International News
(Khmer) សេណេហ្គាល់ចង់ស្វែងរកគ្រូពេទ្យវេទមន្តបុរាណព្យាបាលរបួស Sadio Mane ជាបន្ទាន់។ ខ្សែប្រយុទ្ធ Bayern Munich រូបនេះបានរងរបួសមុនការប្រកួត World Cup ចាប់ផ្តើម។
របួសរបស់គាត់ត្រូវបានគេរាយការណ៍ថាតម្រូវឱ្យគាត់ត្រូវសម្រាកយ៉ាងហោចណាស់ 4 សប្តាហ៍ឬមួយខែ។ អគ្គលេខាធិការ FIFA មកពីប្រទេសសេណេហ្គាល់ អ្នកស្រី Fatma Samoura បាននិយាយបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយ Europe 1។ នាងបាននិយាយថា ពួកគេនឹងធ្វើគ្រប់យ៉ាងតាមតែអាចធ្វើបាន ដើម្បីធានាថា Sadio Mane លេងក្នុង World Cup ឆ្នាំ 2022 ។
វាមិនមែនជារឿងចម្លែកទេសម្រាប់ជនជាតិអាហ្វ្រិក ខណៈពួកគេនៅតែមានជំនឿយ៉ាងមុតមាំលើគ្រូធ្មប់ និង អ្នកចេះវេទមន្តរបស់ពួកគេ។ កាលពីប៉ុន្មានខែមុន Paul Pogba ដែលមានឈាមអាហ្រ្វិកបានសារភាពថា គាត់បានចំណាយប្រាក់រាប់លានដុល្លារជួលគ្រូធ្មប់ម្នាក់ដើម្បីការពារគាត់ពីរបួស។
ជាមួយនឹងវិធីសាស្រ្តនៃការព្យាបាលបែបទំនើប បានផ្តល់រយៈពេលនៃការជាសះស្បើយរបស់ Mane រួចហើយគឺប្រហែល 4 សប្តាហ៍ តែទីបំផុត Fatma បាននិយាយថាឥឡូវនេះពួកគេកំពុងស្វែងរកវិធីផ្សេងទៀតដើម្បីស្វែងរកគ្រូធ្មប់ដែលពូកែ ដែលអាចបន្ថយការឈឺចាប់របស់ Mane បាន។
ក្នុងការប្រកួតលើកមុនជាមួយ Werder Bremen កីឡាករវ័យ៣០ឆ្នាំលេងបានតែ២០នាទីប៉ុណ្ណោះ។ បន្ទាប់មកគាត់បានអង្គុយលើវាលស្មៅដោយនិយាយថាជើងគាត់ឈឺ។ Fatma Samoura បាននិយាយថា៖ “វាជាដំណឹងដ៏ធំ និងសោកសៅណាស់” ។
អ្នកស្រីបានបន្ថែមថា៖ «យើងនឹងប្រើគ្រូពេទ្យរបស់យើងដើម្បីព្យាបាលគាត់»។ នៅពេលសួរថាតើគាត់មានទំនុកចិត្តថាវិធីសាស្ត្រនេះអាចជួយបានឬអត់នោះ Samoura បាននិយាយថា៖ “ខ្ញុំមិនដឹងទេ ប៉ុន្តែនៅពេលនេះយើងនឹងប្រឹងប្រែងឱ្យអស់លទ្ធភាព» ។
“យើងកំពុងសង្ឃឹមសម្រាប់អព្ភូតហេតុមួយ គាត់គួរតែនៅទីនោះ” ។
ទោះបីជាអញ្ចឹងក៏ដោយុ អ្នកចាត់ការក្រុមជម្រើសជាតិសេណេហ្គាល់ Alliou Cisse បានបញ្ចូលឈ្មោះ Sadio Mane ក្នុងក្រុមរបស់គាត់។ Cisse បានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយក Mane ជាប្រធានក្រុម ហើយប្រសិនបើអាចធ្វើទៅបានគាត់នឹងអាចបានក្នុងការប្រកួតទី៣ ប្រសិនបើកីឡាករអាចជាសះស្បើយលឿនជាងការរំពឹងទុកដំបូង។
(Khmer) Lyon បានអញ្ជើញ Karim Benzema ឱ្យបង្ហាញ Ballon d’Or របស់គាត់នៅកីឡដ្ឋានរបស់ពួកគេ មុនពេលការប្រកួតជាមួយ Nice ។
មានអ្នកធ្វើបទបង្ហាញ មានការដុតកាំជ្រួច ក្នុងពហុកីឡដ្ឋានទាំងមូល ស្រែកច្រៀងឈ្មោះ Karim និងច្រើនទៀត។ ប្រាកដណាស់ Benzema បានឈ្នះ Ballon d’Or សម្រាប់ការសម្តែងរបស់គាត់នៅ Real Madrid ។ ទោះជាយ៉ាងណាក៏ដោយ គាត់គឺជាយុវជនដែលបញ្ចប់ការសិក្សានៅថ្នាលរបស់ Lyon ហើយពួកគេមិនអាចផ្តល់កិត្តិយសដល់គាត់បានទេ។
?LES FRISSONS ?@Benzema présente son Ballon d’Or au peuple lyonnais !#OL #Benzema #Ligue1UberEats #PrimeVideoLigue1 pic.twitter.com/V4gUCXOFhR — Prime Video Sport France (@PVSportFR) November 11, 2022
