ads
ads
(Khmer) ហេតុអ្វីជ្រើសរើសយក​កីឡដ្ឋាន ស្មាត អរ អេស អិន​ធ្វើជាម្ចាស់​ផ្ទះការ​ប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Hun Sen Cup 2022?
17-October-2022

(Khmer) កីឡដ្ឋាន ស្មាត អរ.អេស.អិន ត្រូវ​បានជ្រើសរើសសម្រាប់ពិធីបិទការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន វគ្គផ្តាច់ព្រ័ត្រ។

វិសាខា នឹងត្រូវជួប បឹងកេត នៅវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯកពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ ហើយភ្នំពេញក្រោន នឹងត្រូវជួប អគ្គិសនីកម្ពុជា ដណ្តើមចំណាត់ថ្នាក់លេខ៣ នៅថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកីឡដ្ឋាន ស្មាត អរ.អេស.អិន។

ដោយទទួលបានគោលការណ៍អនុញ្ញាតពីថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាគណៈកម្មការរៀបចំការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងយោងតាមការឯកភាពគ្នារបស់ អគ្គលេខាធិការក្លិបបាល់ទាត់ទាំង៤ កាលពីកិច្ចប្រជ៉ំនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ដោយជ្រើសយកទីលានមានហេដ្ឋារចនាសម្ព័ន្ធអាចសម្រាប់រៀបចំពិធីបិទការប្រកួតវគ្គផ្តាច់ព្រ័ត្រ ។

ពិសេសជាង​នេះទៅទៀត​នោះគឺជាកីឡដ្ឋានអព្យាក្រឹត ដែលមិនពាក់ព័ន្ធដល់ក្រុមប្រកួតប្រជែងយកចំណាត់ថ្នាក់ជើងឯក ដោយក្រោយការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយនោះ គណៈកម្មការរៀបចំការប្រកួតផ្អែកតាមស្មារតីអង្គប្រជុំ និងសម្រេចគឺ កីឡដ្ឋាន ស្មាត អរ.អេស.អិន របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវរៀបចំពិធីបិទការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

ការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ រវាង ភ្នំពេញក្រោន ប្រកួតជាមួយ អគ្គិសនីកម្ពុជា នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៣:៣០នាទីរសៀល និងគូដណ្តើមជើងឯក វិសាខា ប្រកួតជាមួយ បឹងកេត នឹងធ្វើឡើងនៅថ្ងៃដដែល វេលាម៉ោង ៦:៣០នាទីល្ងាច។

អត្ថបទ និងរូបភាព៖ ពានរង្វាន់សម្ដេច ហ៊ុន សែន

ads
ads