International News
(Khmer) Man United ត្រូវបានគេរំពឹងថានឹងរក្សា Erik ten Hag ជាគ្រូបង្វឹកសម្រាប់រដូវកាលក្រោយ។ គ្រូបង្វឹកសញ្ជាតិហូឡង់ត្រូវបានគេរាយការណ៍ថាត្រូវបានផ្តល់ជូនកិច្ចសន្យាថ្មីរយៈពេលពីរឆ្នាំបន្ថែមទៀត។
ការងាររបស់ Ten Hag ក្នុងការអភិវឌ្ឍកីឡាករវ័យក្មេងមកលេងនៅឈុតធំដែលមានដូចជា Alejandro Garnacho និង Kobbie Mainoo ត្រូវបានគេជឿថាជាក្រេឌីតសំខាន់ក្នុងការសម្រេចចិត្តរបស់ក្លិបរក្សាគាត់បន្តទៀត។
ជាការពិតណាស់ កីឡាករវ័យក្មេងដែលមានទេពកោសល្យបានរីកចម្រើន ក្រោមការដឹកនាំរបស់គ្រូបង្វឹកហូឡង់។ ក្នុងកំឡុងឆ្នាំដំបូងគាត់បានលើក Garnacho មលកលេងនៅឈុតធំ ខណៈដែល Mainoo ឡើងមកលេងកាលពីរដូវកាលមុន។ Omari Forson និង Willy Kambwala ក៏បានបង្ហាញខ្លួនជាលើកដំបូងរបស់ពួកគេផងដែរ។
និន្នាការនោះត្រូវបានគេរំពឹងថានឹងបន្ត។ Mainoo និង Garnacho នឹងក្លាយជាតួអង្គសំខាន់នៅក្នុងយុទ្ធនាការខាងមុខនេះ។ Amad ក៏គួរតែទទួលបានពេលវេលាលេងលើទីលានបន្ថែមទៀតដោយមានការចាប់អារម្មណ៍ដល់ចុងបញ្ចប់នៃរដូវកាលមុន។
ទោះជាយ៉ាងណាក៏ដោយ គេរំពឹងថា Toby Collyer នឹងឡើងមកលេងឈុតធំក្នុងរដូវកាល 2024/25 ។ ខ្សែបម្រើការពារវ័យក្មេងត្រូវបានបញ្ចូលក្នុងក្រុមធំរបស់ក្រុមបិសាចក្រហម Manchester United កាលពីរដូវកាលមុន។
គាត់បានបង្ហាញខ្លួនជាក្រុមដំបូងរបស់គាត់ខណៈដែលហង្សក្រហមចាញ់ Wrexham 3-1 ។ ទោះជាយ៉ាងណាក៏ដោយ គាត់នៅមិនទាន់បង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតប្រជែងនៅឡើយទេ។
(Khmer) ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski នឹងខកខានការប្រកួតបើកឆាក Euro ២០២៤ នៅពេលដែលក្រុមរបស់ក្រុមខ្លួនប៉ះជាមួយក្រុមជម្រើសជាតិហូឡង់នៅថ្ងៃអាទិត្យ ដោយសាររបួសភ្លៅ។នេះបើយោងតាមការចេញផ្សាយរបស់BBCកាលពីថ្ងៃពុធទី១២ មិថុនា២០២៤។ កីឡាករវ័យ៣៥ ឆ្នាំរូបនេះបានរងរបួសក្នុងអំឡុងពេលប្រកួតឈ្នះក្រុមជម្រើសជាតិតួកគី២-១ កាលពីថ្ងៃចន្ទ ខណៈដែលភាគីទាំងពីរបានប្រកួតកម្ដៅសាច់ដុំចុងក្រោយរបស់ពួកគេមុនពេលការប្រកួតយូរ៉ូចាប់ផ្តើមនៅថ្ងៃសុក្រនេះ។
Lewandowski ដែលបច្ចុប្ប្នកំពុងលេងឱ្យ Barcelona ត្រូវបានប្តូរចេញនៅនាទីទី៣៣ បន្ទាប់ពីរងរបួស ។ ប្រកួតទី២ ក្រុមជម្រើសជាតិ ប៉ូឡូញ ប៉ះជាមួយអូទ្រីសនៅថ្ងៃទី២១ខែមិថុនា មុនពេលការប្រកួតចុងក្រោយក្នុងពូល D របស់ពួកគេជាមួយបារាំងនៅថ្ងៃទី២៥ ខែមិថុនា។
