(Khmer) យោងតាមរបាយការណ៍ចុងក្រោយ Kylian Mbappe បានបង្ហាញសកម្មភាពចង់ចាកចេញពី Paris Saint-Germain ក្នុងខែមករាខាងមុខនេះ។
Real Madrid គឺជាក្លិបមួយដែលចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធបារាំងរូបនេះ ហើយកាលពីទីផ្សារដោះដូរកីឡាករមុន ក្លិបមួយនេះបានរង់ការខូចចិត្តស្អិតទ្រូងដោយសារតែរង់ចាំហត្ថលេខារបស់ Mbappe តែរូបគេបែរជាបន្តកុងត្រាជាមួយ PSG ។
ពេលនេះ លោក Carlo Ancelotti ត្រូវបានអ្នកសារព័ត៏មានសួរថាតើក្លឹបនឹងទៅទិញ Mbappe ម្តងទៀតក្នុងរដូវរងាខាងមុខដែរឬទេ។ គ្រូបង្វឹករូបនេះបាននិយាយក្នុងសារព័ត៏មានបារាំង RMC Sport ថា “ខ្ញុំមិនចាំបាច់ឆ្លើយសំណួរនេះទេ”។
លោក Ancelotti ហាក់នៅតែមានអារម្មណ៍អវិជ្ជមានខ្លះៗជុំវិញ Kylian បដិសេធ Real Madrid កាលពីរដូវក្ដៅ។ យោងតាមរបាយការណ៍កាលនោះ Real Madrid មកអង្គុយចាំ Mbappe រួចទៅហើយតែ ប៉ុន្តែគាត់បានជ្រើសរើសលក្ខខណ្ឌហិរញ្ញវត្ថុល្អប្រសើរដែលផ្តល់ដោយ PSG ទៅវិញ។
ប្រភព៖ Goal