ads
ads
ម៉ាត
28-March-2022

(Khmer) កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ! ក្លិប​បឹង​កេត​បាន​យក​ឈ្នះ​ក្រុម​អង្គរថាយហ្គឺរ ២ទល់​០​ក្នុងពាន​រង្វាន់ Cambodian Premier League សប្ដាហ៍​ទី​៤ នៅ​កីឡដ្ឋាន Cambodia Air Way ខណៈដែល​២​គ្រាប់​នេះ​រក​បាន​ដោយ​កីឡាករ ម៉ាត់ នូរុណ និងគ្រាប់​បាល់​ទី​២​ជាគ្រាប់​ភ្លាត់ឱ្យ​ចូល​ទីខ្លួនឯង របស់​កីឡាករអង្គរថាយហ្គឺរ។

ក្នុងការ​ប្រកួត​នោះ! ខ្សែប្រយុទ្ធដែល​គេ​តែងហៅ​ថា Messi ប្ដូរ​ចូល​នៅនាទី៥៤ ក្នុង​វគ្គ​ទី​២ ហើយ​ប្រើ​ក្បាលសម្រេច​ទី​បាន​សម្រេច​ក្រោយចំណាយ​ពេល​ជាង២០​វិនាទីតែ​ប៉ុណ្ណោះ ដែល​គ្រាប់បាល់​នេះយើង​អាច​និយាយ​បាន រូប​គេ​ជាកីឡាករបម្រុង​ប្ដូរ​ចូល​រក​បាន​គ្រាប់​បាល់​លឿន​ជាង​គេបំផុត​ក្នុង​លីគកំពូលកម្ពុជារដូវ​កាល​នេះ។

” កាល​នោះ​ខ្ញុំមិន​បាន​ទទួល​ការ​ណែនាំអ្វីពីពិសេសពី​គ្រូបង្វឹក​នោះ​ទេ ប៉ុន្តែ​មុន​ប្រកួត​គ្រូបាន​ប្រាប់​ខ្ញុំថា​ត្រូវចូល​លេង​ពី​ក្រោយ​ខ្សែប្រយុទ្ធលេខ​៤៤(Sakari Tukiainen)។ វាមិននឹកស្មាន​ដល់​ទេបង! ពេល​ចូល​ទៅ​ដល់​ភ្លាម ស្រប​ពេល​ក្រុម​លើក​បាល់​ពី​ចំហៀងមក​ខ្ញុំក៏​រក​បាន​គ្រាប់​បាល់​តែ​ម្ដង”។

ក្នុង​រដូវ​កាល​នេះ ម៉ាត់ នូរុណ​គឺ​ជាកីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេឱ្យ​បឹង​កេត (៣គ្រាប់​)​ក្រោយ​លេង​បាន​៤​ប្រកួត ហើយក៏​ជា​កីឡាករ​ខ្មែររក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ បណ្ដោះអាសន្នផង​ដែរ។ ស្រប​បេល​ចុងឆ្នាំ២០២២​នេះ​ ក្រុមជម្រើស​ជាតិ​កម្ពុជា​មាន​ភារកិច្ចច្រើន​ក្នុងការ​ប្រកួត តែ​យ៉ាងណា​រូប​គេ​មិន​រំពឹង​ខ្លាំង​ក្នុងការ​ជាប់​ជម្រើស​ជាតិ​នោះ​ទេ។

«រឿង​ក្រុមជម្រើស​ជាតិ​ហ្នឹង​! ខ្ញុំមិនហ៊ាន​រំពឹង​ខ្ពស់ថា​ជាប់​ឬ​អត់​នោះ​ទេ ពី​ព្រោះ​វា​អាស្រ័យលើ​គ្រូបង្វឹក ជា​អ្នក​រើស ហើយថា​តើ​ទម្រង់​លេង​របស់​ខ្ញុំត្រូវ​នឹងទស្សនវិជ្ជាដឹកនាំរបស់​គាត់​ឬ​អត់…”៕

 

ads
ads