(Khmer) លោក Jean-Michel Aulas ដែលជាប្រធានក្លិប Lyon បានបញ្ជាក់ថាក្លិបរបស់លោកនឹងព្យាយាមចុះហត្ថលេខានាំយកតារាឆ្នើម Arsenal កីឡាករ Alexandre Lacazette មករួមក្រុមដោយគ្មានតម្លៃខ្លួនក្រោយបញ្ចប់រដូវកាលនេះ។
កុងត្រារបស់ Lacazette នៅឯកីឡដ្ឋាន Emirates Stadium នឹងអស់សុពលភាពនៅខែមិថុនាខាងមុខនេះហើយ ដែលមានន័យថា រូបគេអាចចាកចេញដោយគ្មានតម្លៃខ្លួនក្រោយបញ្ចប់រដូវកាលនេះ ខណៈ លោក Aulas ពិតជាចង់ឃើញរូបគេវិលត្រឡប់មកកាន់ក្លិបចាស់ Lyon វិញ។
លោក Aulas បាននិយាយថា៖«ពួកយើងតែមានទំនាក់ទំនងជាមួយ Lacazette។ គាត់ចាប់អារម្មណ៍ក្នុងការវិលត្រឡប់មកកាន់ Lyon វិញ។ ពួកយើងនឹងព្យាយាមរង់ចាំមើល ថា យើងអាចយកគាត់បានដោយគ្មានតម្លៃខ្លួនឫយ៉ាងណា!៕