(Khmer) ក្រុមជម្រើសជាតិកម្ពុជាទទួលបាន៣ពិន្ទុក្នុងការប្រកួតដំបូងក្នុងពូល A ពានរង្វាន់ AFF Mitsubishi Cup 2022 បន្ទាប់ពីយកឈ្នះហ្វីលីពីន៣ទល់២ក្នុពហុកីឡដ្ឋានមរតកតេជោកាលពីល្ងាចថ្ងៃទី២០ខែធ្នូឆ្នាំ២០២២។
ប្រធានក្នុងជម្រើសជាតិកម្ពុជា សឿយ វិសាលបានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនក្រោយការប្រកួត ហើយបន្ថែមពីនេះរូបគេបានបង្ហាញពី មេរៀនដែលទទួលបានក្នុងការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា ណិងជម្រើសជាតិហ្វីលីពីន។ ប្រធានក្រុមព្រះខ័នរាជស្វាយរៀងរូបនេះថ្លែងថា៖
«ប្រាកដណាស់ យើងសប្បាយចិត្តណាស់ក្នុងការឈ្នះនៅផ្ទះ»។
«វាជាទម្រង់លេងរបស់ក្រុមដ៏ល្អ ប៉ុន្តែទោះជាយ៉ាងណា យើងមានបញ្ហា ជាពិសេសនៅចុងវគ្គទីមួយ និងដើមវគ្គទី២។ យើងត្រូវធ្វើការលើរឿងនោះ សម្រាប់ការប្រកួតបន្ទាប់»។
«យើងនៅសល់បីប្រកួតទៀត ហើយរៀបលេងរបស់ក្រុមទាំងនោះសុទ្ធតែខុសៗគ្នា តែយើងនឹងផ្ដោតអារម្មណ៍ក្នុងការប្រកួតបន្ទាប់ទៀត»។
អ្វីដែល វិសាល រៀនសូត្របានពីជម្រើសជាតិកម្ពុជាក្នុងប្រកួតនេះ?
«ការប្រកួតជាមួយហ្វីលីពីនមិនមែនជាការប្រកួតដ៏ងាយស្រួលនោះទេ ដោយសារពួកគេមានកីឡាករកូនកាត់ ពួកគេលេងនៅលីគលំដាប់ខ្ពស់ជាងពួកយើង អញ្ចឹង ចំណុចដែលជាបញ្ហាយើងប្រហែសក្រោយខ្នងហើយ២គ្រាប់ដែលគេរកបានហ្នឹង ហ្វីលីពីនលេង Long Ball (បាល់វែង) ហើយខ្ពស់ដែលធ្វើឱ្យពួកយើងប្រតិកម្មមិនទាន់ពេលវេលា។ យើងនឹងព្យាយាមសម្រាប់ការប្រកួតបន្ទាប់មិនឱ្យមានរឿងនេះកើតឡើង ហើយយើងនឹងយកផលអវិជ្ជមាននេះមកកែឱ្យបានល្អប្រសើរ»។