?LES FRISSONS ?@Benzema présente son Ballon d’Or au peuple lyonnais !#OL #Benzema #Ligue1UberEats #PrimeVideoLigue1 pic.twitter.com/V4gUCXOFhR
— Prime Video Sport France (@PVSportFR) November 11, 2022
ខ្សែប្រយុទ្ធរូបនេះបានបន្តថា៖ «សូមអរគុណដល់ក្រុម Real Madrid ដែលបានអនុញ្ញាតឱ្យខ្ញុំធ្វើឱ្យសុបិននេះក្លាយជាការពិត។ ដូច្នេះហើយបានជាខ្ញុំមានឱកាសអរគុណក្រុម Lyon ដែលជាក្រុមដែលបេះដូងខ្ញុំមានតាំងពីកុមារភាព»។
ហើយនេះគឺជារូបភាពដ៏ល្អបំផុតមួយចំនួនពីព្រឹត្តិការណ៍នេះ៖
National News
(Khmer) លោក Conor Nestor នឹងត្រូវដឹកនាំក្រុមព្រះខ័នរាជស្វាយរៀងទៅជួបវិសាខា នៅកីឡដ្ឋានព្រីននាល្ងាចថ្ងៃសៅរ៍នេះ។ ជំនួបចុងក្រោយក្រុមមានមូលដ្ឋានមកពីខេត្តស្វាយរៀងទទួលបានត្រឹមមួយពិន្ទុពីវិសាខា ខណៈ Conor បានបង្ហាញទីដ្ឋភាពនានាជុំវិញការរៀបចំក្រុមសម្រាប់ការប្រកួតដ៏ធំមួយនេះ។
លោកបាននិយាយក្នុងវេបសាយផ្លូវការរបស់ក្លិប មព្រះខ័នរាជស្វាយរៀងថា៖«ជាដំបូង អបអរសាទរ វិសាខា ដែលបានឈ្នះពាន Hun Sen Cup ៣ឆ្នាំជាប់គ្នា។ ពួកគេបានបង្ហាញឱ្យឃើញនៅលើទីលានថាហេតុអ្វីបានជាពួកគេមានកីឡាករជម្រើសជាតិច្រើនម្ល៉េះ។
«ការប្រកួតចុងក្រោយគឺជារឿងចាស់តែប៉ុណ្ណោះ។ រាល់ពេលដែលអ្នកលេងគូប្រកួតកំពូល អ្វីៗក៏អាចកើតឡើង ហើយការប្រកួត Hun Sen Cup បានបង្រៀនយើងថា ទោះបីជាអ្នកខំប្រឹងយ៉ាងណាក៏ដោយ ក៏អ្នកត្រូវការសំណាងដែរ»។
លោកបានបន្តទៀតថា៖ «កីឡាកររបស់យើងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្ត យើងទន្ទឹងរង់ចាំជួបអ្នកទាំងអស់គ្នាម្តងទៀតនៅថ្ងៃសៅរ៍។ យើងទៅជាមួយគ្នា»។
អ្នកចាំទី អ៊ុំ សេរីរ័ត្ន និង ឃៀង ម៉េងហ៊ួ គឺត្រូវអវត្តមានដោយសារបួស ចំណែកឯ សំអឿន ពិដោរស្ថិតនៅសង្ស័យនៅឡើយថាអាចបានចូលលេងឬអត់។សម្រាប់ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ (សប្តាហ៍ទី២៣)នៅថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ បឹងកេតនឹងប្រកួតជាមួយ ភ្នំពេញក្រោននៅវេលាម៉ោង ១៥:៤៥នាទីរសៀល នៅកីឡដ្ឋាន ខេមបូឌាអ៊ែរវ៉េ ដែលផ្សាយផ្ទាល់ដោយ CPL។
ចំណែកវិសាខានិងព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតនៅម៉ោង ១៨:៣០នាទីល្ងាច នៅកីឡដ្ឋាន ព្រីនស៍ ដែលផ្សាយផ្ទាល់ TV5 Cambodia ។
(Khmer) Wayne Rooney បានពណ៌នាការប្រព្រឹត្តរបស់អតីតមិត្តរួមក្រុមរបស់គាត់ Ronaldo ក្នុងការប្រកួត Premier League ជាមួយ Tottenham ថាមិនអាចទទួលយកបាន។ ថ្លែងក្នុងគេហទំព័រ talkSPORT គាត់បាននិយាយថា៖ «អាជីពដែលគាត់មាន មានគាត់ និង [Lionel] Messi ជាកីឡាករល្អបំផុតទាំងពីរនាក់គ្រប់ពេល ហើយអ្នកអាចទៅតាមផ្លូវណាក៏បាន»។
«ប៉ុន្តែខ្ញុំគ្រាន់តែគិតថាអ្វីដែលគាត់បានធ្វើតាំងពីដើមរដូវកាលមក វាពិតជាមិនអាចទទួលយកបានសម្រាប់ Manchester United ទេ។ ខ្ញុំឃើញច្បាស់ថា Roy Keane ការពារគាត់ ប៉ុន្តែ Roy នឹងមិននិយាយនោះទេ»។
«វាជាការរំខានមួយដែល Manchester Unitedកំពុងតែកសាងក្រុមឡើងវិញ។ Cristiano គួរតែឱនក្បាលចុះ ហើយធ្វើការ ហើយត្រៀមខ្លួនដើម្បីលេងនៅពេលដែលអ្នកចាត់ការត្រូវការគាត់។ ប្រសិនបើគាត់ធ្វើវា គាត់នឹង ជាទ្រព្យសម្បត្តិ បើគាត់មិនធ្វើទេ វានឹងក្លាយជាការរំខានដែលមិនចង់បាន»។
