(Khmer) ខ្សែបម្រើដ៏ឆ្នើមរបស់ Brighton កីឡាករ Yves Bissouma បានសម្រេចចិត្តផ្លាស់មកកាន់ Tottenham សម្រាប់ការប្រកួតប្រជែងរដូវកាលថ្មី ពោលរង់ចាំតែការប្រកាសផ្លូវការប៉ុណ្ណោះ។
Bissouma ដែលបច្ចុប្បន្នមានវ័យ២៥ឆ្នាំ មានតួនាទីលេងជាខ្សែបម្រើការពារ បានបង្ហាញទម្រង់លេងដ៏លេចធ្លោមែនទែនជាមួយ Brighton កាលពីរដូវកាលបញ្ចប់កន្លងទៅថ្មីៗនេះ ខណៈ រូបគេក៏ធ្លាប់មានពាក្យចចាមអារ៉ាមក្នុងការផ្លាស់មកកាន់ Manchester United ផងដែរ ប៉ុន្តែ អ្វីៗបានបញ្ចប់ហើយ ដោយ រូបគេនឹងផ្លាស់ទៅកាន់ Spurs។
បើយោងទៅតាមសម្តីរបស់អ្នកកាសែតកីឡាដ៏ល្បីល្បាញលោក Fabrizio Romano បានលើកឡើងថា Brighton នឹងទទួលបានប្រាក់ចំនួន ២៩លានអឺរ៉ូ ពីការលក់ Bissouma រួមទាំងលក្ខខណ្ឌផ្សេងៗទៀតដែលឈានដល់ ៣៥លានអឺរ៉ូ (ឬប្រមាណ ៣៦.៥លានដុល្លារ) ខណៈ ការធ្វើតេស្តសុខភាពនឹងធ្វើឡើងជាផ្លូវការនៅក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ៕