(Khmer) យោងតាមគេហទំព័រm.allfootball.com បានឲ្យដឹងថា លោក Zinedine Zidane ត្រូវបានគេចាត់ទុកថាជាបេក្ខជនមួយរូប ដែលទទួលបានការពេញចិត្តបំផុតសម្រាប់ជំនួសតំណែងលោក Thomas Tuchel ដែលកំពុងរងសម្ពាធខ្លាំងពីក្លឹប Bayern បន្ទាប់ពីដឹកនាំបរាជ័យបីប្រកួតជាប់ៗគ្នាចុងក្រោយនេះ។ ប្រភពដដែលបានអោយដឹងថា អតីតអ្នកចាត់ការ Real Madrid អាចចូលកាន់តំណែងក្លឹប Bayern នៅរដូវក្តៅនេះ។ ទោះជាយ៉ាងណាក្តីគេមិនទាន់ឃើញមានប្រតិកម្មបែបែណាពីសាមីក្លឹនៅឡើយទេ។
អតីតខ្សែបម្រើរូបនេះបានអវត្តមានពីការងារចាប់តាំងពីចាកចេញពី Madrid នៅចុងរដូវកាល ២០២០/២១ និងការមិនទទួលយកកាងារជាគ្រូបង្វឹកជម្រើសជាតិបារាំងស្នងតំណែងលោក Didier Deschamps។ដោយមិនមានជម្រើសក្នុងការចូលកាន់តំណែងក្រុមមាន់គកបារាំង លោក Zidane ផ្តោតលើតួនាទីរបស់ក្លឹប។
ថ្វីដ្បិតតែគាត់នៅក្រៅសមរភូមិជិតបីក៏ដោយ ក៏សមត្ថភាពរបស់គាត់នៅតែខ្ពស់ដដែល។ សារព័ត៌មានអ៊ីតាលី Corriere Dello Sport បានអះអាងថាលោកគឺជាបេក្ខជនដ៏ស័ក្តិសមបំផុតសម្រាប់ជំនួស Thomas Tuchel នៅក្នុងទីក្រុង Munich ។
Tuchel កំពុងស្ថិតក្រោមសម្ពាធដ៏ធំនៅក្នុងរដ្ឋ Bavaria ខណៈដែល Bayernកំពុងប្រយុទ្ធដើម្បីរក្សាការប្រកួតប្រជែងក្នុងក្របខ័ណ្ឌ Bundesliga និង Champions League របស់ពួកគេ ហើយគាត់អាចនឹងត្រូវបណ្តេញចេញប្រសិនបើពួកគេបរាជ័យ។ ជាមួយគ្នានេះដែរ អតីតគ្រូបង្វឹកក្លឹបBayern លោក Hansi Flick ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់កីឡដ្ឋាន Allianz Arena រួមជាមួយនឹងសក្តានុពលក្នុងការចូលកាន់តំណែងបន្តពីលោក Xavi Hernandez នៅ Barcelonaផងដែរ៕