(Khmer) អ្នកចាំទីរបស់ក្លិប Liverpool កីឡាករ Alisson បានបង្កើតការសង្គ្រោះដ៏សំខាន់មួយចំនួនក្នុងជ័យជម្នះ 4-1 របស់ប្រេស៊ីលលើកូរ៉េខាងត្បូងក្នុងវគ្គ១៦ក្រុមចុងក្រោយ ប៉ុន្តែត្រូវបានគ្រូបង្វឹកលោក Tite ដកចេញក្នុងរយៈពេល 10 នាទីចុងក្រោយទៅវិញ។
ក្នុងស្ថានភាពនេះ Alisson មិនមានការព្រួយបារម្ភអំពីរបួសអ្វីនោះទេ ប៉ុន្តែហេតុផលពិតគឺថា លោក Tite ចង់ផ្តល់ឱកាសឱ្យអ្នកចាំទីដៃទី៣ Weverton ដែលមានវ័យ 34 ឆ្នាំទៅហើយនោះ បានលេងដូចមិត្តរួមក្រុម ហើយការនាំមុខ 3 គ្រាប់ ពិតជាមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់គ្រូបង្វឹកប្រេស៊ីលក្នុងការនាំយកអ្នកចាំទីជម្រើសទីបីរបស់គាត់ចូលទីលានបាន។
ឥឡូវនេះប្រេស៊ីលបានក្លាយជាក្រុមដំបូងក្នុងប្រវត្តិសាស្ត្រ World Cup ដែលបានដាក់ឱ្យកីឡាករទាំង 26 នាក់ក្នុងក្រុមរបស់ពួកគេបាបចូលលេង ហើយលទ្ធផលដែលល្អទៀតសោត ពួកគេបានឡើងទៅវគ្គ៨ក្រុមចុងក្រោយហើយ។
ប្រភព៖ Tribuna