សេចក្តីថ្លែងការណ៍របស់ប៉ូឡូញបាននិយាយថា Lewandowski បានទទួលរងការដាច់នៃសាច់ដុំ ដែលនឹងធ្វើអោយគាត់ខកខានការប្រកួតបើកឆាកដំបូង។ក្រៅពីកីឡាករ Lewandowski ខ្សែការពារ Pawel Dawidowicz និងខ្សែប្រយុទ្ធ Karol Swiderski ក៏រងរបួសដែរ ប៉ុន្តែអាចត្រឡប់ទៅហ្វឹកហាត់ពេញលេញវិញក្នុងរយៈពេល ៣ទៅ៤ ថ្ងៃខាងមុខនេះ៕
National News
(Khmer) រាជធានីភ្នំពេញ ៖ ដើម្បីសមិទ្ធផលថ្ងៃមុខ ការខិតខំបច្ចុប្បន្នមិនអាចបោះបង់ចោលជាដាច់ខាត ។ ខ្មែរ ប៊ែវើរីជីស ជាដៃគូសហការយូរអង្វែងនៅក្នុងវិស័យកីឡានៅកម្ពុជា បានប្ដេជ្ញាចិត្តជំរុញកីឡាបាល់ទះកម្ពុជាឱ្យឈ្នះមេដាយមាស ស៊ីហ្គេម ទោះបីជាស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នមិនឋិតថេរ ។ ខ្មែរ ប៊ែវើរីជីស ក្នុងនាមជាក្រុមហ៊ុនខ្មែរ ដែលតែងតែឧបត្ថម្ភ គាំទ្រយ៉ាងសកម្ម និងលើកស្ទួយវិស័យកីឡាបាល់ទះកម្ពុជា តាមរយៈការឧបត្ថម្ភថវិការ ៥០ ម៉ឺនដុល្លារ រយៈពេល ៥ ឆ្នាំ ជូនដល់សហព័ន្ធកីឡាបាល់ទះកម្ពុជា ដើម្បីគាំទ្រលើការបណ្ដុះបណ្ដាលកីឡាករ និងការចំណាយលើសម្ភារៈកីឡាផ្សេងៗ ។
កន្លងមក ភេសជ្ជៈប៉ូវកម្លាំង វើកនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានឧបត្ថម្ភរៀបចំព្រឹត្តិការណ៍បាល់ទះធំៗ និងទូទាំងប្រទេស សម្រាប់បណ្តុះកីឡាករមានសមត្ថភាព និងវិនិយោគលើជ័យជំនះនាពេលអនាគត ជាពិសេសសម្រាប់ព្រឹត្តិការណ៍ ស៊ីហ្គេមនាពេលខាងមុខ ។ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានប្រកាសសន្យាជាផ្លូវការថា នឹងផ្ដល់ជូនមាស ២ គីឡូក្រាម ក្នុងលក្ខខណ្ឌដែលក្រុមកីឡាករបាល់ទះជម្រើសជាតិកម្ពុជាឈ្នះមេដាយមាស ស៊ីហ្គេម ។
ដូចនេះកាលពីថ្ងៃទី ៨ មិថុនា ឆ្នាំ ២០២៤ ខ្មែរ ប៊ែវើរីជីស បានរៀបចំសន្និសីទសារព័ត៌មាន និងពិសាអាហារសាមគ្គី នៅសណ្ឋាគារ Fairfield by Marriott Phnom Penh ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា, លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដើម្បីអបអរសាទរចំពោះប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករនៃសមាគមកីឡាបាល់ទះវិសាខាកម្ពុជា ក្នុងការនាំយកជ័យជំនះជូនមាតុភូមិពីកោះតៃវ៉ាន់កាលពីថ្នីៗនេះ ។
ម្យ៉ាងទៀតនោះគឺ ដើម្បីជំរុញលើកទឹកចិត្តបន្ថែមធ្វើយ៉ាងណាខិតខំ ប្រឹងប្រែង ស្វែងរកគន្លឹះថ្មីៗ និងហ្វឹកហាត់បន្ថែមជាបន្តបន្ទាប់ ដើម្បីពង្រឹងភាពខ្លាំងរបស់កីឡាករឱ្យមានសមត្ថភាពពេញលេញក្នុងការចូលរួមប្រកួតព្រឹត្តិការណ៍កីឡា ស៊ីហ្គេម ក្នុងពេលឆាប់ៗខាងមុខនេះ ៕ អត្ថបទសហការ
(Khmer) យ៉ាងហោចណាស់មានក្លិបចំនួនបីបានបង្ហាញការគាំទ្រចំពោះគោលជំហររបស់ Manchester City ប្រឆាំងនឹងច្បាប់នៃការចំណាយរបស់ Premier League ។
យោងតាម Mail Sport, Chelsea, Aston Villa និង Newcastle (ប្រភពខ្លះក៏រាប់បញ្ចូលទាំង Everton ផងដែរ) ជឿថាម្ចាស់ជើងឯកមានការព្រួយបារម្ភត្រឹមត្រូវ មុនពេលសវនាការនៅថ្ងៃចន្ទ ដែល Man City នឹងជំទាស់នឹងច្បាប់កំណត់ចំនួនក្រុមហ៊ុនដែលភ្ជាប់ទៅនឹងម្ចាស់ក្លិបអាចចំណាយលើកិច្ចព្រមព្រៀងឧបត្ថម្ភ។
Chelsea បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងនឹងច្បាប់ដែលបានធ្វើបច្ចុប្បន្នភាពលើប្រតិបត្តិការភាគីពាក់ព័ន្ធ (APT) ជាពិសេសទាក់ទងនឹងកម្មសិទ្ធិពហុក្លិប។ សហកម្មសិទ្ធិកររបស់ក្លិប Aston Villa គឺមហាសេដ្ឋីអេហ្ស៊ីប Nassef Sawiris ត្រូវបានគេរាយការណ៍ថាជិតស្និទ្ធនឹងប្រធានក្លិប Man City លោក Khaldoon Al Mubarak ហើយចែករំលែកការខកចិត្តចំពោះដែនកំណត់នៃការចំណាយទាំងនេះ។
Newcastle ដែលមិនបោះឆ្នោតភាគីខាងណានោះ អាចនឹងមើលឃើញថាការទទួលជ័យជម្នះរបស់ City មានប្រយោជន៍ដោយសារភាពជាម្ចាស់របស់អារ៉ាប៊ីសាអូឌីត និងកិច្ចព្រមព្រៀងឧបត្ថម្ភដែលមានស្រាប់ជាមួយនឹងក្រុមហ៊ុនអារ៉ាប៊ីសាអ៊ូឌីត Sela។
ទន្ទឹមនឹងនេះ ក្លិបចន្លោះពី 10 ទៅ 12 រួមមាន Manchester United, Arsenal, Fulham, Wolves, Brighton និង Tottenham បានគាំទ្រច្បាប់របស់ Premier League។ អ្នកខ្លះបានផ្តល់សេចក្តីថ្លែងការណ៍របស់សាក្សី ខណៈអ្នកខ្លះទៀតបានផ្ញើជាសំបុត្របង្ហាញការគាំទ្រ។
(Khmer) ក្រុមបាល់ទះយុវជន U20 របស់កម្ពុជា នឹងត្រូវប្រកួតវគ្គ Playoff ជាមួយក្រុមយុវជន U20 វៀតណាម ដើម្បីប្រជែងយកកៅអីមួយក្នុងពូល D នៃពានរង្វាន់ជ្រើសរើសជើងឯកយុវជន U20 អាស៊ីឆ្នាំ 2024 ។
លោក Hoang Van Phuong គ្រូបង្វឹកនៃក្រុមបាល់ទះយុវជន U20 វៀតណាមបាននិយាយក្នុងសារព័ត៌មាន SGGP កាលពីថ្ងៃទី 5 ខែមិថុនាថា៖ «យើងបានដឹងពីកាលវិភាគប្រកួតអាជីពសម្រាប់ការប្រកួតបាល់ទះយុវជន U20 អាស៊ីឆ្នាំ 2024 ហើយកីឡាករវ័យក្មេងរបស់វៀតណាមនឹងត្រូវប្រជែងយកកន្លែងចុងក្រោយនៅតំបន់អាស៊ីអាគ្នេយ៍ ជាមួយក្រុមយុវជនកម្ពុជា។ ក្រុមដែលឈ្នះនឹងទទួលបានកៅអីមួយក្នុងវគ្គចែកពូលនៃការប្រកួតកីឡាយុវជន U20 អាស៊ី ឆ្នាំ២០២៤ ការប្រកួតនេះនឹងធ្វើឡើងនៅប្រទេសថៃ»។
លោក Hoang Van Phuong បានបន្តទៀតថា សហព័ន្ធបាល់ទះអាស៊ី (AVC) បានប្រកាសពីកាលវិភាគប្រកួត ហើយការប្រកួតខាងលើនឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែមិថុនា នៅប្រទេសថៃ។ មានតែក្រុមដែលឈ្នះប៉ុណ្ណោះដែលមានសិទ្ធិចូលរួមក្នុងការប្រកួតជើងឯកយុវជនអាស៊ី U20 ឆ្នាំ២០២៤។
កាលពីខែមីនា ឆ្នាំ 2024 សហព័ន្ធបាល់ទះអាស៊ីបានចាប់ឆ្នោតជ្រើសរើសក្រុមសម្រាប់ការប្រកួតជើងឯកយុវជនអាស៊ី U20 ឆ្នាំ 2024 សម្រាប់បាល់ទះបុរស។ ការប្រកួតទាំងមូលផ្តល់កៅអីជាផ្លូវការចំនួន 16 សម្រាប់វគ្គជម្រុះតាមពូល ហើយពូលនីមួយៗមាន 4 ក្រុម ។
ជាបឋម មានក្រុមចំនួន 21 ដែលបានចុះឈ្មោះចូលរួមការប្រកួត ហើយ AVC បានជ្រើសរើសក្រុមចំនួន 16 ដើម្បីសម្រេចបានចំណាត់ថ្នាក់ផ្លូវការ ស្របតាមបទប្បញ្ញត្តិរបស់អង្គការ។
បច្ចុប្បន្នក្រុមដែលមានកៅអីផ្លូវការរួមមាន U20 ឥណ្ឌូនេស៊ី (ម្ចាស់ផ្ទះ) U20 អារ៉ាប៊ីសាអូឌីត U20 អ៊ីរ៉ង់ U20 ចិន U20 ចិនតៃប៉ិ U20 កាតា U20 ឥណ្ឌា U20 បង់ក្លាដែស U20 ជប៉ុន U20 គុយវ៉ែត U20 កូរ៉េ U20 ថៃ។ មានក្រុមចំនួន 8 តំណាងឱ្យតំបន់ចំនួន 4 នៃទ្វីបអាស៊ី ដែលមិនទាន់ត្រូវបានកំណត់ ហើយត្រូវប្រកួតប្រជែងក្នុងការប្រកួតជម្រុះបឋម។
ក្រុមដែលឈ្នះក្នុងការប្រកួតរវាង U20 វៀតណាម និង U20 កម្ពុជា (នៅអាស៊ីអាគ្នេយ៍) នឹងចូលទៅក្នុងពូល D នៃការប្រកួតជើងឯកយុវជន U20 អាស៊ីឆ្នាំ 2024 ជាមួយក្រុម U20 ថៃ និង U20 កូរ៉េ។ ក្រុមនេះមាន១ក្រុមទៀត ដែលជាក្រុមឈ្នះក្នុងការប្រកួតជម្រុះរវាង U20 កាហ្សាក់ស្ថាន និង U20 អូបេគីស្ថាន (តំបន់អាស៊ីកណ្តាល)។ ការប្រកួតនៅឆ្នាំនេះនឹងប្រព្រឹត្តទៅនៅទីក្រុង Surabaya (ប្រទេសឥណ្ឌូនេស៊ី) ចាប់ពីថ្ងៃទី 23 ដល់ថ្ងៃទី 30 ខែកក្កដា។
(Khmer) លោក ហុក ចិត្ត្រា ដែលជាគណៈកម្មធិការបច្ចកទេសរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League ឆ្នាំ ២០២៤ លើកទី ៧ ថាកីទ្បាករដែលធ្លាប់លេងអាជីពនៅឆ្នាំចុងឆ្នាំ ២០២១ មិនអាចលេងបានទេក្នុងពានរង្វាន់ខាងលើនេះ…។
ថ្លៃងនៅក្នុងសន្និសីទសារព័ត៌មាននៅឯអាគារ The Kampus នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ លោក ហុក ចិត្ត្រា បានឆ្លើយតបទៅនឹងអ្នកសារព័ត៌មាន PSB News Sports ក្នុងកម្មវិធីចាប់ឆ្នោតបែងចែកពូល នៃពានរង្វាន់ Soccer League ឆ្នាំ ២០២៤ លើកទី ៧ ថា៖ «ទាក់ទងនឹងកីទ្បាករដែលធ្លាប់លេងអាជីពពីមុន រហូតដល់ឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៤ ដែលលែងលេងពីអាជីព គឺពកគេអាចលេងបាន ប៉ុន្តែប្រសិនបើនៅលេងចុងឆ្នាំ ២០២១ គឺពួកគេមិនអាចលេងបានទេ»។
«ម្យ៉ាងទៀត ប្រសិនបើពួកគេលែងលេងអាជីពនៅឆ្នាំ ២០២០ ហើយពួកគេមិនបានចុះឈ្មោះលេងបន្តទៀតនៅក្នុងក្លិបអាជីពរៀបចំទ្បើង ដោយសហព័ន្ធកីទ្បាបាល់ទាត់កម្ពុជា FFC រួមមានពានរង្វាន់ HSC និង CPL លីគទី១ និង២ ចាប់ឆ្នាំ២០២១ មកទាន់ពេលនេះគឺមិនអាចលេងបានទេ។ ប៉ុន្តែប្រសិនបើពួកគេលែងលេងមុនឆ្នាំ ២០២១ គឺពួកគេអាចលេងបាន»។
គួរឱ្យដឹងផងដែរថា សម្រាប់ពានរង្វាន់ខាងលើនេះមានក្រុមចូលរួមប្រកួតសរុបចំនួន ៦១ ក្រុមក្នុងនោះបុរស ៤៨ ក្រុម និងនារី ៤៨ ក្រុម ដោយបែងចែក ១៦ ពូល ចែកចេញជា ១៦ ពូល និងនារី ១៣ ក្រុមបែងចែកចេញជា ៤ ពូលជាដើម៕
(Khmer) មែនហើយ! Man United មិនបានបញ្ជាក់ថាតើការសម្រេចចិត្តនោះនឹងត្រូវធ្វើឡើងនៅពេលណានោះទេ ប៉ុន្តែ Telegraph រាយការណ៍ថា Erik ten Hag នឹងរក្សាការងាររបស់គាត់នៅសប្តាហ៍នេះ។ បិសាចក្រហមត្រូវបានគេនិយាយថាមិនប្រញាប់ប្រញាល់ក្នុងការប្រកាសនោះទេ។
United បានចាប់ផ្តើមការពិនិត្យឡើងវិញក្នុងរដូវកាលនេះ ហើយចង់ធានាថាពួកគេអនុវត្តការវាយតម្លៃពេញលេញ និងធ្វើការដោយប្រុងប្រយ័ត្នតាមរយៈការពិចារណាទាំងអស់ មុនពេលធ្វើការវិនិច្ឆ័យលើលោក Ten Hag ។
គ្រូបង្វឹកសញ្ជាតិហូឡង់បច្ចុប្បន្នកំពុងសម្រាកលំហែកាយ បន្ទាប់ពីដឹកនាំក្រុមបិសាចក្រហមឱ្យឈ្នះពានរង្វាន់ទីពីររបស់ពួកគេក្នុងរយៈពេលពីរឆ្នាំ។ យ៉ាងណាមិញ ការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៨របស់ក្លិបត្រូវបានគេចាត់ទុកថាជាស្នាមសង្វារដ៏ធំដែលអាក្រក់មើលសម្រាប់ក្លិបធំដូចជា United។
United ត្រូវបានគេជឿថាកំពុងយកពេលវេលារបស់ពួកគេដោយប្រុងប្រយ័ត្ន ហើយពួកគេបានរកឃើញបេក្ខភាពមកជំនួសលោក Ten Hag រួចហើយដោយមានដូចជា៖ Thomas Frank, Thomas Tuchel, Mauricio Pochettino, Roberto De Zerbi និង Gareth Southgate ។
(Khmer) MANCHESTER United ប្រឈមមុខនឹងការកាត់ចេញពី Europa League ដោយសារតែភាគហ៊ុនរបស់លោក Sir Jim Ratcliffe នៅក្នុងក្លិប Nice របស់បារាំង។
ក្រុមទាំងពីរមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតនៅពាន Europa League រដូវកាលក្រោយ បន្ទាប់ពី United បានផ្តួល Man City ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup ហើយ Nice បានធានាកៅអីរបស់ពួកគេដោយបញ្ចប់ចំណាត់ថ្នាក់ទី 5 ក្នុង Ligue 1 ។ ប៉ុន្តែច្បាប់កម្មសិទ្ធិរបស់ UEFA រារាំងក្លិបដែលមានឥទ្ធិពលសម្រេចចិត្តរបស់ម្ចាស់តែមួយ ពីការប្រកួតក្នុងពានតែមួយជាមួយគ្នា។ លោក Ratcliffe Ineos បានកាន់កាប់ក្លិប Nice ទាំងស្រុងបន្ទាប់ពីទិញអស់លុយ 88.77 លានផោនក្នុងឆ្នាំ 2019 ។
ឥឡូវនេះក្រុមហ៊ុនរបស់គាត់មានភាគហ៊ុន 27.7 ភាគរយនៅក្នុង United បន្ទាប់ពីបានឈានដល់កិច្ចព្រមព្រៀង ១.៣ប៊ីលានជាមួយ Glazers ។ ក្រុមហ៊ុន Ineos មានពេលរហូតដល់ថ្ងៃច័ន្ទ ទី 3 ខែមិថុនា ដើម្បីបញ្ចុះបញ្ចូល Uefa ថា Nice និង United អាចប្រកួតប្រជែងក្នុង Europa League នៅរដូវកាលក្រោយជាមួយគ្នា។
Telegraph និយាយថា ក្រុមប្រឹក្សាឯករាជ្យមួយនឹងធ្វើសេចក្តីសម្រេចថាតើលក្ខណៈវិនិច្ឆ័យដែលពេញចិត្តត្រូវបានបំពេញឬអត់។ ប៉ុន្តែករណីដ៏អាក្រក់បំផុតនឹងឃើញបិសាចក្រហមត្រូវធ្លាក់ទៅ Europa Conference League ខណៈ Nice ធានាបានការបញ្ចប់ចំណាត់ក្នុងលីគខ្ពស់ជាង Man Utd។ Ratcliffe និង Ineos នឹងសង្ឃឹមថា ភាគហ៊ុន 27.7 ភាគរយរបស់ពួកគេ អនុញ្ញាតឱ្យ United ប្រកួតប្រជែងពាន Europa League ខណៈដែលកម្រិតកំណត់របស់ Uefa សម្រាប់ការបំពានច្បាប់កម្មសិទ្ធិគឺក្រោម30 ភាគរយ។
ទោះបីជាយ៉ាងណាក៏ដោយ មហាសេដ្ឋីអង់គ្លេសរូបនេះ ជាអ្នកគ្រប់គ្រងពេញលេញលើប្រតិបត្តិការបាល់ទាត់ទាំងអស់នៅ Old Trafford ។ របាយការណ៍ក៏បានអះអាងផងដែរថា Ineos គ្រោងនឹងវិនិយោគបន្ថែម 245 លានផោនសម្រាប់ការងារហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងធ្វើឱ្យពួកគេលើសពីកម្រិត 30 ភាគរយ។
Asia News
(Khmer) សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានប្រកាសប្រទេសចំនួន ១០ នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតជម្រុះពានរង្វាន់ AFC U17 Asian Cup 2025 ។
ពានរង្វាន់សម្រាប់យុវជនវ័យក្រោម១៧ឆ្នាំមួយនេះនឹងបែងចែកចំនួន ១០ ពូលដែលមាន១០ប្រកទេសរួមមាន៖ ចិនតៃប៉ិ 🇹🇼 ឥណ្ឌូនេស៊ី 🇮🇩 គុយវ៉ែត 🇰🇼 កៀហ្ស៊ីស៊ីស្ថាន 🇰🇬 ប្រទេសឡាវ 🇱🇦 ប្រទេសកាតា 🇶🇦 អារ៉ាប៊ីសាអូឌីត 🇸🇦 ប្រទេសតាជីគីស្ថាន 🇹🇯 ប្រទេសថៃ 🇹🇭 ប្រទេសវៀតណាម 🇻🇳។
ក្រុមល្អបំផុតទាំង 10 ក្នុងពូលនីមួយៗ និងក្រុមចំណាត់ថ្នាក់លេខ 2 ល្អបំផុតចំនួន 5 ក្នុងវគ្គជម្រុះ នឹងឈានទៅប្រកួតពានរង្វាន់ AFC U17 Asian Cup 2025 ជុំផ្ដាច់ព្រ័ត្រនៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី 3 ដល់ថ្ងៃទី 20 ខែមេសា ឆ្នាំ 2025។
ចំណែកក្រុមកំពូលទាំង 9 នៃការប្រកួតជុំផ្ដាច់ព្រ័ត្រនេះ ក៏មានសិទ្ធិសម្រាប់ការប្រកួត FIFA U-17 World Cup ឆ្នាំ 2025 នៅប្រទេសកាតា ក្នុងនាមជាតំណាងរបស់ AFC ផងដែរ៕