Ronaldo បានបដិសេធមិនចូលរួមក្នុងការទទួលជ័យជម្នះរបស់ Man Utd លើ Spurs កាលពីខែមុន។ គាត់បានចាកចេញពី Old Trafford មុនការប្រកួតចប់ ដែលជំរុញឱ្យ Ten Hag ដាក់ពីន័យគាត់ពីក្រុមឈុតធំ។
ចាប់តាំងពីពេលនោះមក កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានត្រលប់មកក្រុមវិញ ប៉ុន្តែត្រូវបានដកចេញពីការប្រកួត EFL Cup លើក្រុម Aston Villa ដោយសារតែរបួស។ ទោះយ៉ាងណាក៏ដោយ គាត់អាចនឹងត្រលប់មកវិញនៅថ្ងៃអាទិត្យទល់នឹង Fulham ។
ប្រភព៖ talkSPORT តាមរយៈ Manchester Evening News
(Khmer) យោងតាមសារព័ត៌មាន Manchester Evening News បានឱ្យដឹងថា Manchester United ទំនងជាមិនចុះហត្ថលេខាលើកីឡាករថ្មីណាមួយនៅក្នុងទីផ្សារដោះដូរកីឡាករខែមករានោះទេ។
ត្រកូល Glazers ចង់រង់ចាំរដូវរងា ហើយ ‘ចាប់ផ្តើមដំណាក់កាលបន្ទាប់នៃការកសាងឡើងវិញរបស់ពួកគេក្នុងរដូវក្តៅ’ មុនពេលយុទ្ធនាការ 2023/24 ។ នេះអាចជាបញ្ហាដ៏ធំមួយសម្រាប់ Erik ten Hag ស្រពេលអ្នកចាត់ការសញ្ជាតិហូឡង់រូបនេះបានណែនាំក្លិបអំពីតម្រូវការសម្រាប់កីឡាករថ្មីជាច្រើននៅដើមខែនេះ។
បិសាចក្រហមបានចំណាយប្រាក់ជាង 211 លានផោននៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ ហើយ Glazers ហាក់ដូចជាចង់រក្សាថវិកាសម្រាប់ពេលបច្ចុប្បន្ននេះ។
ប្រភព៖ Manchester Evening News
Asia News
(Khmer) ក្រុមបាល់ទាត់ Petaling Jaya City (PJ City) នឹងមិនចូលរួមប្រកួតក្នុងលីគម៉ាឡេស៊ីនៅរដូវកាលក្រោយ នេះគឺជាការប្រកាសរបស់ប្រធានក្លឹបលោក Datuk Seri Subahan Kamal ។។
ទោះជាយ៉ាងណាក៏ដោយ លោកបានពន្យល់ថា ការដកខ្លួនរបស់ក្រុមនេះ មិនមានជាប់ពាក់ព័ន្ធជាមួយនឹងបញ្ហាហិរញ្ញវត្ថុនោះទេ ដោយសារតែ PJ City មិនមានបំណុល ឬជំពាក់ប្រាក់ខែកីឡាករ។ ហេតុផលពិតប្រាកដគឺថា ពួកគេមិនអាចសម្របខ្លួនទៅនឹងរចនាសម្ព័ន្ធនៃលីគម៉ាឡេស៊ីសម្រាប់រដូវកាលក្រោយ ដូចដែលបានប្រកាសដោយលីកបាល់ទាត់ម៉ាឡេស៊ី (MFL) ពីប៉ុន្មានខែមុន។
ដោយប្រើតែកីឡាករក្នុងស្រុកទាំងស្រុង ពួកគេមានអារម្មណ៍ថាមិនអាចប្រកួតប្រជែងជាមួយក្រុមដែលមានកីឡាករនាំចូលដល់ទៅ 9 នាក់ក្នុងមួយក្រុមនោះទេ។
លោក Datuk Seri Subahan Kamalបាននិយាយថា៖ «ក្រឡេកមើលការផ្លាស់ប្តូរ ដែលនឹងធ្វើឡើងនៅក្នុងការប្រកួតលីកនៅរដូវកាលក្រោយ វានឹងពិបាកសម្រាប់ពួកយើងក្នុងការចូលរួម។ ស្រមៃមើលរដូវកាលនេះមានក្លិបជាច្រើនបានប្រើប្រាស់កីឡាករនាំចូល 5 នាក់ដែលយើងលំបាកប្រជែងរួចទៅហើយនេះគឺជារដូវកាលក្រោយដែលចំនួននឹងកើនឡើងជាងនេះ»។
«ក៏មានរឿងផ្សេងទៀតដែលយើងគិតថាមិនសមរម្យ និងហួសពីសមត្ថភាពរបស់ក្លឹប (PJ City)។ កុំយល់ខុស យើងគោរពការសម្រេចចិត្តដែលធ្វើឡើងដោយ MFL ព្រោះខ្ញុំគិតថាពួកគេដឹងពីអ្វីដែលល្អបំផុតសម្រាប់បាល់ទាត់ម៉ាឡេស៊ី»។
លោក Subahan Kamal បានពន្យល់នៅក្នុងសន្និសីទសារព័ត៌មានថា៖ «វាគ្រាន់តែថាយើងមិនអាចសម្របខ្លួនទៅនឹងស្ថានភាពនេះ» ។
