(Khmer) Manchester United នឹងបញ្ចប់យុទ្ធនាការវគ្គចែកពូល Europa League របស់ពួកគេជាមួយនឹងការធ្វើដំណើរទៅកាន់ទឹកដីរបស់ក្លិប Real Sociedad នៅយប់ថ្ងៃព្រហស្បតិ៍នេះ។
ក្រុមបិសាចក្រហមបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី 2 ក្នុងតារាងដោយមាន 12 ពិន្ទុតាមពីក្រោយក្រុម La Liga 3 ពិន្ទុបន្ទាប់ពីចាញ់ពួកគេក្នុងការប្រកួតថ្ងៃទី 1 ។ក្រុមរបស់ Erik ten Hag ត្រូវការឈ្នះការប្រកួតដោយយ៉ាងហោចណាស់ពីរគ្រាប់ឡើងទៅ ដើម្បីឈរនៅកំពូលតារាង ហើយទម្លាក់ Real Sociedadមកលេខ២វិញដើម្បីយកសិទ្ធិទៅជុំទី 16 ជាប់ៗគ្នា ដោយជៀសវាងការប្រកួតជុំទី 32 ចំនួនពីរជើង។