(Khmer) NEYMAR បានរិះគន់អតីតមិត្តរួមក្រុមរបស់គាត់ Xavi សម្រាប់ការជ្រើសរើសកីឡាករឱ្យលេងក្នុងក្រុម Barcelona ហើយរូបគេបានប្រាប់គាត់ឱ្យដាក់ Memphis Depay ចូលលេង ។
Depay ជាអតីតកីឡាកររបស់ PSV, Manchester United បានចូលរួមជាមួយ Barca ដោយគ្មានតម្លៃខ្លួនក្នុងរដូវក្តៅ បន្ទាប់ពីជោគជ័យជាមួយ Lyon អស់ជាច្រើនរដូវកាល។ ហើយគាត់ក៏បានចាប់ផ្តើមរដូវកាលបានយ៉ាងល្អជាមួយក្លឹបយក្្សក្នុងតំបន់សកាតាឡាន ដោយស៊ុតបញ្ចូលទីបានប្រាំបួនគ្រាប់ក្នុង 24 ប្រកួត។
ខណៈពេលដែល Depay ត្រលប់ទៅលេងក្នុងក្រុមវិញក្រោយជាពីរបួស Neymar បានផ្តល់ដំបូន្មានដល់អតីតមិត្តរួមក្រុមរបស់គាត់លោក Xavi ហើយឥឡូវនេះគាត់ បានក្លាយជាគ្រូបង្វឹករបស់ Barca ។ Neymar បានខលវីដេអូជាមួយ Depay នៅលើ Instagram ផ្ទាល់ដើម្បីអបអរសាទរកីឡាករហូឡង់ដែលទទួលបានការឧបត្ថម្ភជាមួយ Puma ថា៖ “នេះគឺជាសារមួយសម្រាប់ Xavi…. Xavi ដាក់ Memphis ឱ្យចូលលេង ព្រោះគាត់ស៊ុតបញ្ចូលទី!”។
ទោះជាយ៉ាងណាក៏ដោយ Depay អាចនឹងប្រឈមមុខនឹងការលំបាកទទួលបានកៅអី១១នាក់មកវិញ ស្របពេល Pierre-Emerick Aubameyang ដែលទិញចូលកាលពីខែមករាកំពុងលេងល្អ។ អតីតប្រធានក្រុម Arsenal ស៊ុតបញ្ចូលទីបាន 5 គ្រាប់ក្នុង 6 ប្រកួតសម្រាប់ Barca រួមទាំងការស៊ុតបញ្ចូលទីបាន Hat-trick ទល់នឹង Valencia ។
តែយ៉ាងណា! Depay អាចបង្ហាញខ្លួនឯងនៅក្នុង Europa League ។ Barca នឹងប្រកួតជាមួយ Galatasaray ក្នុងវគ្គ១៦ក្រុមចុងក្រោយ ហើយពួកគេគឺជាក្រុមមួយក្នុងចំណោមក្រុមជាច្រើនដែលអាចគ្រង់តំណែងពាននេះ ។ យ៉ាងណាមិញ ក្រុមម្ចាស់ជើងឯក Europa League ប្រាំសម័យកាល Sevilla ក៏មិនទាន់ទៅណាដែរ។West Ham, Atalanta, Bayer Leverkusen និង RB Leipzig សុទ្ធតែនៅមានឱកាសលេងនិងដណ្ដើមយកពានរង្វាន់លំដាប់ទី២នៅអឺរ៉ុបមួយនេះ៕
ប្រែសម្រួល៖ The Sun