(Khmer) ខ្សែប្រយុទ្ធ គី រីណា របស់ ក្លិនវិសាខា បានបង្ហាញអំពីចំណាប់អារម្មណ៍របស់ខ្លួន សម្រាប់ជំនួបទល់នឹង ក្លិបបឹងកេត ស្អែកនេះ។
វិសាខា នឹងត្រូវមានភារកិច្ចសំខាន់ក្នុងការប្រកួតលីគកំពូលកម្ពុជានៅថ្ងៃស្អែកដោយត្រូវលេងទល់នឹង បឹងកេត នៃការប្រកួតសប្តាហ៍ទី៥ ខណៈ កាលពីរដូវកាលមុន ក្រុមទាំងពីរឈ្នះគ្នាម្នាក់ម្តង។
ថ្លែងប្រាប់ក្លិបវិសាខា រីណា បាននិយាយថា៖«ពួកយើងបានត្រៀមរួចរាល់ សម្រាប់ការប្រកួតជាមួយ បឹងកេត ថ្ងៃសៅរ៍នេះ។ ពួកយើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីវិសាខា និង អ្នកគាំទ្ររបស់យើង។ ខ្ញុំពិតជារីករាយដែលបានបង្ហាញខ្លួនក្នុងការប្រកួតកន្លងមក ប៉ុន្តែ ខ្ញុំប្តេជ្ញាចិត្ត និង ខិតខំកាន់តែខ្លាំងបន្ថែមទៀត សម្រាប់ត្រៀមការប្រកួតបន្តបន្ទាប់ ពិសេសជំនួបក្នុងដីជាមួយ បឹងកេត ក្នុងសប្តាហ៍នេះ»៕