


(Khmer) Manchester United បានប្រកាសជាផ្លូវការលើការចុះហត្ថលេខាទិញបាន Toby Collyer វ័យ១៨ឆ្នាំពីក្លិប Brighton។ ខ្សែបម្រើការពាររូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៣ឆ្នាំកន្លះនៅ Old Trafford ។ ប៉ុន្មានចំណុចខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹងអំពីយុវជនរូបនេះ៖
ការរំពឹងទុកក្នុងអំឡុងពេលរបស់គាត់នៅសាលាយុវជនថ្នាលរបស់ Brighton កីឡាករ Collyer ត្រូវបានគេពិពណ៌នាថាជា “ខ្សែបម្រើអង់គ្លេសល្អបំផុត” ក្នុងចំណោមកីឡាករដែលកើតក្នុងឆ្នាំ 2004។ កីឡាករវ័យក្មេងដែលចាប់អារម្មណ៍ពីគ្រូបង្វឹករបស់ Man United ឥឡូវនេះនឹងបន្តការអភិវឌ្ឍន៍របស់គាត់នៅ Old Trafford ។
ទម្រង់លេង
ស្ទីលនៃការលេងរបស់ Collyer ត្រូវបានពិពណ៌នាថាជាអ្វីដែលអ្នកចង់បានពីខ្សែបម្រើការពារ៖ កីឡាករដែលគ្រប់គ្រងការប្រកួតជ្រៅពីខាងមុខក្នុងតំបន់ការពារឡើងទៅលើ ហើយមិនខ្លាចការឆ្កឹះយកបាល់ពេលរបូតឱ្យគូប្រកួត។ យ៉ាងណាក៏ដោយ កីឡាករវ័យ១៨ឆ្នាំក៏មានសមត្ថភាពលេងនៅតំបន់ការពារកណ្តាលដែរ។
BRIGHTON, ENGLAND – JANUARY 15: Toby Collyer of Brighton and Hove Albion is tackled by Kion Etete of Tottenham Hotspur during the Premier League 2 match between Brighton and Hove Albion U23 and Tottenham Hotspur U23 at AMEX Elite Performance Centre on January 15, 2021 in Brighton, England. (Photo by Bryn Lennon/Getty Images)
ស្ថិតិ
Collyer ធ្លាប់ជាផ្នែកមួយនៃក្រុមយុវជនរបស់អង់គ្លេសជាច្រើនដង សូម្បីធ្វើជាប្រធានក្រុម Three Lions’s អាយុក្រោម 16 ឆ្នាំ និងអាយុក្រោម 17 ឆ្នាំក៏ធ្លាប់ដែរ។ កាលពីរដូវកាលមុន គាត់បានបង្ហាញខ្លួនចំនួន ២៥ ដងសម្រាប់ក្រុម Brighton អាយុក្រោម 18 ឆ្នាំ និងអាយុក្រោម 23 ឆ្នាំ ដោយលេងបានជាង 2,000 នាទី។
ការប្រកួតប្រជែងសក្តានុពល
Man United ត្រូវតែឆ្លងកាត់ការចាយលុយដើម្បីទទួលបានហត្ថលេខារបស់ Collyer ដោយផ្តល់ឱ្យគាត់នូវការសាកល្បងមួយនៅខែកុម្ភៈ បន្ទាប់ពីលេចលឺថា Chelsea ចាប់អារម្មណ៍លើកីឡាករវ័យ 18 ឆ្នាំរូបនេះផងដែរ។
ទទួលបានការសរសើរ
លោក Mark Beard ដែលជាអតីតអ្នកណែនាំរបស់ Collyer បានប្រាប់ Sussex Live ថា៖ “គាត់ពិតជារីករាយក្នុងការបង្វឹក។ គាត់មិនចំណាយពេលលើការថែទាំ បញ្ហារបួស…។ អ្វីដែលខ្ញុំនិយាយនោះគឺគាត់នៅជាមួយខ្ញុំ តែខ្ញុំមិនដឹងទេថានោះទីនោះគាត់យ៉ាងម៉េច។ គាត់បន្តការងាររបស់គាត់ជាខ្សែបម្រើម្នាក់។ គាត់តែងតែងលេងអស់ៗជាប្រចាំ យ៉ាងហោចណាស់នៅក្នុងការបង្ហាញ 8/10 ភាគរយដែរ”។
“គាត់មានស្ថិតិរត់ល្អបំផុត រត់ 13 គីឡូម៉ែត្រក្នុងមួយប្រកួត។ គាត់ពិតជាមិនគួរឱ្យជឿ គាត់បន្តធ្វើការងាររបស់គាត់។ អ្នកចង់បានកីឡាករ១១ នាក់ក្នុងក្រុមនេះតែគាត់ដឹងពីអ្វីដែលអ្នកនឹងទៅ។ គាត់ចូលហ្វឹកហាត់ គាត់ប្រឹងប្រែង គាត់ចង់កែលម្អ គាត់ឆ្លាត គាត់ជាក្មេងល្អគ្រប់ផ្នែក»។
ប្រភព៖ Mirror | Manchester Evening News | Sussex