ads
ads
(Khmer) Xavi ពន្យល់ពីមូលហេតុដែល Barca ឈ្នះការប្រកួតជាច្រើន ត្រឹម​តែ 1-0
13-February-2023

(Khmer) Xavi បាននិយាយបន្ទាប់ពី Barcelona រក្សា Clean Sheet ជាលើកទី 16 របស់ពួកគេក្នុងរដូវកាលនេះក្នុងជ័យជម្នះទល់នឹង Villarreal ថា៖ “ការការពាររបស់យើងមិនមែនជាអាវុធសំខាន់របស់យើងទេ»។

Xavi បាន​បន្ត​ថា៖ «យើង​ជា​ក្រុម​ដែល​ប្រយុទ្ធខ្លាំង​ណាស់។ ប៉ុន្តែ​យើង​ឈ្នះ​ដោយ​លទ្ធផល​តិចតួច​បំផុត [1-0] ព្រោះ​យើង​តែងតែខកខានការ​បញ្ជូនបាល់​ចុងក្រោយ។ យើងមានឱកាសច្បាស់​លាស់ជាច្រើនក្នុងការស៊ុតបញ្ចូលទីច្រើនជាងមួយគ្រាប់នៅថ្ងៃនេះ។ យើងជាក្រុមដែលវាយលុកខ្លាំង”។

Xavi សន្និដ្ឋានថា«យើងនៅតែត្រូវកែលម្អអ្វីៗជាច្រើនទៀត»។

គ្មានក្រុមណាមួយនៅក្នុង La Liga បានឈ្នះការប្រកួតច្រើន ដោយពិន្ទុដ៏ស្តើងដូច Blaugrana នោះទេ។ ក្នុង​រដូវ​កាល​នេះ Barca បាន​ឈ្នះ​ការ​ប្រកួត La Liga 7 ដង​ដោយ​លទ្ធផល 1-0។ នៅក្នុងការប្រកួតទាំងអស់ Blaugrana បានឈ្នះ 8 ប្រកួតដោយពិន្ទុ 1-0 ។

យ៉ាងណាមិញ Barca នៅតែជាក្រុមដែលស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងប្រទេសអេស្ប៉ាញ ដោយស៊ុតបាន 43 គ្រាប់នៅ La Liga និងរបូតតែ 7 គ្រាប់ប៉ុណ្ណោះ។

ប្រភព៖ La Liga TV (h/t BarcaUniversal)

ads
ads