ads
ads
(Khmer) មូលហេតុការចុះហត្ថលេខាលើខ្សែបម្រើថ្មីពិបាកសម្រាប់ Liverpool នៅពេលនេះ?
29-August-2022

(Khmer) Liverpool កំពុង​ស្វែង​រក​ខ្សែ​បម្រើ។ កីឡាករ​ជាច្រើន​ត្រូវ​បាន​គេផ្សារ​ភ្ជាប់ទៅកាន់ពួកគេ ប៉ុន្តែ​មិន​ទាន់​មាន​ព័ត៌មាន​ថ្មី​ណា​មួយ​ដែល​សំខាន់​លើ Liverpool បន្ត​កិច្ច​ព្រមព្រៀង​សម្រាប់​កីឡាករ​ជាក់លាក់​ណា​មួយ​ឡើយ។

លោក Jurgen Klopp កំពុងជួបវិបត្តិរបួសនៅដើមរដូវកាលនៅក្លឹប ជាមួយនឹងកីឡាករក្រុមដំបូងចំនួន 10 នាក់ដែលគ្មាន​វត្តមានលេងជាទៀងទាត់។ មានការរំពឹងទុកជាច្រើនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះដែលផ្សារភ្ជាប់ Liverpool ជាមួយនឹងការផ្លាស់ប្តូរសម្រាប់ខ្សែបម្រើ ទោះបីជា Klopp បានតាំងចិត្តក្នុងជំហរ​របស់គាត់ថាពួកគេនឹងសម្លឹងរកការនាំយកនរណាម្នាក់មក ប្រសិនបើវាសមហេតុផលសម្រាប់រយៈពេលយូរ។

គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់ដឹកនាំគឺដោយគ្មាន Thiago Alcantara, Naby Keita, Alex Oxlade-Chamberlain និង Curtis Jones ខណៈដែលអ្វីៗកំពុងស្ថិតស្ថេរ ដោយជម្រើសខ្សែបម្រើរបស់គាត់មាន​កម្រិតយ៉ាងខ្លាំង។ លោកPaul Robinson បានប្រាប់កាសែត Football Insider ថាគាត់គិតថា Liverpool នៅតែអាចផ្ទេរកីឡាករបន្ថែមបានខ្លះ។

«ខ្ញុំគិតថាមានឱកាសច្រើនដែល Liverpool នឹងចុះហត្ថលេខាលើខ្សែបម្រើ។ ខ្ញុំ​ប្រាកដ​ថា​មនុស្សមយយចំនួន​នៅ​ពី​ក្រោយ​ឆាក​ នៅ Liverpool កំពុង​ធ្វើ​ការ​យ៉ាង​ខ្លាំង។ ខ្ញុំ​គិត​ថា​ពួក​គេ​នឹង​សម្លឹង​រក​ការ​នាំ​យក​មួយ​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ចូល​»។

«អ្នកអាចឃើញពីការសម្ភាសន៍របស់ Klopp ថាគាត់មិនសប្បាយចិត្តទេនៅពេលនេះ។ កង្វះ​ជម្រើស​ដែល​គាត់​មាន​ក្នុង​ក្រុម​របស់​គាត់​ដោយ​សារ​តែ​របួស​​អ្នក​ទាំង​អស់​គ្នាបាន​មើល​ឃើញ»។

«ខ្ញុំ​គិត​ថា​ពួក​គេ​នឹង​ខិត​ខំ​ ដើម្បី​នាំ​នរណា​ម្នាក់​ចូល​មុន​ពេល​បញ្ចប់​ទីផ្សារដោះដូរ។ ជារឿយៗពួកគេធ្វើជំនួញដោយស្ងប់ស្ងាត់ ហើយបន្ទាប់មកទាញទន្សាយចេញពីមួក»។

«ខ្ញុំគិតថាវានឹងកើតឡើងម្តងទៀត។ ខ្ញុំ​អាច​ឃើញ​ខ្សែ​បម្រើ​ម្នាក់​ចូល​មក​មុន​ពេល​កំណត់»។

អ្នកកាសែតដែលអាចទុកចិត្តបានលោក Paul Gorst ពន្យល់ពីមូលហេតុដែលស្ថានភាពពិបាកសម្រាប់ក្រុមហង្សក្រហមក្នុងការស្វែងរកកីឡាករដែលពួកគេត្រូវការក្នុងទីផ្សារដោះដូរកឡាករក្នុងដើមរដូវកាលនេះ។

លោក Gorst របស់កាសែត Liverpool Echo បានសរសេរថា៖ “ការស្វែងរករបស់ Liverpool នៅតែជាបញ្ហាមួយដ៏លំបាក ប៉ុន្តែទោះជាយ៉ាងណា ប្រភពរបស់ក្លឹបបានទទូចថា គុណភាពទាំងមូលនៃក្រុមធ្វើឱ្យមានការពិបាកក្នុងការស្វែងរក “កីឡាករត្រឹមត្រូវ” ដែល Klopp បាននិយាយជាញឹកញាប់នៅក្នុងសន្និសីទសារព័ត៌មានរបស់គាត់” ៕

 

ads
ads