទាត់ថៃបានប្រកាសបញ្ជីឈ្មោះកីឡាករថៃចំនួន 75 នាក់ដើម្បីត្រៀមប្រកួតពានរង្វាន់ AFF Cup 2022។ Chanathip Songkrasin មិនត្រូវបានបញ្ចូលឈ្មោះនោះទេ គ្រូបង្វឹក Alexandre Polking បានផ្តល់ឱកាសដល់កីឡាករថ្មីជាបន្តបន្ទាប់ រួមទាំងកីឡាករថៃនៅក្រៅប្រទេស និងកីឡាករផ្សេងទៀត។
កីឡាករវ័យក្មេងមួយចំនួនទើបតែឈ្នះបានមេដាយប្រាក់នៅស៊ីហ្គេមលើកទី៣១ ក៏មានឈ្មោះក្នុងបញ្ជីនេះដែរ។ លើសពីនេះ កីឡាករជើងចាស់ Charyl Chappuis ដែលត្រូវបានគេដាក់ឈ្មោះថា “Ronaldo Thailand” ក៏ត្រលប់មកវិញដ៏គួរឱ្យកត់សម្គាល់មួយ។
គ្រូបង្វឹក Polking មិនបានចែករំលែកបន្ថែមអំពីការសម្រេចចិត្តមិនបញ្ចូលឈ្មោះ Chanathip នោះទេ។ មួយរយៈពេលកន្លងមកនេះ “Messi J” ក៏បានចែករំលែកជាមួយប្រព័ន្ធផ្សព្វផ្សាយជាច្រើនដងអំពីលទ្ធភាពនៃការអវត្តមានពី AFF Cup 2022 ដោយសារតែអសមត្ថភាពក្នុងការធានាស្ថានភាពរាងកាយរបស់គាត់។ លោក Polking ជឿជាក់ថាបុគ្គលិកដែលនៅសល់គឺល្អគ្រប់គ្រាន់ដើម្បីបន្តបង្កើតក្រុមខ្លាំងមួយ។
គ្រូបង្វឹក Polking បានទៀតថា៖«កីឡាករដែលមានឈ្មោះសុទ្ធតែមានសមត្ថភាព ហើយម្នាក់ៗមានកម្លាំងខុសគ្នា។ ខ្ញុំពេញចិត្តនឹងបញ្ជីនេះ។ នៅចន្លោះពេលនេះ និងពេលដែលខ្ញុំផ្តោតទៅលើក្រុម ខ្ញុំនឹងបន្តតាមដានការបំពេញការងាររបស់កីឡាករ ដើម្បីជ្រើសរើសឱ្យបានដ៏ល្អបំផុត»។
ក្រុមថៃត្រូវបានគេរំពឹងថានឹងជួបជុំគ្នា បន្ទាប់ពីការប្រកួតជើងទីមួយនៃការប្រកួត Thai League ឆ្នាំ 2022/23 ត្រូវបានបិទនៅចុងខែវិច្ឆិកា។ គ្រូបង្វឹក Polking នឹងបង្រួមបញ្ជីកីឡាករពី 75 ទៅ 53 នាក់ មុននឹងបិទបញ្ជីជាផ្លូវការនៃកីឡាករ 23 នាក់ដែលចូលរួមព្រឹត្តិការណ៍ AFF Cup ឆ្នាំ 2022។
នៅថ្ងៃទី 11 ខែធ្នូ ក្រុមដំរីចម្បាំងមួយនេះ នឹងប្រកួតមិត្តភាពជាមួយក្រុមមីយ៉ាន់ម៉ា ដើម្បីកម្តៅសាច់ដុំមុនការប្រកួត AFF Cup ។ គ្រូបង្វឹកលោក Polking បាននិយាយថា គោលដៅដ៏ធំបំផុតរបស់ក្រុមថៃ គឺដើម្បីការពារជើងឯក បន្ទាប់ពីវិលមកកាន់តំបន់កំពូលវិញក្នុងពានរង្វាន់ AFF Cup 2020។
«យើងនឹងព្យាយាមឡើងដល់វគ្គផ្តាច់ព្រ័ត្រ និងការពារតំណែងជើងឯក បើទោះជាវាមិនងាយស្រួលក៏ដោយ។ ខ្ញុំសប្បាយចិត្តណាស់ ដែលថៃមានការប្រកួតក្នុងផ្ទះពីរក្នុងវគ្គចែកពូល ហើយសង្ឃឹមថាក្រុមម្ចាស់ផ្ទះនឹងជួយយើងឱ្យឈ្នះ»។
National News
(Khmer) ការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ នឹងដល់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី០៦ ខែវិច្ឆិកាឆ្នាំ២០២២ស្អែកនេះនៅ កីឡដ្ឋានស្មាត អរ អេស អិន ។ ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតតំណាងមកពីក្រុមទាំងពិររវាងវិសាខា និងបឹងកេតបានមកចូលរួមហើយបង្ហាញចំណាប់អារម្មណ៍លើការប្រកួតនេះផងដែរ។
លោក មាស ចាន់ណាគ្រូបង្វឹកក្លិបវិសាខាបានបង្ហាញចំណាប់អារម្មណ៍មុនការប្រកួតថា៖« ខ្ញុំគិតថាការប្រកួតនៅថ្ងៃស្អែកគឺជាការប្រកួតដ៏អស្ចារ្យបំផុតសម្រាប់រដូវកាល២០២២ ពីព្រោះវាជាការប្រកួតវគ្គផ្ដាច់ព័ត្រ ហើយពួកយើងសុទ្ធតែជាក្រុមខ្លាំងដែលឡើងដល់វគ្គនេះ។ ខ្ញុំគិតថាការប្រកួតនៅថ្ងៃនេះនឹងធ្វើឱ្យទស្សនិកជន រំភើបសប្បាយ និងចង់មកទស្សនាការប្រកួតបែបនេះជាបន្តបន្ទាប់ទៀត»។
«ការប្រកួតវគ្គផ្ដាច់ព័ត្រពិតណាស់នឹងមានក្រុមមួយចាញ់ និងក្រុមមួយឈ្នះតែយ៉ាងណាខ្ញុំសង្ឃឹមថាក្រុមទាំងពីរនឹងលេងបានល្អ ហើយក្រុមរបស់ខ្ញុំនឹងធ្វើបានល្អនៅថ្ងៃស្អែក»។
ចំណែកលោកលោក ហៅ សុខជាតិគ្រូបង្គោលក្លិបបឹងកេតវិញ៖«សម្រាប់ថ្ងៃស្អែកគឺជាការប្រកួតមួយដ៏តានតឹង។ ខ្ញុំគិតថាយើងមកដល់វគ្គនេះបានមកពីការប្រឹងប្រែង ហើយយើងសង្ឃឹមនឹងជឿជាក់សម្រាប់ការប្រកួតនៅថ្ងៃស្អែក»។
«ចំពោះក្រុមយើងរៀបចំបានល្អហើយតែ អ្វីដែលសំខាន់យើងចាំមើលលើទីលានថាតើយើងលេងបានល្អប៉ុណ្ណា ហើយរៀបចំបានល្អប៉ុណ្ណា។ គ្រប់យ៉ាងសម្រេចលើការប្រកួតនៅថ្ងៃស្អែក។ សម្រាប់ការរំពឹងទុកយើងពិតជាមាន ពីព្រោះក្រុមណាក៏ដោយតែងតែមានការឬពឹងធ្វើបានល្អនេះ ហើយ មិនថាក្រុមខ្ញុំនិងក្រុមដទៃនោះទេ»។
រូបថត៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន