(Khmer) ការតែងតាំង Zinedine Zidane ជាអ្នកចាត់ការថ្មីរបស់ Paris Saint-Germain ត្រូវបានគេរាយការណ៍ថាជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំងបីដែលពួកគេបានយល់ព្រមជាមួយ Kylian Mbappe ឱ្យបន្តកុងត្រាថ្មីជាមួយខ្លួនតែពេលអាចនឹងខកចិត្តហើយ។
កីឡាករវ័យ 23 ឆ្នាំរូបនេះបានធ្វើឱ្យសហគមន៍បាល់ទាត់ពិភពលោក ភ្ញាក់ផ្អើលដោយការជ្រើសរើសបន្តស្នាក់នៅជាមួយ PSG ជំនួសឱ្យការទៅចូលរួមជាមួយ Real Madrid ។
ទោះជាយ៉ាងណាក៏ដោយ ពេលនេះ Telefoot អះអាងថា Zidane មិនមានគម្រោងវិលត្រឡប់មកគ្រប់គ្រងក្លិបណាមួយវិញក្នុងពេលឆាប់ៗនេះទេ។ ទោះបីជា PSG មានចំណាប់អារម្មណ៍លើគ្រូបង្វឹកសញ្ជាតិបារាំងក៏ដោយ ក៏ពួកគេនឹងស្វែងរកជម្រើសផ្សេងទៀតជាមួយ Mauricio Pochettino ដែលគ្រោងនឹងចាកចេញ។
Pochettino មានយុទ្ធនាការដ៏ខកចិត្តមួយដោយការធ្លាក់ចេញពីក្របខ័ណ្ឌ Champions League បើទោះបីជាមានក្រុមតារាឆ្នើមៗក៏ដោយ។ គាត់នឹងបញ្ចប់រដូវកាលនេះដោយលើកពាន Ligue 1។
ឥឡូវនេះ Mbappe បានបន្តកិច្ចសន្យារបស់គាត់រហូតដល់ឆ្នាំ 2025 វានឹងគួរឱ្យចាប់អារម្មណ៍ក្នុងការមើលថាតើនរណាជាអ្នកចាត់ការ PSG បន្ទាប់ក្នុងក្តីសង្ឃឹមរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League ។
ប្រភព៖ Telefoot