អស់រយៈពេលពីររដូវកាល PJ City បានចូលរួមលីគដោយមិនប្រើប្រាស់កីឡាករបរទេស ដើម្បីផ្តល់ឱកាសឱ្យអ្នកមានទេពកោសល្យក្នុងស្រុកបង្ហាញសមត្ថភាពរបស់ពួកគេ នៅក្នុងការប្រកួតលីគម៉ាឡេស៊ី។ ជាលទ្ធផល កីឡាករទាំង 4 រូបគឺ Kalamullah Al Hafiz, Ruventhiran, Darren Lok និង Kogileswaran ទទួលបានការហៅចូលក្រុមជម្រើសជាតិ។
ចាប់តាំងពីសប្តាហ៍មុនមក កីឡាកររបស់ក្លឹប PJ City ត្រូវបានគេណែនាំឱ្យស្វែងរកក្រុមផ្សេងទៀតសម្រាប់រដូវកាលក្រោយ ដោយសារតែទិសដៅរបស់ក្លឹបមិនទាន់ត្រូវបានសម្រេច។ យ៉ាងណាក៏ដោយ Subahan បានពន្យល់ថា ពួកគេត្រៀមខ្លួនជាស្រេចក្នុងការប្រគល់ក្លឹបទៅម្ចាស់ថ្មីដែលមានចំណាប់អារម្មណ៍លើលក្ខខណ្ឌរក្សាឈ្មោះ PJ City។
«យើងបើកចំហចំពោះភាគីណាមួយដែលចង់កាន់កាប់ក្លឹបនេះ។ ប្រសិនបើនរណាម្នាក់ចាប់អារម្មណ៍ពួកគេអាចទាក់ទងនាយកប្រតិបត្តិ (S Ganesh) ដើម្បីពិភាក្សា»។
លោកបានបន្ថែមថា ៖«បន្ទាប់ពីនោះ យើងនឹងយកវាទៅ MFL ដើម្បីចាត់វិធានការបន្ថែមទៀត។ មានលក្ខខណ្ឌមួយចំនួនដែលយើងដាក់លើអ្នកដែលចង់កាន់កាប់ក្លឹបនេះ» ។
ការអវត្តមានរបស់ PJ City បានធ្វើឲ្យពួកគេដើរតាមគន្លងរបស់ Felda United, Sime Darby, MK Land, Public Bank និង UPB-MyTeam ដែលបានដកខ្លួនចេញពីលីគម៉ាឡេស៊ីកាលពីប៉ុន្មានឆ្នាំមុន។
(Khmer) បុរសសញ្ជាតិហូឡង់បានចាប់ផ្តើមដោយភាពវិជ្ជមានចំពោះអាណត្តិរបស់គាត់ ប៉ុន្តែការសម្រេចចិត្តដ៏ឃោរឃៅ និងដាច់ណាត់នឹងត្រូវធ្វើឡើង ដើម្បីកែលម្អផ្នែកដែលមិនល្អ ណិងកង្វះខាតនានា។
នៅមុនការប្រកួត League Cup កាលពីថ្ងៃព្រហស្បតិ៍ជាមួយ Aston Villa យប់មិញ វាមិនមានអ្វីភ្ញាក់ផ្អើលទេដែលបានលឺលោក Erik ten Hag គ្រូបង្វឹករបស់ក្រុម Manchester United និយាយអំពីក្តីសង្ឃឹមរបស់គាត់ក្នុងការជួសជុលទំនាក់ទំនងរវាងក្លឹប និងអ្នកគាំទ្រដែលកំពុងតែអត់ធន់។ ការខកចិត្តនៅតែជាអារម្មណ៍ហួសហេតុក្នុងចំណោមអ្នកគាំទ្រដែលបានឃើញក្រុមរបស់ពួកគេទទួលរងនូវការធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីលោក Sir Alex Ferguson ចូលនិវត្តន៍ក្នុងឆ្នាំ 2013 ។
វឌ្ឍនភាពគឺពិតជាត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់ Ten Hag ដែលបានចូលកាន់តំណែងក្នុងរដូវក្តៅ បន្ទាប់ពីការប្រកួត Premier League ដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់ United បានបញ្ចប់។យើងមិនបដិសេធទេថា Man Utd ពិតជាលេងបានត្រឹមតែសម(មិត្តផាព) និងចាប់ផ្ដើមរដូវកាលនេះ។
ការឈ្នះ 4 ប្រកួតដែលរាប់បញ្ចូលទាំងការឈ្នះ Liverpool និង Arsenal ត្រូវបានបញ្ចប់នៅពេលដែលពួកគេបានរងបរាជ័យ 6-3 ក្នុងការប្រកួត Manchester Derby ហើយការទទួលជ័យជម្នះលើក្រុម Everton និង Tottenham ត្រូវបានបន្តដោយការខកចិត្តជាមួយនឹងក្រុម Newcastle និង Chelsea (ស្មើ) ។
