(Khmer) ក្លិប Chelsea បានប្រកាសជាផ្លូវការអំពីការសម្រេចចិត្តផ្តាច់កុងត្រាកីឡាករ Ross Barkley ដើម្បីឲ្យក្លិបមានកន្លែងទំនេរក្នុងការចុះហត្ថលេខាកីឡាករបន្ថែមមុនទីផ្សារដោះដូរកីឡាករបិទ។
មុនទីផ្សារដោះដូរកីឡាករបិទ Chelsea ត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខានាំយកកីឡាករថ្មីបន្ថែមមករួមក្រុម ជាពិសេសខ្សែប្រយុទ្ធ Piere Emerick-Aubameyang និង Antony Gordon តែម្តង ដែលកំពុងមានទំនាក់ទំនងក្នុងការផ្លាស់មកកាន់កីឡដ្ឋាន Stamford Bridge ខណៈ ថ្មីៗនេះក្លិបទើបតែទិញបានខ្សែការពារ Wesley Fofana ពី Leicester City។
ហេតុដូច្នេះហើយ ដើម្បីឲ្យក្លិបមានកន្លែងទំនេរដើម្បីបំពេញកីឡាករបន្ថែមចូលទៅក្នុងក្រុម Chelsea ក៏បានសម្រេចចិត្តផ្តាច់កុងត្រា Barkley ដែលនៅសេសសល់កិច្ចសន្យាមួយឆ្នាំទៀត ប៉ុន្តែ ក្លិបក៏បានផ្តល់សំណងប្រាក់ឈ្នួលដល់គេពេញលេញផងដែរ៕