ads
ads
(Khmer) Xavi៖« អាជ្ញាកណ្តាលលំអៀងទៅខាង Real Madrid រៀងរាល់សប្តាហ៍! មនុស្សខ្វាក់ក៏អាចមើលឃើញ»
04-February-2024

(Khmer) Xavi បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ៖«ពួកគេ [Real Madrid] ត្រូវបានអនុគ្រោះដោយអាជ្ញាកណ្តាលរៀងរាល់សប្តាហ៍។ វាគឺជាការពិត» ។

«ខ្ញុំយល់ស្របជាមួយ Cholo [Diego Simeone] នៅទីនេះ។ យើងមិនល្ងង់ទេ យើងឃើញវា មនុស្សខ្វាក់ក៏អាចមើលឃើញ។ វាអាស្រ័យលើអ្នក [សារព័ត៌មាន] រាយការណ៍អំពីវាតែប៉ុណ្ណោះ» ។

Xavi មិនគួរត្រូវបានដាក់ទណ្ឌកម្មដោយសារនិយាយពាក្យទាំងនេះ? គាត់ក៏មិនបានលាក់បាំងដែរ វាគឺជាការវាយប្រហារចំៗទៅលើ Real Madrid និងអាជ្ញាកណ្តាលនៅ La Liga។ ទោះបីជាយ៉ាងនេះក្ដី គេក៏បានដឹងពីរបៀបដែល Barca ត្រូវបានអាជ្ញាកណ្ដាលលំអៀងផងដែរ ដូច្នេះហេតុអ្វីបានជាពួកគេមិនផ្តោតលើរបៀបដែលកីឡាករលេងឬបង្កកំហុស ។

យ៉ាងហោចណាស់ ពួកគេទទួលស្គាល់ថាអាជ្ញាកណ្តាលមិនល្អ ប៉ុន្តែជារឿយៗវាផ្តល់ផលប្រយោជន៍ដល់ក្រុម FC Barcelona ផងដែរ? អ្វីដែល Xavi និង Laporta ឈឺចាប់មិនអាចទ្រាំបាននោះគឺ ឱកាសលើកពាន La Liga កំពុងរសាត់ឆ្ងាយពីដៃរបស់ពួគកេបន្តិចម្ដងៗ ជាមួយគុណផលលេងម្ដងលិច ម្ដងអណ្ដែត មិននឹងនរ៕

ads
ads