កីឡាករបានបង្ហាញពីភាពក្រអឺតក្រទមក្នុងជ័យជម្នះ 1-0 លើក្រុម West Ham ជាបន្តបន្ទាប់ ដើម្បីបង្ហាញទម្រង់លេងដ៏គួរឱ្យភ័យខ្លាច ប៉ុន្តែពួកគេបានរងបរាជ័យ Aston Villa កាលពីចុងសប្តាហ៍មុន ដែល Ten Hag បានសារភាពថា “មិនអាចទទួលយកបាន” ។ ដូច្នេះហើយ វាច្បាស់ណាស់ថាការសម្រេចចិត្តដ៏ឃោរឃៅត្រូវតែធ្វើឡើង ប្រសិនបើ Man Utd សម្រេចបាននូវគោលបំណងពីររបស់ពួកគេសម្រាប់យុទ្ធនាការបច្ចុប្បន្ន ដើម្បីបញ្ចប់ភាពរាំងស្ងួតនៃពានរង្វាន់រយៈពេលប្រាំឆ្នាំរបស់ពួកគេ និងធានាបាននូវការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Champions League វិញ។
បោះបង់ Ronaldo
ការដាក់ទណ្ឌកម្ម Cristiano Ronaldo ពីសំណាក់លោក Teh Hag ចំពោះការដើរចេញមុនការប្រកួតទល់នឹង Tottenham គួរតែជាការបញ្ចប់អាជីពរបស់គាត់នៅ United ។ ដំបូងឡើយ Ten Hag ហាក់ដូចជាបានគ្រប់គ្រងស្ថានការណ៍យ៉ាងល្អឥតខ្ចោះ ដោយបានទម្លាក់កីឡាករវ័យ 37 ឆ្នាំរូបនេះឱ្យអង្គុយបម្រុងសម្រាប់លទ្ធផលស្មើ 1-1 ទល់នឹង Chelsea ជាបន្តបន្ទាប់ ប៉ុន្តែគ្រូបង្វឹកហូឡង់រូបនេះមិនបានមិនបានដាច់ណាត់លើច្កបាប់របស់គាត់ឡើយ។
Ronaldo បានចាប់ផ្តើម៤ប្រកួតជាប់គ្នាចាប់តាំងពីពេលនោះមក រួមទាំងការចាញ់នៅ Villa Park។ គាត់អាចរកគ្រាប់បាល់បានតែមួយគ្រាប់គត់ក្នុងការឈ្នះ 3-0 ក្នុងផ្ទះលើទឹកដីក្រុមតូចមួយក្នុង Europa League គឺ Sheriff ។ គ្រាប់យ៉ាងហាក់ដូចជាស្រមោល នៅពេលបុរសម្នាក់ដែលធ្លាប់តែបង្កការភ័យខ្លាចដល់ខ្សែការពារដើម្បីភាពសប្បាយរីករាយក្នុងអំឡុងពេលដែលគាត់លេងជាលើកដំបូងនៅ United និងរយៈពេលប្រាំបួនឆ្នាំនៅ Real Madrid ។
ទល់នឹង Villa ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់បានកត់ត្រាប៉ះបាល់បានតែ 25 លើក និងស៊ុតមួយគ្រាប់ចំគោលដៅ ដែលជាការតែតបាល់បញ្ចូលទីដែលគាត់គួរតែចូលទី។ ការរួមចំណែកដ៏គួរឱ្យកត់សម្គាល់តែមួយគត់របស់គាត់ បានកើតឡើងក្នុងទម្រង់នៃការប្រជែងគ្នាជាមួយ Tyrone Mings បន្ទាប់ពី Jacob Ramsey បានធ្វើឱ្យម្ចាស់ផ្ទះយកឈ្នះ 3-1 ។
Ronaldo ត្រូវបានគ្រូបង្វឹកប្រគល់ខ្សែដៃប្រធានក្រុមដោយមិនច្បាស់លាស់សម្រាប់ជំនួបនេះ ហើយពិតជាមិនបានដឹកនាំដោយអាកប្បកិរិយា ឬការសម្តែងដ៏ត្រឹមត្រូវរបស់គាត់ឡើយ។ គាត់គឺជាឧបសគ្គដល់ក្រុម United មិនមែនជាជំនួយទេ ហើយពួកគេនឹងមិនរីកចម្រើនទេ ប្រសិនបើគាត់បន្តរីករាយនឹងតួនាទីដ៏លេចធ្លោបែបនេះ។
ពេលនេះគ្រូបង្វឹករបស់ United ត្រូវតែបញ្ជាក់ឡើងវិញនូវសិទ្ធិអំណាចរបស់គាត់ដោយធ្វើឱ្យប្រាកដថា Ronaldo ត្រូវបានលក់ ឬដោះលែងនៅក្នុងខែមករា ដែលនឹងផ្តល់ឱ្យគាត់នូវបន្ទប់ ដើម្បីចាប់ផ្តើមគម្រោងរយៈពេលវែងរបស់គាត់។
តែងតាំង Bruno Fernandes ជាប្រធានក្រុម
Harry Maguire នៅតែជាប្រធានក្រុមផ្លូវការរបស់ Man Utd បើទោះបីជាទើបតែបង្ហាញខ្លួនក្នុងការប្រកួត Premier League 4 ដងមកទល់ពេលនេះក្នុងឆ្នាំ 2022-23 ។ ខ្សែការពារជម្រើសជាតិអង់គ្លេសត្រូវបានលេងជាកីឡាករបម្រុងក្រោយមិនអាចប្រជែងតំណែង Lindelof ទល់នឹង Villa ដែលបង្ហាញជាថ្មីម្តងទៀតថាគាត់មិនទទួលការទុកចិត្តពេញលេញពី Ten Hag ។
De Gea គួរតែទទួលតួនាទីជាប្រធានក្រុមនៅ Villa Park ជាជាង Ronaldo ដោយសារការឈរឈ្មោះជាសមាជិកយូរនិងធំបំផុតក្នុងក្រុម ទាក់ទងនឹងការបង្ហាញខ្លួន និងអវត្តមានបន្តរបស់ Varane ប៉ុន្តែ Fernandes បានពាក់ខ្សែដៃសម្រាប់យុទ្ធនាការភាគច្រើន។ .
