(Khmer) Cristiano Ronaldo ត្រូវបានក្លិបពិន័យសម្រាប់ការចាកចេញពីកៅអីបម្រុងមុនការប្រកួតចប់ អំឡុងពេល Man United យកឈ្នះ Tottenham Hotspur ដោយគាត់ត្រូវបានដកចេញពីក្រុមសម្រាប់ការប្រកួតទល់នឹង Chelsea នាពេលខាងមុខ។
Erik ten Hag ផ្ទាល់បានទទួលយកការសម្រេចចិត្តនេះ ហើយក្លឹបក៏បានគាំទ្រគាត់ ដោយពួកគេយល់ស្របថាការមិនធ្វើអ្វីសោះនឹងធ្វើឱ្យពួកគេមើលទៅទន់ខ្សោយ ហើយមិនវជរៀបចំនិងកាន់ស្ថាប័នមួយ។
ក្រោយពីបម្រាម Ronaldo ក៏នឹងត្រូវធ្វើឱ្យហ្វឹកហាត់តែម្នាក់ឯងសម្រាប់ប៉ុន្មានថ្ងៃខាងមុខ។ គាត់នឹងមិនប្រាស្រ័យទាក់ទងជាមួយក្រុមក្នុងការហ្វឹកហាត់ទេ ខណៈដែលពួកគេត្រៀមសម្រាប់ការប្រកួតដ៏សំខាន់ជាមួយ Chelsea។ យោងតាមកាសែត Mirror, United មិនបានធ្វើអត្ថាធិប្បាយថាតើ Ronaldo ត្រូវបានពិន័យសម្រាប់សកម្មភាពរបស់គាត់ឬយ៉ាងណានោះទេ។
Cristiano ត្រូវបានគេប្រទះឃើញមកដល់មជ្ឈមណ្ឌលហ្វឹកហ្វឺន Carrington កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែគាត់មិនត្រូវបានអនុញ្ញាតឱ្យហ្វឹកហាត់ជាមួយកីឡាករក្នុងក្រុមនោះទេ។
ពេលនេះ Ronaldo នឹងត្រូវរង់ចាំរហូតដល់គាត់អាចចូលហ្វឹកហាត់ក្រុមដំបូងឡើងវិញ ហើយប្រហែលជាត្រូវសុំទោសចំពោះទង្វើរបស់គាត់ ក៏ដូចជាហ្វឹកហាត់ឱ្យអស់ពីសមត្ថភាព ដើម្បីទទួលការគោរពពីមិត្តរួមក្រុម និងអ្នកចាត់ការរបស់គាត់ឡើងវិញ។
ប្រភព៖ Tribuna.com