គ្រាប់បាល់ស៊ុតបញ្ចូលទី និង assists របស់កីឡាករអន្តរជាតិព័រទុយហ្គាល់អាចនឹងធ្លាក់ចុះចាប់តាំងពីរដូវកាលពេញដំបូងរបស់គាត់នៅ Old Trafford ប៉ុន្តែគាត់នៅតែជាមជ្ឈមណ្ឌលច្នៃប្រឌិតនិងប្កើតឱកាសរបស់ពួកគេ និងជាកីឡាករដែលទទួលខុសត្រូវច្រើនបំផុតពីការហ្គេមមួយទៅហ្គេមមួយ។ Fernandes ដឹកនាំមិត្តរួមក្រុមរបស់គាត់ទាំងដោយគ្មានបាល់ ហើយហាក់ដូចជាអ្នកតស៊ូមតិដ៏ធំបំផុតនៃទស្សនវិជ្ជាការតាមដាក់សម្ពាធរបស់ Ten Hag ខណៈដែលគាត់តែងតែរត់ច្រើនជាងគេបំផុតសម្រាប់ចម្ងាយដែលគ្របដណ្តប់ក្នុងរយៈពេល 90 នាទី។
នៅក្រៅទីលាន គាត់ប្រឈមមុខនឹងប្រព័ន្ធផ្សព្វផ្សាយក្នុងទម្រង់ដ៏ស្រស់ស្រាយ និងហាក់ដូចជាសមាជិកម្នាក់ក្នុងចំណោមសមាជិកដ៏ពេញនិយម និងគួរឱ្យគោរពបំផុតនៃក្រុម ដូចទៅនឹងប្រធានក្រុមល្អបំផុតទាំងអស់នៅក្នុងប្រវត្តិសាស្ត្ររបស់ United ដែរ។ Maguire មិនដែលមានអារម្មណ៍ថាសមនឹងខ្សែដៃប្រធានក្រុមទេ ហើយ Fernandes ឆាប់ទទួលខុសត្រូវក្នុងសមត្ថភាពផ្លូវការ កាន់តែប្រសើរ។
បង្កើនសមត្ថភាពកីឡាករក្នុងក្រុម
United បានដឹងថាពួកគេកំពុងស្ថិតក្នុងរដូវកាលដ៏លំបាកមួយ បន្ទាប់ពីបានត្រឹមកៅអីវគ្គជម្រុះសម្រាប់ Europa League ហើយពួកគេបានធ្វើឱ្យជីវិតកាន់តែលំបាកសម្រាប់ខ្លួនឯងដោយការបរាជ័យក្នុងការបញ្ចប់ចំណាត់ថ្នាក់កំពូលតារាងពូល F ក្នុង Europa League ។ ការប្រកួតពីរជើទល់នឹងក្រុម Barcelona ឥឡូវនេះកំពុងរង់ចាំនៅក្នុងខែកុម្ភៈ ហើយ Premier League បានជួបការលំបាករួចទៅហើយ សម្រាប់ការប្រកួតដែលត្រូវបានពន្យារពេលរបស់ United ទល់នឹង Crystal Palace និង Leeds United ។
ដំណោះស្រាយមួយដែលអាចធ្វើទៅបាន ហើយអាចឃើញពួកគេលេងកាលវិភាគថ្ងៃសុក្រ-ច័ន្ទ-ព្រហស្បតិ៍-ថ្ងៃអាទិត្យរវាងការប្រកួតពានអឺរ៉ុប និងពានក្នុងស្រុកគឺក្រុមរបស់លោក Ten Hag ត្រូវតែពង្រឹងដល់កម្រិតដាច់ខាត។ ការប្រកួតជាមួយ Aston Villa គួរតែជាភស្តុតាងដ៏រឹងមាំដែល United នឹងមិនស៊ូទ្រាំលុះត្រាតែពួកគេពង្រឹងចំណាត់ថ្នាក់របស់ពួកគេនៅក្នុងទីផ្សារផ្ទេររដូវរងារ។
Victor Lindelof ត្រូវបានទុកចោលអស់ពេលដ៏យូរមុនពេល Raphael Varane ដែលរបួស ហើយ Donny van de Beek បានបង្ហាញថាគ្មានប្រសិទ្ធភាពទាំងស្រុង បន្ទាប់ពីត្រូវបានជ្រើសរើសឱ្យបំពេញចន្លោះដែលបន្សល់ទុកដោយ Bruno Fernandes ដែលអវត្តមាន។ Antony របួសហើយទម្រងលេងមិនស្ថិតស្ថេផងដែរ ហើយដូច្នេះ Marcus Rashford ត្រូវបានបង្ខំឱ្យចូលទៅក្នុងតួនាទីស្លាបស្តាំខុសពីជំនាញ ដែលគាត់បានតស៊ូច្រើនរដូវកាលមុន។
United ត្រូវការកីឡាករថ្មីពីរឬបីនាក់ ដើម្បីកាត់បន្ថយហានិភ័យនៃការធ្លាក់ចុះទម្រង់លេងបន្ថែមទៀតខណៈដែល Ten Hag នឹងមិនមានជម្រើសក្រៅពីការផ្លាសប្ដូរកីឡាករដដែលញឹកញាប់ជាងមុននៅក្នុងឆ្នាំថ្មី។ ទោះជាយ៉ាងណាក៏ដោយ វានៅតែត្រូវមើលថាតើគាត់នឹងផ្តល់ការគាំទ្រប៉ុន្មាន បន្ទាប់ពីការចំណាយរដូវក្តៅជាង 220 លានផោន (250 លានដុល្លារ) ។
ទិញខ្សែប្រយុទ្ធលេខ ៩ ថ្មី៖
ភាពប្រសើរឡើងរបស់ United ក្នុងការលេងទូទៅក្រោមការដឹកនាំរបស់ Ten Hag ត្រូវបានបំផ្លាញដោយការខ្វះខាតផ្នែកបញ្ចប់ទីមុតស្រួច។ ជាការពិតណាស់ កីឡាករសញ្ជាតិន័រវេស Erling Haaland ដែលជាកីឡាករឆ្នើមរបស់ Manchester City បានស៊ុតបញ្ចូលទីបានច្រើនគ្រាប់ (18) ខណៈដែល Man Utd រកបានជាសមូហភាពក្នុងការប្រកួត Premier League តែ១៣គ្រាប់ ក្នុង១៣ប្រកួតដំបូងរបស់ពួកគេក្នុងរដូវកាលនេះ។
Rashford ត្រូវបានផ្តល់តួនាទីជាខ្សែប្រយុទ្ធកណ្តាលញឹកញាប់ជាងមុន ប៉ុន្តែតែងតែរសាត់ទៅទីតាំងដែលគាត់ពេញចិត្តនៅខាងស្លាបឆ្វេង ខណៈដែល Anthony Martial ជាថ្មីម្តងទៀតបានតស៊ូដើម្បីរក្សាភាពរឹងមាំជាប់លាប់ចាប់តាំងពីត្រលប់មកពីការខ្ចីជើងនៅ Sevilla ។
លើសពី Ronaldo ដែលអំណាចរបស់គេឥឡូវអស់ទៅហើយ បិសាចក្រហមមិនមានខ្សែប្រយុទ្ធលេខ៩រឹងមាំនោះទេ ហើយវាត្រូវចំណាយអស់ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ដើម្បីប្រើប្រាស់កីឡាករដដែលទៅវិញទៅមក។
Ten Hag បានប្រែក្លាយ United ទៅជាក្រុមវាយលុកដ៏រឹងមាំ និងមានភាពស្វាហាប់ជាងមុន ជាមួយនឹងទស្សនវិជ្ជាគិតគូរឆ្ពោះទៅមុខដោយផ្អែកលើការផ្លាស់ប្តូរ ការបញ្ជូនបាល់រហ័សដែលផ្តល់ឱកាសយ៉ាងច្រើន ប៉ុន្តែពួកគេមិនត្រូវបានបំប្លែងឱកាសទាំងនោះទេ។
អំណាចដែលមាននៅ Old Trafford គួរតែផ្តល់អាទិភាពដល់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីក្នុងខែមករា ដោយមានរបាយការណ៍ថា Victor Osimhen របស់ Napoli និងខ្សែប្រយុទ្ធ Jonathan David របស់ Lille អាចទាំងពីរអាចទិញបានក្នុងតម្លៃដ៏ត្រឹមត្រូវ។
(Khmer) ការវិវត្តន៍នៃការរចនាប្រកបដោយភាពច្នៃប្រឌិតបានក្លាយជារឿងដ៏ល្អបំផុត ឥឡូវនេះបានធ្វើឱ្យកីឡដ្ឋាន ដែលសាងសង់ដោយទូរកុងតឺន័រក្លាយជាការពិត។ កីឡដ្ឋាន 974 ដែលពីមុនគេស្គាល់ថាជាកីឡដ្ឋាន Ras Abou Aboud គឺជាគម្រោងដ៏ពេញចិត្តមួយ ដែលបានដំណើរការដោយជោគជ័យ ហើយការជោគជ័យនេះ បានលើកមុខមាត់របស់ប្រទេសកាតា ក៏ដូចជាពាណិជ្ជកម្មទូទាំងពិភពលោក និងដែនសមុទ្រ។
ខាងក្រោមនេះ ជាការពិត ១១យ៉ាងនៃកីឡដ្ឋានមួយនេះ
*ការពិតទី១
កីឡដ្ឋាននេះបានយកឈ្មោះពីលេខកូដប្រទេសរបស់កាតា (+974) ពីលើនេះ វាតំណាងឱ្យចំនួនទូរកុងតឺន័រ ដែលប្រើប្រាស់ក្នុងការសាងសង់។
*ការពិតទី២
កីឡដ្ឋាន 974 ត្រូវបានសាងសង់នៅលើអតីតដីឧស្សាហកម្ម ដែលជាកម្មសិទ្ធិរបស់ Qatar Petroleum ។ ការបន្សាបជាតិពុលទាំងស្រុងត្រូវធ្វើសម្រាប់ផ្ទៃដី និងទឹក មុនពេលចាប់ផ្តើមការសាងសង់។ ក្រុមការងារក៏ត្រូវអនុវត្តការងារដកយកចេញនូវឧបករណ៍ប្រើប្រាស់ពីមុនទាំងអស់ មុនពេលចាប់ផ្តើមដំណើរការគម្រោងនេះផងដែរ។
*ការពិតទី៣
ការប្រកួតបាល់ទាត់ពិភពលោកមិនមែនជាការប្រកួតដំបូង ដែលធ្វើឡើងនៅកីឡដ្ឋាននោះទេ។ ត្រលប់ទៅថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2021 កីឡដ្ឋាន 974 បានធ្វើជាម្ចាស់ផ្ទះការប្រកួតដំបូងរបស់ខ្លួន ក្នុងថ្ងៃបើកឆាកនៃ FIFA Arab Cup ក្នុងប្រទេសកាតា នៅពេលដែលក្រុមជម្រើសជាតិអារ៉ាប់រួម បានយកឈ្នះស៊ីរី។
*ការពិតទី៤
ដំណើរការរៀបចំផែនការសម្រាប់កីឡដ្ឋាននេះ ត្រូវបានអនុវត្តកាលពីឆ្នាំ 2015 ។
*ការពិតទី៥
កីឡដ្ឋានមានទីតាំងជាយុទ្ធសាស្ត្រ។ វាបម្រើជាច្រកផ្លូវទៅកាន់ប្រទេស ដោយសារតែវានៅជិតអាកាសយានដ្ឋានអន្តរជាតិ Hamad និងព្រលានយន្តហោះ Doha ។
*ការពិតទី៦
កីឡដ្ឋាន 974 គឺជាការប្រកួតដំបូង ដែលអនុលោមតាម FIFA ដែលមានសមត្ថភាពត្រូវបានរុះរើទាំងស្រុង និងរៀបចំឡើងវិញ។ នេះរួមបញ្ចូលទាំងភាពបត់បែនក្នុងការរចនា និងប្រតិបត្តិការ ដោយរចនាឡើង ហើយដែកទាំងមូលត្រូវបានកំណត់ឱ្យប្រើឡើងវិញបាន បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោក។
*ការពិតទី៧
ទូរកុងតឺន័រ ដែលប្រើត្រូវបានប្រឌិតថ្មីឡើងនេះ ដោយក្រុមហ៊ុនផលិតកុងតឺន័រដ៏ធំបំផុតរបស់ពិភពលោកនៅក្នុងប្រទេសចិន – China International Marine Containers ។
*ការពិតទី៨
កន្លែងអង្គុយរបស់កីឡដ្ឋានមិនតម្រូវការឲ្យប្រើប្រាស់ម៉ាស៊ីនត្រជាក់ ព្រោះវាត្រូវបានរចនាឡើងសម្រាប់ខ្យល់ធម្មជាតិ។ នេះគឺស្របតាមគោលដៅនិរន្តរភាពរបស់គម្រោង។
*ការពិតទី៩
កុងតឺន័រត្រូវបានប្រើប្រាស់ដោយសារតែផលប៉ះពាល់នៃកាបូនទាប ប្រសិទ្ធភាពចំណាយ និងភាពងាយស្រួលផ្លាស់ប្តូរទីតាំង។ គំនិតនេះត្រូវបានបង្កើតឡើងដោយ Fenwick Architects ដែលជាអ្នកដឹកនាំនៃកីឡដ្ឋាន។
*ការពិតទី១០
កីឡដ្ឋាននេះត្រូវបានគ្រប់គ្រងដោយ TiME Qatar ក្រុមហ៊ុន HBK Contracting Company គឺជាអ្នកសម្របសម្រួលគម្រោងសំខាន់ ហើយ Mohamed Al Atwaan ជានាយកគ្រប់គ្រងឧបករណ៍។
*ការពិតទី១១
ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ FIFA World Cup កីឡដ្ឋាន 974 នឹងរៀបចំការប្រកួតចំនួន 7 ទៅកាន់ជុំទី 18 ។ ការប្រកួតមួយចំនួន ដែលត្រូវធ្វើនៅក្នុងកីឡដ្ឋាននឹងរួមមានការប្រកួតម៉ិកស៊ិក និងប៉ូឡូញ។ បារាំង v ដាណឺម៉ាក; ប្រេស៊ីល v ស្វីស និងការប្រកួតច្រើនទៀត។
អត្ថបទបកប្រែ៖ b8-Sport.com ប្រភព៖ Construction Weeks
(Khmer) លោក Anop Singtothong អនុប្រធានក្លឹប Chonburi FC បានបង្ហាញពីគំនិតរបស់គាត់ទាក់ទងនឹងកូតាអាស៊ានរបស់ Thai League 1 ។
នៅឆ្នាំ 2019 Thai League បានសម្រេចចិត្តយ៉ាងក្លាហានក្លាយជាលីកអាស៊ីអាគ្នេយ៍ដំបូងគេដែលអនុវត្តកូតាអាស៊ាន។ ការសម្រេចចិត្តនេះបានអនុញ្ញាតឱ្យក្លឹបចុះឈ្មោះកីឡាករបរទេសបន្ថែមដោយយោងទៅតាមច្បាប់ 3+1+3 នៅថ្ងៃប្រកួត។
កូតាបំបែកឱ្យកីឡាករបរទេស៣នាក់ (មកពីគ្រប់ទីកន្លែង) + កីឡាករអាស៊ីម្នាក់ (មកពីប្រទេស AFC) និងកីឡាករអាស៊ាន៣នាក់ (មកពីប្រទេសអាស៊ីអាគ្នេយ៍ណាមួយ) ។ លើសពីនេះ ជាមួយនឹងច្បាប់នេះ ក្លឹបអាចចុះឈ្មោះកីឡាករអាស៊ានដោយមិនកំណត់ចំនួននៅលើបញ្ជីឈ្មោះរបស់ពួកគេ។
បួនរដូវកាលទៀត Annop Singtothong ជឿជាក់ថា Thai League និងសមាគមបាល់ទាត់ថៃគួរតែពិចារណាផ្លាស់ប្តូរកូតាអាស៊ាន។ លោកចាត់ទុកថា វាមិនបានធ្វើឲ្យស្តង់ដារកីឡាករថៃ ឬលីគមានភាពប្រសើរឡើងទេ។
អ្នកសារព័ត៏មានរបស់កាសែត Main Stand បានសួរទៅកាន់ VP របស់ Chonburi FC ថា ចាប់តាំងពីអនុញ្ញាតឱ្យមានកូតាអាស៊ានគ្មានដែនកំណត់មក បាល់ទាត់ថៃទទួលបានអ្វីខ្លះ? ហើយលោកឆ្លើយថា៖ «ខ្ញុំមិនឃើញការកែលម្អណាមួយទេ»។
«លីកគួរតែអាចកែលម្អគុណភាពកីឡាករក្នុងស្រុក មិនមែនកីឡាករអាស៊ានទេ។ ខ្ញុំគិតថា កូតាអាស៊ានគួរត្រូវបានកាត់បន្ថយចាប់ពីឆ្នាំក្រោយ»។
លោក Anop Singtothong ក៏បាននិយាយផងដែរថា លោកមិនបានឃើញអត្ថប្រយោជន៍ហិរញ្ញវត្ថុណាមួយនៃសិទ្ធិផ្សាយពីបណ្តាប្រទេសអាស៊ាន បន្ទាប់ពីការកែប្រែក្នុងឆ្នាំ 2019 នោះទេ។ លើសពីនេះ លោកជឿជាក់ថាកីឡាករអាស៊ានជាបន្ទុកផ្នែកហិរញ្ញវត្ថុបន្ថែមដល់ក្លិប។
ដូច្នេះ លោកស្នើឲ្យកាត់បន្ថយកូតាជាបណ្តើរៗ។ ពីបីរដូវបន្ទាប់ ពីរឆ្នាំបន្ទាប់ មួយរដូវបន្ទាប់ រហូតដល់គ្មាន។ទន្ទឹមនឹងនោះក្រុមឆ្លាមសមុទ្រមួយនេះមានកីឡាករកូតាអាស៊ានពីររូបក្នុងរដូវកាលនេះ៖ Faiq Bolkiah មកពីប្រ៊ុយណេ និង Zaw Min Tun មកពីមីយ៉ាន់ម៉ា។ អ្នកទាំងពីរមិនមែនជាកីឡាករចាប់ផ្តើម១១នាក់ទៀងទាត់ក្នុងក្រុមរបស់ Chonburi FC ទេ។